កំណត់ហេតុ

ខែមិថុនា 16, 2010 at 9:23 ព្រឹក មតិ 16

មានអារម្មណ៍​ថា​ខ្លួន​ឯង​អត់​ប្រយោជន៍​។ មិន​ដឹង​ថា​គិត​អី​ទេ តែ​ចេះ​តែ​បណ្ដោយ​ពេល​ទទេៗ។ គិត​នៅ​តែ​គិត​ហើយ​រំខាន​ការងារ​មែន​ទែន។ ប៉ុន្មាន​ថ្ងៃ​នេះ​ខ្ញុំ​នៅ​តែ​ម្នាក់​ឯង​ទេ មក​កន្លែង​ធ្វើ​ការ​តែ​មួយ​ព្រឹក​ក៏​ត្រឡប់​ទៅ​តាំង​អារម្មណ៍​សរសេរ​រឿង​នៅ​ផ្ទះ​វិញ តែ​ចេះ​​តែ​ខ្ជិល។ ពេល​នៅ​ជាមួយ​គេ​ឯង និយាយ​ច្រើន​​ខុស​ច្រើន ក៏​យល់​ថា​នៅ​ម្នាក់​ឯង​ល្អ​ជាង ហើយ​គិត​ថា​គួរ​តែ​ទម្លាប់​ខ្លួន​​រស់​នៅ​ឯកោ​។ អាច​ជា​អារម្មណ៍​ឯកោ​នេះ​រំខាន​ខ្ញុំ។ ខ្ញុំ​គិត​ថា​ធ្វើ​មនុស្ស​កុំ​បង្ខំ​ខ្លួន​ឯង​ខ្លាំង​ពេក តែ​ខ្ញុំ​ក៏​បណ្ដោយ​ខ្លួន​ឯង​ជ្រុល​ពេក​ដែរ។ មាន​រឿង​​មួយ​ដែល​ខ្ញុំ​មិន​អស់​ចិត្ត។ ខ្ញុំ​គិត​ពី​សមត្ថភាព គិត​ពី​វាសនា។ ខ្ញុំ​មិន​សូវ​ចុះ​សម្រុង​នឹង​ការ​ចាត់​ចែង​របស់​ទេវតា​ទេ។ មនុស្ស​ពូកែ​គ្មាន​សំណាង មនុស្ស​មាន​សំណាង​​បែរ​ជា​ល្ងង់ ចេះ​ស្ទើរៗ​ធ្វើ​ការ​ឱ្យ​ច្របូក​ច្របល់​ពេញ​ណា​ពេញ​ណី។ ខ្ញុំ​មើល​រឿង​ «ជីវិតឥតន័យ» របស់​សិង្ហបុរី ហើយ​ទទួល​អារម្មណ៍​ថា ​កន្លែង​ណា​ សម័យ​ណា ​ក៏​មាន​រឿង​អយុត្តិធម៌​ដែរ។ អ្នកនិពន្ធ​ខំ​សរសេរ​ក៏​បាន​​ត្រឹម​សរសេរ។ ម្ដងៗ​ខ្ញុំ​​សួរ​ខ្លួន​ឯង​ថា​​គួរ​រស់​​បន្ត​ឬ​អត់ ហើយ​បើ​រស់​តើ​គួរ​រស់​​បែប​ណា? តាំង​ពីតូច​មក​ខ្ញុំ​ចូល​ចិត្ត​​មើល​រឿង​ភាគ​​ទូរទស្សន៍​ណាស់។ ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​មិត្ត​ភក្តិ​ពេល​មើល​រឿង​ភាគ​ទាំង​នោះ។ មិត្ត​កម្សត់ៗ​ដែល​គ្មាន​អ្នកណា​អាណិត មិត្ត​​ល្អៗ​ដែល​គ្មាន​អ្នកណា​យល់​ចិត្ត។ ខ្ញុំ​ឧស្សាហ៍​មាន​អារម្មណ៍​ដាច់​ឆ្ងាយ​ពី​គេ​ តែ​ខ្ញុំ​​អាច​​រក​មិត្ត​ភក្តិ​នៅ​ក្នុង​បទ​និពន្ធ។ វា​កំប្លែង​បន្តិច តែ​គួរ​តែ​និយាយ ព្រោះ​ជា​ការ​ពិត។

Advertisements

Entry filed under: អារម្មណ៍.

U are Mÿ Destiny ^_^ យូរប៉ុណ្ណាទៀតទើបអាចភ្លេចអូន?

16 មតិ Add your own

  • 1. ក្មេងទំនើង  |  ខែមិថុនា 16, 2010 ម៉ោង 10:33 ព្រឹក

    បើលែងចង់រស់ ក៏ទៅកន្លែងនោះទៅពូ :mrgreen: និយាយលេងទេ
    ជីវិត គឺ ចឹង!!! បើមនុស្សម្នាក់ៗរស់នោះស្រួលៗ អត់មានទុក្ខ អត់មានក្រ មាន អីនោះ ជីវិតគ្មានន័យទេ ^_^

    ឆ្លើយតប
  • 2. រចនា  |  ខែមិថុនា 16, 2010 ម៉ោង 10:47 ព្រឹក

    មែន! 😀 ស៊ូ! ស៊ូ!

    ឆ្លើយតប
  • 3. មេឃា  |  ខែមិថុនា 16, 2010 ម៉ោង 3:20 ល្ងាច

    មិនដឹងថា ធ្លាប់ឭពាក្យនេះអត់ ? «ចិត្តមនុស្សមិនចេះស្កប់ទេ !» ផល មានអ្វីល្អៗប៉ុណ្ណឹងហើយ នៅតែគិតចង់ (#_*) ទៀត…

    គិតសភាពមើល… បើសិនជា ផល ពិតជាប្រុសពេញលក្ខណៈមែន ពិបាកចិត្តនេះ ពិតជាដោយសារតែ (G_G) ហើយ…

    អនុសាសន៍ ៖ បើរកអ្នកយល់ចិត្តមិនបាន សាកយល់ចិត្តគេវិញម្តង់ទៅ ក្រែងលោស្រួលជាង ? 😛

    ឆ្លើយតប
  • 4. កុមារកាមទេព  |  ខែមិថុនា 16, 2010 ម៉ោង 7:28 ល្ងាច

    អារម្មណ៍ពូពេលនេះ ដូចអារម្មណ៍ខ្ញុំពីមុនគ្មានខុសអីបន្តិចណាសោះ!!
    យើងនៅម្នាក់ឯង ចេះតែគិតច្រើន គេអ្នកដែលមិនដឹង គេពិតជាមិនដឹងមែន ថាកុំឲ្យគិត តែបើគេមានអារម្មណ៍បែបនេះកើតមានឡើងនោះនែ….!!! ” ពុទ្ធោ…. អើយ ចង់តែស្លាប់ឲ្យផុតទេ!!! “” នេះជាការគិតក្នុងពេលធុញទ្រាំ!!!!

    ចង់ឲ្យគេយល់ចិត្តគឺមិនមែនជារឿងងាយស្រួលទេ ខ្ញុំធ្លាប់សាកហើយ គឺបរាជ័យលើសដើម តែបើយកកាបរាជ័យធ្វើជាបទពិសោធនោះ យើងនឹងទទួលជោគជ័យ!!! នេះតាមការគិតរបស់ខ្ញុំទេ ពូ!!!

    ឆ្លើយតប
  • 5. គីមឡុង  |  ខែមិថុនា 16, 2010 ម៉ោង 8:08 ល្ងាច

    hmm…… O.o

    ឆ្លើយតប
  • 6. សុភា  |  ខែមិថុនា 17, 2010 ម៉ោង 1:21 ព្រឹក

    និយាយពីខ្ញុំវិញ។ រស់នៅឯពិភពលោកម្ខាងទៀតម្នាក់ឯង។ ថ្ងៃខ្លះ រកតែគ្នានិយាយមួយម៉ាត់មិនបានផង។ មានបញ្ហា បានត្រឹមតែប្រឹងដោះស្រាយខ្លួនឯង។ ខុសពីមុន មានបញ្ហាអាងម៉ែ។ ម៉ាង៉ៃកាត់ ម៉ាង៉ៃកោរ មានតែប្រាប់ខ្លួនឯងថា ជីវិតគឺអញ្ចឹង។ ចេះសំលឹងទៅមើលអ្នកផ្សេងដែល គឹមិនមានទាំងអោកាស(រកអក្សរណឹងមិនឃើញ) ដូចជាយើង។ ចេះពេញចិត្តអ្វីដែលខ្លួនមាន ព្រមទទូលយកកាពិត និង បរាជ័យ។ ពេលខ្លះ ខ្ញុំគិតថាខ្ញុំធុញ ខ្ញុំពិបាកចិត្ត ស្មុគ្រស្មាញ។ តែដល់សួរថា ពិបាកចិត្តរឿងអី? ធុញរឿងអី? ដូចជាគ្មារឿងអី គឺគ្រាន់តែធ្វើខ្លួនអោយពិបាកតែប៉ុណ្ណឹង។ និយាយប៉ុណ្ណឹងបានហើយ ប្រញាប់ទៅមើលបាល់វិញ ជិតហួសម៉ោងហើយ

    ឆ្លើយតប
  • 7. yango  |  ខែមិថុនា 17, 2010 ម៉ោង 2:18 ល្ងាច

    បងផលស្រដៀងតិចៗខ្ញុំដែរ ញុមចូលចិត្តនៅមា្នក់ឯងច្រើនជាង៕ ព្រោះពេលនៅជុំបងប្អូនញុម ពេលញុមនិយាយ​ គេថាញុមនិយាយខុសតែរហូត ដ៏ចិងអត់ចូលនៅជិតគេទេព្រោះខ្លាចខុស។ ពេលទំនេរនៅក្នុងបន្ទប់ មើលសៀវភៅ លេងinternet ស្តាប់ចំរៀង មើលTV ហើយដល់ម៉ោងធ្វើការល្មម។ សព្វថ្ងៃនេះចេញពីធ្វើការ ចូលបន្ទប់ ចេញពីបន្ទប់ទៅធ្វើការ។ កាគិត ​និង ទង្វើរបស់ញុមកំរ៉ដូចសាច់ញាតិញុមណាស់ និយាយអោយចំសូវចុះសំរុងនិងគេ។

    ឆ្លើយតប
  • 8. yango  |  ខែមិថុនា 17, 2010 ម៉ោង 2:22 ល្ងាច

    កាលនៅរៀន លោកគ្រូខ្ញុំម្នាក់និយាយថា
    “មនុស្សភាគច្រើនគិតអ្វីមួយថាល្អ បែជាមានមនុស្សម្នាក់ថាគិតផ្ទុយពីគេ ពេលនោះមនុស្សភាគច្រើនគិតថាមនុស្សម្នាក់នោះឆ្កូត”
    ឧទាហរណ៏ អ្នកប្រាជ្ជម្នាក់(សុំទោសអត់ចាំឈ្មោះ)ថាផែនដីមានរាងមូលដូចផ្លែក្រូច នៅសម័យនោះគេគិតផែនដីថារាងរាបស្មើ ដ៏ចឹងគេថាគាត់ឆ្កួត

    ឆ្លើយតប
    • 9. កុមារកាមទេព  |  ខែមិថុនា 17, 2010 ម៉ោង 4:53 ល្ងាច

      និយាយត្រូវចំនុចហើយ!!! គំនិតខ្ញុំចង់និយាយបែបនេះ ក្នុងប្លកខ្ញុំក៏ចង់និយាយបែបនេះដែរ តែមិនចេះនិយាយ!!!!

      ឆ្លើយតប
  • 10. ឧត្តម  |  ខែមិថុនា 17, 2010 ម៉ោង 3:21 ល្ងាច

    ហ៊ើយ!!!!
    ញុមអត់មានវាចាអីទេ!
    គ្រាន់តែដឹងថា រស់រាល់ថ្ងៃ ដើម្បីចាំស្លាប់ប៉ុណ្ណឹងឯង!
    តែមុននឹងស្លាប់ ក៏ត្រូវរៀនរស់ឲ្យចេះសិន។

    កុំគិតច្រីនពេកបងអើយ!
    ធុញថប់​មិនសប្បាយចិត្ត ដើរលំហែរលេងទៅ!

    កុំភ្លេចហៅញុមផង!

    ឆ្លើយតប
  • 11. ទឹម បឿន  |  ខែមិថុនា 17, 2010 ម៉ោង 8:49 ល្ងាច

    អារម្មណ៍​មនុស្ស​ផ្លាស់ប្ដូរ​គ្រប់​វិនាទី អារម្មណ៍​ហ្នឹង​ជា​បទពិសោធន៍​មួយ​ក្នុង​ជីវិត រៀន​ពី​វា​ទៅ

    ឆ្លើយតប
  • 12. ផ្កាយ NoVeLs  |  ខែមិថុនា 17, 2010 ម៉ោង 10:20 ល្ងាច

    ដោយ​សារ​តែ​អារម្មណ៍ ពេល​ខ្លះ​ខ្ញុំ​ចង់​តែ​ដើរចូល​ឡាន​ឲ្យ​បុក​ងាប់​ទេ!​ 🙂
    ចង់​ត្រលប់​ទៅ​រក​ជីវិត​នៅ​វិទ្យាល័យ​វិញ! វិទ្យាល័យ​ជាជីវិត​ដែល​ខ្ញុំ​មាន​សេចក្តី​សុខ​បំផុត ថ្វី​បើ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង តែ​ខ្ញុំ​ក៏​មាន​មិត្តភក្តិ​មិន​ខ្វះ! មិន​ដូច​ពេល​នេះ​ទេ ឯកោ​ខ្លាំងណាស់!! High School Again!!!

    ឆ្លើយតប
  • 13. គីមឡុង  |  ខែមិថុនា 18, 2010 ម៉ោង 6:41 ល្ងាច

    ពេលសប្បាយ សប្បាយរហូតដល់ភ្លេចកើតទុក្ខ ! ដល់ពេលកើតទុក្ខ កើតទុក្ខរហូត ដល់ភ្លេចសប្បាយ ! O.o

    ឆ្លើយតប
  • 14. កំឡោះខ្មែរ  |  ខែមិថុនា 19, 2010 ម៉ោង 9:14 ព្រឹក

    គិតច្រើនមុខចាស់!

    ឆ្លើយតប
  • 15. កំឡោះខ្មែរ  |  ខែមិថុនា 21, 2010 ម៉ោង 9:05 ព្រឹក

    http://kdarmsork.wordpress.com/2010/06/21/two-suns-on-21st-june-2010/

    ឆ្លើយតប
  • 16. ជាតា  |  ខែមិថុនា 22, 2010 ម៉ោង 6:26 ល្ងាច

    ផ្តេកខ្លួនទៅលើគ្រែ រឺ ក៏ឈរអើតតាមមាត់បង្អួច បិទភ្នែក ដកដង្ហើមមួយឃូរអោយវែង…. រួចបើកភ្នែកមកវិញ ញញឹមអោយខ្លួនឯងដោយពេញចិត្ត…
    បើអោយក្រឡេកទៅក្រោយ វាមិនមែនជារឿងងាយទេ ដែលយើងអាចមកដល់ត្រឹមនេះ… អញ្ចឹង តើមានហេតុផលអ្វីដែលធ្វើអោយយើងត្រូវខ្វល់ខ្វាយ??
    ជីវិតនេះ មិនមែនអស់តែត្រឹមនេះទេ… នៅមានរឿងច្រើនទៀតដែលយើងស្មានមិនដល់កំពុងរង់ចាំយើងនៅឡើយ! កុំរវល់តែខ្វល់ពីខ្លួនឯង ព្រោះភាគច្រើនគឺខ្លួនឯងហ្នឹងហើយដែលធ្វើអោយខ្លួនឯងឈឺក្បាល!!

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 181,992 hits
Visit Cute-Spot.com!

%d bloggers like this: