អារម្មណ៍គ្មានខ្លួនឯង

ខែ​មេសា 20, 2010 at 11:32 ព្រឹក មតិ 23

…ជាអារម្មណ៍ម្យ៉ាង

«មានរបស់ល្អៗជាច្រើនដែលខ្ញុំគ្មាន ហើយមានអារម្មណ៍កក់ក្ដៅជាច្រើនដែលខ្ញុំមិនធ្លាប់បានជួប តែខ្ញុំឈប់តូចចិត្ត​ ព្រោះខ្ញុំមានចិត្តមួយដែលចេះ​រំភើបនឹងសុភមង្គលរបស់អ្នកដទៃ និងមានភ្នែកអាចមើលឃើញអារម្មណ៍កក់ក្ដៅនានាបាន…»

លួងខ្លួនឯងក៏បាន ចុះចាញ់ក៏បាន គឺរៀនរស់ក្នុងចិត្តអ្នកដទៃ ហើយដែលខ្ញុំហៅថា អារម្មណ៍គ្មានខ្លួនឯង…

វាអាចជាអារម្មណ៍អស់សង្ឃឹម កំសាក គ្មានថាមពលប្រកួតប្រជែង…

ហើយ…

នៅថ្ងៃមួយ… អាចមកពីធាតុអាកាសប្រែប្រួល អារម្មណ៍នេះក៏ស្រាប់តែនឿយណាយ សោះកក្រោះ រកមិនឃើញសូម្បីតែអារម្មណ៍គ្មានខ្លួនឯង តែបែរជាលែងមានអារម្មណ៍ទៅវិញ…

ជួនកាល និយាយថាអស់សង្ឃឹមក៏មិនចំ គួរនិយាយថាគ្មានអ្វីត្រូវសង្ឃឹម…

ល្ខោនមិនទាន់លេងផង ក៏អស់អារម្មណ៍ចង់មើល… មិនចាប់អារម្មណ៍ថាតួសម្ដែងល្អប៉ុណ្ណាទេ តែគិតថាចុងបញ្ចប់គឺដដែល…

Entry filed under: ទស្សនវិជ្ជា, អារម្មណ៍.

មេឃបុប្ផា ចេះ​តែ​មាន!

23 មតិ Add your own

  • 1. Virya  |  ខែ​មេសា 20, 2010 ម៉ោង 1:01 ល្ងាច

    ចុះ​បើ​មាន​អារម្មណ៍​ ឬ​ចិត្ត​ដែល​នឹក​តែ​មនុស្ស​ម្នាក់​ ដែល​យើង​ដឹងច្បាស់​ហើយ​ថា​ គេ​ស្អប់​យើង គេមិន​ចង់​មាន​ការ​ពាក់ព័ន្ធ​នឹង​យើង តែ​យើង​នៅ​តែ​នឹក​គេ នៅ​តែ​គិត​ពីគេ អារម្មណ៍​បែប​នេះ អាច​ហៅ​ថា​អារម្មណ៍​គ្មាន​ខ្លួនឯង​ដែរឬទេ?

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែ​មេសា 20, 2010 ម៉ោង 3:23 ល្ងាច

      គួរតែ​រក​ឈ្មោះ​ផ្សេង​ដាក់​ហើយ​! រក​បាន​ប្រាប់​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​ក៏​ស្គាល់​​អារម្មណ៍​បែប​នេះ​ដែរ 😆 អារម្មណ៍​ដូច​ស្លាប់​បាត់​តាម​ក្ដី​ស្រលាញ់​ដែល​បាន​ផ្ដល់​ឱ្យ​គេ … 😥 …

      ឆ្លើយតប
  • 3. kimlong  |  ខែ​មេសា 20, 2010 ម៉ោង 3:23 ល្ងាច

    កុំគិតច្រើនពេកបង ! យកអារម្មណ៏មកនឹកខ្ញុំខ្លះមក ! បើអផ្សុក Call ហៅខ្ញុំមក ! និយាយគ្នាលេង បញ្ចេញកំហឹង រំសាយអារម្មណ៏រឿងទុក្ខសោក ! មនុស្សរស់នៅលើផែនដីនេះ រាប់លានឆ្នាំហើយ ហើយក៏ស្លាប់ទៅវិញ ជាច្រើនលានតំណដែរ ! គេរស់រហូតដល់ស្លាប់ ហេតុអ្វីក៏យើងរស់រហូតដល់មានអារម្មណ៏ចង់ស្លាប់ទៅវិញ ! គិតទៅដូចជាចង់អស់សំណើចដែរ ! អរគុណបងពីយប់មិញ ដែលបានCallហៅអោយខ្ញុំទៅកាន់ដរ(កំដរ)បង ! មានអារម្មណ៏ថាធូរគ្រាន់ដែរ ! បន្ទាប់ពីប្រលប់មកវិញ ! តែខ្ញុំនៅតែមានអារម្មណ៏ថា អស់កំលាំង អស់អារម្មណ៏ អស់មានចិត្ត គិតខ្វល់ខ្វាយច្រើន ! ប្រហែលជាអារម្មណ៏នោះ ដេកលក់ហើយមិនដឹង ! ពេលនេះទើបខ្ញុំដឹង រឿងមួយទៀតពីខ្លួនឯងថា ពេលអស់អារម្មណ៏ ទើបខ្ញុំសរសេរចេញ ! មិនដឹងជាយ៉ាងមិច បានជាខ្ញុំឆ្កួតអិញចឹង ! ខ្ញុំអាណិតបង ខ្ញុំឃើញបង គិតច្រើន ហើយពិបាកជាងខ្ញុំទៅទៀត ! ឈប់គិតទៅបង ស៊ូ ស៊ូ ស៊ូ ! ពេលទំនេរ ជួបគ្នានិយាយពីអារម្មណ៏ និង រឿងក្នុងចិត្តទៅ រឺ មួយក៏ទៅដើរShopping មើលគេញុំអីទៅ ក៏ល្អម្យ៉ាងដែរ ! យប់មិញនិយាយជាមួយបងហើយ ធ្វើអោយខ្ញុំជឿទៅលើវាសនាពិតមែន ! អ្វីៗទាំងអស់សុទ្ធតែគេរៀបចំ អស់ទៅហើយ ស្លាប់រស់លើវាសនា ទេវតាមិនដែលធ្វើអោយមនុស្សទាល់ច្រកនោះទេ ! មនុស្សម្នាក់ ដែលមិនចេះជក់បារី ផឹកស្រា តែបែរជាត្រូវស្លាប់ដោយសារ ជំងឺមហារីកថ្លើម ឯអ្នកដែលប្រព្រឺត្ត បែរជាមានអាយុវែង រឺ ត្រូវស្លាប់ដោយមូលហេតុផ្សេងៗទៅវិញ ! យ៉ាងនេះហើយរឺ ដែលមិនថាវាសនា រឺ ព្រហ្មលិខិតជាអ្នកកំនត់ទៀត ! បងផល បងដែលគិតទេថា ពួកយើងទាំងពីរ ប្រហែលជាគូរនិស្ស័យនិងគ្នាហើយមើលទៅ បានជាមាននិស្ស័យជួបគ្នាបែបនេះ ! តាំងពីយើងទាំងពីរអ្នក បានស្គាល់គ្នាមក គឺឧស្សាហ៏ជួបគ្នាណាស់ ! ហើយចូលចិត្តប្រាប់គ្នា ពីរឿងក្នុងចិត្តដែរ ! តែអ្នកអាន សូមកុំច្រលប់ណា ! តិចគិតថា ខ្ញុំ និង បងផលមានទំនាក់ទំនងពិសេសអីនិងគ្នា ចប់បណ្តោយ ! បងផលសុភាពណាស់ មិនមែនជាgayទេ ទៅណាមកណាម្តងៗ មិនចេះមាត់កច្រើនទេ ! គឹចូលចិត្តតែអង្គុយសើច និង សំលឹងមើលស្រីស្អាតតែប៉ុនោះ ពេលទំនេរ គាត់ចូលចិត្តខូចចិត្ត ឯពេលរវល់ គាត់ចូលចិត្តលេងfackbook ! តែខ្ញុំគោរពស្រលាញ់គាត់ ដូចជាបងប្រុសចឹង ! និយាយលេងទេណាបងផល ! ខ្ញុំចង់ឃើញបងសើចអោយចេញធ្មេញទាំងអស់ មិនមែនធ្វើមុខអីចឹងៗទេ ! បងមានទេពកោសល្យក្នុងការនិពន្ធណាស់ ! មិនមែនមនុស្សគ្រប់គ្នា សុទ្ធតែអាចធ្វើដូចបងបានឯណា ! បងនៅខ្វល់ខ្វាយ អស់អារម្មណ៏ដល់ណាទៀត ! បងដឹងទេ មានមនុស្សខូចចិត្ត ច្រើនណាស់ ដែលរង់ចាំសំរក់ទឹកភ្នែកជាមួយបទចំរៀងរបស់បង ! បើបងឈប់និពន្ធនោះ ! តើពួកគេបានអីស្តាប់ ដើម្បីជួយរុញទឹកភ្នែករបស់ពួកគេទោះតទៅទៀត ! បងត្រូវដឹងណា ពួកគេត្រូវការបងខ្លាំងណាស់ ! បើអត់បងទៅ ពួកគេប្រាកដជាទៅស្តាប់បទចំរៀងរបស់អ្នកនិពន្ធ ផ្សេងទៀតជាមិនខាន ! ដូច្នេះហើយ បងត្រូវតែនិពន្ធ ដើម្បីធ្វើអោយពួកគេយំអោយខ្លាំងៗណាបង !

    ឆ្លើយតប
    • 4. ចាន់ផល  |  ខែ​មេសា 20, 2010 ម៉ោង 3:39 ល្ងាច

      សរសេរបានល្អគ្រាន់បើ មាន​តួ មាន​បញ្ចប់​ 😳

      ឆ្លើយតប
      • 5. ក្មេងទំនើង  |  ខែ​មេសា 21, 2010 ម៉ោង 8:42 ព្រឹក

        មិនមែនល្អគ្រាន់បើទេ ល្អមែនទែនតាម៉ង ^_^ ញុមតាសេមិនដូចទេនៀក

  • 6. kimlong  |  ខែ​មេសា 20, 2010 ម៉ោង 3:57 ល្ងាច

    ខ្ញុំនិងអានរឿងរបស់បងអោយបានច្រើន ! ដើម្បីអោយការសរសេររបស់បង ឆាប់ឆ្លងចូលមកខ្ញុំ ! 🙂

    ឆ្លើយតប
  • 7. បញ្ញា  |  ខែ​មេសា 20, 2010 ម៉ោង 11:54 ល្ងាច

    មិនមែនគ្រាន់បើទេបង ល្អម៉ង ពេញចិត្តណាស់…

    ឆ្លើយតប
  • 8. បញ្ញា  |  ខែ​មេសា 20, 2010 ម៉ោង 11:58 ល្ងាច

    បង… បន្ទាប់ពីមើលVideoដែល លោក ស៊ីន សាមុត ដើរតួរមក… គឺថា… (កុំខឹងណា បើសិនខុសឆ្គងអី) មុខបងដូច គាត់ណាស់ ពិសេស ពេលសើច… តាមពិត ខ្ញុំស្វែងរកយូរហើយ…ទើបប្រទះបង… សូមទោសផង…

    ឆ្លើយតប
    • 9. ចាន់ផល  |  ខែ​មេសា 21, 2010 ម៉ោង 12:31 ល្ងាច

      ប្រហែលជា​គាត់​មក​ចាប់​ជាតិ​ជា​ខ្ញុំ​ទេ​ដឹង … បាន​ជា​ខ្ញុំ​មាន​អារម្មណ៍​ថា ទឹក​ដៃ​ទំនុក​ច្រៀង​ខ្ញុំ​មាន​រស​និយម​ស្រដៀង​ទឹក​ដៃ​គាត់ 😆 មាន​កិត្តិយស​ណាស់ បើ​ខ្ញុំ​មុខ​ដូច​ លោក ស៊ីន សាមុត មែន តែ​គាត់​ស្អាត​ជាង​ខ្ញុំ​ ពិសេស​គឺ​បបូរ​មាត់​គាត់។ យ៉ាងណា​ភ្នែក​គាត់​តូច​ដូច​ខ្ញុំ ហេហេ…

      ឆ្លើយតប
  • 10. កុមារកាមទេព  |  ខែ​មេសា 21, 2010 ម៉ោង 8:42 ព្រឹក

    អូយ ដេកមិនលក់សោះ គិតច្រើនពេកហើយបង ពេលមនុស្សធុញអ្វីមួយ តែងគិតច្រើនតែចឹងយ៉ាង!!!!

    ឆ្លើយតប
  • 12. ក្មេងទំនើង  |  ខែ​មេសា 21, 2010 ម៉ោង 8:52 ព្រឹក

    អត់ដឹងនិយាយអីទៀតទេ តែនឹកឃើញចម្រៀងមួយបទ «រយលានសង្ឃឹម» ^^
    ជានិច្ចជាកាល មនុស្សម្នាក់ៗតែងប្រមូលផ្តុំនូវ ទុក្ខសោករបស់ខ្លួនដោយខ្លួនឯង។ ជួនកាល ខ្ញុំគិតថា ភាពទុក្ខសោក មិនមករកមនុស្សទេ តែមនុស្សខ្លួនឯង ជាអ្នកទៅរកវា។ មនុស្សភាគច្រើនតែងយកលេសមកបិទបាំង ព្រោះមិនចង់ឲ្យគេដឹងថា ខ្លួនពិបាកចិត្ត គឺ គិតតែពីលាក់ទុកក្នុងចិត្ត,,,បើតាមគំនិតខ្ញុំ កាលដែលយើងមានមនុស្សជិតស្និទ្ធម្នាក់ ក៏ល្អម្យ៉ាងដែរ (មិនមែនសង្សារទេ) គឺយើងអាចជួយរំលែកគ្នាទៅវិញទៅមក ដូចពូឯង និង គិមឡុង ចឹង។ រឿងទុក្ខសោក បើយើងមិនបញ្ចេញ វាអាចនឹងមិនធូរទេ។ តួយ៉ាង មនុស្សយើងត្រូវអាស្រ័យគ្នាទៅវិញទៅមក មិនអាចមានអ្នកណាអាចរស់នៅដោយគ្មានទំនាក់ទំនងអ្នកដទៃបានទេ លើកលែងតែអ្នកនោះ រស់នៅភពផ្សេង ^_^ និយាយទៅនិយាយមក មិនដឹងថាកំពុងនិយាយអីទេនៀក ខុសប្រធានបទខាងដើមអស់…កុំប្រកែប្រកាន់អីណា 😀

    ឆ្លើយតប
    • 13. ចាន់ផល  |  ខែ​មេសា 21, 2010 ម៉ោង 1:25 ល្ងាច

      😀 រស់នៅ​ពិត​ប្រាកដ​គឺ​នៅ​ក្នុង​ចិត្ត ធម៌ព្រះពុទ្ធ​សម្ដែង​អ៊ីចឹង​ណា!

      ឆ្លើយតប
  • 14. ឧត្តម ( បក្សីចំលែក​ )  |  ខែ​មេសា 21, 2010 ម៉ោង 10:33 ព្រឹក

    ជីវិតប្រៀបបីដូចជាល្ខោន​មួយដែសសំដែងមិនចេះចប់ទេ
    គ្មានអ្នកដឹកនាំរឿង
    គ្មានតួរឯក
    គ្មានតួររង
    គ្មានតួរកាច
    គ្មានតួរស្លូត…
    ខ្លួនឯងជាអ្នកដឹកនាំរឿង
    ខ្លួនឯងជាអ្នកសំដែង
    តើអ្នកណាជាអ្នកកំណត់តួរ និង វាសនាតួរ ?
    និយាយទៅ និយាយមោ សូម្បីខ្លួនខ្ញុំក៏អត់យល់ដែរ
    សុំទោសផងបើនិយាយខុស !

    ខានជួបគ្នាយូរហើយបងផល គីមឡុង
    ងៃណាមួយជួមគ្នា ផឹក Coca សវឹងអោយអស់ដៃម៉ង !

    ឆ្លើយតប
    • 15. ចាន់ផល  |  ខែ​មេសា 21, 2010 ម៉ោង 1:23 ល្ងាច

      នៅទី​នេះ​បើក​អារម្មណ៍ឱ្យ​​និយាយ​ណា ខុស​ឆ្គង​ក៏​មិន​អី​ដែរ ​​:D ជីវិត​គឺ​ជា​អំណោយ​របស់​ពិភព​លោក ហើយ​យើង​ពិត​ជា​អាច​និយាយ​អ្វី​នៅ​​ក្នុង​ចិត្ត​បាន។​

      ថ្ងៃណាមួយ​ជួប​គ្នា​! ^_^

      ឆ្លើយតប
      • 16. ក្មេងទំនើង  |  ខែ​មេសា 21, 2010 ម៉ោង 7:07 ល្ងាច

        តែញុមគិតថា ជីវិតដូចជាការលេងអុក។ យើងជាគ្រាប់អុក មិនអាចបានសិទ្ធ ដើរ ឬ ធ្វើអ្វីតាមចិត្តឯងនោះទេ ឯវាសនា គឺជាអ្នកលេង ដែលបង្វិល ជីវិតរបស់យើងទៅមក តាមចិត្តរបស់គេ ^_^

  • 17. kimlong  |  ខែ​មេសា 21, 2010 ម៉ោង 8:57 ល្ងាច

    យូរហើយខ្ញុំអត់ដឹងថា វាសនាវាជាអ្នកលេងសោះ ! លេងអីក៏អាក្រក់ៗម៉េះ ! សុទ្ធតែរឿង ដែលមិនល្អ ធ្វើអោយកើតទុក្ខ មិនសប្បាយចិត្ត ដេកលក់ពេញមួយថ្ងៃ ! តើក្មេងតូចស្គាល់ផ្ទះរបស់វាសនាហ្នឹងទេ ! គិតទៅរករឿងវាសិន !

    ឆ្លើយតប
  • 19. kimlong  |  ខែ​មេសា 21, 2010 ម៉ោង 11:08 ល្ងាច

    បើមកអំពេញពេលណា ប្រាប់ផងណា ! មានគំរោង ចង់នាំក្មេងតូច ទៅកន្លែងសប្បាយម្តង ?

    ឆ្លើយតប
    • 20. ក្មេងទំនើង  |  ខែ​មេសា 22, 2010 ម៉ោង 11:22 ព្រឹក

      ជិតហើយ មិនយូរទេ នឹកផ្ទះណាស់ ^_^ ទៅហ្នឹង ប៉ាបួលគ្នាឲ្យច្រើនទៅ ចាំញុមប៉ាវ ^_^ តែរឿងលុយ ចេញរៀងខ្លួន 😛

      ឆ្លើយតប
  • 21. ឧត្តម  |  ខែ​មេសា 22, 2010 ម៉ោង 7:58 ព្រឹក

    កុំនាំក្មេងខូច ប្រយ័ត្តក្មេងនាំខូចវិញ !
    🙂

    ឆ្លើយតប
  • 22. kimlong  |  ខែ​មេសា 22, 2010 ម៉ោង 10:51 ព្រឹក

    នាំទៅកាហ្វេសង់ទីម៉ង់តើបង ! កន្លែងហ្នឹងហើយ ដែលសប្បាយនោះ ព្រោះបានជួបជុំគ្នា និយាយប្រូប្រាជនោះអី ! 🙂

    ឆ្លើយតប
  • 23. rainbowpig  |  ខែ​ឧសភា 5, 2010 ម៉ោង 5:46 ព្រឹក

    គិតច្រើនចឹង បានជាជ្រួញច្រើនយ៉ាងនេះហ្នឹងណា។ ម៉ោះ តោះទៅផឹកស៊ីអឺងកងជាមួយបងម្តងពីរ នោះនឹងគ្មានពេលគិតច្រើនចឹងទេ។ ទើបបើកប្រាក់ខែចឹង ប៉ាវបងទៅណា។ ហេហេហេ

    ឆ្លើយតប

ទំលាក់ មួយចំលើយតប ទៅ ចាន់ផល បោះ​បង់​ការ​ឆ្លើយ​តប

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 237,192 hits
Visit Cute-Spot.com!