ខែភ្លឺ

ខែ​មេសា 19, 2010 at 1:39 ល្ងាច មតិ 3

យប់នេះ​ខែភ្លឺជះចូលបន្ទប់ដេកខ្ញុំ… ខ្ញុំដេកស្ដាប់ចម្រៀង ហើយទទួលអារម្មណ៍ចូលចិត្តពន្លឺជះពីមេឃនេះណាស់… ក៏ប្រើភ្លើងទូរស័ព្ទកត់អារម្មណ៍នេះទុក…

អ៊ីចឹងបានគេថា អ្នកនិពន្ធគឺជាអ្នកសន្សំអារម្មណ៍ ^_^

ខ្ញុំកំពុងរៀនធ្វើចិត្ត… រឿងមិនចង់ជួបក៏ជួបរួចទៅហើយ កែអតីតកាលមិនបានទេ ហេតុនេះខ្ញុំប្រាប់ខ្លួនឯងថា វាមិនមែនជារឿងគួរឱ្យខ្មាសទេ តែជារឿងគួរឱ្យអាណិត។ ខ្ញុំជួបអារម្មណ៍ស្ងប់ នៅពេលដឹងថាខ្លួនឯងគ្មានអ្វីទាំងអស់។ ខ្ញុំប្រាកដជាមិនអស់សង្ឃឹមទេ ព្រោះខ្ញុំលែងផ្ដល់ក្ដីសង្ឃឹមគ្មានហេតុផលឱ្យខ្លួនឯង។ ខ្ញុំធ្លាប់ជួបអារម្មណ៍កម្សត់មួយ ដោយនិយាយប្រាប់ខ្លួនឯងថា «ដេកទៅ! ភ្ញាក់ឡើងនឹងភ្លេចអស់ហើយ!» ជួនកាលខ្ញុំមានអារម្មណ៍ថា មនុស្សគ្រប់គ្នាសុទ្ធតែបោះបង់រូបខ្ញុំ… វាពិបាកនឹងលើកទឹកចិត្តខ្លួនឯងណាស់ តែខ្ញុំត្រូវតែប្រាប់ខ្លួនឯងថា ខ្ញុំមិនអាចបោះបង់ខ្លួនឯងដែរទេ។ ខ្ញុំមិនឯកោឡើយ បើខ្ញុំព្រមយកកម្លាំងចិត្តជាមិត្ត។ មានរបស់ល្អៗជាច្រើនដែលខ្ញុំគ្មាន ហើយមានអារម្មណ៍កក់ក្ដៅជាច្រើនដែលខ្ញុំមិនធ្លាប់បានជួប តែខ្ញុំឈប់តូចចិត្ត​ ព្រោះខ្ញុំមានចិត្តមួយដែលចេះ​រំភើបនឹងសុភមង្គលរបស់អ្នកដទៃ និងមានភ្នែកអាចមើលឃើញអារម្មណ៍កក់ក្ដៅនានាបាន។ ខ្ញុំចាប់ផ្ដើមស្រលាញ់កែវភ្នែកខ្លួនឯងបំផុត។

ខ្ញុំជាមនុស្សគិតច្រើនបែបនេះ…

Advertisements

Entry filed under: ទស្សនវិជ្ជា, អារម្មណ៍.

EVENTUALLY មេឃបុប្ផា

3 មតិ Add your own

  • 1. ក្មេងស្រែ  |  ខែ​មេសា 19, 2010 ម៉ោង 7:36 ល្ងាច

    ឌៀតាក្នូច! ពេលខ្លះក៏មានអារម្មណ៍បែបហ្នឹង, ប្រហែលជាមិនមែនបែបហ្នឹងទេ គឺលើសហ្នឹងផង, ព្រោះមិនមែនត្រឹមតែមនុស្សទេដែលបោះបង់, រួមទាំងជ្រូក គោ មាន់ ទា ផងដែរ! គ្រាន់តែមិនចេះនិពន្ធដូចបងចឹងប៉ុណ្ណោះ!

    ឆ្លើយតប
  • 2. ក្មេងទំនើង  |  ខែ​មេសា 19, 2010 ម៉ោង 7:37 ល្ងាច

    មែនហើយ! ដេកទៅ! ភ្ញាក់ឡើងនឹងភ្លេចអស់ហើយ!
    នោះគ្រាន់តែជាពាក្យសម្តីសម្រាប់លួងចិត្តខ្លួនឯងប៉ុណ្ណោះ…គេថា បើចង់ឲ្យគេផ្តល់កម្លាំងចិត្តឲ្យយើង យើងត្រូវផ្តល់កម្លាំងចិត្តឲ្យខ្លួនឯងសិន។ មានរឿងរ៉ាវជាច្រើនដែលមនុស្សជួបប្រទះ មិនអាចដូចៗគ្នានោះទេ តែអាចមានដំណោះស្រាយដូចគ្នា…សង្ឃឹមថា ថ្ងៃណាមួយនឹងមានដំណោះស្រាយដ៏ល្អ សម្រាប់ពូ និង ខ្ញុំ ថ្វីត្បិតតែ វបត្តិយើងខុសគ្នា ^^

    ឆ្លើយតប
  • 3. ផ្កាយ NoVeLs  |  ខែ​មេសា 20, 2010 ម៉ោង 9:16 ព្រឹក

    ដេក​មិន​លក់​ទេ បើ​​អតីត​កាល​នៅ​តែ​​​​មក​លង​គ្រប់​ដង្ហើម​ចេញ​ចូល​បែប​នេះ!

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,585 hits
Visit Cute-Spot.com!

%d bloggers like this: