សាយ័ណ្ហឯកា

ខែមិថុនា 2, 2010 at 1:32 ល្ងាច មតិ 14

ពេលដឹងថាខ្លួនមានចិត្ត វេលាក៏មកកម្រិត ឃ្លាតកាយធ្លាប់ស្និទ្ធ បង្វែរជីវិតឱ្យចិត្តហេលហាល សាយ័ណ្ហទន់ទេរ ទ្រូងអួលឆួលទឹកនេត្រា រស្មីសុរិយាចាំងចែងលើស្មា ឯកាមាត់ស្ទឹង។

ចាត់ទុកថាជាភ័ព្វព្រេង និស្ស័យលិខិតលលេង ខ្យល់ផាត់ផ្ដាច់ខ្លែង ឱ្យធ្លាក់កណ្ដែងបង្កើតរឿងហ្នឹង រឿងជួបរឿងព្រាត់ រឿងនិទានស្នេហ៍ក្បែរស្ទឹង ធម្មជាតិទើបដឹង ស្រលាញ់ខ្នាញ់ខឹង ស្នេហ៍លាក់ជម្រៅ។

ទីទ្រូងព្រៃស្ងាត់ឈឹង ថ្មើរហ្នឹងបងរស់ដូចសូន្យ សន្ធិប្រកាសលូន ពពកពណ៌ភ្លើងឆេះក្ដៅ ស្នេហ៍ប្រៀបដូចជំនោរ រសាត់បាត់តាមរដូវ ទោះខ្ញុំខំចាំផ្លូវ ក៏គ្មានពេលគេវិលវិញឡើយ។

មិនអាចឃាត់ឃាំងថ្ងៃលិច ដូចមិនអាចឃាត់វេលា ជីវិតខុសគ្នា ជួបហើយបែកគ្នាគឺជាចម្លើយ ស្រមោលអតីត ទឹកស្ទឹងប្រឹងស្រែកដង្ហោយ ដង្ហើមចុងក្រោយ ទីស្ថាននេះហើយ បងអាចជួបអូន។

បទ សាយ័ណ្ហឯកា (CD RHM 415)

ភ្លេង រ៉េតធី ដូណា

អត្ថបទ សុខ ចាន់ផល

ច្រៀង ព្រាប សុវត្ថិ

Advertisements

Entry filed under: ចម្រៀង.

នៅតែស្រលាញ់អូន ស្រលាញ់អូន

14 មតិ Add your own

  • 1. ចាន់ផល  |  ខែមិថុនា 2, 2010 ម៉ោង 2:16 ល្ងាច

    I’m so proud of this Khmer melody 😀

    ខ្ញុំស្រលាញ់បទនេះ! តែ​មិន​ដឹង​ថា មាន​ប៉ុន្មាន​នាក់​ដែល​ស្រលាញ់​ដូច​ខ្ញុំ​ទេ… តើ​ស្ដាប់​យល់​ទេ? ជា​ប្រភេទ​ទំនុករវើរវាយ លាក់​រឿង​ស្នេហា​ដ៏​ស្រពិចស្រពិល​មួយ​… ខ្ញុំ​​ចង់​សរសេរ​ឱ្យ​អាថ៌កំបាំង​អ៊ីចឹង 😀 ថ្ងៃ​មុន​ លោក​ ព្រាប សុវត្ថិ ច្រៀង​ទំនុក​ច្រៀង​របស់​ខ្ញុំ​មួយ​ទៀត ជា​ប្រភេទ​អ៊ីចឹងដែរ ហើយ លោក អ៊ីន ទីតូ សួរ​គាត់​ថា «ពីរោះ​អត់​បង?» លោក សុវត្ថិ ថា «ពីរោះ តែ​ស្ដាប់​​​ពីរ​នាក់​បាន​ពីរោះ!» គាត់​ចង់​សំដៅ​ថា ទាល់​តែ​ឮ​ខ្ញុំ​និយាយ​សាច់​រឿង​ប្រាប់ បាន​គាត់​យល់​ថា​ បង​នោះ​និយាយ​ពី​ស្អី 😆 បើ​នៅ​តែ​សរសេរ​ យល់​តែ​ម្នាក់​ឯង​អ៊ីចឹង ជិត​លែង​មាន​បទ​សរសេរ​ហើយ​ខ្ញុំ 😉

    ឆ្លើយតប
  • 2. គីមឡុង  |  ខែមិថុនា 2, 2010 ម៉ោង 2:28 ល្ងាច

    ពីរោះ ! ពិតជាពិរោះ ! ខ្ញុំនៅចាំថា កាលនៅភូមិន្ទបងធ្លាប់អានបទនេះអោយស្តាប់ដែរ ! 🙂 ស្តាប់ទៅអន្លង់អន្លោចណាស់ !

    ឆ្លើយតប
  • 3. nimol  |  ខែមិថុនា 2, 2010 ម៉ោង 2:37 ល្ងាច

    សន្ធិប្រកាស = twilight (ពាក្យ​ឡូយ) 😀

    មាន​ចំណុច​ស្រពេចស្រពិល។ តើ​ពួក​គេ​បែក​គ្នា​ដោយ​សារ​អ្វី? ពួក​គេ​បាន​ស្រលាញ់​គ្នា​ឬ​នៅ? «ពេលដឹងថាខ្លួនមានចិត្ត » ដូច​ជា​មិន​ទាន់​ស្រលាញ់​ទេ?
    «ដង្ហើមចុងក្រោយ ទីស្ថាននេះហើយ បងអាចជួបអូន» ៖ ជួប​គ្នា​នៅ​ណា? ស្ទឹង? ហេតុអ្វី​អាច​ជួប​បាន?

    ឆ្លើយតប
    • 4. ចាន់ផល  |  ខែមិថុនា 2, 2010 ម៉ោង 2:55 ល្ងាច

      ហេហេ អ្នក​និពន្ធ​នៅ​ហ្នឹង​ហើយ អត់​យល់​អី​សួរ​មក​ចុះ 😀

      «ធម្មជាតិទើបដឹង ស្រលាញ់ខ្នាញ់ខឹង ស្នេហ៍លាក់ជម្រៅ» ពួក​គេ​ឈ្លោះ​តែ​គ្នា មិន​ដែល​គិត​រឿង​ស្រលាញ់​គ្នា​ទេ តែ​ភាព​ស្និទ្ធស្នាល​នោះ ល្មម​ឱ្យ​ពួក​គេ​មិន​អាច​ខ្វះ​គ្នា​បាន… នាង​មិន​ដឹង ខ្ញុំ​មិន​ដឹង តែ​ធម្មជាតិ​ដឹង… ហើយ​ពេល​នេះ​ខ្ញុំ​ក៏​បាន​ដឹង​ដែរ។

      «ដង្ហើមចុងក្រោយ ទីស្ថាននេះហើយ បងអាចជួបអូន» ស្នេហា​មួយ​ដែល​មិន​ធ្លាប់​សូម្បី​តែ​ប្រាប់​ថា បង​ស្រលាញ់​អូន ដែល​មិន​ដឹង​សោះ​ថា គេ​ស្រលាញ់​យើង​ឬ​អត់ តែ​ជា​ស្នេហា​ដែល​​ពុះ​កញ្ជ្រោល​ពេល​គេ​បែក​ពី​យើង… ជីវិត​ខុស​គ្នា អូន​មិន​មែន​ជា​មនុស្ស​ធម្មតា មិន​មែន​ជា​អ្នក​ស្រែ​ចម្ការ​ដូច​បង (អាច​ជា​ទេវតា កូនស្ដេច ឬកូនសេដ្ឋី) ធ្វើ​ម៉េច​គេ​អាច​ត្រឡប់​​មក​មាត់​ស្ទឹង​នេះ​ម្ដង​ទៀត​ទៅ…? តែ​បង​អាច​ជួប​អូន ជួប​តែ​ម្នាក់​ឯង ជួប​នឹង​ស្រមោល​អតីត​កាល​ដែល​​​នៅ​អណ្ដែត​​ក្នុង​ទឹក​ស្ទឹង… បង​ឃើញ​រូប​អូន​ គ្រប់​ពេល​ដែល​បង​មើល​ទៅ​ទឹក​ស្ទឹង… បង​នៅ​ក្បែរ​អូន​រាល់​ពេល​សាយ័ណ្ហ…។

      បើ​អត់​យល់​សួរ​ទៀត​មក​ណា? ព្រោះ​ដូច​ខ្ញុំ​ប្រាប់​ហើយ បទ​នេះ​មាន​តែ​ខ្ញុំ​ម្នាក់​ទេ​ដែល​ដឹង​ប្រវត្តិ​វា 😀

      ឆ្លើយតប
      • 5. nimol  |  ខែមិថុនា 2, 2010 ម៉ោង 3:32 ល្ងាច

        បើ​តាម​ការ​បក​ស្រាយ​ខាង​លើ លទ្ធភាព​ជួប​នៅ​តែ​មាន​។ តស៊ូ​ឡើង! ប្រាប់​គេ​នៅ? កុំ​ពឹង​លើ​ទឹក​ស្ទឹង​ហ្នឹង​ពេក គ្មាន​បាន​ការ​ទេ។ ចុះ​បើ​ស្ទឹង​ហ្នឹង​រីង? បាន​អី​ឃើញ​ស្រមោល? If you think you deserve her, go for her!

      • 6. ចាន់ផល  |  ខែមិថុនា 2, 2010 ម៉ោង 3:52 ល្ងាច

        ជីវិត​ពួក​យើង​ខុស​គ្នា​ឆ្ងាយ​ណាស់​ និមល អើយ! ស្នេហា​មិន​មែន​ឱ្យ​តែ​​តស៊ូ គង់​បាន​សម្រេច​នោះ​ទេ ចេះ​មើល​ខ្លួន​ឯង​ ហើយ​គិត​ពី​អារម្មណ៍​អ្នក​ជុំវិញ​ខ្លួន​ផង។ ក្នុង​លោក​នេះ​មាន​រឿង​ជា​ច្រើន ដែល​ហួស​ពី​លទ្ធភាព​សម្រេច​បាន។

  • 7. nimol  |  ខែមិថុនា 2, 2010 ម៉ោង 4:04 ល្ងាច

    ចឹង​មាន​តែ​អត់! 😦

    ឆ្លើយតប
  • 8. ផ្កាយ NoVeLs  |  ខែមិថុនា 2, 2010 ម៉ោង 5:05 ល្ងាច

    អត្ថន័យ​ល្អ​ម្ល៉េះ!!!
    តែ​​អត់​​ចូលចិត្ត​​សំឡេង​ព្រាប​សុវត្ថិ​ផង.. 😦

    ឆ្លើយតប
  • 9. វឌ្ឍនា  |  ខែមិថុនា 2, 2010 ម៉ោង 5:35 ល្ងាច

    ពិរោះ… និយាយអំពីស្ទឹងដូចនិយាយពីខ្ញុំអញ្ចឹង ហេហេហេ តែងបទហ្នឹង មានគិតដល់ខ្ញុំទេហ្នឹង? ហាហាហា ថាលេងទេណា…

    នរណាថាស្តាប់មិនយល់ន័យ.. នៅពេលដែលអ្នកស្តាប់ប្រើអារម្មណ៍ គេប្រាកដជាយល់ន័យ…

    ឆ្លើយតប
    • 10. ចាន់ផល  |  ខែមិថុនា 3, 2010 ម៉ោង 1:02 ល្ងាច

      😉 បាន​អី​​គិត​ដល់ បើ​កាល​តែង​ហ្នឹង​អត់​ទាន់​ស្គាល់​គ្នា​ផង! ចាំ​តែង​លើក​ក្រោយ​ ហេហេ 😀

      ឆ្លើយតប
  • 11. neary  |  ខែមិថុនា 2, 2010 ម៉ោង 7:08 ល្ងាច

    Love the meanging of the song nas. Great job HM team!

    ឆ្លើយតប
  • 12. ទឹម បឿន  |  ខែមិថុនា 3, 2010 ម៉ោង 7:58 ល្ងាច

    ចូលចិត្ត​បទ​ហ្នឹង​ណាស់ :*

    ឆ្លើយតប
  • 13. Lee wayng  |  ខែមិថុនា 4, 2010 ម៉ោង 8:59 ល្ងាច

    សូមកែអក្សរមួយសិន​ណាផល ឆួល មិនមែន ឈួល ទេ។
    ពិតជាតែងបានល្អ proud of u.

    ឆ្លើយតប
    • 14. ចាន់ផល  |  ខែមិថុនា 5, 2010 ម៉ោង 10:51 ព្រឹក

      អរគុណណា! 😀 សូមទោស អត់​មាន​វចនានុក្រម​នៅ​ជិត ទើប​មិន​បាន​ឆែក!

      ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,613 hits
Visit Cute-Spot.com!

%d bloggers like this: