មេឃបុប្ផា

ខែ​មេសា 19, 2010 at 4:21 ល្ងាច មតិ 4

ភ្លៀងធ្លាក់ហើយ…

មេឃបុប្ផា

ពពករសាត់ ព្រះពាយផាយផាត់ជ្រែកមេឃមីរ មៀងមើលអនុស្សាវរីយ៍ ស្រែស្រូវទក់ទីបាត់ឆោមឆាយ លលកបូលទួញ សំណោកទំនួញយំទួញបោកកាយ ឱ!ស្រែស្នេហាអ្នកជិនណាយ សន្យារសាយ បាត់ស្រែ បាត់ស្រែ។

ពពកពណ៌ខ្មៅ អតីតដិតដៅកម្លៅកម្ម កំណាចកំណត់កប់បណ្ដាំ ខ្ចាត់ភ្លៀងដើមឆ្នាំស្រង់ក្លិនម្អមស្រែ ស្រស់ស្រីស្រងាំ ស្រងោចចុងឆ្នាំភ្លៀងភ្លេចគេចកែ វាលបែកក្រហែងចំបែងក្បែរ ត្នោតទេរថែស្រែ មិនគួរអូនកាប់។

បេះដូងអួលទុក្ខស្រែកប្រាប់មេឃទ្វារ សូមមេឃបុប្ផាបង្អុរហៅផ្កាម្អមស្រែឱ្យស្ដាប់ ប្រាប់អូនៗៗ ភ្លៀងធ្លាក់ហើយ សូមស្ងួនប្រញាប់ វិលមករកស្រែជិតស្លាប់ រ៉ាយរ៉ាប់ដូចបៀមអគ្គី។

ពពកបោលបោក គ្រាប់ភ្លៀងយោលយោគទុក្ខកាន់ស្លែ ដើមគឈរធ្មឹងព្រោះបាត់ស្នេហ៍ ក្អាត់យំអែៗអង្វរមាណវី បងត្រាច់ហាលភ្លៀង ខំស្រែខំច្រៀងហៅនារី បេះដូងផុងលង់ធរណី ភ្លៀងលិចទួលទីអនុសារហើយ។

បងត្រាច់ហាលភ្លៀង ខំស្រែខំច្រៀងហៅនារី បេះដូងផុងលង់ធរណី អនុស្សាវរីយ៍ភ្លៀងលិចបាត់ហើយ។

Advertisements

Entry filed under: ចម្រៀង.

ខែភ្លឺ អារម្មណ៍គ្មានខ្លួនឯង

4 មតិ Add your own

  • 1. CD & VCD ដំបូង « អនុស្សាវរីយ៍  |  ខែ​មេសា 19, 2010 ម៉ោង 5:45 ល្ងាច

    […] ១-មេឃបុប្ផា ទួញសោកពីស្នេហាឃ្លាតឆ្ងាយ នៅវាលស្រែក្រោមភ្លៀង (ព្រាប សុវត្ថិ) […]

    ឆ្លើយតប
  • 2. មេឃា  |  ខែ​មេសា 22, 2010 ម៉ោង 4:56 ល្ងាច

    ផល អាចប្រាប់លម្អិតបន្តិចបានទេ !?
    ធ្វើម៉េចទើបអាច up load mp3 និង video clip ចូលក្នុង ប្លុកនេះបាន ?
    ចង់ដឹងខ្លាំងណាស់ សួរនរណាៗ ក៏មិនមានពេលតប «ជាប់រវល់!!!»
    អរគុណទុកជាមុនណា ផល ! 🙂

    ឆ្លើយតប
    • 3. ចាន់ផល  |  ខែ​មេសា 23, 2010 ម៉ោង 11:23 ព្រឹក

      -ចំពោះ MP3 ៖ គឺ​ត្រូវ Up load mp3 នៅ​ក្នុង http://webng.com/
      ឧ. បទ​មេឃ​បុប្ផា ខ្ញុំ up load ជាឈ្មោះ rain.mp3 និង​ដោយ​ប្រើ​អាសដ្ឋាន​របស់​ខ្ញុំ​គឺ http://chanphal.webng.com ខ្ញុំ​ក៏​អាច​សរសេរ​អក្សរ​កូដ​នៅ​ក្នុង​ប្រកាស​គឺ [audio=http://chanphal.webng.com/rain.mp3]

      -ចំពោះ Video clip​ គឺ​ចូល​ទៅ​ក្នុង​ប្រកាស​ថ្មី ដោយ​ចុច​លើរូប «បន្ថែម ​វីដេអូ» បន្ទាប់​មក​​ជ្រើស​ពាក្យ «ពីអាសដ្ឋាន URL» រួច​ Paste អាសយដ្ឋាន YouTube នៃវីដេអូ​នោះ​។
      ឧ.បទយើងពីរនាក់ស្រលាញ់គ្នាបានទេ គឺ​ខ្ញុំ​ត្រូវ​កូពី​អាសយដ្ឋាន​​ពី​យូធូប គឺ http://www.youtube.com/watch?v=lj7EZtva7Sw

      សាក​ល្បង​មើល៍! មិន​ជា​ស្រួល​ប៉ុន្មាន​ទេ ពេល​មិន​ទាន់​ចេះ តែ​ពេល​ធ្វើ​បាន​សម្រេច​ម្ដង​ នឹង​ក្លាយ​ជា​រឿង​ធម្មតា​ហើយ។

      ឆ្លើយតប
  • 4. មេឃា  |  ខែ​មេសា 23, 2010 ម៉ោង 12:02 ល្ងាច

    អគុណច្រើនណាស់…​ ចាន់ផល 😀
    តែប៉ុណ្ណឹងមានសម្លេងនឹងគេហើយ… គ្រាន់តែចេះប៉ុណ្ណឹង សប្យាយចិត្តណាស់ខ្ញុំ ដូចមាន ឡានជិះអីចឹង…
    អគុណម្តងទៀត ចាន់ផល… 😀

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,595 hits
Visit Cute-Spot.com!

%d bloggers like this: