U are Mÿ Destiny ^_^

ខែមិថុនា 12, 2010 at 2:18 ល្ងាច មតិ 5

ហេហេ ថ្ងៃនេះ​ដាក់​​ប្រកាស​​រឿង​ភាគ​កូរ៉េ ដែល​ខ្ញុំ​កំពុង​តែ​លង់ 😀 «អូនជាបេះដូងបង» កំពុង​តែ​បញ្ចាំង​នៅ CTN …កាល​ពីមុន​អត់​​ចូលចិត្ត​មើល​រឿង​កូរ៉េ​ទេ ព្រោះ​មិន​ដែល​បាន​មើល ទោះ​ជា​​ធ្លាប់​មើល​រឿង «ឯណាទៅឋានសួគ៌?» ដែល​និយាយ​ពី​​ធ្វើ​ឱ្យ​​ខ្ញុំ​តឹង​ទ្រូង​ 😦 …តែក្រោយមក​​… I do love Korean Drama 🙂


មើល​របៀប​គេ​រៀប​តួ​នែ៎ គួរ​ឱ្យ​ស្រលាញ់​ណាស់! 😀 ម្នាក់ៗ​សុទ្ធ​តែ Cute ^^ គួរ​ឱ្យ​ស្រលាញ់​​ជាង​គេ គឺ​ក្មេង​ស្រី​ម្នាក់​ដែល​មាន​ពន្លឺ​ភ្នែក​គួរ​ឱ្យ​អាណិត​នោះ… នោះហ៍​ឃើញ​ទេ? នាង​ពាក់​អាវ​ពណ៌​​ក្រហម ឈ្មោះ Jang​ Sae Byuk ដើរតួ​ដោយ Im Yoon Ah សមាជិក​​​នៃ​ក្រុម​ចម្រៀង​​ដ៏​ល្បី Girls Generation ។ 😥 ហ៊ឺ… នាង​តែង​និយាយ​ប្រាប់​ខ្លួន​ឯង​ថា ស៊ូ! ស៊ូ!  Sae Byuk ប្រឹង​​រក​ន័យ​ថ្មី​ឱ្យ​ជីវិត​អភ័ព្វ​របស់​នាង ក្រោយ​ពេល​ទទួល​បាន​កញ្ចក់​ភ្នែក​ពី​អ្នក​គ្រូ​ពេទ្យ Kim Na Young ដែល​​ជួប​​គ្រោះ​ថ្នាក់​ចរាចរណ៍​ស្លាប់។ នាង​ជា​ក្មេង​ស្រី​កំព្រា ដែល​ធ្លាប់​តែ​ងងឹត​ភ្នែក… 😦 ពេល​​មើល​ឃើញ​ពិភព​លោក នាង​តែង​តែ​ញញឹម 🙂 តែ​​ជីវិត​នាង​នៅ​តែ​ជួប​បញ្ហា​មិន​ចេះ​ចប់! ក្មេង​ស្រី​ម្នាក់​នេះ​គ្មាន​អ្វី​ទាំង​អស់ ហើយ​នាង​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​ទទួល​បាន​ ឬ​មិន​បាន… ស៊ូ! ស៊ូ!

ដកស្រង់ពី www.emagasia.com

love u love u i love u… u r my destiny, love u ^_^

Advertisements

Entry filed under: កម្សាន្ត.

Sand Animation កំណត់ហេតុ

5 មតិ Add your own

  • 1. lavorn (ឡាវ័ន​)  |  ខែមិថុនា 13, 2010 ម៉ោង 5:30 ល្ងាច

    ហា​ហា​…រឿង​នេះ​ខ្ញុំ​មើល​ចប់​ហើយ​! មិន​ដឹង​ថា​ឥលូវ​នេះ​ប៉ុស្តិ​ស៊ី​ធី​អិន​លេង​ដល់​ណា​ទេ​ តែ​សូម​ប្រាប់​ថា​​ រឿង​នេះ​ពិត​ជា​វែង​ខ្លាំង​ណាស់​!!! ដល់​ទៅ​១២០​ភាគ​ជាង​​(បើ​តាម​ខ្ញុំ​ចាំ​)។

    ឆ្លើយតប
  • 2. Kdarm Sork  |  ខែមិថុនា 15, 2010 ម៉ោង 1:49 ល្ងាច

    Happiness in the wind on KBS is also cool!

    ឆ្លើយតប
  • 3. ក្មេងទំនើង  |  ខែមិថុនា 16, 2010 ម៉ោង 10:35 ព្រឹក

    ល្អមើលណាស់រឿងនេះ

    ឆ្លើយតប
  • 4. Kanha  |  ខែមិថុនា 18, 2010 ម៉ោង 4:25 ល្ងាច

    រឿង ឯណាទៅឋានសួគ៌ ហ្នឹងល្អមើលតើ។ មើលហើយយំពេញ មួយផ្ទះ។ 😥 អាណិតតួស្រីណាស់…

    ឆ្លើយតប
    • 5. ចាន់ផល  |  ខែមិថុនា 24, 2010 ម៉ោង 12:00 ល្ងាច

      និយាយ​ពី​រឿង ឯណា​ទៅ​ឋានសួគ៌ ហ្នឹង… 😀 បើ​មើល​ឥឡូវ​ ខ្ញុំ​រាង​មាន​​មនោសញ្ចេតនា​ជាង​មុន ប្រហែល​ចេះ​មើល តែ​កាល​ណោះ ខ្ញុំ​គិត​តែ​ហេតុផល មើល​មិន​ចូល ព្រោះ​រឿង​ហ្នឹង​កុហក​ប្រាំ​បួន អត់​ទំនង​អី​សោះ ធ្វើ​ឱ្យ​តែ​មាន​រឿង។ ខ្ញុំ​មិន​សូវ​ចាំ​សាច់​រឿង​ដែរ ព្រោះ​មិន​សូវ​ចាប់​អារម្មណ៍… តែ​ចាំ​ថា​តឹង​ទ្រូង​នឹង​តួ​ស្រី យ៉ុងស៊ី (ចាំ​ឈ្មោះ​ទៀត) ធ្វើ​ឫក​ជោរៗ ល្ងង់​ហួស ហើយ​ពូកែ​ឌឺ​គេ។ ស្អី​ទៀត​អ៊ីចេះ? អូហ៍! ត្រង់​កន្លែង​តួស្រី​ហ្នឹង​ងងឹត​ភ្នែក ហើយ​ណាត់​ជួប​តួប្រុស… គួរ​តែ​យំ​អាណិត​ដែរ តែ​ដល់​វិភាគ​ទៅ យំ​មិន​ចេញ! ខ្វាក់​ភ្នែក ឱ្យ​គេ​ជូន​មក​ជួប​សង្សារ ដល់​សង្សារ​​ដឹក​ដៃ​​​ហើយ ក៏​អត់​ដឹង​ថា​សង្សារ​ខ្លួន​ឯង អត់​ចេះ​​ប្លែក​អារម្មណ៍ នៅ​តែ​និយាយ​ដូច​អត់​ដឹង​ខ្លួន ហើយ​និយាយ​សម្ដី​ដូច​ប្រុង​តែ​​ឱ្យ​តួប្រុស​យំ​តែ​ម្ដង… អាច​ថា​ជា​សិល្បៈ គ្មាន​ការ​ពិត តែ​បោក​អ្នក​មើល​បាន។ ប៉ុន្តែ​ធម្មតា​មនុស្ស​ដែល​ភ្នែក​មើល​មិន​ឃើញ គង់​ញាណ​ផ្សេង​ទៀត​ពូកែ ឧ. ដៃ ឬ ច្រមុះ។ ខ្ញុំ​គិត​ថា មនុស្ស​ស្រលាញ់​គ្នា​តាំង​ពី​ក្មេង ធ្លាប់​ឱប​គ្នា​ ថើប​គ្នា ស្និទ្ធ​ស្នាល​គ្នា​ដូច​ប្ដី​ប្រពន្ធ រឿង​អី​ពេល​ងងឹត​ភ្នែក ក៏​មិន​ចាំ​សូម្បី​តែ​ក្លិន មិន​ប្លែក​អារម្មណ៍​នឹង​ដៃ ឬ​ដក​ខ្លួន​ របស់​មនុស្ស​ជាទី​ស្រលាញ់? តែ​និយាយ​ទៅ សរសើរ​រឿង​ហ្នឹង​ណាស់ ព្រោះ​ល្បី​នោះ​ល្បី 😀

      ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 178,441 hits
Visit Cute-Spot.com!

%d bloggers like this: