យូរប៉ុណ្ណាទៀតទើបអាចភ្លេចអូន?

ខែមិថុនា 25, 2010 at 11:03 ព្រឹក មតិ 15

…ខ្ញុំ​មិន​ច្បាស់​ថា​គេ​អាច​ស្រលាញ់​មនុស្ស​ដូច​ជា​ខ្ញុំ​នោះ​ទេ ហើយ​ខ្ញុំ​ក៏​​មិន​​ច្បាស់​ថា​ខ្ញុំ​​ស្រលាញ់​គេ​​ពិត​ប្រាកដ​នោះ​ដែរ។ អ្វី​ជា​ស្នេហា ខ្ញុំ​នៅ​តែ​ល្ងង់។ ស្រលាញ់​មនុស្ស​ម្នាក់​តើ​យ៉ាង​ម៉េច​ខ្លះ? ខ្ញុំ​រំភើប​ពេល​នឹក​ឃើញ​គេ ហើយ​កក់​ក្ដៅ​ពេល​​ឮ​គេ​ថា​នឹក​ខ្ញុំ។ ហួស​ចិត្ត​ខ្លួន​ឯងដែរ ​​ដែល​ខ្ញុំ​ស្រាប់​តែ​​ហ៊ាន​និយាយ​ថា​ស្រលាញ់​គេ​។ ខ្ញុំ​ជា​មនុស្ស​មិន​ជឿ​ជាក់​ខ្លួន​ឯង​ផង​ហ្នឹង។ ពេល​គេ​ប្រាប់​ថា​គេ​ក៏​ស្រលាញ់​ខ្ញុំ​ ខ្ញុំ​ក៏​ហូរ​ទឹក​ភ្នែក។ ពួក​ខ្ញុំ​ស្រលាញ់​គ្នា​ដូច​នៅ​ក្នុង​​ការ​យល់​សប្តិ ដូច​កំពុង​តែ​មមើ។ ខ្ញុំ​លួច​គិត​ថា យល់​សប្តិ​ជិត​ភ្ញាក់​ហើយ តែ​ខ្ញុំ​ត្រូវ​ពេញ​ចិត្ត​ខ្លួន​ឯង​ដែល​បាន​យល់​សប្តិ​រំភើប​បែប​នេះ។ មនុស្ស​ម្នាក់​ដែល​មិន​ជឿ​ជាក់​ខ្លួន​ឯង ពិត​ជា​មិន​អាច​ធ្វើ​ឱ្យ​គេ​ជឿ​ជាក់​បាន​ឡើយ។ តើ​គេ​គិត​អី​ទៅ? រហូត​មក​ដល់​ពេល​នេះ​ខ្ញុំ​នៅ​តែ​មិន​យល់។ គេ​ប្រហែល​ជា​ឈប់​ស្រលាញ់​ខ្ញុំ ឬ​ក៏​គេ​មិន​ដែល​ស្រលាញ់​ខ្ញុំ​នោះ​ទេ។ ចាប់​ពី​ថ្ងៃ​ដែល​​គេ​​​លែង​រវល់​នឹង​​ខ្ញុំ ខ្ញុំ​ក៏​ប្រាប់​ខ្លួន​ឯង​ថា វា​ជា​រឿង​ដែល​ខ្ញុំ​ធ្លាប់​គិត​ហើយ ហើយ​វា​នឹង​កើត​ឡើង​ចៀស​មិន​ផុត គ្រាន់​តែ​វា​លឿន​បន្តិច។ យ៉ាង​ណា​ខ្ញុំ​ត្រូវ​តែ​ហ៊ាន​ទទួល​យក​វា។ តាម​ពិត​ខ្ញុំ​យំ​ខ្លាំង​ដែរ ម្ដង​គិត​ថា​មិន​អី​ទេ ម្ដង​ក៏​គិត​ថា​មិន​អាច​បែប​នេះ​ទេ។ គេ​ក៏​ដឹង​ថា​ខ្ញុំ​យំ តែ​គេ​មិន​ខ្វល់។ ខ្ញុំ​ពិត​ជា​ហួស​ចិត្ត​នឹង​ខ្លួន​ឯង​ណាស់ ដែល​ស្រាប់​តែ​ជួប​រឿង​ឆ្កួត​បែប​នេះ។ តើ​ធ្វើ​យ៉ាង​ម៉េច​ទៅ? គិត​ទៅ​វា​យូរ​ណាស់ ដែល​ខ្ញុំ​ខំ​កាត់​ចិត្ត​ម្នាក់​ឯង។ ខ្ញុំ​មិន​គួរ​រំខាន​គេ​ទេ។ នេះ​ជា​ស្នេហា​ទី​មួយ​របស់​ខ្ញុំ ហើយ​ស្នេហា​ទី​មួយ​ភាគ​ច្រើន​គឺ​មិន​សម​បំណង​បែប​នេះ​ហើយ។ គេ​មិន​ស្រលាញ់​ខ្ញុំ​ទេ ប៉ុន្តែ​តើ​គេ​ធ្លាប់​ស្រលាញ់​ខ្ញុំ​អត់? ខ្ញុំ​ក៏​គិត​ម្នាក់​ឯង​ទៀត​ថា ខ្ញុំ​ក៏​មិន​ប្រាកដ​ថា​ខ្ញុំ​ស្រលាញ់​គេ​ដែរ ប្រហែល​គ្រាន់​តែ​ខ្ញុំ​គ្មាន​ជម្រើស​ល្អ​ជាង​គេ​ប៉ុណ្ណោះ ​ទើប​ខ្ញុំ​នឹក​គេ​មិន​ភ្លេច​បែប​នេះ។ ខ្ញុំ​ប្រាកដ​ជា​អាច​ភ្លេច​គេ​បាន​​នៅ​ថ្ងៃ​ណា​មួយ សំខាន់​តើ​ខ្ញុំ​ព្រម​បំភ្លេច​គេ​អត់។ ខ្ញុំ​ព្រម​បំភ្លេច​គេ ព្រោះ​នឹក​ឃើញ​គេ​​ធ្វើ​ឱ្យ​ខ្ញុំ​ឈឺចាប់​ណាស់ ហើយ​ខ្ញុំ​ព្យាយាម​បំភ្លេច​គេ​រហូត​មក​ដល់​ថ្ងៃ​នេះ… វា​ជិត​មួយ​ឆ្នាំ​ហើយ ខ្ញុំ​ខំ​ប្រឹង​អស់​លទ្ធភាព​ហើយ​ តែ​ខ្ញុំ​នៅ​តែ​ភ្លេច​គេ​មិន​បាន។ ខ្ញុំ​នឹក​គេ​ណាស់… ពេល​ចូល​ដេក ពេល​ក្រោក​ពី​ដេក គឺ​នៅ​តែ​នឹក​គេ។ ជីវិត​ពួក​យើង​ខុស​គ្នា តែ​ខ្ញុំ​បែរ​ជា​ស្រលាញ់គេ។ គេ​មិន​សម​នឹង​ខ្ញុំ​ទេ ហើយ​ពេល​ឃើញ​គេ​សើច​សប្បាយ​ជាមួយ​មិត្ត​ភក្តិ​គេ ខ្ញុំ​រឹត​តែ​ដឹង​ខ្លួន​ថា ខ្ញុំ​ត្រូវ​តែ​ដក​ចិត្ត។ ស្រលាញ់​មនុស្ស​ម្នាក់ គឺ​គ្រាន់​តែ​ចង់​ឱ្យ​គេ​បាន​សុខ​ប៉ុណ្ណោះ។ ខ្ញុំ​យល់​អារម្មណ៍​នេះ​ហើយ។ គ្រប់​ពេល​ខ្ញុំ​នឹក​គេ គឺ​ខ្ញុំ​សង្ឃឹម​ថា​គេ​បាន​សុខ។ ខ្ញុំ​មិន​អាត្មា​និយម​ ចង់​បាន​គេ​នៅ​ក្បែរ​ទៀត​​ឡើយ ហើយ​ខ្ញុំ​បន់​ឱ្យ​គេ​បាន​នៅ​ក្បែរ​មនុស្ស​ដ៏​ល្អ​ម្នាក់​ដែល​គេ​ស្រលាញ់។​ ខ្ញុំ​មិន​គួរ​យក​ពាក្យ​ស្រលាញ់​និយាយ​ឱ្យ​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់​ឈឺ​ចាប់​ទេ។

បង​ស្រលាញ់​អូន… តែ​បង​មិន​អាច​ប្រាប់​អូន​ទៀត​ទេ ព្រោះ​អូន​មិន​ចង់​ដឹង… ប៉ុន្តែ​បើ​អូន​បាន​ដឹង​ថា​បង​នៅ​តែ​ស្រលាញ់​អូន សូម​អូន​ញញឹម​ ព្រោះ​បង​គ្រាន់​តែ​ស្រលាញ់​អូន​ពី​ចម្ងាយ​ប៉ុណ្ណោះ អត់​រំខាន​អូន​ទេ ហើយ​បង​ចង់​ឱ្យ​អូន​ដឹង​ថា អូន​ជាមនុស្ស​ដ៏​គួរ​ឱ្យ​ស្រលាញ់​ខ្លាំង​ណាស់ គឺ​មាន​មនុស្ស​ជា​ច្រើន​ដែល​ស្រលាញ់​អូន… ចាំ​ណា! កុំ​តូច​ចិត្ត កុំ​អស់​សង្ឃឹម ព្រោះ​មាន​មនុស្ស​ជា​ច្រើន​ស្រលាញ់​អូន!

ឆាប់ៗនេះ!

Advertisements

Entry filed under: ចម្រៀង, អារម្មណ៍.

កំណត់ហេតុ សម្រស់នាងចែវទូកដរ

15 មតិ Add your own

  • 1. រចនា  |  ខែមិថុនា 25, 2010 ម៉ោង 11:35 ព្រឹក

    T_T កម្សត់ តែ​តួ​ដូច​ជា​ម៉េច​មិន​ដឹង​ទេ… ចង់​ដឹង​តែ​មិន​ចង់​សួរ អ៊ីចឹង​ក៏​នៅ​តែ​មិន​ដឹង​រហូត​ទៅ… យ៉ាប់​ណាស់​មនុស្ស​យើង! 😀

    ឆ្លើយតប
  • 2. ភារៈ  |  ខែមិថុនា 25, 2010 ម៉ោង 12:07 ល្ងាច

    មែនហើយ ស្នេហាលែកទីមួយពិតជាពិបាកបំភ្លេចមែន 😥

    ឆ្លើយតប
  • 3. កំឡោះខ្មែរ  |  ខែមិថុនា 25, 2010 ម៉ោង 12:50 ល្ងាច

    ស្នេហ៏ដំបូងចុកទ្រូង!

    ឆ្លើយតប
  • 4. oudomheng  |  ខែមិថុនា 25, 2010 ម៉ោង 1:07 ល្ងាច

    សុំ​ថែម!
    «ហេតុអ្វីស្នេហាលំបាកម្លេះ? ស្រឡាញ់គេ យើងត្រូវរងទុក្ខគ្រាំគ្រាដូច្នេះទៅឬ?? បងដឹងថា ពេលដែលព្យាយាមបំភ្លេចអូន បង​កាន់តែឈឺចាប់ កាន់តែនឹកគិតដល់​អូន! តែមានតែពេលវេលាទេ ដែលគឺជាថ្នាំដ៏សក្តិសិទ្ធសម្រាប់ព្យាបាលដួងចិត្តដែលខ្ទេចខ្ទាំរបស់បង!… សូម​អូន​មាន​ក្តី​សុខ​ជួយ​គេ​ចុះ…»

    ឆ្លើយតប
  • 5. ក្មេងទំនើង  |  ខែមិថុនា 25, 2010 ម៉ោង 1:59 ល្ងាច

    ស្នេហាគឺជាអណ្តាត :mrgreen: ពេលដែលប៉ះស្ករ ក៏ផ្អែម ពេលប៉ះក្រូចឆ្មា​ ក៏ជូរ…ដឹងដែរ ថាមានស្នេហ៍ មានទុក…ចុះម៉េចមនុស្ស នាំគ្នាត្រូវការស្នេហាចឹងហ្ន៎

    ឆ្លើយតប
    • 6. sambatt  |  ខែមិថុនា 26, 2010 ម៉ោង 8:34 ល្ងាច

      សូមនិយាយបែបសើចៗដែរ៖ ស្នេហាគឺច្រមុះ ,ធុំក្លិនក្រអូប ចង់់ស្រូប
      ធុំក្លិនមិនក្រអូប ស្រូតដើរចេញ។

      ឆ្លើយតប
  • 7. vathanakkhmer  |  ខែមិថុនា 25, 2010 ម៉ោង 7:29 ល្ងាច

    នេះណាមិនចង់អានទេខ្លាចចូលសាច់រឿងខ្លួនឯង តែច្រុលតែអានហើយហួសអត់បាន ! ញ៉ុម វឌ្ឃនេះជួយនែនាំហងណា!

    ឆ្លើយតប
  • 8. គីមឡុង  |  ខែមិថុនា 25, 2010 ម៉ោង 8:12 ល្ងាច

    សុទ្ធតែអ្នកមានស្នេហា ! សុទ្ធតែអ្នកធ្លាប់ខូចចិត្ត !

    ឆ្លើយតប
  • 9. vathanakkhmer  |  ខែមិថុនា 26, 2010 ម៉ោង 6:13 ព្រឹក

    អាចប្រាប់បានអត់!ញ៉ុមឆ្ងល់ថា ម៉េចពេលស្រលាញ់អូនបងស្អិតរមួត
    ដរ តា អា ពេលបែកគ្នា ស្អប់គ្នាដូចអាចម៍ អចឹង??????????????????????????????????????????????

    ឆ្លើយតប
  • 10. ផ្កាយ NoVeLs  |  ខែមិថុនា 26, 2010 ម៉ោង 6:44 ព្រឹក

    ស្មាន​ថា​អ្នក​និពន្ធ​មាន​ស្នេហា ខំ​ជួយ​អរ! 🙂

    ឆ្លើយតប
  • 11. រដ្ឋ  |  ខែមិថុនា 26, 2010 ម៉ោង 10:21 ព្រឹក

    បាន​តែ​ដំបូង​ទេ ហាហា តិច​នឹក តិច​ដេក​មិន​លក់.. ចាំ​មើល៍​តែ​យូរ​ទៅ​ហ្នា៎ តាកញ្ចាស់ យាយ​កញ្ចាស់ តាដែល!!

    ឆ្លើយតប
  • 12. ឧត្តម  |  ខែមិថុនា 26, 2010 ម៉ោង 11:14 ព្រឹក

    ពេល​នេះ (​ផែនដីពិតជាធំទូលាយណាស់ ដែលមិនអាចឲ្យបងនិងអូនជួបគ្នាបានដោយងាយ!)

    ក្រោយមក​ (ផែនដីពិតជាតូចចង្អៀតណាស់ ដែលមិនអាចឲ្យខ្ញុំចេញឆ្ងាយពីទីនេះបានដោយងាយ!)

    :-))

    ឆ្លើយតប
  • 13. ណារ៉ាក់  |  ខែមិថុនា 26, 2010 ម៉ោង 12:11 ល្ងាច

    ម៉េចក៏គ្រប់គ្នាថាចឹង? ញ៉ុមធ្លាប់លឺពាក្យគេមួយថា ៖
    -ស្គាល់ដំបូងហៅ ចែ
    -បានញ៉ែហៅ អូន
    -បានកូន យាយប៉ិ
    ហើយមួយទៀតវិញ៖
    -ពេលការដំបូង
    +ប្រពន្ឋ( បងមេឃងងឹតដល់ហើយ)
    +ប្តី(មកពីចាញ់សំរស់អូនហ្នឹង)
    -ពេលបានកូន
    +ប្រពន្ឋ(បងមេឃងងឹតដល់ហើយ)
    +ប្តី(បើមេឃងងឹតម៉េចមិនយកកូនទៅចូលផ្ទះ តិចភ្លៀងទទឹកកូន)

    នេះជាអ្វីដែល ណារ៉ាក់ចង់និយាយ។

    យូរយ៉ាងណាទើបអាចបំភ្លេចអូន(ប្រហែលជាបទថ្មីផស់បងរាជ មើលទៅ)

    ឆ្លើយតប
    • 14. Neary  |  ខែមិថុនា 30, 2010 ម៉ោង 7:52 ព្រឹក

      Aww…..Narak…you cracked me up….

      ឆ្លើយតប
  • 15. វីរិយា  |  ខែតុលា 2, 2010 ម៉ោង 1:49 ល្ងាច

    សុំ​ដក​ដង្ហើមធំមួយ! …ក្រោយ​ពេល​អានចប់!

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,585 hits
Visit Cute-Spot.com!

%d bloggers like this: