១៩៨៤-២០១០

ខែកក្កដា 1, 2010 at 11:57 ព្រឹក មតិ 21

១៩៨៤-២០១០ មិន​ទាន់​គ្រប់​២៦​ឆ្នាំ​ទេ… វា​មិន​យូរ​ប៉ុន្មាន​ទេ ហេតុអ្វី​ក៏​ខ្ញុំ​នឿយណាយ​ខ្លាំង​ម៉្លេះ? ផ្លូវ​ដើរ​នៅ​ឆ្ងាយ​ទៀត តែ​ខ្ញុំ​បែរ​ជា​អស់​អារម្មណ៍​រលីង គឺ​ចេះ​តែ​នឹក​ចង់​សម្រាក ចង់​ដេក… តើ​ខ្ញុំ​គួរ​រស់​បន្ត​ធ្វើ​អ្វី​ទៀត​ហ្ន៎?

តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​គិត​ថា «ជីវិតឥតន័យ»?

សកម្មភាព​រាល់​ថ្ងៃ​នេះ​គ្រាន់​តែ​ជា​ការ​យល់​សប្តិ​ប៉ុណ្ណោះ… ហេតុអ្វី​ក៏​ត្រូវ​ខំប្រឹង? គ្រាន់​តែ​យល់​សប្តិ ហេតុអ្វី​ក៏​​មិន​អាច​ឱ្យ​ខ្ញុំ​ជួប​តែ​យល់​សប្តិ​ល្អ? ខ្ញុំ​ចង់​សួរ​ថា តើ​ថ្ងៃ​ស្អែក​គេ​ឱ្យ​ខ្ញុំជួប​រឿង​អ្វី​ខ្លះ​ទៀត? គេ​ជា​ម្ចាស់​ជីវិត​ខ្ញុំ។ គេ​ពូកែ​ណាស់ អាច​បញ្ជា​សូម្បី​តែ​ការ​គិត​របស់​ខ្ញុំ។ ខ្ញុំ​ចាញ់​ហើយ! ខ្ញុំ​ចង់​មាន​សេរីភាព! ខ្ញុំ​ស្អប់​ភាព​ក្លែង​ក្លាយ! ខ្ញុំធុញ​នឹង​ល្ខោន​នេះ… ខ្ញុំ​មិន​យល់​សោះ គ្រប់​យ៉ាង​ដែល​គេ​ឱ្យ​ខ្ញុំ​ធ្វើ តើ​ដើម្បី​អ្វី​? តាំង​ពី​អារម្មណ៍​រំភើប​រហូត​ដល់​អស់​អារម្មណ៍ គឺ​សុទ្ធ​តែ​គេ​បង្រៀន​ខ្ញុំ។ តាំង​ពី​មិន​ទាន់​ស្គាល់​​គេ​រហូត​ដល់​ស្គាល់​គេ​ច្បាស់ តែ​គេ​នៅ​តែ​ធ្វើ​ឫក​មិន​ដឹង​ខ្លួន​ថា​ខ្ញុំ​ស្គាល់​គេ… តើ​ហេតុអី​ទៅ?

ខ្ញុំ​និយាយ​ពាក្យ​ក្នុង​ចិត្ត​មួយ​ឃ្លា «ខ្ញុំ​អត់​ចូល​ចិត្ត​លេង​បែប​នេះ​ទេ!»

Advertisements

Entry filed under: ទស្សនវិជ្ជា, អារម្មណ៍.

ខូចចិត្ត គ្រាន់តែយល់សប្តិក៏មានទោសដែរ!

21 មតិ Add your own

  • 1. hornoudom  |  ខែកក្កដា 1, 2010 ម៉ោង 10:14 ល្ងាច

    ហេតុអ្វីបងចេះតែនិយាយបែបនេះ ?
    ជីវិតបងពិតជាមានន័យ និង មានតម្លៃខ្លាំងណាស់!
    បងគឺជាអ្នកនិពន្ធម្នាក់ ហើយបងក៏ជាអ្នកបង្រៀនម្នាក់តាមរយ:ស្នាដៃនិពន្ធរបស់បង។
    គ្មានអ្វីសប្បាយចិត្តជាងបានសាងអំពើល្អទេ មែនទេ?
    បងនិពន្ធរឿង និពន្ធចម្រៀងអប់រំចិត្តមនុស្ស អប់រំគេឲយដឹងពីផ្លូវវិជ្ជមានគ្រប់បែបយ៉ាង នេះហើយឬដែលថាគ្មានន័យនោះ? បើបងអស់អារម្មណ៍ក៏ព្រោះតែអាម្នាក់ដែលបងថាចាញ់ហើយនោះ ហើយឈប់ធ្វើអ្វីគ្រប់បែបយ៉ាង ឈប់ទាំងការងារតែងនិពន្ធ មិត្តភ័ក្រ មិត្តសម្លាញ់ អ្នកជាទីស្រលាញ់ អ្នកគាំទ្រ រាប់ទាំងខ្ញុំផង គឺរិតតែអស់សង្ឃឹងជាងបងទៅទៀត។
    វាមិនមែនហៅថាលេងនោះទេ តែវាជាការប្រឈមមុខលើផ្លូវជីវិតដ៏វែងអន្លាយ។

    មនុស្សដែលខូចចិត្តរឿងរ៉ាវស្នេហា ជីវភាពទាល់ក្រ ជំពាក់បំណុល ។ល។ ហើយបែរជាគិតខ្លី ជ្រើសរើសផ្លូវអត្ថឃាតខ្លួនឯង បើតាមធម៍ព្រះដែលខ្ញុំបានដឹង មនុស្សប្រភេទនេះជាតិក្រោយនឹងទទួលផលកម្មតបស្នងច្រីនជាងជាតិនេះទៅទៀត ក៏ព្រោះតែគេចវែសមិនសងបំណុលកម្មក្នុងជាតិនេះ។

    និយាយដល់រឿងនេះ មិនមែនខ្ញុំគិតថាបងអាចនឹងគិតរឿងផ្តែសផ្តាសបែបនេះទេ គ្រាន់តែចង់ឲយបងដឹងថា បង​នៅមានគ្រួសារ មានមិត្តភ័ក្រ មានខ្ញុំចាំជាកម្លាំងចិត្ត និង គាំទ្របងគ្រប់បែបយ៉ាង ចាំអានប្រលោមលោករបស់បង ចាំស្តាប់ចម្រៀងរបស់បង។

    ខំប្រឹងណាបង! ក្រោយភ្លៀងមេឃស្រឡះ!

    ឆ្លើយតប
  • 2. nimol  |  ខែកក្កដា 1, 2010 ម៉ោង 10:29 ល្ងាច

    ខ្ញុំ​យល់​ថា​មក​ពី​ផល​អត់​ទាន់​មាន​គូ ទើប​យល់​ថា​«ជីវិត​ឥត​ន័យ»។ 😀 កុំ​គិត​ធ្វើ​អី​ផ្ដេសផ្ដាស​ណា!
    ពេល​ខ្លះ​ជួប​បញ្ហា​ក្នុង​ជីវិត​រក​ដំណោះ​ស្រាយ​មិន​ចេញ ពេល​ខ្លះ​អស់​សង្ឃឹម ពេល​ខ្លះ​របួស​ផ្លូវ​ចិត្ត នេះ​ក៏​ជា​ «ន័យ» ជា «សោភ័ណ» សម្រាប់​លម្អ​មនុស្ស​ខ្លះ​ដែរ។

    ឆ្លើយតប
  • 3. Neary  |  ខែកក្កដា 2, 2010 ម៉ោង 9:14 ព្រឹក

    Awwwwwwwwww…who made you feel this way? Your lover, your competitor, your co-worker, or else?

    Do not stress yourself out…..you have tons of fans/friends who support your wonderful work. We all love and care about you. I”m one of them nah…Relax….everything will be ok.

    ឆ្លើយតប
  • 4. ភារម្យ  |  ខែកក្កដា 2, 2010 ម៉ោង 4:34 ល្ងាច

    😆 ឆាប់អស់អារម្មណ៍ម្លេះបង! ទើបតែ២៦ហ្នឹង! ខ្សោយម្លេះ! រកថ្នាំប៉ូវទៅ ក្រែងអារម្មណ៍មកវិញ!!!!!!

    ឆ្លើយតប
  • 5. ផ្កាយដុះកន្ទុយ  |  ខែកក្កដា 3, 2010 ម៉ោង 11:02 ព្រឹក

    😦

    ឆ្លើយតប
    • 6. ភារម្យ  |  ខែកក្កដា 5, 2010 ម៉ោង 1:00 ល្ងាច

      មិចផ្កាយធើមុខអាចឹង!!!!! អារឿងហ្នឹងសំខាន់ណាស់សំរាប់មនុស្ស!! 😀

      ឆ្លើយតប
  • 7. ផ្កាយដុះកន្ទុយ  |  ខែកក្កដា 3, 2010 ម៉ោង 11:15 ព្រឹក

    ខ្ញុំឆ្ងល់ដល់ហើយ! អោយតែចូលមកលេងផ្ទះបងឯង មិនដែលឃើញមុខរីកម្តងណាទេនៀក!!!! ហេតុអី???? ម៉េចក៏មិនធ្វើឲ្យជីវិតប្រសើរជាងនេះទៅ! ខ្ញុំធ្លាប់ជាក្មេងអាវ៉ាសែ ធ្លាប់ជាក្មេងបាតសង្គមផង (ព្រោះធ្លាប់ជាប់ពាក់ព័ន្ធនឹងរឿងបងតូចបងធំ) ខ្ញុំអាចរៀនតាំងចិត្តសាជាថ្មី សាងជីវិតសាជាថ្មីបាន! ហេតុអីបងមិនអាច? មានមនុស្សជាច្រើនណាស់ គេស្រឡាញ់រាប់អានបង កោតស្ងប់ស្ងែងបង​ ព្រោះបងជាមនុស្សម្នាក់មានតម្លៃ។ ចុះចំណែកខ្ញុំវិញ?
    សូមយករឿងរ៉ាវអតីតកាលទាំងឡាយមកធ្វើជាមេរៀន សម្រាប់ខ្លួនឯង សម្រាប់អ្នកដទៃ….​ និងកែច្នៃវាឲ្យមានប្រយោជន៍…​ មិនមែនយករឿងទាំងនោះ មកអង្គុយយំសំកុក អោបក្បាលជង្គង់នោះទេ ព្រោះអីអត់ប្រយោជន៍ៗៗៗ… ខ្ញុំអាចធ្វើបាន! បងក៏អាចធ្វើបានដែរ…..

    ឆ្លើយតប
  • 8. ឧត្តម's Blog  |  ខែកក្កដា 3, 2010 ម៉ោង 12:37 ល្ងាច

    wow! ផ្កាយ…ធ្លាប់ជាប់ពាក់ព័ន្ធនឹងរឿងបងតូចបងធំផង!
    សំណាងល្អខ្ញុំមិនទាន់និយាយអីប៉ះពាល់ កុំអី… ទ្រមខ្លួន… 😀 😀 ហាស​ហា!

    ឆ្លើយតប
    • 9. ផ្កាយដុះកន្ទុយ  |  ខែកក្កដា 3, 2010 ម៉ោង 5:28 ល្ងាច

      ឧត្តម! អ្នកទាំងអស់គ្នា! បើសិនបើជាខ្ញុំធ្លាប់មានប្រវត្តិទាក់ទងនឹងរឿងបងតូចបងធំមែននោះ តើអ្នកទាំងអស់គ្នានៅរាប់អានខ្ញុំទៀតទេ???

      បើសិនជាអ្នកទាំងអស់គ្នាមិនឆ្លើយ មានន័យថាលែងចង់រាប់អានជាមួយខ្ញុំទៀតហើយ…
      😦

      ឆ្លើយតប
  • 10. ឧត្តម's Blog  |  ខែកក្កដា 3, 2010 ម៉ោង 6:34 ល្ងាច

    ហាសហា! និយាយលេងសោះ ចេះ ង ទៅកើត!!!

    ឆ្លើយតប
  • 11. ឧត្តម's Blog  |  ខែកក្កដា 3, 2010 ម៉ោង 6:37 ល្ងាច

    តាក់ទីង ណឹងៗ 😀

    ឆ្លើយតប
    • 12. ផ្កាយដុះកន្ទុយ  |  ខែកក្កដា 3, 2010 ម៉ោង 9:02 ល្ងាច

      អូយ! មិនចាំបាច់មកច្រៀងលួងទេ… ព្រោះអីស្តាប់មិនឮផងហ្នឹង!
      ម៉្យាងទៀត គ្រាន់តែនិយាយលេងសោះ ចេះជឿទៅកើត!!! ខ្ញុំឬ ដែលទៅជាប់ពាក់ព័ន្ធជាមួយបងតូចបងធំនោះ? ទោះជាចង់ ក៏អត់វាសនាដែរ…​ ហេសៗៗៗៗ :-D​ 😀 😀

      ឆ្លើយតប
      • 13. ផ្កាយដុះកន្ទុយ  |  ខែកក្កដា 3, 2010 ម៉ោង 9:09 ល្ងាច

        និយាយអញ្ចឹង ចុះឯណាទៅម្ចាស់ផ្ទះ??? ខំចូលមកលេងហើយ ​អត់មានមកអើតមើលភ្ញៀវអីបន្តិចសោះ… ឲ្យពួកខ្ញុំនិយាយគ្នាឡើងបែកពពុះមាត់ទៅហើយនេះ…
        និយាយអញ្ចឹង ម្ចាស់ផ្ទះពិតជាឥតមានសុជីវធម៌មែន…
        អត់ឃើញយកស្ករគ្រាប់មកទទួលខ្ញុំសោះ!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

      • 14. ចាន់ផល  |  ខែកក្កដា 4, 2010 ម៉ោង 3:28 ល្ងាច

        កំពុង​តែ​ខូច​ចិត្ត បាទ! 😀

  • 15. ឧត្តម's Blog  |  ខែកក្កដា 3, 2010 ម៉ោង 9:56 ល្ងាច

    បងផលប្រហែលជាប់ទទួលភ្ញៀវVIP ទេដឹង?
    ភ្គៀវធ្លាប់ស្គាល់​ ប្រហែលត្រូវរកទឹកទទួលខ្លួនឯងហើយ!

    ឆ្លើយតប
  • 16. រដ្ឋ  |  ខែកក្កដា 4, 2010 ម៉ោង 9:46 ព្រឹក

    ដំណោះ​ស្រាយ​ល្អ​គឺ​ស្ពាន​ជ្រោយ​ចង្វា!

    ឆ្លើយតប
  • 17. van kea  |  ខែកក្កដា 5, 2010 ម៉ោង 11:17 ព្រឹក

    ថ្ងៃនេះ Free សៀវភៅអោយមួយក្បាលអាចមានប្រយោជន៍ដល់មិត្តអ្នកនិងអ្នក 😀
    http://kheavan.wordpress.com/2010/07/05/2308/

    ឆ្លើយតប
  • 18. oudomheng  |  ខែកក្កដា 6, 2010 ម៉ោង 8:45 ល្ងាច

    ក្លាហាន​វិញ​ឡើងបង! ខាន​ចូល​ផ្ទះ​បង​យូរ​!! មក​លើក​នេះ មានបញ្ហា​តែ​ម្តង!! អរគុណ​ផ្កាយ​ដុះកន្ទុយ និង​ឧត្ដម​ដែលជួយ​លើក​ទឹក​ចិត្ត​អ្នក​និពន្ធ​ខ្មែរ​យើង​ម្នាក់នេះ!! :D​
    គ្មា​ន​រឿងអ្វី​ដែល​យើង​មិន​អានដោះ​ស្រាយ​កើត​នោះ​ទេ គ្រាន់​តែ​ពេល​ខ្លះ​យើង​មិនទាន់​ដឹង ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច!! រង​ចាំ​ពេល​វេលា​ផង​ដែរ!!
    ជា​ការ​យល់​សប្តិ ឬ ដែល​ធ្វើ​ឲ្យ​បង​ខូចចិត្ត!! ដូច​មិន​សម​ហេតុផល!! អាច​​ប្រាប់​បាន​ទេ!! នរណា​ទៅ​ដែល​បង​បាក់​ចិត្ត​នោះ!! ហេហេ:D

    ឆ្លើយតប
  • 19. yango  |  ខែកក្កដា 7, 2010 ម៉ោង 1:10 ព្រឹក

    អារម្មណ៍ស្រលាញ់មនុស្សម្នាក់ពិតជាពិបាកណាស់មើលទៅ! គួរព្យាយាមស្រលាញ់ខ្លួនឯងច្រើនជាងស្រលាញ់គេទៅវាចប់បាត់ហើយ។ ចំណែកញ៉ុមចង់លួចស្រលាញ់មនុស្សម្នាក់នឹងគេដែរក្រែងដឹងថាវាពិបាកម្ចេច?​ គិតៗទៅចង់មានសង្សានឹងគេដែរតែខ្លាចមាក់ស្តីអោយ 😀

    ឆ្លើយតប
  • 20. ឧត្តម's Blog  |  ខែកក្កដា 7, 2010 ម៉ោង 10:16 ព្រឹក

    ខ្ញុំគិតថា លួចស្រលាញ់នរណាម្នាក់មិនពិបាកអីទេ អ្វីដែលពិបាកនោះគឺត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យគេដឹងថាយើងកំពុងលួចស្រលាញ់គេ ហើយធ្វើយ៉ាងម៉េចដើម្បីឲ្យគេទទួលយកក្តីស្រលាញ់របស់យើង! ពិបាកឆ្លើយណាស់!

    ឆ្លើយតប
    • 21. yango  |  ខែកក្កដា 8, 2010 ម៉ោង 12:18 ព្រឹក

      ចុះបើយើងដូរទៅអោយគេលួចស្រលាញ់យើងវិញ ប្រហែលជាងាយជាងមើលទៅ?​ ធ្លាប់បានលឺល្ហៀងៗថានារីក៏ចេះលួចស្រលាញ់បុរសដែរតើ! ពេលយើងដឹងថាគេមានចិត្តលើយើង ងាយណាស់សំរាប់ការបង្ហាញសេចក្តីស្រលាញ់ទៅគេវិញ។ តែបុរសភាគច្រើនជាអ្នកលួចស្រលាញ់នារី​ដ៏អញ្ចឹងវាពិបាកណាស់ក្នុងការបង្ហាញអោយគេដឹង មានតែផ្តាំទៅនារីថា​បើមានគេលួចស្រលាញ់ហើយ​គួរតែផ្តល់ឧកាសអោយគេផង:D។

      ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,595 hits
Visit Cute-Spot.com!

%d bloggers like this: