អូនផ្ដើមតែមិនបញ្ចប់

ខែ​ឧសភា 1, 2010 at 4:35 ល្ងាច មតិ ១

ខ្ញុំ​ជា​អ្នក​តែង​អត្ថបទ​ចម្រៀង ហើយ​មនុស្ស​ពីរ​នាក់​ដំបូង​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ការ​ជាមួយ​​គឺ អ្នក​និពន្ធ​បទ​ភ្លេង និង​អ្នក​ចម្រៀង។ កាលណោះ… ខ្ញុំ​ទទួល​បាន​ភ្លេង​ប៉ុន្មាន​បទ​ដែល​និពន្ធ​ដោយ​ លោក ម៉ម សុគន្ធា និង​​ត្រូវ​ច្រៀង​ដោយ​ លោក ព្រាប សុវត្ថិ។ វា​ជា​ការងារ​រួម​គ្នា​មួយ ហេតុ​នេះ​អត្ថន័យ​ចម្រៀង​ដែល​ខ្ញុំ​សរសេរ គឺ​មិន​អាច​គិត​អត្តនោម័តិ​​បាន​ទេ រឹត​តែ​មិន​អាច​បង្ខំ​ឱ្យ​ លោក ម៉ម សុគន្ធា ទទួល​​អត្ថន័យ​​មួយ​ដែល​គាត់​មិន​ចូល​ចិត្ត​​ឱ្យ​បទ​ភ្លេង​របស់​គាត់ ក៏​មិន​អាច​បង្ខំ​ឱ្យ​ លោក ព្រាប សុវត្ថិ ច្រៀង​ពាក្យ​ពេចន៍​ដែល​គាត់​មិន​ចង់​ច្រៀង… វា​គ្មាន​បញ្ហា​អី​ទេ បើ​មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​ចេះ​យល់​អារម្មណ៍​គ្នា។ ហេតុ​នេះ​ពេល​ខ្ញុំ​បាន​ជួប​ លោក ម៉ម សុគន្ធា និង​លោក ព្រាប សុវត្ថិ ខ្ញុំ​ក៏​បាន​សួរ​អារម្មណ៍​ពួក​គាត់ ហើយ​ចម្រៀង​មួយ​បទ​នេះ «អូនផ្ដើមតែមិនបញ្ចប់» គឺ​ជា​សាច់​រឿង​​មួយ​ដែល​ខ្ញុំ​ទទួល​បាន​ពី​ លោក ព្រាប សុវត្ថិ ។

មានន័យយ៉ាងណាវេលាធ្លាប់ផ្ដល់ឱ្យគ្នា? តើនោះគឺជាស្នេហាឬក៏អ្វីផ្សេង? បេះដូងប្ដឹងផ្ដល់ហេតុផលអូនផ្ដើមសម្ដែង ឈ្លោះនឹងខ្លួនឯងរាល់ថ្ងៃ…

ព្រោះអូនមានម្ចាស់ដឹងណាស់តែនៅថ្លោយចិត្ត ស្រលាញ់អាណិតប៉ុន្តែមិនហ៊ានហាស្ដី ចង់សួរអូនថាធ្វើល្អដាក់បងន័យអ្វី បើសិនស្រីមានរូបគេ?

រឿងគ្រប់យ៉ាងគឺអូនអ្នកផ្ដើម ផ្ដើមដោយយកចិត្តទុកដាក់គ្រប់ពេល គ្រាដំបូងទន់ចិត្ត បន្ទាប់ក៏លង់ក្នុងក្ដីស្នេហ៍ តែរឿងនេះអូនមិនបញ្ចប់ ដួងចិត្តមិនស្ងប់ឈឺឥតទំនេរ មានឱកាសឃើញគ្នា តែមិនអាចមានបំណង…

ឃើញកែវភ្នែកអូនអង្រួនទឹកភ្នែកឱ្យស្រក់ រាប់រយដំណក់ស្រក់ដក់ក្នុងបាតបេះដូង គ្រប់រឿងក្នុងចិត្តអូនតែងតែប្រាប់ដល់បង នួនល្អង ឬទុកបងត្រឹមប្រឹក្សា…?

បទភ្លេងដោយ ម៉ម សុគន្ធា

អត្ថបទចម្រៀងដោយ សុខ ចាន់ផល

ច្រៀងដោយ ព្រាប សុវត្ថិ


Advertisements

Entry filed under: ចម្រៀង.

ឆាប់ៗនេះ… ស្រលាញ់អូន…

1 មតិ Add your own

  • 1. សំណាង  |  ខែ​ឧសភា 15, 2010 ម៉ោង 9:21 ល្ងាច

    ផ្ដើមស្នេហ៍តែមិព្រមចប់=ពិតជាចូលចិត្តដែរហ្នឹងនះ

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,613 hits
Visit Cute-Spot.com!

%d bloggers like this: