ស្រលាញ់អូន

ខែមិថុនា 7, 2010 at 12:59 ល្ងាច មតិ 10

បទនេះគឺខ្ញុំតែងសម្រាប់មនុស្សចរិតយ៉ាប់បែបនេះ… ចូលគេឯងមិនសូវចុះ ហើយឧស្សាហ៍ធុញថប់នឹងជីវិត 😀

យើងពិតជាដូចគ្នា ជាមនុស្សរស់ត្រាំក្ដីទុក្ខា មិនធ្លាប់នឹកសោះថា ជីវិតនេះស្គាល់ថ្ងៃមានន័យ យើងតែងតែខំញញឹមបាំងភាពឯកា គ្មានអ្នកណាមើលដឹងឡើយណា ពួកយើងគិតអ្វី។

មិនចូលចិត្តនិយាយ ចូលចិត្តស្រមៃឆ្ងាយពីការពិត ហើយពូកែតូចចិត្ត រួចគិតថារស់នៅធ្វើអ្វី? ហេតុនេះហើយយើងយល់ចិត្តគ្នាមិនបាច់ហាស្ដី ចិត្តរងាក៏មានថ្ងៃស្គាល់ភាពកក់ក្ដៅ។

អូនដឹងទេ? បងតែងសួរខ្លួនឯងជាសុបិន ឬជាការពិត អូនដឹងទេថា បងនឹកអូនប៉ុណ្ណា នេះជាស្នេហានៃការស្រលាញ់អាណិត។

ស្រលាញ់អូន គឺជាក្ដីស្រលាញ់តែមួយក្នុងជីវិត Loving You ស្រលាញ់ហួសពីការគិត ស្រលាញ់អូន គឺប្រើទាំងជីវិតដើម្បីស្រលាញ់អូន Loving You ស្រលាញ់ជារៀងរហូត។

តែខ្វះការជឿជាក់ ព្រោះជាមនុស្សធ្លាប់បរាជ័យ ខ្លាចដល់ថ្ងៃស្អែកថ្មី អ្វីដែលមាននៅក្នុងថ្ងៃនេះបាត់ទៅវិញ តើឱ្យរូបបងរស់នៅយ៉ាងណា បងនឹងត្រូវរស់ឯកាដូចដើមមែនទេ?

ពេលដើរផ្លូវឆ្ងាយ ជិនណាយចង់ដល់គោលដៅ តែបើអូននៅក្បែរ គឺបងចង់ឱ្យផ្លូវដើរមួយនេះ ដើរគ្មានទីបញ្ចប់ ខ្លាចឆាប់ដល់គោលដៅ ប្រាថ្នាកាន់ដៃអូនដើរផុតផែនដីនេះ…

Loving You នេះហើយជាក្ដីស្នេហា!

បទ ស្រលាញ់អូន (CD RHM 414)

ទំនុកច្រៀង សុខ ចាន់ផល

សម្រួលតន្រ្ដី មាស សុគន្ធ (អួយ)

ច្រៀង ណុប បាយ៉ារិទ្ធ

Advertisements

Entry filed under: ចម្រៀង.

សាយ័ណ្ហឯកា Sand Animation

10 មតិ Add your own

  • 1. គីមឡុង  |  ខែមិថុនា 7, 2010 ម៉ោង 4:12 ល្ងាច

    I love the lyric ! 🙂

    ឆ្លើយតប
  • 2. thesouvenirs  |  ខែមិថុនា 7, 2010 ម៉ោង 4:41 ល្ងាច

    ពិតជាមានន័យជ្រៅមែនទែន ។

    ឆ្លើយតប
  • 3. vylavorn  |  ខែមិថុនា 7, 2010 ម៉ោង 5:26 ល្ងាច

    អ៊ូយ​អត់​ដឹង​សោះ​ ថា​ជា​អ្នក​និពន្ធ​មែន​ទែន​ 😀 ហេ​ហេ​….​ រីក​រាយ​ដែល​បាន​ស្គាល់​

    ឆ្លើយតប
  • 4. រចនា  |  ខែមិថុនា 8, 2010 ម៉ោង 8:11 ព្រឹក

    ស្រឡាញ់​បទ​នេះ 😛

    ឆ្លើយតប
  • 5. គីមឡុង  |  ខែមិថុនា 8, 2010 ម៉ោង 2:38 ល្ងាច

    ស្រលាញ់អ្នកនិពន្ធបទនេះ ! 😀

    ឆ្លើយតប
  • 6. រចនា  |  ខែមិថុនា 8, 2010 ម៉ោង 2:47 ល្ងាច

    ឡុងចេះតានិយាយចឹង ឃើញបងចាន់អៀនអត់? ហាហាហា

    ឆ្លើយតប
  • 7. nimol  |  ខែមិថុនា 8, 2010 ម៉ោង 7:08 ល្ងាច

    អាគីមឡុង! និយាយថាស្រលាញ់អ្នកសរសេរបទនេះ? មើលទៅបែបមិនសូវស្រួលសោះ! ផលយល់យ៉ាងណាដែរ?

    ឆ្លើយតប
  • 8. ឧត្តម  |  ខែមិថុនា 8, 2010 ម៉ោង 11:22 ល្ងាច

    …សង្ឃឹមថាអូនគឺជាទេពធីតានៃសេចក្តីសង្ឃឹមរបស់បង!
    បងមិនចង់វិលទៅរកនរកនៃសេចក្តីឯកាម្តងទៀតទេ! Loving You…

    ឆ្លើយតប
  • 9. ចាន់ផល  |  ខែមិថុនា 9, 2010 ម៉ោង 12:55 ល្ងាច

    It’s just word… all people like speaking it, but it’s make me confuse that u meant it… i will never be fooled again.

    I miss u & i love u, these both sentences i always heard my friends said every time with every body… i have just said them with you n i meant them.

    Only u i can tell my mind but u dun value it. U think i’m just the same kind of many people but u made a mistake with this.

    I will write a song with this meaning one day.

    ឆ្លើយតប
  • 10. Webs  |  ខែមិថុនា 9, 2010 ម៉ោង 2:03 ល្ងាច

    dear all!
    please to advertise my blog on http://websincambodia.blogspot.com/

    Thanks

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 182,010 hits
Visit Cute-Spot.com!

%d bloggers like this: