លះបង់ឱ្យអ្នកទីបី & យើងពីរនាក់ស្រលាញ់គ្នាបានទេ?

ខែ​មេសា 3, 2010 at 3:29 ល្ងាច មតិ 25

នេះ​ជា​ចម្រៀង​ឆ្លងឆ្លើយ​ពីរ​បទ ដែល​ខ្ញុំ​សរសេរ! កុំ​ថា​ខ្ញុំ​បក​ប្រែ​ពី​គេ​អី​ណា ព្រោះ​​ជា​គំនិត​ខ្ញុំ​សុទ្ធ​សាធ​ទេ គ្រាន់​តែ​បទ​ភ្លេង​នេះ ក្រុម​ហ៊ុន​បាន​សម្រួល​​ពី​បទ​ចម្រៀង​ចិន​មែន! ចម្រៀង​ពីរ​បទ​នេះ ខ្ញុំ​តែង​មិន​សូវ​ចួន​ទេ ហើយ​បើ​​ចួន​ក៏​ចាប់​ចុង​ចួន​​តាម​របៀប​ចិន​ដែរ… មិន​មែន​អួត​ទេ គឺ​ខ្ញុំ​មិន​​​បាន​គិត​ថា ខ្ញុំ​សរសេរ​ល្អ​អី​ឡើយ ហើយ​ខ្ញុំ​ជា​មនុស្ស​បើក​ចិត្ត​ស្ដាប់​គំនិត​អ្នក​ដទៃ​ណាស់… ចង់​ប្រាប់​ថា អ្នក​អាច​ផ្ដល់​យោបល់​ឱ្យ​ខ្ញុំ​តាម​តែ​​នឹក​ឃើញ ព្រោះ​បើ​ពេល​នេះ​​ខ្ញុំ​សរសេរ​មិន​ល្អ យោបល់​អ្នក​អាច​បង្រៀន​ខ្ញុំ​ ហើយ​ថ្ងៃ​ក្រោយ​ខ្ញុំ​អាច​សរសេរ​​ល្អ​ពេញ​ចិត្ត​អ្នក​ក៏​ថា​បាន។ យ៉ាងណា​ក៏​សូម​អញ្ជើញ​ស្ដាប់​បទ​នេះ​… 😀 ក្រែង​នឹក​ឃើញ​អ្វី​ចង់​និយាយ​មក​ខ្ញុំ!

លះបង់ឱ្យអ្នកទីបី

😥 ចុងក្រោយទើបប្រាប់​ថាគេល្អ ពេលនេះទើបប្រាប់ថា​គេស្មោះស មើលថែអូនល្អជាងបង អាចស្រលាញ់អូនជាងបង ឱ្យអូនជ្រើសយកគេបំភ្លេចបង…

😥 បន្ទោសបងចុះមិនក្លាហាន បន្ទោសបងចុះបងគ្មានសំណាង…

😥 អូនខំលះបង់គ្រប់យ៉ាងដើម្បីស្នេហ៍យើងពីរប្រាណ តែបងលះបង់អូនឱ្យទៅគេ…?

😥 លះបង់អូនឱ្យអ្នកទី៣ ព្រោះតែដើម្បីស្រីមានជីវិតថ្មីដោយគ្មានបង…

យើងពីរនាក់ស្រលាញ់គ្នាបានទេ?

😆 ស្រលាញ់គ្នាបានទេ? បើទំនេរមិនមានសង្សារ ល្អជាងទុកជីវិតឱ្យនៅឯកា…

😆 ទប់អារម្មណ៍យូរហើយ ថ្ងៃនេះទើបថ្លោយមាត់សុំស្នេហ៍ ខំស្មានថាគឺជាប្រុសមិនចេះញ៉ែ លួចស្រលាញ់រូបគេពីពេលណា ប្រាប់បានទេ? ធ្លាប់ដឹងថាលួចមើលគេជាយូរមកហើយ!

😆 😆 លួចស្រលាញ់មិនដឹងខ្លួន ខ្លាចចិត្តគ្នាមិនដឹងខ្លួន បងនិងអូនគឺជាស្នេហា…

😆 រស់នៅដូចអត់ជាតិព្រោះតែអត់ស្នេហ៍ ទើបដឹងថាចង់បានស្នេហា ចង់ឱ្យអូននៅក្បែរ ទោះយ៉ាងណាទម្រាំដាច់ចិត្តគិតអស់ជាងមួយខែ ខ្លាចខ្មាសគេបើអូនមិនស្នេហ៍ ហើយដើរនិយាយដើម! 😆

Advertisements

Entry filed under: ចម្រៀង.

The Buried Treasure ល្ខោននិយាយ រឿង «រដូវនៃជីវិត»

25 មតិ Add your own

  • 1. បញ្ញា  |  ខែ​មេសា 3, 2010 ម៉ោង 3:35 ល្ងាច

    នែ៎បង!!! ខ្ញុំមានសាច់ភ្លេងមិនទាន់មានទំនុកច្រើនគួរសម គិតយកឲ្យបងជួយជួសវាហើយ…

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែ​មេសា 3, 2010 ម៉ោង 3:45 ល្ងាច

      បើមិនខ្លាច​ខ្ញុំ​សរសេរ​ឱ្យ​ខូច​ភ្លេង​ទេ មាន​អី! 😆

      ឆ្លើយតប
  • 3. Navy  |  ខែ​មេសា 3, 2010 ម៉ោង 11:26 ល្ងាច

    “ស់នៅដូចអត់ជាតិព្រោះតែអត់ស្នេហ៍ ទើបដឹងថាចង់បានស្នេហា ចង់ឱ្យអូននៅក្បែរ ទោះយ៉ាងណាទម្រាំដាច់ចិត្តគិតអស់ជាងមួយខែ ខ្លាចខ្មាសគេបើអូនមិនស្នេហ៍ ហើយដើរនិយាយដើម!”
    Proud of you…you can write all kind of songs…true songwriter men nah.

    ឆ្លើយតប
  • 5. Kimlong  |  ខែ​មេសា 4, 2010 ម៉ោង 11:46 ព្រឹក

    យើងពីរនាក់ស្រលាញ់គ្នាបានទេ បងផល ? 🙂 ខ្ញុំចូលចិត្តបទនេះណាស់ ! នេះជាដំបូន្មានមួយដ៏ល្អ បើទំនេរអត់មានសង្សារ សុំបងផលស្រលាញ់គ្នាទៅ ! 🙂

    ឆ្លើយតប
    • 6. ចាន់ផល  |  ខែ​មេសា 5, 2010 ម៉ោង 12:35 ល្ងាច

      បើ​ស្រលាញ់​គ្នា​លេងៗ​បាន តែ​បើ​ស្រលាញ់​គ្នា​ឱ្យ​ស្លាប់​ អត់​ហ៊ាន​ទេ ទុក​ឱ្យ​ ហេង វិទូ វិញ 😆 ខ្លាច​សង្សារ គឹម​ឡុង ជះ​ទឹក​អាស៊ីត​ដាក់​ណាស់!

      ឆ្លើយតប
  • 7. កុមារកាមទេព  |  ខែ​មេសា 5, 2010 ម៉ោង 11:03 ព្រឹក

    លះបង់ឲ្យអ្នកភេទទីបី???

    ឆ្លើយតប
    • 8. ចាន់ផល  |  ខែ​មេសា 5, 2010 ម៉ោង 12:39 ល្ងាច

      អត់ទេ! អាហ្នឹង​ចាំ​​ឱ្យ​​កុមារ​កាមទេព​សរសេរវិញ!

      ឆ្លើយតប
      • 9. កុមារកាមទេព  |  ខែ​មេសា 5, 2010 ម៉ោង 12:47 ល្ងាច

        និយាយចឹង ខ្ញុំដូចមិនយល់សោះ!!!! ឲ្យខ្ញុំសរសេរ? ខ្ញុំចេះសរសេរពីអង្កាល់ណាមក !!!

      • 10. ចាន់ផល  |  ខែ​មេសា 5, 2010 ម៉ោង 1:22 ល្ងាច

        😀

  • 11. chan sopha nec  |  ខែ​មេសា 5, 2010 ម៉ោង 11:07 ព្រឹក

    Hi, brother i like ur songs titled ” Yoeung Pi Neak Srolanh Knea Ban Te and LeasBang Oy Neak Ti 3″. I bought this CD too but i didn’t see text songs in this albums. Why this CD don’t have text songs in this album ?Cos many discs have text songs inside.

    ឆ្លើយតប
  • 13. ណារ៉ាក់  |  ខែ​មេសា 6, 2010 ម៉ោង 7:34 ព្រឹក

    ស្រលាញ់គ្នាបានទេបើទំនេរមិនមានសង្សារ ល្អជាងទុកជីវិតឲ្យនៅឯកា! ពាក្យនេះញ៉ុមត្រៀមនិយាយប្រាប់មនុស្សម្នាក់ហើយ អរគុណបងផល ដែលបានឲ្យពាក្យដ៏មានន័យនេះ!

    ឆ្លើយតប
  • 15. kooms  |  ខែ​មេសា 6, 2010 ម៉ោង 3:43 ល្ងាច

    អ៊ិន​ធឺណែត​យ៉ឹត​ខ្លាំង​ណាស់​រក​ស្ដាប់​អី​មិន​បាន​ទេ!

    ឆ្លើយតប
    • 16. ចាន់ផល  |  ខែ​មេសា 6, 2010 ម៉ោង 3:55 ល្ងាច

      អ៊ីនធើណេត​កន្លែងខ្ញុំ​លឿន​គួរ​សម 😀

      ឆ្លើយតប
  • 17. ឧត្តម  |  ខែ​មេសា 6, 2010 ម៉ោង 3:59 ល្ងាច

    ធ្វើម៉េចដាក់រូបថតចូលបាន ?
    ជួយប្រាប់ផង !​ ញ៉ុមចង់ខ្មាស់គេដែរ !
    អាយ​ធី អន់ពេក ទើមចង់ចេះ !

    ឆ្លើយតប
    • 18. ចាន់ផល  |  ខែ​មេសា 6, 2010 ម៉ោង 4:31 ល្ងាច

      បើ​ ឧត្តម មាន​ប្លក​ដែរ ខ្ញុំ​ដឹង​ពី​របៀប​ដាក់​រូប​ឱ្យ​ល្បី តែ​បើ​អត់​មាន​ប្លក​ទេ ខ្ញុំ​ក៏​អត់​ចេះ​ដែរ។ 😉

      ឆ្លើយតប
  • 19. ឧត្តម  |  ខែ​មេសា 6, 2010 ម៉ោង 5:06 ល្ងាច

    តើខ្ញុំអាចបង្កើតប្លុបបានតាមរបៀបណាទៅ ?
    សុំទោសបង !​ អាយធី ខ្ហុំអន់ណាស់ !

    ឆ្លើយតប
    • 20. ចាន់ផល  |  ខែ​មេសា 6, 2010 ម៉ោង 5:20 ល្ងាច

      ខ្ញុំ​មិន​ចេះ​អាយធី​អី​ទេ តែ​ចេះ​តែ​សាកៗ​ទៅ រួច​ក៏​មាន​ប្លក​មួយ​នឹង​គេ! បើ​គិត​ទៅ ខ្ញុំ​ថា​វា​មិន​ខុស​ពី​បង្កើត​ម៉ែល​ទេ គឺ​ត្រូវ​ចុះ​ឈ្មោះ​ទទួល​គណនី​មួយ​សិន បន្ទាប់​មក​ទើប​ត្រូវ​រៀន​ប្រើ​បន្ត​បន្ទាប់​ទៀត។ ឧត្តម​ សាក​ចូល​ទៅ​ទំព័រ​ដើម http://km.wordpress.com/ ប្រាកដ​ជា​ឃើញ​គេ​សួរ​ថា ចុះឈ្មោះឥឡូវ! ចុច​លើ​វា ហើយ​បំពេញ​តាម​អ្វី​ដែល​វា​ត្រូវ​ការ​ទៅ នឹង​ទទួល​បាន​​គណនី​មួយ​ហើយ!

      ឆ្លើយតប
  • 21. ឧត្តម  |  ខែ​មេសា 6, 2010 ម៉ោង 5:31 ល្ងាច

    អរគុណបង ! ចាំញ៉ុមសាកមើល !!

    ឆ្លើយតប
  • 22. ឧត្តម  |  ខែ​មេសា 6, 2010 ម៉ោង 6:39 ល្ងាច

    តិចទៀត ញ៉ុមទៅម៉ុងឌីយាល់មើលតាំងពិព័ណវៀតណាមហើយ !
    មានអ្នកណាចង់ទៅជាមួយញ៉ុមទេ ?
    គឺទៅមើល មិនមែនទៅទិញទេ !!​ ហាស​​ ហា ព្រោះអត់លុយ

    ឆ្លើយតប
    • 23. ចាន់ផល  |  ខែ​មេសា 7, 2010 ម៉ោង 11:07 ព្រឹក

      គេ​តាំង​ឱ្យ​មើល មើល​លេង​ទៅ! ហើយ​បើ​កន្លែង​ណា​តាំង​ឱ្យ​ភ្លក្ស ក៏​ភ្លក្ស​លេង​ដែរ​ទៅ​ណា៎!

      ឆ្លើយតប
  • 24. កួរ​ស្រូវ  |  ខែ​មេសា 8, 2010 ម៉ោង 7:17 ល្ងាច

    ក្រោយ​ពី​បាន​បញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ​រួច​មក កម្លោះ​ដ៏​ស្រស់​សង្ហារ​ម្នាក់ ​​​ដែល​មាន​ឈ្មោះ​ថា កែវ បញ្ញាវុធ បាន​ទៅ​ប្រឡង​​ប្រជែង​ចូល​ធ្វើ​ជា​​ទាហាន​ទ័ព​អាកាស​នៅ​ក្នុង​​កង​ខេមរ​ភូមិន្ទ​​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា​។ដោយសារ​រូប​គេ​​ធ្លាប់​ជា​​សិស្ស​ឆ្នើម​​នៅ​ក្នុង​មុខ​វិជ្ជា​គណិតវិទ្យា និងធ្លាប់​​មាន​ឈ្មោះ​​ល្បីល្បាញ​ខាង​ដោះ​ស្រោយ​លំហាត់​គណិតវិទ្យា ​បាន​យ៉ាង​លឿន​រហ័ស​​​ដូច​ផ្លេក​បន្ទោរ​ កម្លោះ​ កែវ បញ្ញា​វុធ ​ក៏​បាន​​ប្រឡង​ជាប់ និង​ត្រូវ​បាន​ជ្រើសរើស​​ជា​អាកាសយានិក ​​សម្រាប់​ការបើកបរ​យន្តហោះ​ប្រដេញ​​​ដ៏​ទំនើប​បំផុត​ បើ​អាច​ធ្វើ​ទៅ​បាន​។

    ដោយ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា ពុំ​ទាន់​មាន​សាលា​​កង​ទ័ព​អាកាស និង​គ្រូ​បង្វឹក​​​​ដែល​មាន​ជំនាញ​គ្រប់គ្រាន់​ ក្នុង​ការបង្ហាត់​បង្រៀន​ក្រុម​អាកាសយានិក​នៃ​យន្តហោះ​ប្រដេញ កម្លោះ​ កែវ បញ្ញាវុធ ក៏​ត្រូវ​បាន​​អគ្គបញ្ជាការ​នៃ​កងទ័ព​អាកាស បញ្ជូន​ឲ្យ​ទៅ​រៀន​នៅ​​​ស​ហព័ន្ធ​រុស្ស៊ី​​។
    អាន​បន្ត>>

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Top Clicks

Blog Stats

  • 178,391 hits
Visit Cute-Spot.com!

%d bloggers like this: