ចង់មានវេលាតបស្នង

ខែមិថុនា 1, 2010 at 6:53 ល្ងាច មតិ 12

គ្មានភាសាណាអាចរៀបរាប់ គ្មានពាក្យពេចន៍ណាអាចនិយាយ ពីចិត្តរវើរវាយ សួរខ្លួនឯងថាគិតអ្វី? ហេតុអ្វីលែងរីករាយ? រឿងរ៉ាវទាំងឡាយច្របូកច្របល់។

ជាស្រមោលអន្ទោលតាមខ្លួន តាមថែថួនឱ្យចិត្តកក់ក្ដៅ ជានិស្ស័យចារឱ្យស្គាល់ មិនមែនជាក្ដីស្រលាញ់ តែក៏គិតមិនយល់ ទឹកភ្នែកហូរស្រោចលើថ្ពាល់ព្រោះអ្វី?

នឹកយ៉ាងណាក៏មិនប្រាប់ តែស៊ូស្លាប់ព្រោះខ្ញុំ ធ្វើឱ្យខ្ញុំឆ្ងល់ តើអ្នកមានហេតុផលអ្វី? លះបង់ទាំងជីវិត បញ្ជាក់ដួងចិត្តភក្តី តើពួកយើងជាអ្វីនឹងគ្នា?

បើសិនអាចមានវេលាពួកយើងក្លាយជាគូស្នេហ៍ ក៏ចង់តបស្នងថ្នមថែ ចង់ផ្ដល់ក្ដីស្នេហា តែពេលនេះបេះដូងមានអ្នករក្សា មិនអាចសាវាក្បត់ចិត្តគេ។

គ្រប់យ៉ាងមិនមែនត្រឹមអរគុណ គ្រប់យ៉ាងមិនមែនត្រឹមអាណិត គឺខ្ញុំគិតអ្នកគ្រប់ពេល តែគ្រប់យ៉ាងក៏មិនអាចសម្រេចតាមចិត្តទេ ទុកឱ្យពេលវេលាជួយកាត់ក្ដី។

បទ ចង់មានវេលាតបស្នង (CD RHM 413)

ភ្លេង ម៉ម សុគន្ធា

អត្ថបទ សុខ ចាន់ផល

ច្រៀង ឆន សុវណ្ណរាជ

Advertisements

Entry filed under: ចម្រៀង.

វគ្គឈ្លើយជាងគេ នៅតែស្រលាញ់អូន

12 មតិ Add your own

  • 1. រចនា  |  ខែមិថុនា 1, 2010 ម៉ោង 10:06 ល្ងាច

    Rachna *likes* this ហេហេហេ អត់​មាន​ប៊ូតុង​ដូច​នៅ​ហ្វេសប៊ុក ទាល់​តែ​សរសេរ​ដាក់​អ៊ីចឹង… ចង់​ស្ដាប់​បទ​ស្រី! 😀 អូហ៍! និយាយ​អ៊ីចឹង ចេញ​វីស៊ីឌី​ហើយ​ឬ​នៅ​បង? សួរ​ដដែល​ៗ​បន្តិច​ព្រោះ​អត់​ដែល​បាន​ទៅ​អើត​ហាង​លក់​ស៊ីឌី… ទាល់​តែ​ពឹង​បង​ហើយ​ព្រោះ​មិន​ចង់​ចុះ​ឡើង​ខាត​ជើង! ^^*

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែមិថុនា 2, 2010 ម៉ោង 11:59 ព្រឹក

      VCD អត់ទាន់ចេញ​ទេ! 🙂 ពេល​ចេញ​នឹង​​ប្រកាសទាំងបីបទ!

      ឆ្លើយតប
    • 3. ទឹម បឿន  |  ខែមិថុនា 3, 2010 ម៉ោង 8:38 ល្ងាច

      Like នៅ​ខាង​លើ

      ឆ្លើយតប
  • 4. ចាន់ផល  |  ខែមិថុនា 2, 2010 ម៉ោង 12:57 ល្ងាច

    >> ចម្រៀងសាច់រឿង៖
    ចង់មានវេលាធ្វើអ្វីៗដើម្បីបង
    ចង់មានវេលាតបស្នង
    ចង់មានវេលាសម្រាប់យើងពីរនាក់

    ឆ្លើយតប
  • 5. ផ្កាយ NoVeLs  |  ខែមិថុនា 2, 2010 ម៉ោង 5:02 ល្ងាច

    «​ចង់​មាន​វេលា​តប​ស្នង» ឃើញ​ចំណង​ជើង​ដូច​ប្លែកៗ.. អារម្មណ៍​ចេះ​តែគិត​ទៅ​រឿង​ផ្សេង! 😀

    ឆ្លើយតប
  • 6. neary  |  ខែមិថុនា 2, 2010 ម៉ោង 7:11 ល្ងាច

    Thank you for sharing this beautiful/sad song! Will go to the local store this weekend to buy it. Cann’t wait!

    ឆ្លើយតប
  • 7. Lee wayng  |  ខែមិថុនា 2, 2010 ម៉ោង 11:02 ល្ងាច

    ចង់ដឹងរឿងទាំងមូលដល់ហើយ

    ឆ្លើយតប
  • 8. Lee wayng  |  ខែមិថុនា 2, 2010 ម៉ោង 11:04 ល្ងាច

    ថ្វីបើកែរពីបទថៃ តែគ្រាន់ជាងយករបស់គេមកទាំងដុល។

    ឆ្លើយតប
  • 9. Neary  |  ខែមិថុនា 7, 2010 ម៉ោង 5:32 ព្រឹក

    Hope it’s a happy ending nah…if not…i’m going to CRY!

    ឆ្លើយតប
  • 10. ចាន់ផល  |  ខែមិថុនា 21, 2010 ម៉ោង 5:08 ល្ងាច

    ឆ្លើយតប
  • 11. neary  |  ខែមិថុនា 22, 2010 ម៉ោង 1:36 ព្រឹក

    So paoun Phal…are they end up together or not? I feel like Korean drama…hardly see them end up together unless it is a comedy…but all 3 songs are very sad…it’s a sad ending hey….

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 182,010 hits
Visit Cute-Spot.com!

%d bloggers like this: