ខូចចិត្ត

ខែមិថុនា 30, 2010 at 2:00 ល្ងាច មតិ 10

ខ្ញុំ​ហាក់​ដូច​ជា​យល់​ច្បាស់​ពី​ពាក្យ «ខូចចិត្ត» មិនមែន​ជា​រឿងធម្មតា ដូច​ដែល​ខ្ញុំ​​ធ្លាប់​យល់​នោះ​ទេ។ ជីវិត​មនុស្ស​ម្នាក់​អាច​ត្រូវ​រស់​នៅ​ឥត​ន័យ ព្រោះ​តែ​គេ​ខូច​ចិត្ត។ ខូច​ចិត្ត​អាច​មាន​ន័យ​ថា «របួសចិត្ត» ចិត្ត​ដែល​ទទួល​បាន​ការ​អប់​រំ​ដ៏​ឃោរឃៅ​ពី​ជីវិត។ អ្នក​ខូច​ចិត្ត​តែង​តែ​​ប្រឈម​មុខ​នឹង​ការ​បាក់​ទឹក​ចិត្ត អស់​សង្ឃឹម។ គេ​ពិបាក​នឹង​សម្រេច​បាន​អ្វី​ណាស់ ព្រោះ​ចិត្ត​របួស​នោះ​តែង​តែ​បំបាក់​ក្ដី​សង្ឃឹម​គេ ហើយ​គេ​មិន​សូវ​ចង់​ធ្វើ​អ្វី​សោះ ថែម​ទាំង​ចេះ​តែ​សួរ​ខ្លួន​ឯង​ថា តើ​រស់​នៅ​ធ្វើ​អ្វី? សុភមង្គល​នៅ​ក្នុង​ដៃ ក៏​គេ​លែង​ចេះ​ទទួល​យក រឹត​តែ​មិន​អាច​ចាប់​ទុក​បាន។ គេ​ចេះ​តែ​មិន​ទុក​ចិត្ត​ខ្លួន​ឯង មិន​ទុក​ចិត្ត​អ្នក​ដទៃ ហើយ​​មើល​ពិភព​លោក​ក្នុង​ន័យ​អវិជ្ជមាន។ តើ​អ្នក​​​ធ្លាប់​ជួប​មនុស្ស​បែប​នេះ​ទេ? ខ្ញុំ​​ប្រហែល​អាច​យល់​អារម្មណ៍​នេះ​​ច្រើន​ជាង​ការ​សរសេរ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ពី​វិធី​ដោះ​ស្រាយ​នៅ​ឡើយ​ទេ!

Advertisements

Entry filed under: ទស្សនវិជ្ជា.

សម្រស់នាងចែវទូកដរ ១៩៨៤-២០១០

10 មតិ Add your own

  • 1. kooms  |  ខែមិថុនា 30, 2010 ម៉ោង 2:16 ល្ងាច

    ស្មាន​តែ​ច័ន្ទផល​ខួច​ចិត្ដ​ខ្លួន​ឯង​ខំតែ​អាន យ៉ាង​យក​ចិត្ដ​ទុក​ ព្រោះ​ថាអ្ន​កនិពន្ដ​ដូច​ផល​ប្រហែល​មិន​ងាយ​ពិបាក​ចិត្ដ​រ៉េ។

    ឆ្លើយតប
  • 2. ភារម្យ  |  ខែមិថុនា 30, 2010 ម៉ោង 2:29 ល្ងាច

    មុខកាចម្លេះបង!!!!!!

    ឆ្លើយតប
  • 3. vathanakkhmer  |  ខែមិថុនា 30, 2010 ម៉ោង 2:34 ល្ងាច

    វិធីដោះស្រាយនោះគឺរកអាស៊ារីថ្មី ដើម្បីបំភ្លេចអាចាស់!
    តែចំពោះញ៉ុមវិញ មានតាកុហកខ្លួនឯងថា ខ្កួនឯងមានសង្សារមួយទៀតហើយ!

    ឆ្លើយតប
  • 4. ចាន់ផល  |  ខែមិថុនា 30, 2010 ម៉ោង 2:59 ល្ងាច

    @Kooms ៖ ខ្ញុំ​ក៏​ខូច​ចិត្ត​ដែរ ខូចចិត្ត​យូរ​ហើយ 😦
    @ ភារម្យ ៖ មិន​កាច​ទេ តែ​ខូច​ចិត្ត​ច្រើន​ជាង!
    @ vathanakkhmer ៖ 🙂

    អាច​ធ្វើ​អ្នក​និពន្ធ​បាន ព្រោះ​ខ្ញុំ​ជួប​មេរៀន​ជីវិត​ច្រើន ដែល​ខ្លះ​ក៏​នៅ​តែ​ដិត​ដាម រហូត​ដល់​ខ្ញុំ​ដឹង​ថា សុខភាព​ផ្លូវ​ចិត្ត​ខ្ញុំ​មាន​បញ្ហា។ វា​អាច​ជា​និស្ស័យ​មនុស្ស​រស់​ត្រាំ​ទុក្ខ តែ​ខ្ញុំ​មិន​ចង់​រស់​នៅ​បែប​នេះ​ទៀត​ទេ ព្រោះ​យល់​ថា​ ខាត​ពេល​ខ្លាំង​ណាស់។ ជីវិត​មាន​ន័យ​អី​ទៅ? តែ​ខ្ញុំ​ត្រូវ​តែ​រស់​នៅ​ឱ្យ​សប្បាយ​ចិត្ត… ហេតុ​នេះ​ខ្ញុំ​តែង​គិត​រក​មធ្យោបាយ​សង្គ្រោះ​ជីវិត​ខ្ញុំ ឱ្យ​​​ក្លាយ​ជា​ជីវិត​សុទិដ្ឋិនិយម រស់​នៅ​មាន​សុភមង្គល ពិសេស​គឺ​សុភមង្គល​ដែល​អាច​បង្កើត​បាន​ដោយ​ខ្លួនឯង។ ខ្ញុំ​សារភាព​ថា តាំង​ពី​តូច​មក​ខ្ញុំ​ខ្លាច​អ្នក​ដទៃ ខ្លាច​មនុស្ស​ជុំ​វិញ​ខ្លួន ហើយ​ខ្ញុំ​កម្រ​នឹង​ស្គាល់​អារម្មណ៍​រីករាយ​ជាមួយ​មិត្ត​ភក្តិណាស់។ បញ្ហា​នេះ​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​នឹង​ក្លាយ​ជា​មនុស្ស​ឯកោ​អស់​មួយ​ជីវិត។ ខ្ញុំ​ខ្លាច​ភាព​ឯកោ​ណាស់ តែ​ខ្ញុំ​ពិបាក​នឹង​ធ្វើ​ឱ្យ​ខ្លួន​ឯង​លែង​ឯកោ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​ត្រូវ​តែ​តស៊ូ​កែ​ប្រែ​អារម្មណ៍​នេះ ហើយ​រៀន​ចុះ​សម្រុង​នឹង​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន… 🙂

    ឆ្លើយតប
  • 5. sambatt  |  ខែកក្កដា 1, 2010 ម៉ោង 10:01 ព្រឹក

    បើទុទិដ្ឋនិយមជាការពិត ត្រូវតែទទួល។ សុទិដ្ឋិនិយមមិនមែនជាគុណសម្បត្តិ ឯទុទិដ្ឋនិយម
    ក៏មិនមែនជាគុណវិបត្តិដែរ។ក្នុងលោកនេះ ខ្ញុំឃើញមនុស្សរស់់នៅ
    ក្នុងទុទិដ្ឋនិយម ដែលតាមពិត គឺវាគ្រាន់់តែជារបាំងមួយមិនអោយគេមើលឃើញការពិតតែប៉ុណ្ណោះ!
    អញ្ចឹងហើយបានជា អ្នកដែលមើលឃើញការពិតមិនព្រមទទួលយក
    សុទិដ្ឋនិយម គឺការស់់នៅក្នុងភាពសប្បាយដែលក្នុងជីវិតដែលជាទុក្ខ។
    ជីវិត តាមទ្រឹស្ដីរបស់់ព្រះពុទ្ធសាសនាគឺទុក្ខ ។ហេតុហ្នឹងហើយបានជា
    ព្រះពុទ្ធ ព្រះអង្គមិនព្រមទទួលយកការមិនពិត ដែលជាការសប្បាយ
    ក្នុងព្រះរាជវាំង ជារបាំងការពិតចំពោះព្រះភ័ក្រ្តព្រះអង្ក។ការស្វែងរកការពិត គឺត្រូវតំរូវអោយព្រះអង្គរស់់នៅក្នុងការពិត គឺបោះបង់់់ចោលទ្រព្យសម្បត្តិ ហើយរស់់ជាអ្នកគ្មានផ្ទះសំបែង។
    សេចក្ដីសប្បាយមិនមែនមានន័យថាត្រូវតែរស់់នៅលើគំនរមាសប្រាក់់
    ទ្រព្យសម្បត្តិ នោះទេ។ចំពោះព្រះអង្គ ការស់់នៅ ស្វែងរកការពិត
    យល់់ដឹងការពិត ហើយនឹងដឹងការរំដោះខ្លួនចេញពីទីងងឹត អោយរួចចាកទុក្ខ …នេះបានធ្វើអោយព្រះអង្គរីករាយព្រះទ័យបាន!!

    ឆ្លើយតប
    • 6. ចាន់ផល  |  ខែកក្កដា 1, 2010 ម៉ោង 10:14 ព្រឹក

      តាមពិត​ទៅ ព្រះ​អង្គ​មិន​បាន​រីករាយ​នោះទេ តែ​គឺ​ជា​ការ​ត្រឡប់​ទៅ​រក​ចិត្ត​ស្ងប់​រលត់​វិញ (សភាព​ដើម​នៃ​ចិត្ត) ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចង់​បាន​នា​ពេល​នេះ គឺ​សាមញ្ញ​សុខ។ ខ្ញុំ​ស្រលាញ់​ភព​ផែន​ដី មិន​ប្រាថ្នា​និព្វាន​ដូច​ព្រះ​ពុទ្ធ​​ទេ។

      ឆ្លើយតប
  • 7. sambatt  |  ខែកក្កដា 2, 2010 ម៉ោង 10:14 ព្រឹក

    និពាន្វជាគោលដៅចុងក្រោយរបស់់មនុស្សសត្វគ្រប់់រូប
    ទោះប្រាថ្នាក្ដី មិនប្រាថ្នាក្ដី។
    និពាន្វមិនមែនអ្វីដែលទទេរ ដែលគ្មានអ្វីសោះ ដែលនាំអោយមនុស្ស
    ខ្លាច មិនចង់់ទៅនោះទេ តែជាអ្វីដែលមាន មានជារៀងរហូតគ្មានទីបញ្ចប់់
    ជាអ្វីដែលមិនចេះប្រែប្រួល ជាទីគ្មានកំណើត គ្មានការឈឺចាប់់ គ្មានការ
    ចាស់់ និងការស្លាប់់ ។ពាក្យថា អ្វីទាំងអស់់គឺទុក្ខនៅក្នុងលោកយើងនេះ
    មានន័យថា អ្វីទាំងអស់់ក្នុងលោកយើងនេះ មានភាពមិនអចិន្រ្តៃយ៏ ដូច្នេះហើយមិនអាចស្ថិតស្ថេរ ចឹងក៏ត្រូវប្រែប្រួលទៅរកសេចក្ដីវិនាស។
    ការបានជ្រាបយ៉ាងនេះ ទើបនិពាន្វជាទីប្រាថ្នា ។ខ្ញុំជឿសាសនា
    ទាំងអស់់ ៖ និពាន្វមិនខុសអីពីឋានសួគ៌ដែលគ្រឹស្ទសាសនា
    ចង់់នាំយើងទៅនោះដែរ។ខ្ញុំជឿថាមានទីរលត់់ទុក្ខ ។ខ្ញុំដឹងថាពិភពលោកនេះជាទីមានទុក្ខ ហើយមនុស្សសត្វទាំងអស់់
    រស់់នៅមានទុក្ខ ។

    ឆ្លើយតប
  • 8. ឧត្តម's Blog  |  ខែកក្កដា 2, 2010 ម៉ោង 1:16 ល្ងាច

    មានជីវិតគឺមានទុក្ខ

    ឆ្លើយតប
  • 9. សុផានី  |  ខែកក្កដា 2, 2010 ម៉ោង 4:40 ល្ងាច

    ជាការពិតមនុស្សខូតចិត្ត គឺជាមនុស្សដែលទន់ជ្រាយបំផុត​ហើយក៏ជាអ្នកដែលចង់បានភាពកក់ក្តៅបំផុតដែរ។ មនុស្សខូចចិត្តគឺជាមនុស្សដែលខ្លាចភាពឯការ តែចង់ធ្វើអ្វីៗតាមតែចិត្ត ហើយក៏ជាមនុស្សដែលងាយនឹងធ្លាក់ក្នុងអបាយមុខដែរ ប្រសិនបើគ្មានអ្នកយកចិត្តទុកដាក់។ និយាយការពិតទៅចុះ ខ្ញុំក៏ជាមនុស្សដែលខ្លាចពាក្យនេះដែរ​។​
    អ្នកណាថាអ្នកនិពន្ធមិនចេះខូចចិត្តនោះ? ការពិត​អ្នកនិពន្ធគឺជាអ្នកដែលងាយទទួលអារម្មណ៍ខូចចិត្តជាងគេ ព្រោះអ្នកនិពន្ធគឺជាអ្នកដែលមានមនោសញ្ចេតនាច្រើន តែក៏ជាមនុស្សពូកែបិទបាំងការពិតដែរ។

    ឆ្លើយតប
  • 10. kana  |  ខែកក្កដា 3, 2010 ម៉ោង 8:19 ល្ងាច

    ឃើញមុខដូចធ្លាប់ជួបនៅកន្លែងណាមួយ។សុំស្គាល់ផងណាបង

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 179,138 hits
Visit Cute-Spot.com!

%d bloggers like this: