កុំប្រាប់​ឱ្យបងស្រលាញ់នាង…

ខែ​មេសា 7, 2010 at 1:11 ល្ងាច មតិ 22

ជូនបងប្អូនស្ដាប់ចម្រៀងមួយបទស្នាដៃនិពន្ធអត្ថបទចម្រៀងពីខ្ញុំ 😀

ដូចបានជួបក្លិនទឹកអប់ដែលអ្នកធ្លាប់តែចូលចិត្ត… អារម្មណ៍ក៏ភ្នកនឹករឿងរ៉ាវផ្សេងៗនាកាលដែលអ្នកប្រើទឹកអប់នោះ រួចក៏ជ្រួតជ្រាបពីអត្ថន័យជីវិតយ៉ាងកក់ក្ដៅ… ថ្ងៃនេះខ្ញុំរកឃើញនូវស្នាមញញឹមដ៏ចម្លែក បន្ទាប់ពីបៀមទុកអស់មួយរយៈ… ខ្ញុំឧស្សាហ៍ធ្វើឱ្យអារម្មណ៍ខ្លួនឯងតានតឹងដោយហេតុផលផ្ដេសផ្ដាសណាស់។ តែអាចថាអារម្មណ៍មនុស្សប្រែប្រួលតាមធាតុអាកាសដែរ… ថ្ងៃនៃអារម្មណ៍តប់ប្រមល់កន្លងផុតទៅ ថ្ងៃនៃអារម្មណ៍ស្រស់ថ្លាក៏ចូលមកជំនួស។ ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងដូចកំពុងតែត្រៀមខ្លួនទទួលការរៀបចំដ៏ល្អមួយពីទេវតាយ៉ាងម៉េចទេ គឺអារម្មណ៍ក្រោយពេលភ្លៀងមេឃស្រលះ។

អារម្មណ៍ខាងលើអត់ទាក់ទងអីនឹងអត្ថន័យបទចម្រៀងទេ តែគឺអារម្មណ៍ភ្នកនឹកកាលដែលខ្ញុំសរសេរបទចម្រៀងនេះ នឹកឃើញពីមនុស្សដែលខ្ញុំបានស្គាល់កាលគ្រានោះ… អារម្មណ៍កាលណោះស្រាប់តែអាចផុសក្នុងចិត្តនាពេលនេះ។

ខ្ញុំសរសេរចម្រៀងមួយបទនេះយូរដែរហើយ ហើយ រាជ ដែលបានទទួលយកទៅហាត់ច្រៀង ប្រាប់ខ្ញុំថា គេស្រលាញ់បទនេះណាស់… វាជាបទបែបយុវវ័យ តែក៏ច្រៀងចេញពីយុវវ័យ ស្លូតបូត និងចេះដឹង … គេជាមនុស្សចិត្តទន់ ហើយត្រូវនារីម្នាក់មកលេងសើចនឹងគេ… សាកស្ដាប់ទៅមើល៍! វាគួរតែជាអត្តសញ្ញាណអត្ថបទចម្រៀងរបស់ខ្ញុំហើយ!

កុំប្រាប់ឱ្យបងស្រលាញ់នាង

ទាក់ទងបងទាំងគ្មានបំណង ចងចំណងចិត្តគ្មានមុខស្រាយ ទើបនឹកសោកស្ដាយ អូនស្គាល់ចិត្តខ្លួនឯងទេ?

ត្រឹមថ្ងៃផ្ដើមដង្ហើមប៉ះគ្នា ធ្វើឱ្យបងបាក់ចិត្តគិតស្នេហ៍ តែពេលស្គាល់គេ អូនក៏បង្វែរពីស្នេហ៍ប្រែជាមិត្ត។

បានទេ? បើអូនបានជាស្រលាញ់គេ មិនបាច់ធ្វើជាយកចិត្តទុកដាក់អាណិត ផ្ទេរបងឱ្យទៅមិត្ត ថានាងទើបស្នេហ៍ពិត បានទេ? សុំឈប់គិត គិតរឿងឆ្កួតបែបនេះទៅ!

បានទេ? កុំប្រាប់ឱ្យបងស្រលាញ់នាង គួរឬមិនគួរមិនបាច់អូនអ្នកនាំផ្លូវ បងទទួលមិនបាន បងនៅដឹងខុសត្រូវ អូនអាចចេញទៅ ទុកបងនៅម្នាក់ឯង!

…យល់ចិត្តអូន តែចិត្តបងទុកនាងត្រឹមមិត្ត មិនមែនស្នេហា ស្រលាញ់អ្នកណាបងក៏ដឹងខ្លួនឯង…

(CD RHM Vol.407)

Advertisements

Entry filed under: ចម្រៀង.

ល្ខោននិយាយ រឿង «រដូវនៃជីវិត» EVENTUALLY

22 មតិ Add your own

  • 1. ក្មេងទំនើង  |  ខែ​មេសា 7, 2010 ម៉ោង 1:14 ល្ងាច

    ពូផល អាឡូវល្បីដល់មុខ (អត់ដល់កទេ ^_^)

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែ​មេសា 7, 2010 ម៉ោង 2:54 ល្ងាច

      ល្បីដល់ថ្នាក់ហ្នឹងផង! អរគុណ​ហើយ ក្មួយ​ក្មេង​ទំនើង 😀

      ឆ្លើយតប
  • 3. រចនា  |  ខែ​មេសា 7, 2010 ម៉ោង 8:41 ល្ងាច

    ចង់​ប្រាប់​បង​ចាន់​ថា បទ​ហ្នឹង​រចនា​ចូល​ចិត្ត​បំផុត! ^^* ស្ដាប់​ហើយ​ម៉េច​មិន​ដឹង​ទេ… អារម្មណ៍​អណ្ដែត​ចូលអណ្ដូង ទម្រាំ​ឡើង​មក​វិញ​បាន​ម្ដង​ៗ! ហាហាហា! បង​ចាន់​ស៊ូ! ស៊ូ! 😉

    ឆ្លើយតប
    • 4. ចាន់ផល  |  ខែ​មេសា 8, 2010 ម៉ោង 12:47 ល្ងាច

      😉 អរគុណ​ព្រះនាង​តូច! ហាហា!

      ឆ្លើយតប
      • 5. សេរីបណ្ឌិត  |  ខែមិថុនា 18, 2010 ម៉ោង 2:56 ព្រឹក

        អុញ ! មាន​បង​ចាន់​ទៀត !!!! ឥឡូវ​លេច​ចេញ​ព្រះនាង​តូច​មក​ទៀត !!!!

    • 6. រចនា  |  ខែ​មេសា 9, 2010 ម៉ោង 8:24 ព្រឹក

      ហាហាហា! ចេះ​តា​មាន​ហ្មង! 😛

      ឆ្លើយតប
  • 7. ឧត្តម ( បក្សីចំលែក​ )  |  ខែ​មេសា 8, 2010 ម៉ោង 1:03 ល្ងាច

    ពូកែ ប៉ា ជ គេម៉្លេះ​រចនា !!

    ឆ្លើយតប
    • 8. រចនា  |  ខែ​មេសា 9, 2010 ម៉ោង 8:28 ព្រឹក

      😉 និយាយ​ដូច​អត់​ដែល​ស្គាល់​គ្នា! ហាហាហា

      ឆ្លើយតប
  • 9. ណារ៉ាក់  |  ខែ​មេសា 9, 2010 ម៉ោង 7:39 ព្រឹក

    បទនេះញ៉ុមស្រលាញ់បំផុតនៅក្នុងវ៉ុល 407ព្រោះអត្ថន័យល្អ ការច្រៀង ដាក់មនោសញ្ចេតនាល្អ និងនិយាយទៅគ្រប់បទផស់បងរាជ ជាសំណព្វចិត្តញ៉ុម។

    ឆ្លើយតប
    • 10. Navy  |  ខែ​មេសា 9, 2010 ម៉ោង 9:50 ព្រឹក

      I’m with you Narak. I like Sovannreach’s voice nas.

      ឆ្លើយតប
  • 11. បក្សីចំលែក​  |  ខែ​មេសា 9, 2010 ម៉ោង 11:41 ព្រឹក

    គាត់ជា តារា មានប្រជាប្រិយភាពបំផុត

    ឆ្លើយតប
  • 12. មេឃា  |  ខែ​មេសា 9, 2010 ម៉ោង 4:04 ល្ងាច

    បានស្តាប់បន្តិចក៏ជាប់ចិត្ត… ចាំរកមកបញ្ជូលដាក់ទូរសព្ទ័គ្រាន់នឹង​បើកស្តាប់…
    អាចនិយាយបានត្រឹមថា «ពិរោះ»…

    ឆ្លើយតប
  • 13. មេឃា  |  ខែ​មេសា 9, 2010 ម៉ោង 4:05 ល្ងាច

    អូ ! ភ្លេចមួយម៉ាត់ទៀត «ចូលចិត្ត»… 😀

    ឆ្លើយតប
  • 15. Virya  |  ខែ​មេសា 10, 2010 ម៉ោង 10:10 ព្រឹក

    និពន្ធ​ដូច​មាន​បទ​ពិសោធន៍​មែនទែនចឹង!
    បែក​គ្នា​ហើយ​ឲ្យ​វា​ចប់ៗ មិន​ដឹងជាមក​នៅ​ប្រើ​សិទ្ធ​ប្រាប់នេះ បញ្ជានោះ … ហាហាហា

    ឆ្លើយតប
    • 16. ចាន់ផល  |  ខែ​មេសា 10, 2010 ម៉ោង 10:31 ព្រឹក

      😉 ប៉ុន្មាន​ថ្ងៃ​នេះ ខ្ញុំ​ស្ដាប់​បទ​នេះ​ដដែលៗ ហាហា ចូល​ចិត្ត​បទ​នេះ​​ខ្លាំង​ឡើងៗ 😀

      ឆ្លើយតប
      • 17. សេរីបណ្ឌិត  |  ខែមិថុនា 18, 2010 ម៉ោង 2:54 ព្រឹក

        សង្ស័យ​តែ​ត្រូវ​រឿង​ហើយ !!!!!

  • 18. បក្សីចំលែក​  |  ខែ​មេសា 10, 2010 ម៉ោង 11:15 ព្រឹក

    ត្រូវហើយ !​ ធ្វើខ្លួនហាក់បីដូចជាម្ចាស់លើចិត្តគេ !
    បើទៅ ក៏ទៅចុះ ! កុំបាច់មកធ្វើជាមានចិត្ត !

    ឆ្លើយតប
  • 20. បក្សីចំលែក​  |  ខែ​មេសា 10, 2010 ម៉ោង 8:23 ល្ងាច

    ញុំាបាយហើយនៅទាំងអស់គ្នា

    ឆ្លើយតប
  • 21. បក្សីចំលែក​  |  ខែ​មេសា 10, 2010 ម៉ោង 8:25 ល្ងាច

    រីករាយជាមួយខ្ញុំ

    ឆ្លើយតប
  • 22. មាតុភូមិ  |  ខែ​មេសា 10, 2010 ម៉ោង 8:31 ល្ងាច

    ម្ហូមឆ្ងាញ់

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,595 hits
Visit Cute-Spot.com!

%d bloggers like this: