ចង់មានវេលាសម្រាប់យើងពីរនាក់

ខែកក្កដា 24, 2010 at 5:55 ល្ងាច មតិ 11

😀 ទើប​តែ​ប្រឡង​ចប់… ​ខ្ញុំ​មាន​គោលបំណង​ច្រើន​ណាស់ ^_^ ខ្ញុំ​នឹង​សរសេរ​ប្រលោមលោក​ឱ្យ​បាន​ច្រើន មើល​កុន​ឱ្យ​បាន​ច្រើន ហើយ​ធ្វើ​អំពើ​ល្អ​ឱ្យ​បាន​ច្រើន ហើយ​ក៏​​មាន​ក្ដី​ស្រមៃ​មួយ គឺ ចង់​មាន​វេលា​សម្រាប់​យើង​ពីរ​នាក់…

Advertisements

Entry filed under: ចម្រៀង.

យល់សប្តិក៏មានទោសដែរ! ត្រៀមផ្សាយប្រលោមលោក

11 មតិ Add your own

  • 1. ញ៉ុម​អា​មុខ​ឌឺ​:D  |  ខែកក្កដា 24, 2010 ម៉ោង 7:12 ល្ងាច

    និយាយ​តាម​ត្រង់​ រាង​អន់​ចិត្ត​នឹង​វីឌីអូ៣​នឹង​តិច​ដែរ ព្រោះ​តាម​លឺ​យាយ​គិត​​ថា​នឹង​ល្អ​ជាង​នឹង @_@

    ឆ្លើយតប
  • 2. Neary  |  ខែកក្កដា 24, 2010 ម៉ោង 7:54 ល្ងាច

    Not happy ending te hor………..kind of sad. However…still love it very much…still kvas kat klas klas…ter it’s good enough to entertain me. 🙂

    ឆ្លើយតប
  • 3. ណារ៉ាក់  |  ខែកក្កដា 25, 2010 ម៉ោង 8:18 ព្រឹក

    បទទាំងបីហ្នឹងឡូយមែន! តែបើចុងក្រោយ អោយគាត់ទាំងពីរបានជួប គ្នាពិតជាអស្ចារ្យ កុំឲ្យឈឺចាប់ពេក តែដូចឆ្ងល់ ថាចុងក្រោយម៉េច បានបាត់ អ្នកទី៣ ដែលបំភ្លៃការពិតអីចឹង? សមគ្នាគួរសមដែរ បងរាជ និង បងអាប៊ី 🙂

    ឆ្លើយតប
  • 4. Fidele  |  ខែកក្កដា 25, 2010 ម៉ោង 4:40 ល្ងាច

    អរគុណ​ដែល​បាន​ចែក​រំលែក! 😀

    ឆ្លើយតប
  • 5. ផ្កាយ NoVeLs  |  ខែកក្កដា 26, 2010 ម៉ោង 9:19 ល្ងាច

    សូមរិះគន់បន្តិចណ៎ា! 😀
    ខ្ញុំមិនទាន់ចេះសរសេរចម្រៀងបានមួយបទ ឬផលិតMVបានមួយនឹងគេទេ តែចូលចិត្តរិះគន់តាមអ្វីដែលមើលឃើញ។ មិនចេះតែក៏មិនមែនបានន័យថាមតិរិះគន់ ឬគំនិតយោបល់អ្នកដទៃទៀត(ដែលមិនចេះនិពន្ធ) យកការមិនបាននោះទេ។ ជួនកាលអ្នកដែលមិនចេះអីសោះ ក៏អាចមានគំនិតល្អៗក្នុងការផលិតក៏ថាបាន!(និយាយក្រៅសាច់រឿងបន្តិច ព្រោះខឹងនឹងអ្នកអានដែលមិនចូលចិត្តសរសេរមតិរិះគន់ពេលអានរឿងចប់! 🙂 )
    គឺចង់និយាយពីចង្វាក់នៃការសម្តែង។ កាយវិការសម្តែងរបស់តួហាក់ដូចជាលឿនពេកទេដឹង? គឺទទួលអារម្មណ៍ថាប្រញិបប្រញាប់យ៉ាងម៉េចមិនដឹង! ដូចនៅក្នុងបទ «ចង់មានវេលាធ្វើអ្វីដើម្បីបង» ពេលតួស្រីច្រៀងផ្តើមឃ្លានោះចប់ហើយ ស្រាប់តែក្រោកចេញភ្លាមៗ ដោយមិនទាន់នឹងឲ្យអ្នកមើលរួមទាំងតួសម្តែងខ្លួនឯងជ្រួតជ្រាបអារម្មណ៍តាមសាច់រឿងផង គឺពេលខ្ញុំមើលមកដល់ចំណុចនោះ អារម្មណ៍ប្រាប់ថា នៅក្រៅឆាកអ្នកដឹកនាំសម្តែងច្បាស់ជាស្រែកឲ្យតួស្រីក្រោកចេញហើយ ព្រោះមើលទៅដូចជាដាច់ៗអាក់ៗ(ព្រោះមានអ្វីមករំខានអារម្មណ៍អ្នកសម្តែង)។ មួយទៀតនៅក្នុងបទ «ចង់មានវេលាសម្រាប់យើងទាំងពីរ» នៅត្រង់តួប្រុសស្រីឱនងើបរកមើលរបស់នៅក្នុងហាងមួយ។ ត្រង់នេះក៏លឿនពេកដែរ ត្រង់តួស្រីអង្គុយចុះនោះ គឺមើលឃើញច្បាស់តែម្តងថា នាងប្រុងប្រៀបខ្លួននឹងអង្គុយពេលតួប្រុសងាកទៅ គឺមិនសូវជាធម្មជាតិប៉ុន្មានទេ ព្រោះឃើញចង្វាក់នៃការអង្គុយរបស់នាងមាន២គន្លាក់ មួយគឺប្រុងប្រៀបខ្លួន(មើលឃើញកាយវិការភ័យៗ) ពីរគឺអង្គុយចុះ។ ពេលងើបឡើងវិញក៏លឿនជ្រុលដែរ គឺមិនសមស្របនឹងពេលដែលអង្គុយដើម្បីមើលរបស់សោះ ដោយគ្រាន់តែអង្គុយប៉ាប់ងើបប៉ឹបតែម្តង។
    និយាយពីសាច់រឿងMVទាំងមូលនៅសាបនៅឡើយ មិនទាន់ប្រៃល្មមទាក់ចិត្តអ្នកមើលឲ្យចង់តាមដានមើលភាគបន្តបន្ទាប់បានទេ។ ភាពកម្សត់ក៏នៅស្រាល ខ្ញុំមើលហើយមិនបានរំជួលចិត្តអីផង(ឬមួយមកពីខ្ញុំធ្លាប់ដឹងសាច់រឿងនេះពីមុនមកខ្លះៗ?)។ មួយទៀតអាចមកពីសាច់រឿងមិនសូវច្បាស់… ហេតុអីតួឯកស្រីដើរចេញពីតួប្រុសងាយម្ល៉េះ? ជឿសម្តីតួឆ្នាស់ងាយម្ល៉េះ? គ្រាន់តែរម្លឹករឿងចាស់ឲ្យតួប្រុសដឹង អាចធ្វើឲ្យគេឈឺចាប់ដែរ? ព្រោះបើតាមមើលMVនេះ នៅមិនទាន់បង្ហាញថាតួប្រុសស្រលាញ់ងប់នឹងតួឆ្នាស់រហូតមិនចង់រម្លឹករឿងអតីតកាលឯណា?
    គិតថាផលិតកម្មMរៀបចំសាច់រឿងបានល្អជាងនេះ។ តែហង្សមាសក៏ធ្លាប់ធ្វើល្អជាងMដែរដូចជាបទ អ្នកណា? My love story និង គ្មានអ្នកផ្សេង របស់ សុគន្ធ និសា ជាដើម។ យ៉ាងណាៗក៏ជាកម្លាំងចិត្តសម្រាប់បទក្រោយៗទៀត។ ចម្រៀងខ្មែរ ខ្មែរសរសេរ ខ្មែរផលិត ទោះយ៉ាងណាក៏គាំទ្រ១០០%ដែរ 😀 ។
    P.S:ចង់បានអ្នករិះគន់វែងៗបែបនេះសម្រាប់រឿងខ្ញុំដែរ! 🙂

    ឆ្លើយតប
    • 6. វឌ្ឍនា  |  ខែកក្កដា 26, 2010 ម៉ោង 9:27 ល្ងាច

      បើមិនទាន់បានអានរឿងរបស់ខ្លួនផង ម៉េចនឹងរិះគន់កើតទៅ!
      តែមិនអីទេ ចាំទទួលការរិះគន់របស់ខ្ញុំទៅណា!

      ឆ្លើយតប
      • 7. ផ្កាយ NoVeLs  |  ខែកក្កដា 27, 2010 ម៉ោង 4:29 ល្ងាច

        នឹង​រង់​ចាំ២៤ម៉ោង! 😀

    • 8. ញ៉ុម​អា​មុខ​ឌឺ​:D  |  ខែកក្កដា 27, 2010 ម៉ោង 7:42 ព្រឹក

      អា​នឹង​ក៏​ជាអី​ដែល​ញ៉ុម​ចង់​យាយ​នឹង​ដែរ។ មើល​បទ៣​នឹង​ហើយ​ អត់​សូវ​យល់​សោះ​ តែ​បែរជាមានសំនួរ​ជាច្រើន​លេច​ឡើងទៅ​វិញ T_T

      ឆ្លើយតប
  • 9. វឌ្ឍនា  |  ខែកក្កដា 26, 2010 ម៉ោង 9:30 ល្ងាច

    សំរាប់បទចំរៀងនេះវិញ.. មានអារម្មណ៍ថាធ្វើឆក់កណ្តៀតយ៉ាងម៉េច ក៏មិនដឹង!

    ឆ្លើយតប
  • 10. ចាន់ផល  |  ខែកក្កដា 28, 2010 ម៉ោង 2:52 ល្ងាច

    បើ​មិន​យល់​សាច់​រឿង​កន្លែង​​ណា​ ម៉េច​ក៏​មិន​សួរ​ខ្ញុំ​មក៍ 😀
    និយាយ​​ស្មោះ​ត្រង់ ខ្ញុំ​ក៏​គិត​ថា វីដេអូ​ចម្រៀង​នេះ​ខ្វះ​ខាត​ច្រើន​ដែរ ពិសេស​​របថ​រឿង​ដាច់ៗ​គ្នា ហាក់​បង្ខំ​​អ្នក​មើល​​ឱ្យ​កាត់​​យល់​សាច់​រឿង​ដោយ​ខ្លួន​ឯង… តែ​ស្រលាញ់​កន្លែង​មួយ គឺ​ពេល​តួស្រី​អង្គុយ​អាន​សៀវភៅ​​​លើ​បង់ ក្បែរ​ដើម​រាជ ​ដែល​មាន​ខ្យល់​ប៉ើង​សក់​… ខ្យល់​ហ្នឹង​ គឺ​បញ្ជាក់​ថា​​មេឃ​ជិត​ភ្លៀង ហើយ​ពេល​ថត​រួច​យើង​ក៏​ទៅ​ញ៉ាំ​នំ​បញ្ចុក​នៅ​ហាង​ក្បែរ​នោះ ហេហេ។

    ឆ្លើយតប
  • 11. Fidele  |  ខែសីហា 7, 2010 ម៉ោង 6:20 ល្ងាច

    “ខ្ញុំ​ពិត​ជា​អស់​សង្ឃឹម​នឹង​ការ​រង់​ចាំ​តាម​ដាន​វីដេអូ​សាច់​រឿង​ទាំង​បី​នេះ ព្រោះ​វា​មិន​ដូច​នឹង​ការ​រំពឹង​ទុក​របស់​ខ្ញុំ​សោះ។ ខ្ញុំ​ពិត​ជា​សង្ឃឹម​ថា​ វា​អាច​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប នឹង​រឿង​ស្នេហា​មួយ​នេះ ប៉ុន្តែ​វា​បែរ​ជា​បន្សល់​នូវ​ចម្ងល់​ជា​ច្រើន​សម្រាប់​ខ្ញុំ​ដែល​គ្មាន​នរណា​អាច​ស្រាយ​បាន ព្រោះ​បទ​ចម្រៀង​នេះ​ថត​កាត់ ហើយ​គ្មាន​មនោសញ្ចេតនា​សោះ។ ខ្ញុំ​សង្ឃឹម​ថា បើ​មាន​បទ​ចម្រៀង​ជា​សាច់​រឿង​ដូច​អ៊ីចឹង សូម​ឲ្យ​ថត​ដូច​ រឺ​លើស​បទ “ហេតុផល​ត្រូវ​បញ្ចប់” ព្រោះ​ការ​ថត​វីដេអូ​នេះ​ពិត​ជា​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​រំភើប ហើយ​ស្រក់​ទឹក​ភ្នែក។ ខ្ញុំ​សង្ឃឹម​យ៉ាង​មុត​មាំ​ថា ផលិត​កម្ម​រស្មី​ហង្ស​មាស​មិន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ដូច​ជា​រូប​ខ្ញុំ​ខក​បំណង​ជា​លើក​ទី​ពីរ​ទេ ព្រោះ​ខ្ញុំ​យល់​ថា ទាំង​អ្នក​ដឹក​នាំ និង​អ្នក​តែង​និពន្ធ​សុទ្ធ​តែ​ជា​មនុស្ស​មាន​មនោសញ្ចេតនា​ខ្ពស់ ពិត​ជា​មាន​សមត្ថភាព​អាច​ដឹក​នាំ​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្រក់​ទឹក​ភ្នែក​បាន។ ប៉ុន្តែ​ទោះ​យ៉ាង​ណា ក៏​ខ្ញុំ​ពេញ​ចិត្ត​នឹង​ការ​សម្ដែង​របស់​តួ​អង្គ​ក្នុង​សាច់​រឿង​នៃ​បទ​ចម្រៀង​នេះ​ដែរ។ ខ្ញុំ​សង្ឃឹម​ថា ការ​រិះ​គន់​របស់​ខ្ញុំ​គឺ​ជា​ការ​ស្ថាបនា​ដ៏​ល្អ។” នេះ​ជា​សម្ដី​របស់​ម្ចាស់​ប្លក khmerpanda.wordpress.com ។ គេ​ពឹង​ឲ្យ​ខ្ញុំ​សរសេរ​ទេ។ :mrgreen:

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 181,992 hits
Visit Cute-Spot.com!

%d bloggers like this: