ឆាប់ៗនេះ…

ខែ​មេសា 30, 2010 at 12:54 ល្ងាច មតិ 37

ហេហេ! សុំ​លេង​ស្ទីល​ «ឆាប់ៗនេះ…» មួយ! 😀

ដង្ហើមផ្សើមដោយទឹកភ្នែក 😥 នឹកបង លួចមើលក្រោយខ្នង មិនរំខានបងឱ្យខ្វល់ អារម្មណ៍អូនស្រែកហៅរកបងតាមខ្យល់ វេលាមិនផ្ដល់ហេតុផលឱ្យយើងជួបគ្នា…

ទោះយ៉ាងណាស្នេហាមិនប្រួលប្រែ អូនតែងថែស្នេហ៍នេះឱ្យឋិតថេរ ហើយខំព្យាយាមសរសេរចម្រៀងស្នេហ៍ដើម្បីរៀមរ៉ា មានអារម្មណ៍ដូចបាននៅក្បែរបង ស្ដាប់បងច្រៀងក៏អូនស្កប់ចិន្តា អូនចង់មានវេលាធ្វើអ្វីៗដើម្បីបង…


មានរឿងអាថ៌កំបាំងមួយនៅក្នុងពាក្យពេចន៍ខាងលើនេះ ដែលលោកអ្នកនឹងដឹងក្នុងពេលឆាប់ៗនេះ…

Advertisements

Entry filed under: កម្សាន្ត.

RUMBA អូនផ្ដើមតែមិនបញ្ចប់

37 មតិ Add your own

  • 1. ផ្កាយ NoVeLs  |  ខែ​មេសា 30, 2010 ម៉ោង 1:08 ល្ងាច

    កុំ​ប្រាប់​ណា​ ថា​ចង់​ដូរ​ស្ទីល​និពន្ធ?

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែ​មេសា 30, 2010 ម៉ោង 1:37 ល្ងាច

      ឆាប់ៗនេះ… តែចង់​តែ​ប្រាប់​ឥឡូវ! ហេហេ

      ឆ្លើយតប
  • 3. kooms  |  ខែ​មេសា 30, 2010 ម៉ោង 1:47 ល្ងាច

    ចំណង់​ជើងដាក់ថាដូចម្ដេច​? ផល

    ឆ្លើយតប
    • 4. ចាន់ផល  |  ខែ​មេសា 30, 2010 ម៉ោង 1:59 ល្ងាច

      ចំណងជើងគឺ «ចង់មានវេលាធ្វើអ្វីៗដើម្បីបង» ចង់ប្រាប់ថា ឆាប់ៗនេះ​នឹង​ដឹង​ចំណង​ជើង​ដែរ តែ​ទប់​អារម្មណ៍​មិន​បាន! 😉

      ឆ្លើយតប
  • 5. ឧត្តម  |  ខែ​មេសា 30, 2010 ម៉ោង 2:43 ល្ងាច

    អ្នកណាអ្នកច្រៀងបង​?

    ឆ្លើយតប
  • 6. ក្មេងនរក  |  ខែ​មេសា 30, 2010 ម៉ោង 4:01 ល្ងាច

    «ចង់មានវេលាធ្វើអ្វីៗដើម្បីបង»
    ចុះឥឡូវរវល់ណាសហ្អី បានថាចង់ធ្វើដើម្បីគេ!!!!
    គេសុំមួយអត់ឲ្យទេ រាល់តែយប់ ឥឡូវដឹងខ្លួនហើយហ្អី!!!!

    ឆ្លើយតប
  • 7. ក្មេងទំនើង  |  ខែ​មេសា 30, 2010 ម៉ោង 4:33 ល្ងាច

    បទចម្រៀងឬរឿងពូ?
    បើថាចម្រៀង ប្រហែលខ្ញុំជាអ្នកច្រៀងហើយ 😆
    យ៉ាងណាៗ បើចេញជាចម្រៀង ផ្ញើរមកឲ្យក្មួយស្តាប់ផងណាពូ! ក្មួយរវល់ណាស់ អត់បានទៅទិញឌីសស្តាប់ទេ ^_^

    ឆ្លើយតប
  • 8. ចាន់ផល  |  ខែ​មេសា 30, 2010 ម៉ោង 5:46 ល្ងាច

    ហេហេ 😀 ចង់​លេង​ល្បែង​មួយ! ចូល​ទាយ​ទៅ​មើ ថា​អត្ថន័យ​ខាង​លើ​នេះ​នឹង​ច្រៀង​ដោយ​អ្នកណា​ទៅ? បើ​អ្នក​និពន្ធ​គឺ​ខ្ញុំ​នេះ​ហើយ 😉

    បញ្ជាក់ ៖ នេះ​ជា​បទ​ចម្រៀង​សាច់​រឿង​ដែល​ខ្ញុំ​សរសេរ​យូរ​ដែរ​ហើយ ហើយ​​ប្រាកដ​ជា​ធ្វើ​ឱ្យ​អ្នក​គាំ​ទ្រ ផលិត​កម្ម​ហង្សមាស​ ទាំង​អស់​ស្រក់​ទឹក​ភ្នែក​ដោយ​​ដឹង​ខ្លួន 😥 …ព្រោះ​ជា​សាច់​រឿង​ដ៏​កម្សត់… អ្នក​ចម្រៀង​​​នោះ​​ប្រាប់​ខ្ញុំ​ថា ពេល​កំពុង​តែ​ច្រៀង​​ថត​ក្នុង​ស្ទីលយ៉ូ គាត់​ក្ដុក​ក្ដួល​ហូរ​​ទឹក​ភ្នែក… 😥

    បញ្ជាក់​ម្ដង​ទៀត ៖ កុំ​ប្រាប់​ថា គ្មាន​អ្នកណាលេង​​ទាយ​ឈ្មោះ​អ្នក​ចម្រៀង​ជាមួយ​នឹង​ខ្ញុំ​​ណា! 😆

    ឆ្លើយតប
    • 9. ក្មេងទំនើង  |  ខែ​មេសា 30, 2010 ម៉ោង 9:59 ល្ងាច

      ខ្ញុំទាយថា ខ្លួនខ្ញុំផ្ទាល់ត៉ាម៉ង 😆 និយាយលេងទេ
      គេយក បងបញ្ញា បងនីសា អស់ហើយ ខ្ញុំយក បងកញ្ញាវិញ ^_^

      ឆ្លើយតប
  • 10. គីមឡុង  |  ខែ​មេសា 30, 2010 ម៉ោង 9:17 ល្ងាច

    ខ្ញុំថាឈិន សុវណ្ណបញ្ញាចុះ ! ត្រូវទេបង ?

    ឆ្លើយតប
  • 11. ឧត្តម  |  ខែ​មេសា 30, 2010 ម៉ោង 9:53 ល្ងាច

    ខ្ញុំថា បងនីសាសមជាង !

    ឆ្លើយតប
  • 12. រដ្ឋ  |  ខែ​ឧសភា 1, 2010 ម៉ោង 8:43 ព្រឹក

    ខ្ញុំ​ចង់​ឲ្យ​បញ្ញា​ច្រៀង​បទ​នេះ​​ច្រើន​ជាង ព្រោះ​ខ្ញុំ​ចូល​ចិត្តគាត់ ។

    ឆ្លើយតប
  • 13. ឧត្តម  |  ខែ​ឧសភា 1, 2010 ម៉ោង 9:22 ព្រឹក

    អ្នកណាក៏បានដែរ អោយតែដាក់មនោសញ្ចេតនាដល់​ !
    អ្នកស្តាប់ក៏ចូលតួរតាមដែរ ! មែនទេ ?

    ឆ្លើយតប
  • 14. ចាន់ផល  |  ខែ​ឧសភា 1, 2010 ម៉ោង 11:15 ព្រឹក

    ជាបឋម​សូម​អរគុណ​ចំពោះ​ការ​ចូល​រួម​ទាយ​ឈ្មោះ​អ្នក​ចម្រៀង​របស់​បង​ប្អូន! ហេហេ… 😀

    Coming soon… 😉

    ឆ្លើយតប
  • 15. ចាន់ផល  |  ខែ​ឧសភា 1, 2010 ម៉ោង 11:23 ព្រឹក

    «គ្មាន​ភាសាណាអាចរៀបរាប់ គ្មានពាក្យពេចន៍ណាអាចនិយាយពីចិត្តរវើរវាយ សួរខ្លួនឯងថាគិតអ្វី ហេតុអ្វីលែងរីករាយ រឿងរ៉ាវទាំងឡាយច្របូកច្របល់…»

    ឃ្លាមួយនៃបទទី២ ក្នុង​សាច់រឿងតែមួយ…

    ឆាប់ៗនេះ… 😉

    ឆ្លើយតប
  • 16. រចនា  |  ខែ​ឧសភា 1, 2010 ម៉ោង 2:07 ល្ងាច

    «បញ្ញា» បណ្ដូល​ចិត្ត! 😀

    ឆ្លើយតប
  • 17. ចាន់ផល  |  ខែ​ឧសភា 1, 2010 ម៉ោង 3:37 ល្ងាច

    មុន​នេះ​បន្តិច ខ្ញុំ​បាន​សួរ​អ៊ំ ហ៊ុយ ពុធ ហើយ​ក៏​ដឹង​ថា សាច់​រឿង​នៃ​បទ​នេះ​នៅ​ប្រើ​ពេល​ពីរ​ថ្ងៃ​ទៀត​ទើប​ថត​បញ្ចប់។ កាល​ពី​ល្ងាច​ម្សិល​ម្ង៉ៃ​ ខ្ញុំ​ក៏​បាន​ទៅ​មើល​គេ​ថត​ដែរ ហើយ បង ខាំ​ ភូរិ ប្រាប់​ថា​ពួក​យើង​ប្រើ​ពេល​ថត​សាច់​រឿង​នេះ​​អស់​ជា​ច្រើន​ថ្ងៃ​មក​ហើយ ធ្វើ​ឱ្យ​​ក្រុមហ៊ុន​​ប្រាប់​ឱ្យ​ប្រញាប់​ថត​បញ្ចប់។

    ឆ្លៀត​ឱកាស​នេះ ខ្ញុំ​សុំ​ជម្រាប់​ខ្លះៗ​ពី​ក្រុម​ការងារ​​ផលិត​បទ​ចម្រៀង​សាច់​រឿង​នេះ… គឺ​ថា​ ដើម​ឡើយ​ បង ខាំ ភូរិ ជា​អ្នក​ផ្ដើម​គំនិត រួច​ក៏​មាន​ការ​រួម​ចំណែក​សាច់​រឿង​ពី និមល។ ពួក​យើង​សម្រេច​សរសេរ​ចម្រៀង​បី​បទ​ជា​សាច់​រឿង​មួយ និង​ប្រគល់​ឱ្យ​តារា​ចម្រៀង​ម្នាក់​ក្នុង​ផលិត​កម្ម​ហង្សមាស​​ជា​អ្នក​ច្រៀង (តែ​បងប្អូន​ខាង​លើ​ទាយ​ឈ្មោះ​អ្នក​ចម្រៀង​នោះ​មិន​ទាន់​ត្រូវ​ទេ) … បទ​ទាំង​បី​នេះ និពន្ធ​បទភ្លេង​ដោយ លោក ម៉ម សុគន្ធា, អត្ថបទចម្រៀង​ដោយ ខ្ញុំ, ដឹកនាំ​សម្ដែង​ដោយ លោក ហ៊ុយ ពុធ និង លោក ខាំ ភូរិ, ច្រៀងដោយ ? ហេហេ 😀

    ឆាប់ៗនេះ… 😉

    ឆ្លើយតប
  • 18. រចនា  |  ខែ​ឧសភា 1, 2010 ម៉ោង 3:49 ល្ងាច

    សាំ! 😛

    ឆ្លើយតប
  • 19. ចាន់ផល  |  ខែ​ឧសភា 1, 2010 ម៉ោង 4:18 ល្ងាច

    ដើម្បី​កុំ​ឱ្យ​សាំ​ពេក ខ្ញុំ​នឹង​ផ្ដល់​ពន្លឺ​ខ្លះៗ… បង​ប្អូន​គិត​ថា​ អត្ថន័យ​នេះ​​ជា​អារម្មណ៍​របស់​មនុស្ស​ស្រី 😀 គឺ​ពិត​ជា​ត្រឹម​ត្រូវ!

    ប៉ុន្តែ «ខំព្យាយាមសរសេរចម្រៀងស្នេហ៍ដើម្បីរៀមរ៉ា មានអារម្មណ៍ដូចបាននៅក្បែរបង ស្ដាប់បងច្រៀងក៏អូនស្កប់ចិន្តា…»

    ឃ្លា​ខាង​លើ​នេះ​ បញ្ជាក់ថា​បុរស​ដែល​នាង​ស្រលាញ់​គឺ​ជា​តារា​ចម្រៀង ហើយ​នាង​គឺ​ជា​អ្នក​និពន្ធ​ចម្រៀង…

    …តារា​ចម្រៀង​ម្នាក់​នោះ​ក៏​ច្រៀង​តាម​អ្វី​ដែល​នាង​បាន​សរសេរ​ទាំង​អារម្មណ៍​រវើរវាយ… ទាយ​ទៅ​មើល៍ ថា​គាត់​គឺ​ជា​តារា​ច្រៀង​ម្នាក់​ណា​ទៅ?

    «បើអូនឮបងច្រៀង អូននឹងបានដឹងថា ទឹកនេត្រា 😥 ហូរតាមសំឡេងស្រែកហៅអូន… កុំជ្រើសរើសនៅឆ្ងាយពីមនុស្សអូនចង់ថែថួន កុំចុះចាញ់ ពួកយើងកុំបែកគ្នា… ចង់មានវេលាសម្រាប់យើងពីរនាក់…»

    ខាងលើនេះ​ជា​អត្ថន័យ​នៃ​បទ​ចម្រៀង​ទីបី ហើយ​ក៏​ជា​ពេល​ដែល​អាថ៌កំបាំង​នៃ​បទ​ទី​មួយ ត្រូវ​បាន​​រំលាយ…

    ឆាប់ៗនេះ…

    ឆ្លើយតប
  • 21. រចនា  |  ខែ​ឧសភា 1, 2010 ម៉ោង 4:51 ល្ងាច

    កាន់​តែ​សាំ!

    ឆ្លើយតប
  • 22. គីមឡុង  |  ខែ​ឧសភា 1, 2010 ម៉ោង 7:53 ល្ងាច

    ឆាប់ៗនេះ ! ឆាប់នេះៗ ! ខ្ញុំនឹងទាយ ឆាប់ៗនេះ ! 😀

    ឆ្លើយតប
  • 23. neary  |  ខែ​ឧសភា 1, 2010 ម៉ោង 10:10 ល្ងាច

    OK…let me guess and hope it’s true…Sovannreach. (if not him, I will disappoint ’cause love his acting in sad voice nas).

    ឆ្លើយតប
    • 24. neary  |  ខែ​ឧសភា 2, 2010 ម៉ោង 7:17 ល្ងាច

      Forgot to add the girl. If those singers above (Kanha, Nisa, Pahna) are not right, only 2 singers left: Pich sophea and Srey Pich?

      ឆ្លើយតប
  • 25. ណារ៉ាក់  |  ខែ​ឧសភា 2, 2010 ម៉ោង 10:50 ព្រឹក

    បើតាមញ៉ុមគិតប្រាកដជាកំពូលតារាទាំង ១១ដួងនៅ RHM ហើយមើល ទៅ! ហេ ហេ ហេ! 🙂 ។ ថាលេងទេញ៉ុមចូលចិត្តបង និសា សង្ឃឹមថា បងនិសានឹងច្រៀងបទនេះ ព្រោះសម្លេងគាត់ស្រទន់ស្តាប់ហើយ លន្លង់លន្លោច មានអារម្មណ៏ថាពិរោះខ្លាំងណាស់។ បងជួយប្រាប់គាត់ ផងថានៅ Kg Cham មាន Fan គាត់ច្រើនណាស់កំពុងរង់ចាំបទថ្មីៗ របស់គាត់ព្រោះបទថ្មីគាត់ថ្មីៗនេះចេញតែបទស្រដៀងពីដើមៗ តែក៏ពិរោះដែរ។ ពី Sovannreach, Nisa & Kanha’s Fan.

    ឆ្លើយតប
  • 26. ឧត្តម  |  ខែ​ឧសភា 2, 2010 ម៉ោង 10:11 ល្ងាច

    ចាំចម្លើយទាំំងតឺងទ្រូង !!!!!!!!!!!!!!!

    ឆ្លើយតប
  • 27. បាត់ដំបង  |  ខែ​ឧសភា 3, 2010 ម៉ោង 10:04 ព្រឹក

    ឆ្លើយថា ស៊ុន ស្រីពេជ្រទៅចុះចឹង ^-^

    ឆ្លើយតប
  • 28. ឧត្តម'blog  |  ខែ​ឧសភា 3, 2010 ម៉ោង 10:39 ព្រឹក

    ងៃណាបានប្រាប់ ? ? ? ? ?

    ឆ្លើយតប
  • 29. ចាន់ផល  |  ខែ​ឧសភា 3, 2010 ម៉ោង 11:13 ព្រឹក

    សួស្ដី 😀 ខ្ញុំគួរ​តែ​ផ្ដល់​ចម្លើយ​ហើយ ព្រោះ​ប្រញាប់​ដាក់ប្រកាស​ «ឆាប់ៗនេះ…» មួយ​ទៀត ហេហេ!

    ចម្លើយ ៖ តារាចម្រៀងម្នាក់នោះ គឺ លោក ឆន សុវណ្ណរាជ

    សូមចូលរួម​អបអរសាទរ​ចំពោះ បង នារីស្រុកភ្នំ ដែល​ជាអ្នក​ឆ្លើយ​​ត្រឹម​ត្រូវ​តែ​ម្នាក់​គត់! 😀

    សូមអរគុណ!

    ឆ្លើយតប
  • 30. ឧត្តម'blog  |  ខែ​ឧសភា 3, 2010 ម៉ោង 11:45 ព្រឹក

    អ៊ុញ !!
    នាំគ្នាទាយសុទ្ធតែស្រី
    តាមពិតប្រុសច្រៀងសោះ !!!!!

    ឆ្លើយតប
  • 31. ឧត្តម'blog  |  ខែ​ឧសភា 3, 2010 ម៉ោង 11:46 ព្រឹក

    ថ្មើរមាន ដាក់អោយស្តាប់ បង​?

    ឆ្លើយតប
  • 33. គីមឡុង  |  ខែ​ឧសភា 3, 2010 ម៉ោង 9:23 ល្ងាច

    សូមផ្តល់រង្វាន់ដល់អ្នកដែលទាញត្រូវ ជាការពិសារអាហារបុហ្វេជាមួយអ្នកនិពន្ធ សុខ ចាន់ផល ! ក្រោមពន្លឺភ្លឹទៀនដ៏ស្រទន់ ដោយសារតែដាច់ចរន្តអគ្គីសនី ! 🙂

    ឆ្លើយតប
  • 34. ឧត្តម'blog  |  ខែ​ឧសភា 3, 2010 ម៉ោង 9:59 ល្ងាច

    គីម​ ឡុង ចេញលុយ !!!
    🙂

    ឆ្លើយតប
    • 35. neary  |  ខែ​ឧសភា 4, 2010 ម៉ោង 3:32 ព្រឹក

      @KimLong: Really! oh cheing cheng tlai yorn hus phong barn ter? Pi Washington tov PhnomPenh, round trip!…:))
      @Paoun Phal: you put a smile on my face!…

      ឆ្លើយតប
      • 36. ចាន់ផល  |  ខែ​ឧសភា 4, 2010 ម៉ោង 9:12 ព្រឹក

        😀

  • 37. Narak  |  ខែ​ឧសភា 5, 2010 ម៉ោង 5:31 ល្ងាច

    Wow wow wow wow!!!!!! My super star. Bong Phal u make me smile and smile hoy neak! I will waiting and waiting for this song available on the market and I’ll put it in my phone. Thanks very much my best brother Phal and Thanks for my top singer that sing the best song for me and for all fans. from me Sovannreach’s fan. Narak

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,595 hits
Visit Cute-Spot.com!

%d bloggers like this: