ព្រោះយើងជាមិត្ត…

ខែ​មេសា 24, 2010 at 1:15 ល្ងាច មតិ 7

មាន​មនុស្ស​ជា​ច្រើន​ដែល​ឱ្យ​តម្លៃ​​មិត្ត​ភាព… ពួក​គេ​ធ្លាប់​អរគុណ​ខ្ញុំ​ដែល​បាន​​សរសេរ​បទ «ព្រោះយើងជាមិត្ត» នេះ ហើយ​ ​បញ្ញា ក៏​បាន​រើស​​យក​បទ​នេះ​ទៅ​​ធ្វើ​ជា​​វីដេអូ​ចម្រៀង។ នេះ​គឺ​ជា​អនុស្សាវរីយ៍​មួយ​ដ៏​​រំភើប​…

បង ណុប បាយ៉ារិទ្ធ បាន​សរសើរ​វីដេអូ​​នេះ​ណាស់… វា​ធ្វើ​ឱ្យ​គាត់​យំ នឹក​ឃើញ​មិត្តភក្តិ​ទាំង​ឡាយ​ដែល​ធ្លាប់​រៀន​ជាមួយ​គ្នា។ វេលា​ដែល​កន្លង​ទៅ មិន​អាច​កើត​ឡើង​ម្ដង​ទៀត​បាន​ទេ… គាត់​ប្រាប់​ខ្ញុំ​ថា គាត់​នឹក​បំផុត​គឺ​មិត្ត​ម្នាក់​ដែល​​បាន​ស្លាប់… 😥

អរគុណ​បញ្ញា ដែល​បាន​ធ្វើ​វីដេអូចម្រៀង​​នេះ!

Advertisements

Entry filed under: ចម្រៀង.

ចេះ​តែ​មាន! RUMBA

7 មតិ Add your own

  • 1. បញ្ញា  |  ខែ​មេសា 24, 2010 ម៉ោង 8:58 ល្ងាច

    ពិតមែនហើយ យើងពិតអាចសម្លាប់មិត្តភាពបាន តែយើងពិតជាពិបាកនឹងចាប់ផ្ដើមមិត្តភាពណាស់… បើបានជាចាប់ផ្ដើមហើយ ប្រហែលជាពាក្យ «សម្លាប់មិត្តភាព» នេះនឹង ត្រូវបានបញ្ចប់ដោយសារពាក្យថា «ព្រោះយើងជាមិត្ត..» បានផុសឡើងបំបាត់ពាក្យនោះ យ៉ាងខ្ទេចខ្ទី… នេះមានន័យថា ពេលបានស្គាល់គ្នា ទោះតែ១វិនាទីប៉ុណ្ណោះក៏អ្នកជាមិត្តនឹងគ្នាដែរ… ដូច្នេះ បើសិនជាការបែកបាក់ដែលគ្មានបានព្រៀងទុកមុន នោះទោះមិត្តម្នាក់នោះមិនមែនជាមនុស្សដែលយើងមិនស្រឡាញ់ ក៏ដោយ ក៏គង់ធ្វើឲ្យយើងស្រក់ទឹកភ្នែកដែរ… នេះជាអនុស្សាវរីយ៍ ដែលឈឺចាប់ និងរីករាយបំផុតក្នុងជីវិតមនុស្ស… ទោះជាមិនចង់ បែក ក៏យើងគង់នឹងបែកគ្នាថ្ងៃណាមួយដែរ… តែយើងនៅតែជាមិត្ត នឹងគ្នា ទោះបីជាខ្ញុំឬអ្នកបានគេងជារៀងរហូតក្នុងធរណីក៏ដោយ… មិត្តភាពរបស់អ្នកនិងខ្ញុំនឹងរសាត់អណ្តែតជាខ្យល់ តែមានរូបពិត ជាងខ្យល់… ព្រោះតែមកពីយើងជាមិត្តនឹងគ្នា…:-( អរគុណបង និងបងរិទ្ធណាស់ដែលបានចូលចិត្តស្នាដៃរូបភាពខ្ញុំនេះ !!! ខ្ញុំមានមោទនភាពនឹងបទនេះណាស់!!! អរគុណ!!! សូមឲ្យបទនេះ នៅតែជារូបភាពមិត្តភាពរបស់មិត្តភក្តិទូទៅនៅលើសកលលោកទាំងអស់នេះផង………….

    ឆ្លើយតប
  • 2. កុមារកាមទេព  |  ខែ​មេសា 25, 2010 ម៉ោង 8:32 ព្រឹក

    ម្នាក់ៗសុទ្ធតែជាអ្នកល្បី ហើយរវល់ទៀត អត់តែខ្ញុំ!!!!!

    ឆ្លើយតប
  • 3. ផ្កាយ NoVeLs  |  ខែ​មេសា 25, 2010 ម៉ោង 12:41 ល្ងាច

    បទ​ចម្រៀង​នេះ​ខ្ញុំ​ពេញចិត្ត​ខ្លាំង​ណាស់ តែ​អ្វី​ដែល​មិន​ពេញចិត្ត​គឺ​អ្នក​ចម្រៀង…
    ឆន សុវណ្ណារាជ​ច្រៀង​បទ​នេះ​ហាក់​ដូច​ជា​មិន​បាន​បញ្ចូល​មនោសញ្ចេត​នា​អី​សោះ ស្តាប់​ទៅ​រឹង​ៗ​ គ្មាន​ទឹក​ដម​ ហើយ​ពេល​ស្រែក​បែក​សំឡេង​តឹង​សរសៃ​ក​ពី​បាក​ស្តាប់​ណាស់។
    សម្រាប់​ណុប បាយារិទ្ធ​វិញ​ច្រៀង​បញ្ចូលអារម្មណ៍​បាន​គ្រាន់​បើ ហើយ​ឃ្លា​ដែល​ខ្ញុំ​ចូលចិត្ត​គាត់​ច្រៀង​គេ​​ត្រង់«​ពិភពលោក​មាន​ព្យុះ​ភ្លៀង​ ស្ដាប់ចម្រៀងលាងដួងចិត្ត កុំចុះចាញ់វាសនា​» ​គាត់​ស្រែក​ត្រង់​ពាក្យ​«​កុំ​ចុះ​ចាញ់​វាស​នា​»​ បាន​ពិរោះ​ណាស់!

    រឿង​មួយ​ទៀត​ដែលខក​ចិត្ត​គឺ អ្នក​និពន្ធ​ខ្លួន​ឯង​ប្រាប់​ថា ចម្រៀង​​​នេះ​គេ​មិន​បាន​សរសេរ​ដោយ​មនោសញ្ចេតនា​ផ្ទាល់​ខ្លួន​ផង ព្រោះ​គេ​គ្មា​នមិត្ត​ភក្តិ!​

    ឆ្លើយតប
    • 4. ចាន់ផល  |  ខែ​មេសា 26, 2010 ម៉ោង 11:41 ព្រឹក

      ខ្ញុំ​មាន​មិត្ត​ភក្តិ។ ផ្កាយ​ក៏​ជា​មិត្ត​ល្អ​ម្នាក់​របស់​ខ្ញុំ​ដែរ។

      ឆ្លើយតប
  • 5. rainbowpig  |  ខែ​ឧសភា 5, 2010 ម៉ោង 5:37 ព្រឹក

    បញ្ញាធ្វើបានល្អណាស់តើ។ អាចម៍ចៃចេះតែគិតថា អ្នកនិពន្ធមិនបញ្ចូលមនោសញ្ចេតនាហើយ។ នេះបញ្ចូលហើយ ទើបបានឃ្លាល្អៗ ស្តាប់ឡើងព្រឺសំបុរ ព្រោះថា តួប្រុសពីរនាក់នេះ ច្បាស់ជាមានអ្វីលើសពីមិត្តមិនខានទេ។ តែក៏វាមិនចំលែកអ្វីដែរ នរណាទៅហាមបេះដូងខ្លួនបាន បើវាជំពាក់ជាប់ចិត្តនឹងមិត្តទោះជាភេទដូចគ្នាក៏ដោយ ក៏មិនអាចជួយបាន។ វាជាធម្មជាតិ និងជាជំរើសផ្លូវដើរតាមបេះដូងរបស់មនុស្សម្នាក់ៗ។

    ឆ្លើយតប
    • 6. ចាន់ផល  |  ខែ​ឧសភា 5, 2010 ម៉ោង 11:24 ព្រឹក

      ដឹង​អី​ទេ​បង​ស្រី​នេះ! ប្រើ​ពាក្យ​សុទ្ធ​តែ ហាមបេះដូង ភេទដូចគ្នា 😆 មិន​ដឹង​គិត​​ទៅ​ដល់​ណា​ហើយ​ទេ! តួ​ប្រុស​ពីរ​នាក់​នេះ​បើ​លើស​ពី​មិត្ត​ គឺ​​ក្លាយ​ជា​បង​ប្អូន​ល្អ​នឹង​គ្នា​ហ្នឹង​ណា!

      ឆ្លើយតប
  • 7. Chamroeun  |  ខែមិថុនា 16, 2012 ម៉ោង 6:52 ព្រឹក

    សួរស្តីចាន់ផល,​​ ប្រហែលជាខ្ញុំបានចូលរួមក្នុងការផ្តល់មតិនេះយឺតពេលហើយពីព្រោះវាកន្លងទៅជាយូឆ្នាំហើយនឹង។ ប៉ុន្តែអ្នកអាចនិព្ធបទចម្រៀងបន្ថែមទៀតអំពីទង្វើមិត្តល្អនឹងគ្នាបានទេ។ ពីព្រោះខ្ញុំពិជាពេញចិត្តនឹងស្នាដៃនិពន្ធរបស់អ្នកយ៉ាងខ្លាំង។ ដូចអ្នកបាននយាយចឹង សេចក្តីស្រឡាញរបស់មនុស្សគឺមានខុសៗគ្នា ដូចជាការស្រឡាញរាប់អានមិត្តក៏ជាសេចក្តីស្រឡាញ់ដែរ ការស្រឡាញ់រាប់អានមិត្តជាមិត្តសំឡាញនិងជិតដិតបំផុតគឺវាកើតចេញពីការសន្សំនូវមិត្តភាពយូឆ្នាំណាស់ទើបយល់ចិត្តគ្នា និងអាចរាប់អានគ្នា ចេះជួយគ្នាទៅវិញទៅមក មានការយកចិត្តទុកដាក់នឹងគ្នា ទាំងនេះហើយបានធ្វើតម្លៃមិត្តភាពកាន់តែពិសេសទៀត។ ប៉ុន្តែចំនងមិត្តភាពនេះបានប្រែប្រួលនៅពេលដែលមានភាគីម្ខាងបានប្រែប្រួលដែលធ្វើឲ្យម្ខាងទៀតនោះយូៗទៅនឹងមានការអន់ចិត្ត។ ការប្រែប្រួលដោយសារតែគេមានសង្សា(ស្នេហា) ទង្វើដែលធ្លាប់ល្អបានបាត់អស់។ តើចាន់ផលមានបទណាដែលបង្ហាញថាយើងចង់ហៅមិត្តភាពនោះឲ្យមកវិញបើទោះបីជាគេមានសង្សាហើយបំភេ្លចមិត្ត។​វាជារឿងធម្មជាតិទៅហើយដែលមនុស្សប្រុសស្រីមានស្នេហាស្រឡាញ់គ្នាជាសង្សា ប៉ុន្តែការបោះបង់មិត្តភាពរវាងមិត្តសំឡាញដែលខំកសាងជាយូឆ្នាំមកហើយនោះវាដូចជាងាយពេក ហើយវាគ្មានតម្លៃទេសម្រាប់មិត្តភាពនោះ។

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 182,737 hits
Visit Cute-Spot.com!

%d bloggers like this: