គ្រប់ពេលវេលាបងស្រលាញ់អូន

ខែ​ឧសភា 13, 2010 at 1:56 ល្ងាច មតិ 17

ស្រលាញ់គ្មានពេលសម្រាក​ទេ តែ​ក៏​មិន​ហត់​អី​ដែរ ហេហេ 😀

នេះ​បទចម្រៀង​ថ្មី​ស្នាដៃ​ខ្មែរ​ណា៎! ចង់​ឱ្យ​បងប្អូន​ជួយ​គាំទ្រ​ស្នាដៃ​និពន្ធ​ថ្មីៗ​បែប​នេះ​ផង គាំទ្រ​អ្នកនិពន្ធ​ភ្លេង គាំទ្រ​ខ្ញុំ 😉 គាំទ្រ​អ្នក​ចម្រៀង… គេ​សួរ​ថា ម៉េច​ក៏​បទ​ឥឡូវ​មិន​ល្បី​ស្ថិត​ស្ថេរ​ដូច​បទ​ពី​ដើម? ហេតុផល​ច្រើនណាស់ រៀបរាប់​មិន​អស់​ទេ! បើ​ស្ដាប់​ហេតុផល​ចាស់ៗ​ គឺ​​មកពី​គាត់​មិន​ចេះ​ស្ដាប់​បទ​ឥឡូវ ហេហេ 😆 បន្ទោស​គាត់​ម្ដេច​បាន? តែ​បើ​សួរ​ក្មេងៗ អ្នកខ្លះ​អត់​ចេះ​ស្ដាប់​បទ​ពី​ដើម​ដូច​តែ​គ្នា 😀 ប៉ុន្តែ​មាន​កំហុស​​មួយ គឺ​ក្មេងៗ​អត់​សូវ​គាំ​ទ្រ​​​បទ​ខ្មែរ​និពន្ធ​ខ្លួន​ឯង… បទ​ថ្មី​ប្រើ​ពេល​តែង​យូរ​ជាង​បទ​ចម្លង ហើយ​ក្រុមហ៊ុន​ចាយ​លុយ​ច្រើន​ទៀត តែ​ដល់​ចេញ​លក់ ដូច​គ្មាន​ឃើញ​អ្នកណា​ចាប់​អារម្មណ៍​ថា​តែង​ខ្លួន​ឯង ឬ​ចម្លងគេ​​ទេ។ ខ្មែរ​ណា​មិន​ស្រលាញ់​ខ្មែរ តែ​មក​ពី​ពួក​យើង​អត់​យល់​ចិត្ត​គ្នា​សោះ ចាំ​តែ​បន្ទោស 😛

និយាយ​តាម​ត្រង់ អ្នក​និពន្ធ​ដូច​ខ្ញុំ​រក​លុយ​បាន​តិច​ណាស់ តែ​នៅ​តែ​ខំ​រក​ន័យ​សរសេរ​ចម្រៀង​ឱ្យ​ប្លែកៗ កុំ​ឱ្យ​អ្នក​ស្ដាប់​ទ្រលាន់… មិនមែន​ត្អូញ​អី​ទេ តែ​ចង់​ប្រាប់​ថា សិល្បៈករ​ខ្មែរ​បច្ចុប្បន្ន​គឺ​ត្រូវ​ការ​កម្លាំង​ចិត្ត​… គិត​ទៅ​ រក​លុយ​មិន​បាន​ហើយ ត្រូវ​ខ្មែរ​គ្នា​ឯង​មិន​ឱ្យ​តម្លៃ​ទៀត តើ​កម្សត់​ប៉ុណ្ណា? គឺ​ហូរទឹក​ភ្នែក​រាល់​ថ្ងៃ​ដូច​រូប​នេះ 😥 អ៊ីចឹង!

អូខេ! គ្រប់​ពេល​វេលាបងស្រលាញ់អូន អញ្ជើញស្ដាប់!

Advertisements

Entry filed under: ចម្រៀង.

ស្ដាប់រឿងកំណប់! ចម្រៀងជំនាន់មុន និង ចម្រៀងជំនាន់នេះ

17 មតិ Add your own

  • 1. គីមឡុង  |  ខែ​ឧសភា 13, 2010 ម៉ោង 3:32 ល្ងាច

    ហ៊ឺម…ពិបាកនិយាយណាស់រឿងនេះ ! តែខ្ញុំសូមសរសើរ បទនេះពិរោះមែន ! 🙂 ^.^

    ឆ្លើយតប
  • 2. jekuttama  |  ខែ​ឧសភា 13, 2010 ម៉ោង 3:55 ល្ងាច

    បង​ផល!! ស្តាប់​បង​រាយ​រាប់​ទៅកម្សត់​ទៀត​ហើយ!!! កុំ​អន់​ចិត្ត​អី​ណា រឿង​នោះ​ទុកឲ្យ​ពេល​វេលា​ជា​អ្នក​ដោះ​ស្រាយ​ទៅ… គាំទ្រ​បង​គឹម​ឡុង រឿង​នេះ​ពិបាក​និយាយ​ណាស់!!! តែ​ក៏​សុំ​សង្កត់​បន្ថែម​ថា គ្មាន​ខ្មែរ​ណា​មិន​ស្រឡាញ់​ខ្មែរ​គ្នា​ឯងនោះ​ទេ…តែ​គ្រាន់​តែ​ថា គេ​មិន​ទាន់​យល់​ពី​គ្នា​ឲ្យ​បាន​ច្បាស់​តែ​ប៉ុណ្ណោះ!!
    និយាយ​តាម​ត្រង់​ចុះ ទោះខ្មែរ​យើង​មិនពេញ​ចិត្ត​នឹង​នរណា​ម្នាក់ តែ​ដល់​នរណា​ម្នាក់​នោះ ទៅ​ឈរ​ឈ្មោះ​ជា​តំណាង​ប្រទេស​ជាតិយើង នៅចំពោះ​មុខ​អន្តរ​ប្រទេស​ផ្សេង​ទៀត ក៏​យើង​មាន​ចិត្ត​រំភើប​ត្រេក​អរ​ខ្លះ​ដែរ… នេះ​ជា​បទ​ពិសោធ​របស់​ប្ងូន​មួយ​កាល​ពី​ទៅ​ចូល​រួម​ពិធី​ជប់​លៀង​មួយនៅ​ស្ថានទូត​បារាំង។ ក្នុង​ករណី​នេះ​គួ​រ​ឲ្យ​ចាប់​អារម្មណ៍
    ​រឿង​ជាតិ​ វា​ត្រូវ​ដាច់​ដោយ​ឡែក​ពី​រឿង​បុគ្គល!!!
    ជា​ចុង​ក្រោយ សូម​ភ័យ​ទោស​ផង បើ​ខុស​ឆ្គង នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ហ៊ាន​បញ្ចេញ​មតិ​យ៉ាង​នេះ ហើយ​ក៏​ជា​ថ្ងៃ​ដំបូង​បំផុត​ដែល​ប្ងូន​អាច​បង្កើត​ប្លក់​បាន តែ​ស្តាយ​មិន​ទាន់​​ចេះ​អាប់​ដែត ។ បើ​បង​មិន​យល់​ទាស់​ទេ​ ជួយ​ណែនាំ​ផង…
    អរគុណ​ទុក​ជា​មុន…

    ឆ្លើយតប
    • 3. ចាន់ផល  |  ខែ​ឧសភា 13, 2010 ម៉ោង 4:44 ល្ងាច

      ខ្ញុំ​ធ្លាប់​ជួប​អារម្មណ៍​ដូច​ប្អូន​ហ្នឹង​ដែរ ឱ្យ​តែ​ឃើញ​ខ្មែរ​ឡើង​លើ​ឆាក​អន្តរជាតិ អ្នកណា​ក៏​ដោយ​ ខ្ញុំ​រំភើប​ជាមួយ​គេ​ឡើង​ហូរ​ទឹក​ភ្នែក​… បែប​អារម្មណ៍​នោះ​ផុស​ចេញ​ពី​បេះដូង​ជា​ខ្មែរ​ដូច​គ្នា​ហើយ ដូច​​អត្ថន័យ​ចម្រៀង​ដែល​គេ​ផ្ដល់​ឱ្យ​​ខ្ញុំ​សរសេរ​​សម្រាប់​ពាណិជ្ជកម្ជ​ស្រាបៀរអង្គរ «បេះដូងខ្មែរ» (នេះជាអារម្មណ៍ អ្នកនិងខ្ញុំដូចគ្នា យើងមើលគ្នាស្គាល់ ព្រោះឈាមជ័រយើងដូចគ្នា។ នេះជាសំឡេង ចាស់ក្មេងស្ដាប់ឮដូចគ្នា ឱ្យតែជាខ្មែរ ក្រុងស្រែជាបងប្អូនគ្នា…)

      សូម​ស្វាគមន៍​​ប្អូន ដែល​បង្កើត​ប្លក​ថ្មី​ ហើយ​បើ​ឆ្ងល់​អី សួរ​ខ្ញុំ​មក៍ ខ្ញុំ​​នឹង​ជួយ​ប្រាប់​តាម​លទ្ធភាព។ បើ​ប្អូន​ចង់​ដាក់​រូប​ថត ប្អូន​ចូល​ទៅ​កន្លែង​​ ព័ត៌មានផ្ទាល់ខ្លួន​​ទៅ ប្អូន​អាច​ប្ដូរ​បាន​ហើយ… ព្យាយាម​អាន​គ្រប់​ចំណុច​នៅ​ទំព័រ​ក្ដារ​បញ្ជា នោះ​ប្អូន​នឹង​ចេះ​ជា​បន្ត​បន្ទាប់… ហើយ​បើ​ប្អូន​ចង់​​ដាក់​របារខាង ប្អូន​ត្រូវ​ចុច​ពាក្យ វិដជិត(widgets) ដែល​អាច​ដាក់​វិចារថ្មីៗ ប្រកាសថ្មីៗ … ជាដើម។ ខ្ញុំ​ក៏​អត់​សូវ​ចេះ​ដែរ មុន​ដំបូង​ចេះ​ត្រឹម​ដាក់​ប្រកាស​ប៉ុណ្ណោះ ក្រោយ​មក​ក៏​រៀន​ម្ដង​មួយៗ ទើប​ចេះ​បាន​ប៉ុន​សព្វថ្ងៃ​នេះ។

      ឆ្លើយតប
  • 4. jekuttama  |  ខែ​ឧសភា 13, 2010 ម៉ោង 4:54 ល្ងាច

    អានហើយ!! យល់ពីទឹកចិត្តដ៏ពុះកញ្ច្រោល​របស់​អ្នក​និធន្ធ!!
    ប្ងូន​នឹង​សាក​ល្បង​រៀន​សូម​តាម​បង​ធ្វើ​វា​ម្តង​មួយៗៗ។ បង​នៅ​ណា​ឥឡូវ​បើក​យ៉ាហូមើល៍​និយាយ​បន្តិច បើក​ទៅ​ឃើញ្​ប្ងូន​អនលាញ​ហើយ

    ឆ្លើយតប
  • 5. ក្មេងទំនើង  |  ខែ​ឧសភា 13, 2010 ម៉ោង 5:47 ល្ងាច

    សួស្តីពូ! ខានជួបគ្នាយូរហើយ សុខបាយអេ?
    បែកគ្នាយូរ កាន់តែល្បីណ៎ ^_^
    បទពិរោះ ណាស់តើពូ

    ឆ្លើយតប
    • 6. ចាន់ផល  |  ខែ​ឧសភា 14, 2010 ម៉ោង 6:04 ល្ងាច

      នឹក​ក្មួយ​ឯង​អ្ហា៎! មិន​ឃើញ​មក​ភ្នំពេញ​លេង​ពូ​អី​សោះ!

      ឆ្លើយតប
  • 7. rainbowpig  |  ខែ​ឧសភា 13, 2010 ម៉ោង 7:23 ល្ងាច

    អូយ រាំឡើងចង់គ្រេចចង្កេះទៅហើយនៀក។ ពិរោះបស់គេ។

    ឆ្លើយតប
  • 8. sambatt  |  ខែ​ឧសភា 14, 2010 ម៉ោង 9:53 ព្រឹក

    ដល់់ពេលចាស់់ៗស្លាប់់អស់់ទៅ…លែងមានបញ្ហាដល់់
    អ្នកនិពន្ធចំរៀងសម័យថ្មីហើយ..ខ្ញុំសូមគាំទ្រចំរៀងសម័យថ្មី!
    ខ្ញុំចំណាយលុយអស់់រាប់់ពាន់់ដុល្លារ ទិញចំរៀងដែលក្មេងៗ
    សម័យបច្ចុប្បន្នកំពុងចំណូលចិត្ត ជាពិសេសចំរៀងរបស់់អ្នកចំរៀង
    កំពូល ព្រាប សុវត្តិ។ ក្មេងៗ ភាគច្រើនចូលចិត្តចំរៀងសម័យឥឡូវ។
    តែដោយខ្ញុំចូលចិត្តជាងគេនូវចំរៀងបែបមនោរសញ្ចេតនា ..ចឹង
    ចំរៀងញាក់់ញ័រ មិនសូវស្ដាប់់ប៉ុន្មានទេ។

    ឆ្លើយតប
  • 9. សំបូរ  |  ខែ​ឧសភា 14, 2010 ម៉ោង 11:03 ព្រឹក

    sambatt ចំណាយលុយរាប់ពាន់ដុល្លារ ទិញកុំព្យូទ័រ ដើម្បីបានដោតឡូត ចំរៀងហ្វ្រីៗទេដឹងហ្អី?

    មកនិយាយអួតថា ចំណាយលុយទិញចំរៀងអស់រាប់ពាន់ដុល្លាអីណា ទាល់តែយូរ បានជឿ ប្រុសពៅអើយ។

    ឆ្លើយតប
    • 10. sambatt  |  ខែ​ឧសភា 14, 2010 ម៉ោង 5:02 ល្ងាច

      ចុះខ្ញុំនេះទិញ DVDកាលពីចេញដំបូង មួយតំលៃ៤០ដុល្លារ..
      បានចំនួនប្រហែលជាង៣០ ហើយក្រោយមកទៀត តំលៃចុះមក
      ប្រហែល២០ ដុល្លារ និងតមកទៀត ១៥,…ចុងក្រោយក៏ទិញតែឌីវីឌី
      គេចំលងមួយ៥ដុល្លារ..៣ដុល្លារ..រហូត មកដល់់ពេលនេះ ២ដុល្លារ
      ខ្ញុំមានDVD រាប់់ទាំងរឿងផង ជាង២០០និង CDប្រហែល៥០។
      រាប់់ពាន់់ដុល្លារគឺចាប់់រាប់់តាំងពីពេលទិញដើមទីមករហូតមក
      ដល់់ពេលនេះ។

      ឆ្លើយតប
      • 11. ចាន់ផល  |  ខែ​ឧសភា 14, 2010 ម៉ោង 6:03 ល្ងាច

        លោក​សម្បត្តិ ពួកម៉ាក លោកសំបូរ ឈ្មោះ​ជួន​គ្នា​ម្ល៉េះ! 😀

  • 12. ឧត្តម  |  ខែ​ឧសភា 14, 2010 ម៉ោង 1:01 ល្ងាច

    ខ្ញុំសង្កេតឃើញថា កូនខ្មែរឥឡូវកាន់តែយល់ដឹងពី internet ច្រើនឡើងៗហើយ !
    រួមទាំងខ្ញុំម្នាក់ផង ! 🙂
    នេះក៏សូមអរគុណ គីម ឡុង ដែលជួយណែនាំ !

    ឆ្លើយតប
  • 13. sambatt  |  ខែ​ឧសភា 15, 2010 ម៉ោង 2:45 ព្រឹក

    មែនហើយ..ខ្ញុំសំបូរសម្បត្តិ!!!!ហេហេ!
    សម្បត្តិមានច្រើន..តែចំណេះមានតិច !
    មានសម្បត្តិច្រើនយូរៗទៅ មានភាពរាយមាយ..
    ឥឡូវខ្ជិលដល់់ហើយ គ្មានចង់់បានអីទេ..ដើម្បីអោយផ្ទះមានភាព
    ធំទូលាយ!
    ចឹង សព្វថ្ងៃចង់់មានចំណេះច្រើន សម្បត្តិតិចវិញម្ដង។
    ដូចជា ឌីវីឌី និង ស៊ីឌី ខ្ញុំច្រើនពេកឥឡូវរាយមាយ លែងចង់់មើល
    ចង់់ស្ដាប់់ដូចកាលមុនហើយ ..ចង់់មកទីនេះអ៊ីន ធើនែត
    មានការពិភាក្សាគ្នា សម្បាយជាងស្ដាប់់និងមើលតែទូរទស្សន៏
    ឡើងធុញថប់់ ។ និយាយចឹងចង់់ជំរាបផងដែរថា
    កាលទើបចេញលក់់ថាសចំរៀងដំបូង ..មានថាសចំរឿងមួយធំ
    ណាស់់ គឺចេញមុន DVD លក់់មួយក្នុងតំលៃ ១០០ ដុល្លារ..
    ខ្ញុំទិញអត់់ទាន់់គេ..គេឈប់់លកទៅ ក៏ចេញDVD វិញ ។

    ឆ្លើយតប
    • 14. ចាន់ផល  |  ខែ​ឧសភា 15, 2010 ម៉ោង 2:16 ល្ងាច

      ហេហេ មាន​សម្បត្តិ​ច្រើន​ចឹង ចែក​គ្នា​ចាយ​លេងខ្លះ​​ផង! 😀 គួរ​ឱ្យ​ចាប់​អារម្មណ៍​នឹង​ជីវិត​អ្នក​មាន​ដល់​ហើយ ព្រោះ​ខ្ញុំ​អត់​ធ្លាប់ស្គាល់ 😦

      ឆ្លើយតប
      • 15. sambatt  |  ខែ​ឧសភា 16, 2010 ម៉ោង 10:07 ព្រឹក

        ហេហេ…ចាយទ្រព្យសម្បត្តិម៉េចកើត? ចាយលុយវិញទៅ(^_^)

  • 16. បែកស្នេហ៍  |  ខែ​ឧសភា 15, 2010 ម៉ោង 9:32 ល្ងាច

    បងស្រឡាញ់អូនខ្លាំងណាស់ អូនរក្សា !

    ឆ្លើយតប
  • 17. សុវិចិត្រ  |  ខែមិថុនា 4, 2010 ម៉ោង 10:11 ល្ងាច

    បទ​ញ៉ុម​ចូល​ចិត្ត!

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,613 hits
Visit Cute-Spot.com!

%d bloggers like this: