ត្រៀមផ្សាយប្រលោមលោក

ខែកក្កដា 26, 2010 at 11:42 ព្រឹក មតិ 26

នេះជារឿងប្រលោមលោក​ដំបូងដែលខ្ញុំបានសរសេរ តែដាក់ចំណងជើងថា «ជីវិតចុងក្រោយ» ម្យ៉ាងដែរ! 😀 សាច់រឿង​ធម្មតាៗ និយាយ​ពី​គ្រួសារ ស្នេហា មិត្តភក្តិ ការរកស៊ី… និយាយទៅ​គឺ​ជា​រឿង​របស់​មនុស្ស​ម្នា ស្គាល់​គ្នា បែក​គ្នា​ទៅ​តាម​និស្ស័យ ដំណើរ​រឿង​កើត​ឡើង​មាន​យប់ ​មាន​ថ្ងៃ មាន​រស់ មាន​ក្ស័យ ដែល​ខ្ញុំ​ចេះ​តែ​នឹក​ឃើញ ហេហេ 😉

មួយ​អន្លើ 🙂 រឿង​នេះ​​បង្ហាញ​ពី​ការ​ជ្រើសរើស​ជីវិត គឺ​ថា​អ្នក​មាន​​កុំ​គិត​តែ​អរ អ្ន​ក​ក្រ​ក៏​កុំ​ទៅ​ខ្វល់​ពេក គ្រាន់​តែ​ពេល​ក្រោក​ពី​ដេក​ឱ្យ​ចេះ​សួរ​ខ្លួន​ឯង​ថា ថ្ងៃ​នេះ​គួរ​ធ្វើ​អ្វី​? សុភមង្គល​មិន​មែន​រក​បាន​ដោយ​ងាយ​ទេ តែ​ក៏​មិន​ពិបាក​រក​អី​ដែរ… ដដែល 😆 ​ចង់​ថា រស់​នៅ​ត្រូវ​ពេញ​ចិត្ត​អ្វី​​ដែល​ខ្លួន​មាន ហើយ​ចេះ​ធ្វើ​កិច្ចការ​មាន​ប្រយោជន៍ កុំ​ធ្វើ​អី​ឱ្យ​គេ​ក្ដៅ​ក្រហាយ​ មិន​សប្បាយ​ចិត្ត ប្រយ័ត្ន​មាន​វិប្បដិសារៈ!

មែន​ហើយ! ក្រប​សៀវភៅ​ខាង​លើ​នេះ មិន​ទាន់​យក​ជា​ការ​ទេ ហេតុនេះ​សូម​​បងប្អូន​ជួយ​រិះ​គន់​លេងផង!

បញ្ជាក់ ៖ រឿង​នេះ​កម្សត់! 😀

Advertisements

Entry filed under: ប្រលោមលោក, សៀវភៅ.

ចង់មានវេលាសម្រាប់យើងពីរនាក់ ជីវិតឯកា

26 មតិ Add your own

  • 1. ភារម្យ  |  ខែកក្កដា 26, 2010 ម៉ោង 1:13 ល្ងាច

    បងជីវិតចុងក្រោយចឹង មានតែបាត់បងជីវិត!!! 😆

    ឆ្លើយតប
    • 2. ផ្កាយដុះកន្ទុយ  |  ខែកក្កដា 28, 2010 ម៉ោង 5:25 ព្រឹក

      ភារម្យ! ជីវិតចុងក្រោយ ប្រហែលជាមិនមានន័យ តាមដែលភារម្យគិតនោះទេ!! នេះប្រហែលជាបងផល គាត់ចង់មានន័យថា ជីវិតមនុស្សយើងកើតមកមានតែមួយនោះទេ តែដំណើរជីវិតរបស់មនុស្ស វាមានលក្ខណៈខុសៗគ្នា ដោយអាស្រ័យទៅនឹងអ្វីដែលយើងជ្រើសរើស។ តើយើងចង់នាំជីវិតយើង ទៅរកផ្លូវមួយដ៏ល្អប្រសើរ ឬក៏ចង់នាំជីវិតរបស់យើង ឲ្យធ្លាក់ភក់ជ្រាំ?​ នេះជាជម្រើសរបស់យើង!! តែយើងគួរតែដឹងថា បើយើងជ្រើសផ្លូវខុស នោះនឹងអាចនាំឲ្យជីវិតរបស់យើង ដើរខុសមួយជីវិត!!!!!!!!!!!!!!!!!!!!!!
      ហើយជម្រើសចុងក្រោយ មានអត្ថន័យ ប្រហែលជារៀបរាប់អំពីដំណើរជីវិត ដ៏កំសត់តោកយ៉ាក របស់អ្នកមានជីវភាពលំបាកម្នាក់។ តើគាត់ត្រូវតស៊ូ… តើគាត់ត្រូវជ្រើសរើសផ្លូវមួយណា ដើម្បីឲ្យជីវិតរ​បស់គាត់កាន់តែប្រសើរឡើង? តាមរបៀបផ្លូវកាត់ ឬតាមរបៀបតស៊ូ? នេះជាជម្រើសរបស់គាត់!
      ហើយបើតាមអក្ខរាដែលបងផលសរសេរត្រួសៗមក អាចឲ្យយើងដឹងថា គាត់នឹងជ្រើសរើសយកនូវការតស៊ូ ដោយលៀងជីវិតតាមសម្មាអាជីវោ ធ្វើខ្លួនឲ្យក្លាយជាមនុស្សមានប្រយោជន៍ និងពោរពេញទៅដោយគំនិតសុទិដ្ឋិនិយម!!!!!!!!!!!!!!
      តែមិនដឹងថា អ្វីដែលខ្ញុំតាប៉ែម៉ាប៉្រាវនេះ ត្រូវឬក៏អត់ទេ? មានតែបងផលទេ ដែលអាចបកស្រាយឲ្យបានក្បោះក្បាយ និងមានលក្ខណៈសុក្រិតជាងនេះ!!!!!!!!!!!!!!!!!!!!!!!!១

      ឆ្លើយតប
      • 3. ភារម្យ  |  ខែកក្កដា 28, 2010 ម៉ោង 12:50 ល្ងាច

        បាទ! អរគុណដល់ការពន្យល់ដ៏ក្បោះក្បាយរបស់បុប្ផា ! សំរាប់អ្នកចេះដឹងតិចតួចដូចជារូបញ៉ុម!! 😀

      • 4. ចាន់ផល  |  ខែកក្កដា 28, 2010 ម៉ោង 1:20 ល្ងាច

        បុប្ផា និយាយ​ពី​ន័យ​ចំណង​ជើង​ខ្ញុំ​ត្រូវ​ហើយ ពោល​គឺ​មនុស្ស​ត្រូវ​តែ​រស់ ប៉ុន្តែ​តើ​រស់​បែប​ណា? តើ​អ្នក​យល់​ថា​ អ្នក​រស់​នៅ​បាន​ត្រឹម​ត្រូវ​អត់? អ៊ីចឹង​តើ​អ្នក​គិត​ថា តើ​ឆាក​ជីវិត​ចុង​ក្រោយ​ដែល​អ្នក​ចង់​បាន​ ជា​ជីវិត​បែប​ណា?

        យ៉ាងណា មាន​មិត្ត​ជា​ច្រើន​​យល់​ថា «ជីវិតចុងក្រោយ» សំដៅ​លើ​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ដង្ហើម​ជិវិត… ហេតុ​នេះ ខ្ញុំ​កំពុង​គិត​ថា តើ​ខ្ញុំ​គួរ​ដាក់​ចំណង​ជើង​ថា «ជីវិតចុងក្រោយ» ដដែល ឬក៏ដាក់​ថា «ឆាកជីវិត» វិញ?

      • 5. ផ្កាយដុះកន្ទុយ  |  ខែកក្កដា 28, 2010 ម៉ោង 10:17 ល្ងាច

        បងផល ខ្ញុំមានយោបល់មួយ!!! ចំពោះចំណងជើងរឿងហ្នឹង ដាក់ឈ្មោះថា “ជីវិតមួយ” យ៉ាងម៉េចដែរ?

      • 6. សារិកា  |  ខែសីហា 10, 2010 ម៉ោង 10:18 ល្ងាច

        បើដូចផ្កាយដុះកន្ទុយរៀបរាប់សាច់រឿង ខ្ញុំចូលចិត្តចំណងជើង “ជីវិតចុងក្រោយ” ដុចខាងលើ ព្រោះវាមានន័យស៊ីជំរៅ​ សមនឹងសាច់រឿង ប៉ុន្តែខ្ញុំស្អប់ណាស់ រឿងកំសត់។

  • 7. មេឃា  |  ខែកក្កដា 27, 2010 ម៉ោង 7:22 ព្រឹក

    ចុះ ស្នេហាសុភាពបុរស មិនមែនសរសេរដោយខ្លួនឯងទេ ? (ជារឿងប្រលោមលោកដំបូងដែលបានសរសេរ)…

    ដាក់ឃោសនា មួយវគ្គ ពីរ មិនតូវ… បើឃើញថា ត្រូវចិត្ត សឹមទិញ… 🙂

    ឆ្លើយតប
    • 8. ចាន់ផល  |  ខែកក្កដា 28, 2010 ម៉ោង 12:58 ល្ងាច

      ស្នេហាសុភាពបុរស​ ជា​ប្រលោមលោកទី៤ ដែល​ខ្ញុំ​បាន​សរសេរ តែ​វា​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​មុន​គេ 😀 កុំ​ឆ្ងល់​អី​ណា!

      ឆ្លើយតប
  • 9. kooms  |  ខែកក្កដា 27, 2010 ម៉ោង 9:24 ព្រឹក

    ពេញ​ចិត្ត​ក្របមុខ​នេះ​ណាស់!

    ឆ្លើយតប
  • 10. goornot  |  ខែកក្កដា 27, 2010 ម៉ោង 10:04 ព្រឹក

    ជាអ្នកនិពន្ធវ័យក្មេង ហើយល្បីល្បាញ…

    តើលោកមានពេលវេលាសម្រាប់ចូលរួមក្នុងកម្មវិធីវិទ្យុ «ទៅ ឬមិនទៅ» របស់យើងខ្ញុំនាសប្តាហ៍ថ្ងៃសៅរ៍ ណាមួយខាងមុខបានដែរឬទេ ?

    ឆ្លើយតប
    • 11. ចាន់ផល  |  ខែកក្កដា 28, 2010 ម៉ោង 1:31 ល្ងាច

      ខ្ញុំ…មិន​សូវ​បាន​មាត់​បាន​ក​ផង បើ​ទៅ​ចូល​រួម​ មិន​ដឹង​ថា ត្រូវ​និយាយ​អី​ទេ! …ប៉ុន្តែ ថ្ងៃ​សៅរ៍ សប្ដាហ៍​ហ្នឹង​មែន? 😆 តាម​ពិត​​ទៅ ខ្ញុំ​មិន​ក្មេង​អី​ទេ អាយុ ២៧ ឆ្នាំ​ហើយ តែ​​ខ្ញុំ​រីក​រាយ​នឹង​ការ​ចូល​រួម​ជួយ​សង្គម​ជានិច្ច ឱ្យ​តែ​បាន​លុយ 😀 និយាយ​លេង​ទេ!

      និយាយ​សាច់​ការណ៍វិញ! អរគុណ​ច្រើន​ចំពោះ​ចេតនា​នេះ ហើយ​បើ​ពេលវេលាអំណោយ​ផល ខ្ញុំ​ពិត​ជា​ចង់​ចូល​រួម!

      ឆ្លើយតប
      • 12. ទៅ ឬមិនទៅ/Go or Not  |  ខែកក្កដា 30, 2010 ម៉ោង 3:42 ល្ងាច

        យើងនឹងព្យាយាមទំនាក់ទំនងមក ចាន់ផល ម្តងទៀត នៅពេលវេលាដែលសមស្របជាងនេះ…

  • 13. Fidele  |  ខែកក្កដា 27, 2010 ម៉ោង 7:24 ល្ងាច

    ស្អាត​ហើយ! :mrgreen:

    ឆ្លើយតប
  • 14. ផ្កាយដុះកន្ទុយ  |  ខែកក្កដា 28, 2010 ម៉ោង 5:02 ព្រឹក

    មើលទៅក្របនេះ ម៉្យាងដែរ!!!
    តែខ្ញុំមើលទៅតួអង្គនៅក្នុងរឿងហ្នឹង ធ្វើមុខហាក់ដូចជាកំសត់ កើតទុក្ខ កើតព្រួយ ហាក់ដូចជាមិនពេញចិត្តនឹងជីវិតដែលខ្លួន កំពុងតែមានសោះ… នេះប្រហែលជារឿងនេះ ជារឿងកំសត់ហើយមើលទៅ​ បានជាតម្រូវឲ្យតួអង្គ ធ្វើមុខស្អុយប៉ែស…
    បើតាមយោបល់ខ្ញុំ ខ្ញុំគិតថា បើរឿងនេះ បង្ហាញពីជីវិតតស៊ូ គួរតែរចនាក្របហ្នឹងយ៉ាងម៉េច ឲ្យមើលទៅមានលក្ខណៈសុទិដ្ឋិនិយម​…
    យោបល់ខ្ញុំ ត្រូវបានបញ្ចប់ដោយត្រឹមនេះ! បើគួរ ពុំគួរ សូមអធ្យាស្រ័យដល់ខ្ញុំផង ព្រោះទស្សនៈវិជ្ជាខ្ញុំ នៅស្ទើរពេក បានត្រឹមតែប្រមើលឃើញ តែប៉ុណ្ណឹង!!!

    ឆ្លើយតប
    • 15. ចាន់ផល  |  ខែកក្កដា 28, 2010 ម៉ោង 1:35 ល្ងាច

      ឆ្លើយ​តប​ទៅ​វិញ គឺ​ថា រូបភាព​នេះ​​បង្ហាញ​ពី​សាច់​រឿង មិន​បាន​បញ្ជាក់​ពី​ចុង​បញ្ចប់​នៃ​រឿង​ទេ! តែ​យោបល់​របស់​ ផ្កាយ​ដុះកន្ទុយ ក៏​ម្យ៉ាង!

      ឆ្លើយតប
  • 16. ចាន់ផល  |  ខែកក្កដា 28, 2010 ម៉ោង 1:06 ល្ងាច

    ប្រលោមលោកដែល​ខ្ញុំ​បាន​សរសេរ៖

    ១. មុនិន្ទ > ជីវិតចុងក្រោយ > ឆាកជីវិត
    ជា​ប្រលោមលោកទីមួយ​ដែល​ខ្ញុំ​បាន​សរសេរ ដែល​មុន​ដំបូង​ខ្ញុំ​ដាក់​ចំណង​ជើង​ថា «មុនិន្ទ» ​ក្រោយ​មក​ដាក់​ថា «ជីវិតចុងក្រោយ» ហើយ​មិញ​នេះ​ក៏​នឹក​ឃើញ​ចំណង​ជើង​មួយ​ទៀត គឺ «ឆាកជីវិត» “Stage of Life” តើ​ខ្ញុំ​គួរ​ដាក់​ចំណង​ជើង​ថា​ម៉េច​ទៅ? បើ​ដាក់​ថា «ជីវិតចុងក្រោយ» គេ​ចេះ​តែ​ច្រឡំ​ថា តួអង្គ​ក្នុង​រឿង​នេះ​នឹង​ស្លាប់។

    ២. ខែរងា

    ៣. រដូវនៃជីវិត

    ៤. ស្នេហាសុភាពបុរស (ចេញផ្សាយភាគ១)

    ៥. ម៉ែអើយ!

    ៦. ឱ!ក្ដីសង្ឃឹម

    ឆ្លើយតប
    • 17. ក្មេងទំនើង  |  ខែកក្កដា 28, 2010 ម៉ោង 3:39 ល្ងាច

      ដាក់មួយណា ដែលពូឯងគិតថាល្អទៅ 😉
      តែញុមថា «ឆាកជីវិត» មើលទៅល្អជាងជីវិតចុងក្រោយ ^_^

      ឆ្លើយតប
      • 18. lsrith  |  ខែសីហា 22, 2010 ម៉ោង 2:20 ល្ងាច

        ការដាក់​ចំណង​ជើង​ ដែល​ធ្វើ​ឲ្យ​គេ​យល់​ច្រឡំ ពុំ​មែន​មាន​ន័យ​ថា​ ចំណង​ជើង​នោះ​ខុស​ទេ ។ បើ​តាម​យោបល់​ខ្ញុំ បង​ដាក់​ចំណង​ជើង​បែប​ណា​ដែល​មាន​អត្ថន័យ​ត្រូវ​នឹង​សាច់​រឿង ហើយ​បើ​ការ​ដាក់​ចំណង​ជើង​របស់​យើង​ធ្វើ​ឲ្យ​គេ​ដឹង​សាច់រឿង​ទាំង​មូល​របស់​ប្រលោម​លោក​នេះនោះ វា​នឹង​អស់​តម្លៃ​នឹង​អាន​ទៀ​ត​ដែរ ។ សម្រាប់​ខ្ញុំ “ជីវិត​ចុង​ក្រោយ​”​ គួរ​ឲ្យ​ចាប់​អារម្មណ៍​ និង​ចង់​អាន​ ខណពេល​ដែល​ “​ឆាក​ជីវិត” មិន​ដឹង​ជា​និយាយ​ពី​អ្វី​ទាល់​តែ​សោះ ។ តាម​ពិត​ទៅ​ អ្នកណា​ម្នាក់​ក៏​មាន​ឆាក​ជីវិត​ដែរ ក៏​ប៉ុន្តែ​ប្រហែល​ជា​ចំណេះ​ដឹង​របស់​ខ្ញុំ​នៅ​ក្មេង​ខ្ចី​ក៏​ថា​បាន 🙂

  • 19. yango  |  ខែកក្កដា 29, 2010 ម៉ោង 1:17 ព្រឹក

    មានអារម្មណ៏ថារូបភាពខាងក្រៅពិតជាគួរអោយចាប់អារម្មណ៏ផសគេ។

    ឆ្លើយតប
  • 20. ឧត្តម's Blog  |  ខែកក្កដា 29, 2010 ម៉ោង 7:05 ល្ងាច

    បើតាមអ្វីដែលបងនិយាយខាងលើញុមគិតថាដាក់ ” ល្ខោនជិវិត​ ” តាហ្មងទៅ! 😀

    ឆ្លើយតប
  • 21. ក្មេងស្រែ  |  ខែសីហា 2, 2010 ម៉ោង 3:32 ល្ងាច

    ក្របសៀវភៅ ចូលចិត្តលេងពណ៍ខ្មៅ មើលទៅរៀងអាប់ៗតិច តែបើនិយាយពីអត្ថន័យ គឺបែបពិបាកនឹងស្វែងយល់, អាថកំបាំង យកមកធ្វើជាគំរបសៀវភៅបែបប្រលោមលោកសមបំផុត! ដូចជាអត់មានអីគួរអោយរិះគន់ទេ, តែបើអក្សរអង់គ្លេសសរសេរ បែបធម្មតាទំនងជាង ព្រោះរឿងនេះមិនមែនជារឿងខ្មោច រឺ សំរក់ឈាមអីផង ដាក់អាពុម្ពអក្សរហ្នឹង មើលទៅដូចជាមិនសូវទំនង ។ ហេស ហេស ហេស… ចេះតែនិយាយលេងរ៉េ មិនដឹងជាម៉េចម៉ា ទាល់តែបងប្អូនដែលមានជំនាញខាងហ្នឹងនៅទីនេះ ជាអ្នករិះគន់ចុះ ។ យាយចឹង ង៉ៃណាបាន «ស្នេហាសុភាពបុរស» សរសេរចប់ពេញលេញបង?

    ឆ្លើយតប
    • 22. ចាន់ផល  |  ខែសីហា 3, 2010 ម៉ោង 9:18 ព្រឹក

      «ស្នេហាសុភាពបុរស» ចាំមើលសិន ចាំ​ពេល​វេលា និង​អារម្មណ៍ ព្រោះ​អត់​ហ៊ាន​បង្ខំ​សរសេរ​ទេ!

      ឆ្លើយតប
  • 23. ក្មេងស្រែ  |  ខែសីហា 3, 2010 ម៉ោង 9:25 ព្រឹក

    ហ្នឹង, តែអាចអោយញ៉ុមស្មានទីបញ្ចប់បានទេ? ញ៉ុមទាយថា «ចុងក្រោយគឺចប់» ហាស ហាស ហាស

    ឆ្លើយតប
  • 24. bunna  |  ខែសីហា 5, 2010 ម៉ោង 4:05 ល្ងាច

    សួស្តី​​

    ឆ្លើយតប
  • 25. មួយលីម  |  ខែតុលា 4, 2010 ម៉ោង 1:24 ព្រឹក

    ​ ​បើតាម​អ្វីដែលបង​ផ្កាយ​និយាយ ខ្ញុំគិត​ថា​ដាក់ចំណង​ជើង​ថា​ 
    «​ជីវិតចុងក្រោយ»​នឹង​គឺ​សាកសមហើយបង។
    មួយទៀត​គឺ ចំណង​ជើង​ភាសា​អង់គ្លេស​​ដូច​បង ​ក្មេងស្រែ​ ​និយាយ​ចឹង​
    អក្ស​ពុម្ព​បែប​នេះ​គឺ​ដូចជា​រឿង​ខ្មោច​សំរក់ឈាម​អី​ចឹង។
    តែរឿង​បង​ជា​រឿង​កំសត់​ចឹង​ខ្ញុំគិត​ថា​ដាក់​អក្សរ​ធម្មតា​បានហើយ។

    នេះ​ជា​ការ​យល់ឃើញរបស់​ខ្ញុំ​ចឹង​ទៅ​បើមាន​អ្វីដែល​ធ្វើ​អោយបង​មិន​ពេញចិត្ត​សុំ​បង​កុំ​ប្រកាន់​ណា​ហេហេហេហេហេហេហេ

    ឆ្លើយតប
  • 26. កូនចោរតូច  |  ខែវិច្ឆិកា 27, 2010 ម៉ោង 9:07 ល្ងាច

    “ជារឿងគួរឲ្យសោកស្តាយយ៉ាងណា ដែលមនុស្សយើងច្រើនមិន
    ប្រើជីវិតឲ្យនៅជាមួយនឹង បច្ចុប្បន្ន ត្រេចចរសុបិន្តចិន្តនាការ ឆ្ងាយដល់កុលាបក្នុងសួនសួគ៌ា ជំនួស
    ការនែបនិត្យដ៏ មនោរម្យជាមួយ ផ្កាកុលាបដើមតួចដែលនៅក្បែបង្អួច”

    សូមអរគុណ!!

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 178,462 hits
Visit Cute-Spot.com!

%d bloggers like this: