ពាក្យមួយឃ្លាដែលមិនបាននិយាយ…

ខែ​មីនា 20, 2010 at 11:41 ព្រឹក មតិ 49

ក្នុងលោកនេះ​ រឿង​ខ្លះ​មិន​អាច​យល់… មិន​អាច​យល់​សូម្បី​តែដួងចិត្តខ្លួនឯង… ពេលវេលាក្បែរគ្នាប្រៀបដូចផ្សែង តែជាផ្សែងតែងរសាត់តាម…

កាល​ណោះ …ខ្ញុំ ^^ (មិនមែនខ្ញុំ ផល ទេ) 🙂 …ខ្ញុំ​ទៅ​រៀន​ភាសា​ជប៉ុន… ច្រឡំ! គឺ កូរ៉េ ទេ រៀន​ច្រើន​ភាសា​ពេក​អ៊ីចឹង តែ​ខ្ញុំ​ជួប​នាង​នៅ​ក្នុង​ថ្នាក់​រៀន​ភាសា​កូរ៉េ… រៀន​កូរ៉េ ចេះ​ច្បាស់​ជាង​គេ គឺ SA-RANG-HE-YO និយាយ​ទៅ​ខ្ញុំ​មាន​និស្ស័យ​នឹង​នាង​ណាស់ ហើយ​ក៏​ស្គាល់​គ្នា​ទៅ ​រួច​អង្គុយ​តុ​ជាប់​គ្នា…

ខ្ញុំ​ស្រលាញ់​ នាង… តែ​ខ្ញុំ​អៀន​ណាស់ អត់​ចេះ​ញ៉ែ​ស្រី​សោះ 😛 ចង់​និយាយ​ភាសា​កូរ៉េ​ដែល​ទើប​តែ​រៀន​ចេះ​ប្រាប់​នាង​ថា ខ្ញុំ​ស្រលាញ់​នាង តែ​អត់​ហ៊ាន​និយាយ។ ស្គាល់​លេខ​ទូរស័ព្ទ​នាង​ហើយ ក៏​មិន​ហ៊ាន​តេ ឬ​ផ្ញើ​សារ​ទៀត។ ទាល់​តែ​ថ្ងៃ​មួយ​នោះ​ 😆 នាង​ទូរស័ព្ទ​មក​ខ្ញុំ… សង្ស័យ​នាង​យក​លេស​មិន​មក​រៀន​ដើម្បី​ខ្ចី​សៀវភៅ​ខ្ញុំ​ហើយ​ មើល៍ទៅ 😀

ខ្ញុំ ​ពិត​ជា​ចូលចិត្ត​នាង ចង់​នៅ​ជាមួយ​នាង… ចាំ​បាន​កាល​ថ្ងៃ​មួយ​នោះ នាង​អត់​មាន​ម៉ូតូ​ជិះ​ទៅ​ផ្ទះ ក៏​​សុំ​ឱ្យ​ខ្ញុំ​ជូន​នាង​… តែ​ម៉ាក់​ខ្ញុំ​ទូរស័ព្ទ​ហៅ ថា​ប៉ា​ខ្ញុំ​សន្លប់… នាង​ក៏​ប្រាប់​ថា មិន​អី​ទេ នាង​ជិះ​ម៉ូតូ​ឌុប​ក៏​បាន​ដែរ…

ពាក្យ​ដែល​ខ្ញុំ​ចង់​ ប្រាប់​នាង​នោះ មិន​ទាន់​បាន​ប្រាប់​នៅ​ឡើយ​ទេ… តែ​នាង​ក៏​លែង​មក​រៀន​កូរ៉េ​ ខ្ញុំ​ទូរស័ព្ទ​ទៅ​​សួរ​ក៏​មិន​ចូល… គឺ​ខ្ញុំ​បាត់​រូប​នាង​តាំង​ពី​ថ្ងៃ​នោះ…

ខ្ញុំ​នឹក​នាង នឹក​ នឹក នឹក​គ្រប់​ពេល ហើយ​ខ្ញុំ​ក៏​យក​សៀវភៅ​ដែល​នាង​ធ្លាប់​ខ្ចី​ខ្ញុំ​នោះ មក​បើក​មើល​ម្ដ​ងមួយ​ទំព័រៗ… ខ្ញុំ​ស្រមៃ​ឃើញ​កាយវិការ​ដែល​នាង​បើក​សៀវភៅ​នេះ… រួច​ក៏… 😥

នាង ​គ្មាន​ថ្ងៃ​ដឹង​ថា ​ខ្ញុំ​ស្រលាញ់​នាង​ប៉ុណ្ណា​ទេ… នាង​គិត​ថា​ ខ្ញុំ​​មិន​ចាប់​អារម្មណ៍​លើ​នាង… នាង​ខ្មាស​ខ្ញុំ ក៏​គេច​មុខ​ពី​ខ្ញុំ​ជា​រៀង​រហូត…

ពាក្យ​មួយ​ឃ្លា​ដែល​ខ្ញុំ​ចង់​​ប្រាប់​នាង​ ក៏​ជា​ពាក្យ​មួយ​ឃ្លា​ដែល​នាង​ចង់​ប្រាប់​ខ្ញុំ តែ​ពួក​យើង​មិន​បាន​និយាយ​វា​ចេញ​មក​ទេ… ខ្ញុំ​បាន​ដឹង​ថា នាង​​ក៏​ស្រលាញ់​ខ្ញុំ​ដែរ នៅ​ពេលបាន​​ឃើញ​​តួ​អក្សរ​របស់​នាង​សរសេរ​ថា SA-RANG-HE-YO នៅ​ក្នុង​សៀវភៅ​​ខ្ញុំ​នោះ…

ហេតុអ្វីទើបឃើញពេលនេះ…?

Advertisements

Entry filed under: ចម្រៀង.

តាមផ្លូវ​ទៅ​ស្រុក​កំណើត The Buried Treasure

49 មតិ Add your own

  • 1. lundi  |  ខែ​មីនា 20, 2010 ម៉ោង 1:44 ល្ងាច

    ហេតុអ្វី​ទើប​ពេល​នេះ​ ចាន់​ផល់​ហ៊ាន​និយាយ​ពាក្យ​ថា​ SA-RANG-HE-YO ទៅ​វិញ..!!!!

    ឆ្លើយតប
  • 2. ភារ:  |  ខែ​មីនា 20, 2010 ម៉ោង 8:27 ល្ងាច

    ព្រោះពេលនេះ គាត់បានឃើញ តួអក្សររបស់នាងសរសេរថា …… នៅក្នុងសៀវភៅគាត់នោះអី 😀

    ឆ្លើយតប
  • 3. នាយធី  |  ខែ​មីនា 21, 2010 ម៉ោង 4:01 ល្ងាច

    គួរឱ្យស្តាយជំនួសបងផលមែនទែន…គ្រាន់តែពាក្យមួយឃ្លាក្នុង
    បេះដូងសោះក៍មិនអានហាប្រាប់ចំពោះនារីដែលខ្លួនស្រលាញ់
    បាន​ ទាំងដឹងថានាងក៍មានចិត្តចំពោះខ្លួនដែរ។ ទីបំផុតសល់ត្រឹម
    ប្រយោគមួយឃ្លាជាចំលើយក្នុងដួងចិត្ត ដែលនាងបានចារក្នុង
    សៀវភៅ របស់បុរសយើង។​ ប្រសិនបើបងផលមានឱកាសបាន
    យល់វង់ភ័ក្រ្តនាងម្តងទៀត តើបងផលអាចប្រើពាក្យមួយឃ្លានោះ
    ម្តងទៀតនៅចំពោះមុខនាងបានទេ? បងសារភាពទៅថាបង
    ស្រលាញ់នាង។…ហា!ហា! ខ្ញុំនិយាយលេងទេ..កុំប្រកាន់ខ្ញុំអីណា។
    ការពិតទៅខ្ញុំក៍ជាប្រុសម្នាក់ដែលនិស្ស័យដូចនេះដែរ។ យ៉ាប់
    ណាស់រឿងលួចស្រលាញ់ស្រី តែស្តីមិនចេញ បានត្រឹមលួច
    ស្នេហ៍លួចទុក្ខ ដូចចំរៀងរបស់អធិរាជសម្លេងមាស
    សុិនសុីសាមុត បែបហ្នឹងឯង។នេះជាសារជាតិមនុស្សប្រុស
    ដែលចូលចិត្តតាំងខ្លួនជាសុភាពបុរស…។ ឱ្យតែសុភាពបុរស
    ដូចនេះចុះ មុខតែនៅកំលោះចាស់រហូតហើយ..ហាស!ហា!
    និយាយអីចឹង នេះជាបទនិពន្ធក្នុងអាល់បុ៑មថ្មីមែនទេ​បងផល?
    តើមានទំនុកច្រៀងរបស់បងប៉ុន្មានបទដែរ? សូមឱ្យបងមាន
    សំណាងល្អនិងសុខភាពល្អណា…៕

    ឆ្លើយតប
  • 4. ចាន់ផល  |  ខែ​មីនា 21, 2010 ម៉ោង 4:20 ល្ងាច

    ឥឡូវ​ខ្ញុំ​ឮ​ថា​នាង​ចេញ​ទៅ​ប្រទេស​ក្រៅ​បាត់​ហើយ! អត់​បាន​និយាយ​មួយ​ជីវិត​ហើយ… 😥 ហាសហា និយាយ​លេង​ទេ! មិនមែន​រឿង​ពិត​របស់​ខ្ញុំ​ទេ​ណា៎!

    ឆ្លើយតប
  • 5. ចាន់ផល  |  ខែ​មីនា 21, 2010 ម៉ោង 4:46 ល្ងាច

    យប់​មិញ​ខ្ញុំ​គេង​ស្ដាប់​ចម្រៀង​ចេញ​ថ្មី​ដល់​ម៉ោង ​២ កន្លះ ព្រឹក ។ ចូល​ចិត្ត​ពីរវ៉ុល​ថ្មី​នេះ​ណាស់ គឺ​មាន​អត្ថបទ​របស់​ខ្ញុំ​​ ៨ បទ ពាក្យមួយឃ្លាដែលមិនបាននិយាយ, ស្រលាញ់គ្រប់យ៉ាងរបស់អូន, ព្រោះយើងជាមិត្ត, ចាំខ្លួនឯងភ្លេចគេ, ឈឺចាប់ពីរនាក់, កុំប្រាប់ឱ្យបងស្រលាញ់នាង, ប្រាប់ឱ្យដឹងខ្លួន, នៅក្បែរបង Please! 😆 យប់មិញ​នេះ​មាន​អារម្មណ៍​លង់​នឹង​ស្នាដៃ​ខ្លួនឯង ស្ដាប់​ហើយ​ស្ដាប់​ទៀត ហើយ​គិត​ខ្លួន​ឯង​ថា បទ​ដែល​ខ្ញុំ​តែង​មាន​ពាក្យពេចន៍​បញ្ជាក់​សាច់​​រឿង​បាន​ច្បាស់​ណាស់ ហើយ​យល់​តែ​ខ្លួនឯង​ថា ពេល​នេះ​ខ្ញុំ​ក្លាយ​ជា​អ្នកនិពន្ធ​ទំនុក​ច្រៀង​ម្នាក់​ពិត​ប្រាកដ​ហើយ​តើ! 😀

    ឆ្លើយតប
  • 6. ក្មេងទំនើង  |  ខែ​មីនា 21, 2010 ម៉ោង 7:20 ល្ងាច

    ពិរោះដល់ហើយពូ បទ ព្រោះយើងជាមិត្ត! ធ្វើឲ្យខ្ញុំយំ នឹកដល់ពួកម៉ាកញុមអស់ទឹកភ្នែកច្រើនណាស់ 😥 នឹកពួកម៉ាកញុមមែនទែន! បែកគ្នាជិត ២ឆ្នាំហើយ

    ឆ្លើយតប
    • 7. ចាន់ផល  |  ខែ​មីនា 22, 2010 ម៉ោង 12:48 ល្ងាច

      😀 បទហ្នឹង ខ្ញុំ​ដាក់​ជា​សំឡេង​ទូរស័ព្ទ​រោទ៍​របស់​ខ្ញុំ​ទៀត​ហ្ន៎! ស្ដាប់​តែ​ចម្រៀង​​ស្នេហា​ច្រើន​ពេក អាច​ធុញ​តើ ព្រោះ​មនុស្ស​កើត​មក​មិន​មែន​ដើម្បី​តែ​រឿង​ស្នេហា​មួយ​មុខ​ឯណា? តែ​កុំ​ប្រាប់​គេ​ត ដឹង​តែ​អ្នក​ណា​បាន​អាន​បាន​ហើយ​ណា 😉 បទ «ព្រោះ​យើងជាមិត្ត» ​នេះ​ ប៊ិះ​តែ​មេ​អត់​ព្រម​យក គឺ​គាត់​ឱ្យ​ខ្ញុំ​សរសេរ​ន័យ​ថ្មី និយាយ​ពី​ស្នេហា​ហើយ​តើ តែ​ខ្ញុំ​ទៅ​បន្ទប់​គាត់​យឺត​ពេក គាត់​ក៏​ឱ្យ​អ្នក​ចម្រៀង​ទៅ… ហេង​វិញ ដែល​ទៅ​យឺត!

      ទម្រាំ​តែ​បាន​សរសេរ​បទ​ន័យ​ប្លែកៗ​ពី​​រឿង​រ៉ាវ​ស្នេហា​ម្ដងៗ​ មិន​ងាយ​ទេ ព្រោះ​ទី​ផ្សារ​យុវវ័យ​ គេ​មិន​ត្រូវ​ការ តែ​ខ្ញុំ​ឆ្លៀត​សរសេរ​បាន​ប៉ុន្មាន​បទ​ដែរ​ហើយ ចម្រៀង​និយាយ​ពី​ជីវិត ពី​ការ​តស៊ូ ហើយ​បើ​មាន​ឱកាស ខ្ញុំ​នឹង​សរសេរ​ចម្រៀង​និយាយ​ពី​ជាតិ​ទៀត!

      ឆ្លើយតប
      • 8. ក្មេងទំនើង  |  ខែ​មីនា 22, 2010 ម៉ោង 12:56 ល្ងាច

        រង់ចាំស្តាប់ណាពូ! សុំអាបទណាដែលស្តាប់ហើយ ស្រក់ទឹកភ្នែកមកច្រោកៗម៉ង 😥 បើសិនជាមានពេល សុំឲ្យពូឯងតាសេបទស្នេហាណាដែលកម្សត់ជាងគេមួយបទមើល ញុមអផ្សុក ចង់យំលេង ^_^

      • 9. ចាន់ផល  |  ខែ​មីនា 22, 2010 ម៉ោង 1:18 ល្ងាច

        សរសេរ​រួច​ហើយ ចាំ​តែ​យំ​លេង​ទៅ! អត្ថបទ​ចម្រៀង​ខ្ញុំ​អត់​ទាន់​ចេញ​លក់ នៅ​ប្រមាណ៥០​បទ​ទៀត​ណោះ អាកម្សត់​បែប​ណា​ក៏​មាន​ដែរ… មាន​មួយ​បទ​នោះ ច្រៀង​សុំ​ស្លាប់​ដើម្បី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​តែ​ម្ដង… «សុំទោស នៅស្រលាញ់អូន…» 😥

      • 10. ក្មេងទំនើង  |  ខែ​មីនា 22, 2010 ម៉ោង 4:12 ល្ងាច

        ប្រាប់គេឲ្យឆាប់ចេញម៉ោពូ ញុមចង់យំលេង 😥

      • 11. សុភា  |  ខែ​មីនា 22, 2010 ម៉ោង 7:16 ល្ងាច

        ចាន់ផលផ្ញើរបទព្រោះយើងជាមិត្តអោយខ្ញុំស្តាប់ផងបានរ៉េ។ មិនមែនមិនចង់ទិញឌីសទេ តែអត់សម្ថភាពទិញហ្មងណឹង។

      • 12. ចាន់ផល  |  ខែ​មីនា 23, 2010 ម៉ោង 10:28 ព្រឹក

        Yes! but tell me your mail address sen na! ^^

  • 13. Navy  |  ខែ​មីនា 22, 2010 ម៉ោង 6:59 ព្រឹក

    Great job paoun Phal!

    ឆ្លើយតប
  • 14. Narak  |  ខែ​មីនា 22, 2010 ម៉ោង 10:50 ព្រឹក

    I love this song very much ” Sarang he chea peak mouy klea del i chong tell neang….” so romantic nas.

    ឆ្លើយតប
  • 15. Narak  |  ខែ​មីនា 22, 2010 ម៉ោង 10:51 ព្រឹក

    oh! how many song u write my brother?

    ឆ្លើយតប
  • 17. kooms  |  ខែ​មីនា 22, 2010 ម៉ោង 1:02 ល្ងាច

    អត់​ខ្លាហាន​សោះ​សុផល!

    ឆ្លើយតប
  • 19. nimol  |  ខែ​មីនា 22, 2010 ម៉ោង 10:12 ល្ងាច

    ជា​រឿង​ដែល​សោក​ស្ដាយ​អស់​មួយ​ជីវិត … ឱកាស​មិន​មាន​ចេះ​តែ​មាន​នោះ​ទេ។ ជីវិត​ជា​ជម្រើស និង ការ​សម្រេច​ចិត្ត។ ការ​ស្ទាក់​ស្ទើរ​ អាច​ធ្វើ​ឲ្យ​ចុក​ឈាម។

    ឆ្លើយតប
  • 20. ភារម្យ  |  ខែ​មីនា 23, 2010 ម៉ោង 12:38 ល្ងាច

    រក​ disk មកស្តាប់សិនមុននឹងបញ្ចេញមតិ!

    ឆ្លើយតប
  • 21. ចាន់ផល  |  ខែ​មីនា 23, 2010 ម៉ោង 5:02 ល្ងាច

    ខ្ញុំចង់​ដាក់​ចម្រៀង​មួយ​បទ​នេះ ឱ្យ​អ្នក​ទាំង​អស់​គ្នា​ស្ដាប់​ក្នុង​ពេល​នេះ! តែ​ខ្ញុំ​អត់​ចេះ​ប្រកាស mp3 ទេ 😉 មាន​អ្នកណា​អាច​ជួយ​បង្រៀន​ខ្ញុំ​បាន​ទេ? ជួយ​ប្រាប់​ខ្ញុំ​យក​តែ​បុណ្យ​ទៅ!

    ឆ្លើយតប
  • 24. kimlong  |  ខែ​មីនា 25, 2010 ម៉ោង 2:04 ព្រឹក

    បងអាចសួរបញ្ញាបាន ពីរឿងនេះ ! ព្រោះខ្ញុំធ្លាប់ស្តាប់បទចំរៀងនៅក្នុងប្លករបស់បញ្ញា ! 🙂

    ឆ្លើយតប
    • 25. ចាន់ផល  |  ខែ​មីនា 25, 2010 ម៉ោង 9:52 ព្រឹក

      បញ្ញា​គេ​ភ្ជាប់​ទៅ​ទំព័រ​ថ្មី​មួយ​ទៀត​ហ្នឹង…

      ឆ្លើយតប
  • 26. kimlong  |  ខែ​មីនា 25, 2010 ម៉ោង 2:10 ព្រឹក

    ឥលូវនិយាយទៅ ! អត់មានពីណាថាអីទេ ! 😀 😛

    ឆ្លើយតប
    • 27. ចាន់ផល  |  ខែ​មីនា 25, 2010 ម៉ោង 9:56 ព្រឹក

      វិចារ​នៅ​ម៉ោង ២ យប់​ផង! អត់​គេង​ពួន​ទេ​អ្ហី ថ្មើរ​​ហ្នឹង​ហើយ?

      ឆ្លើយតប
  • 28. នាយធី  |  ខែ​មីនា 25, 2010 ម៉ោង 9:32 ព្រឹក

    បងផលចង់ដាក់ mp3 ក្នុងប្លក់បងមែនទេ? អីចឹង..បងគួរUpload
    ចូលក្នុង​ Website ៈhttp://www.divshare.com ប៉ុន្តែបងគួរRigester
    វាជាមុនសិន ហើយបន្ទាប់ពីនោះបងអាចUpload គ្រប់ចម្រៀងដែល
    ដែលបងពេញចិត្ត ហើយបងអាចShare វាចូលទៅក្នុងប្លក់របស់បង
    ដោយការCopy Embed mp3 & paste ចូលក្នុងកន្លែងដែលបងចង់
    ប្រកាស​Mp3ក្នុងប្លក់ណា៕

    ឆ្លើយតប
    • 29. ចាន់ផល  |  ខែ​មីនា 25, 2010 ម៉ោង 9:58 ព្រឹក

      អូហ៍! អរគុណ​ណាស់ ចាំ​បង​សាក​ ក្រែង​អាច​អួត​ចម្រៀង​ចេញ​ថ្មីៗ​ដែល​បង​តែង នៅ​ទី​នេះ 😀

      ឆ្លើយតប
    • 30. ចាន់ផល  |  ខែ​មីនា 25, 2010 ម៉ោង 11:25 ព្រឹក

      ខ្ញុំ ​Upload ក្នុង​វេបសាយ​នោះ​បាន​ហើយ តែ​អត់​ចេះ​ធ្វើ​ឱ្យ​ចេញ​​រូប​សម្រាប់​ស្ដាប់​នៅ​កន្លែង​នេះ​នៅ​ឡើយ។ យ៉ាងណា​ អរគុណ​ សុធី ខ្លាំង​ណាស់!

      ឆ្លើយតប
  • 31. នាយធី  |  ខែ​មីនា 25, 2010 ម៉ោង 1:20 ល្ងាច

    បាទ..ប្រសិនបើបងបានUpload វារួចរាល់ហើយ សូមបងClick ត្រង់
    កន្លែងdashboard នៅលើMenu bar របស់វ៉េបសាយ ហើយបន្ទាប់
    មក បងស្វែងរកAudio files ដែលបងបានUpload ហើយClick លើវា
    ដូចនេះវានឹងបង្ហាញបងនូវFile Mp3 ហើយប្រសិនបើបងចង់បើករឺ
    playណា1នោះ បងអាច Click លើវា។ ហើយប្រសិនបើបងចង់share
    file mp3 នោះ បងអាចស្វែងរកត្រង់កន្លែង​Share/Embed Option ហើយចែករំលែកវាដោយការ select& copy :Embed mp3 ហើយpaste វាចូលក្នុងប្លក់របស់បងទៅណា៕

    ឆ្លើយតប
  • 32. ចាន់ផល  |  ខែ​មីនា 26, 2010 ម៉ោង 6:10 ល្ងាច

    ខ្ញុំ​អាច​ដាក់​ចម្រៀង​នេះ​ឱ្យ​អ្នក​ស្ដាប់​បាន​ហើយ! 😀 អរគុណ​ជា​ពិសេស ដល់ សុធី ណារដ្ឋ និង និមល ដែល​បាន​ជួយ​បង្ហាត់​ខ្ញុំ​ ទាល់​តែ​ខ្ញុំ​​ពូកែ​បែប​នេះ! គឺ​​មតិ​អ្នកទាំង​បី​សំយោគ​ចូល​គ្នា​បាន​ខ្ញុំ​ចេះ! 😆

    ឆ្លើយតប
  • 33. ណារ៉ាក់  |  ខែ​មីនា 27, 2010 ម៉ោង 11:57 ព្រឹក

    ញ៉ុមឆ្ងល់ថា ហេតុអ្វីបទដែលបងតែង សុទ្ឋតែបទដែលញុមស្រលាញ់? តារាដែលញ៉ុមចូលចិត្តបំផុត គឺបងរាជ ចំរៀងវ៉ុលហ្នឹង មានបទបងរាជ ច្រើនណាស់ “កុំប្រាប់ឲ្យបងទៅស្រលាញ់នាង” ញ៉ុមស្រលាញ់ណាស់ ស្រលាញ់រហូតម៉ាង៉ៃស្តាប់ ជិត20ដងឯណោះ គិតទៅអង្គាល ញ៉ុមដូចបងផលណ៎?

    ឆ្លើយតប
    • 34. ចាន់ផល  |  ខែ​មីនា 27, 2010 ម៉ោង 12:04 ល្ងាច

      ដូច​យ៉ាង​ម៉េច? ចង់​ក្លាយ​ជា​អ្នកនិពន្ធ​ទំនុក​ច្រៀង​ដែរ?

      ឆ្លើយតប
  • 35. ណារ៉ាក់  |  ខែ​មីនា 27, 2010 ម៉ោង 12:10 ល្ងាច

    ចង់! ចង់មែនទែនហ្នឹងណា! តែអត់ពូកែតែង! គិតថាបើញ៉ុមចេះតែង ញ៉ុមតែងចំរៀងពិរោះៗឲ្យបងរាជ ឲ្យច្រើនៗ ព្រោះសំលេងគាត់ ពិរោះ ច្រៀងបទណាក៏ញ៉ុមចូលចិត្តដែរ!

    ឆ្លើយតប
  • 36. រតនា  |  ខែ​មីនា 27, 2010 ម៉ោង 7:26 ល្ងាច

    ចូលចិត្តស្ដាប់បទហ្ឹងដែរទាស់អ្នកតែងឌឺពេក​ ehehe 😛

    ឆ្លើយតប
    • 37. ចាន់ផល  |  ខែ​មីនា 27, 2010 ម៉ោង 7:32 ល្ងាច

      អូហ៍! ស្កាត់​តាំង​ពី facebook មក គ្រាន់​តែ​ចង់​និយាយ​ប៉ុណ្ណឹង​ទេ?

      ឆ្លើយតប
  • 38. rainbowpig  |  ខែ​មីនា 28, 2010 ម៉ោង 3:37 ព្រឹក

    បទពិរោះតើ។ ស្តាប់បីបួនប្រាំដងម៉ាភ្លែត។ សំលេងប៉ាយ៉ារិទ្ធពិរោះត្រូវនឹងបទចំរៀងនេះតែហ្មង។

    ឆ្លើយតប
  • 39. ជីវិតអមតៈ  |  ខែ​មីនា 28, 2010 ម៉ោង 6:20 ល្ងាច

    តើបទនេះបកប្រែពីបទចម្រៀងការ៉េមែនទែ???​

    ឆ្លើយតប
    • 40. ចាន់ផល  |  ខែ​មីនា 29, 2010 ម៉ោង 9:27 ព្រឹក

      បទ​នេះ​សម្រួល​តន្ត្រី​​ពី​បទ​កូរ៉េ តែ​អត្ថបទ​ចម្រៀង គឺ​សរសេរ​ដោយ​ខ្ញុំ អត់​បកប្រែ​ពី​សាសន៍​ណា​ទេ!

      ឆ្លើយតប
  • 41. ជីវិតអមតៈ  |  ខែ​មីនា 30, 2010 ម៉ោង 12:43 ល្ងាច

    ពិតជាពិរោះប្រកបដោយមនោសញ្ចេតនាមែន។
    អរគុណច្រើន

    ឆ្លើយតប
  • 43. រដ្ឋ  |  ខែ​មេសា 1, 2010 ម៉ោង 6:41 ល្ងាច

    អ្នក​សុភាព​បុរស​ពេកចឹង​អែង​គ្រាន់​តែ​អា​ពាក្យ​សារ៉ាំង​ស្អី​គេ​ហ្នឹង យូរ​ទិច​បាន​ហ៊ាន​និយាយ តែ​សម្រាប់​អ្នក​មិន​មែន​សុភាព​បុរស​វិញ​ណា(ព្រាន) ងាប់ហើយ​ ប្រាប់​បាន​ច្រើន​គ្នាហ្មង ។ 😀 ផ្ដាំ​ត​គ្នា​ផង កុំ​សុភាព​ពេក ប្រយ័ត្ន​អត់…

    ឆ្លើយតប
  • 44. nimol  |  ខែមិថុនា 7, 2010 ម៉ោង 2:50 ល្ងាច

    ចេញ​ខារ៉ាអូខេ​បទ​នេះ​ហើយ! តែ​សម្ដែង​អន់​មែន​ទែន (សុំ​ទោស​ដែល​និយាយ​ត្រង់) តែ​មិន​មែន​មក​ពី​អ្នក​សម្ដែង​ទេ គឺ​មក​ពី​អ្នក​ដឹក​បទ​ហ្នឹង​តែ​ម្ដង។ តើ​គាត់​ស្ដាប់​បទ​នេះ​មិន​យល់​ឬ​? តើ​គាត់​មិន​អាច​ធ្វើ​ឲ្យ​មនោគតិ​និង​ការ​ស្រមើស្រមៃ​របស់​អ្នក​និពន្ធក្លាយ​ជា​រូប​ភាព​រស់​រវើក​នៅ​លើ​កញ្ចក់​វីដេអូ​ទេ​ឬ?
    និយាយ​មែន​ទែន​ទៅ ពេល​ខ្ញុំ​ស្ដាប់​បទ​នេះ ដោយ​មិន​មាន​រូប​ភាព (audio cd) ធ្វើ​ឲ្យ​អារម្មណ៍​ខ្ញុំ​អណ្ដែត​អណ្ដូង​ស្រមៃ​ឃើញ​រូបភាព​កាល​ជា​សិស្ស​សាលា … ការ​លួច​ស្រលាញ់ ខ្មាស​អៀន …
    តែ​ពេល​ខារ៉ាអូខេ​ចេញ​មក ទៅ​សម្ដែង​ចូល​សណ្ឋាគារ​ឯណា​ឆ្កុយ… គ្មាន​ត្រូវ​បរិបទ​បន្ដិច​សោះ​តែ​ម្ដង។ (ចាំ​ទំនេរ ចាំ​ខ្ញុំ​សរសេរ​ទៀត)

    ឆ្លើយតប
    • 45. ញ៉ុម​អា​មុខឌឺ :D  |  ខែមិថុនា 7, 2010 ម៉ោង 9:25 ល្ងាច

      គាំ​ទ្រ​និមល។ ញ៉ុម​សុំ​និយាយ​តាម​ត្រង់​ចុះ ម៉ា​អ្នក​ដឹក​នាំ​សំ​ដែងនៅ​ហង្សមាស​ទាំង​អស់ ទីតូយ៉ាប់​ជាង​គេហើយ។ មិន​ថា​បទ​អា​ម៉េច​ក៏​ដោយ ឲ្យ​តែ​ថា​អា​រាងកំសត់​តិច​នឹង គាត់​ថត​នៅ​សណ្ធាគារ​បាន​ទាំង​អស់​ @_@ មិន​មែន​បង្អាប់​អី​ទេ តែគ្រាន់​តែ​ចង់​រិះ​គន់​ក្នុង​ន័យ​ស្ថាបនា ​សង្ឈឹម​ថា​បង​ផលជួយ​ប្រាប់​គាត់​ផង!!! បទច្រើន​ហើយ​ដែល​គាត់​ថត​នៅ​អូតែល​សៀម​រាប បទណា​ក៏​អ្នក​ចំរៀង​យក​ទេស​ភាពអូ​តែល​ធ្វើ​ជា​backgroud ហើយ​ឲ្យ​តួសំដែងអង្គុយ​ញ៉ាំអីដែរ។ ញ៉ុម​មើល​ឡើង​ទ្រលន់​ ដល់​ថ្នាក់​ឃើញ​ឈ្មោះ​អ្នក​ដឹកនាំ​សំដែង ចង់​skipបទ​នឹង​ចោល​ហ្មង ព្រោះ​អត់​ចង់​ឲ្យ​ខូច​អារម្មណ៍ដែល​ធ្លាប់មាននឹង​បទ​នឹង។ បើ​គាត់​គ្រាន់​តែ​ដឹក​នាំ​របៀប​នឹង ណា​គេ​គ៏ដឹក​នាំថតkaraokeបានដែរ(@)__(@)

      you know what he said on facebook? “don need to do your best even people don like it” T_T when i saw this status, i was like what the hell???? if you’re not happy to direct the MV, just leave it. i rather never see the video clip and feel good with the song forever than see you toy around with this good and meaningful song T_T អាណិត​គ្នា​ខំនិពន្ធពបទល្អល្អផង។

      ឆ្លើយតប
      • 46. ក្មេងទំនើង  |  ខែមិថុនា 10, 2010 ម៉ោង 12:39 ល្ងាច

        និយាយត្រូវចិត្តមែនទែនអ្នកទាំងពីរនៀក ត្រូវចិត្តម៉ាច់ៗតាម៉ង :mrgreen:
        ថ្ងៃមុនមើល MV ឃើញបទពូផល តែទៅជាដាក់ឈ្មោះអ្នកផ្សេងវិញ… 😆

    • 47. រចនា  |  ខែមិថុនា 8, 2010 ម៉ោង 11:36 ព្រឹក

      អរគុណ​អ្នក​ទាំង​ពីរ​ដែល​ជួយ​និយាយ​ពាក្យ​ក្នុង​ចិត្ត​ខ្ញុំ​ចេញ​មក!

      @បង​ចាន់៖ តែ​ហ៊ាន​លុប​ខំមិន​ហ្នឹង​ចេញ​ទៀត ប្រយ័ត្ន​បាត់​ខ្លួន 👿

      ឆ្លើយតប
    • 48. ចាន់ផល  |  ខែមិថុនា 9, 2010 ម៉ោង 4:10 ល្ងាច

      តាមពិត​ខ្ញុំ​ក៏​អន់​ចិត្ត​ណាស់​ដែរ តែ​អន់​ចិត្ត​មិន​ស្មើ​ទំនុក​ច្រៀង​ដែល​ខ្ញុំ​សរសេរ គេ​ច្រឡំ​ដាក់​ឈ្មោះ​អ្នក​និពន្ធ​ផ្សេង​ទេ។ ខ្ញុំ​ស្អប់​អ្នក​ធ្វើ​ការ​ងារ​ខ្ជី​ខ្ជា​។ ខ្ញុំ​សម្លឹង​មនុស្ស​នៅ​ជុំវិញ​ខ្លួន ហើយ​គិត​ថា តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ឱ្យតម្លៃ​វិជ្ជាជីវៈ​របស់​ខ្លួន និង​អ្នក​ដទៃ? រួច​​ក៏​បារម្ភ​ពី​ធនធាន​មនុស្ស​នៅ​ស្រុក​ខ្មែរ។ មនុស្ស​ល្ងង់​គ្រប់​គ្រង​មនុស្ស​ចេះ មនុស្ស​ខ្ជីខ្ជា​ធ្វើ​មេ​មនុស្ស​ហ្មត់​ចត់។ ខ្ញុំ​ចង់​និយាយ​ឱ្យ​គេ​​ផ្លាស់​ប្ដូរ​ណាស់ តែ​ពេល​ខ្លះ​យល់​ថា តើ​និយាយ​ធ្វើ​អី​ បើ​គ្មាន​អ្នកណា​ចេះ​ស្ដាប់​ន័យ​ខ្ញុំ​ផង។

      ឆ្លើយតប
  • 49. ចាន់ផល  |  ខែមិថុនា 21, 2010 ម៉ោង 3:51 ល្ងាច

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 179,138 hits
Visit Cute-Spot.com!

%d bloggers like this: