ហេតុអ្វីស្គាល់បង?

ខែ​មីនា 11, 2010 at 11:34 ព្រឹក មតិ 21

ឆ្ងល់ថា តើមានហេតុផលអ្វីខ្លះ ដែលធ្វើឱ្យមនុស្សចង់ស្គាល់គ្នា?

…ស្គាល់បងដើម្បីស្គាល់គេ ស្គាល់គ្នាគ្រាន់តែជារឿងក្លែងក្លាយ… នៅពេលដែលបងដឹងថា បងស្រលាញ់អូន ត្រូវការ​អូន​នៅ​ក្បែរ​អស់​មួយ​ជីវិត ក៏ជា​ពេល​ដែល​បង​ដឹង​ថា ចិត្តស្មោះ​នេះ​អាច​នឹង​ស្លាប់… ឬក៏វាគ្រាន់តែជារឿងធម្មតា?

Advertisements

Entry filed under: ចម្រៀង.

fIRE made me feel nothing ម្ហូបឥណ្ឌា

21 មតិ Add your own

  • 1. Kim long  |  ខែ​មីនា 11, 2010 ម៉ោង 12:43 ល្ងាច

    បទនេះពិរោះណាស់បង !! អត្ថន័យរបស់វា និង រឿងក្នុងសៀវភៅកំនត់ហេតុសេ្នហ៏ ដែលមានចំនងជើងថា មិត្តសំលាញ់ និង សង្សារ មានន័យប្រហាក់ប្រហែលគ្នា ! បងនេះពិតជាបិនសរសេរមែន !! ទាស់តែម្យ៉ាង ពេលជួបផ្ទាល់ ឃើញតែញញឹម និង សើចរហូត ! 😀 ha..ha..

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែ​មីនា 11, 2010 ម៉ោង 1:49 ល្ងាច

      🙂 😀 😆

      ឆ្លើយតប
      • 3. Kim long  |  ខែ​មីនា 12, 2010 ម៉ោង 2:50 ល្ងាច

        រូបនេះដូចពេលបងសើចចឹង ! 😀

  • 4. សុធី  |  ខែ​មីនា 11, 2010 ម៉ោង 2:55 ល្ងាច

    ​​​ សួស្តី!​ បងផល…
    តើបងសុខសប្បាយជាទេ?ខ្ញុំជឿថាបងប្រាកដជាមានភាពរីករាយទាំង
    ក្នុងគ្រួសារនិងការងារ….។ទំនុកច្រៀងបងពិតជាពិរោះនិងកំសត់មែន
    ទែន…. ហេតុអ្វីស្គាល់បង? និយាយអីចឹងខ្ញុំសុំសួរបងបន្តិចណា តើ
    សំរាប់ទំនុកច្រៀងនេះ បងត្រូវការរយៈពេលប៉ុន្មាន ដើម្បីសរសេរ
    ចប់​ និង យកទៅនិពន្ធបទភ្លេងមុននិងថតក្នុងស្ទូឌីយ៉ូ? មេឡូឌីបទ
    នេះ មានទំនួលតឹង ត្រូវនិង សម្លេងបងព្រាបសុវត្ថិ ពិតជាធ្វើអោយ
    សាច់បទកាន់តែពិរោះ…។ និយាយអីចឹងបងមានចេះបទភ្លេងទេ…
    រាល់ការនិពន្ធទំនុកច្រៀងមួយបទៗ ​ហើយបងមានការពិបាកខ្លាំងទេ?
    ប៉ុន្តែខ្ញុំជឿថា បងក៍មានការពិបាកខ្លះដែរ ព្រោះបងជាអ្នកនិពន្ធទើប
    តែរះថ្មី…ប៉ុន្តែមិនជាអ្វីទេ ព្រោះបងបានធ្វើការជាមួយអ្នកនិពន្ធជំនាញ
    ជើងចាស់ល្បីៗក្នុងហង្សមាស ដូចនេះបងនិងទទួលបានការណែនាំពី
    ពួកគាត់ សំរាប់បទពិសោធន៍ក៍កាន់តែមាន ច្រើនជាមិនខានឡើយ។
    សំរាប់បទនេះ គឺវាពិតជាមាននៅក្នុងសង្គមស្នេហា នាពេលបច្ចុប្បន្ន
    ការយកចិត្តនិងបេះដូងរបស់មនុស្សម្នាក់ ធ្វើជាក្បូនចំលងឆ្លងរក
    មនុស្សទៀត…តើអ្នកណាមិនឈឺចាប់ ដោយក្លាយជាក្បូនចំលង
    ស្នេហារបស់គេដោយមិនដឹងខ្លួន…យល់ថាគេស្រលាញ់…តែគ្រប់
    យ៉ាងខុសការស្មាន ខុសៗ ស្រឡះ …ដូចពាក្យថា ហុតទឹកសំលឹង
    កាក …ត្រូវណាស់ មិនខុសទេ….ជាមួយអត្តន័យទំនុកច្រៀងនេះ។
    អោយខ្ញុំសូមអភ័យទោសផងណាបងផល ដែលយកអត្ថន័យទំនុក
    ច្រៀងបងមកវែកញែក។ តែខ្ញុំជឿថា បងជាអ្នកអ្នកនិពន្ធបទនេះ
    ផ្ទាល់ ក៍មានការយល់ឃើញដូចប្អូនដែរ ទើបសំរេចចិត្តសរសេរបទ
    នេះឡើង។ ក្នុងលោកយើងនេះ តើមានមនុស្សប៉ុន្មាននាក់ដែលរីក
    រាយក្នុងរឿងស្នេហា ហើយប៉ុន្មាននាក់ឈឺចាប់ខូចចិត្តព្រោះរឿង
    ស្នេហា…នេះដូចប្រយោគមួយឃ្លាពោលថា*ស្នេហាមានសភាព
    ផ្អែមល្អែមអន្លង់អន្លោចគ្រប់បែបយ៉ាង ហើយវាក៍ផ្ទុកនូវទោសៈផង
    ដែរ* អ្នកខ្លះក៍ត្រូវភ្លាត់សតិគិតខ្លីបពា្ចប់ជីវិតខ្លួនឯង ដោយមិនអាច
    រស់នៅទូលទុក្ខក្រោមទម្ងន់ស្នហា….។ គិតៗទៅហេតុអ្វីក៍មនុស្ស
    យើងចូលចិត្តតឹងតែង ចំពោះខ្លួនឯងបែបនេះ…គ្រាន់តែស្នេហាមួយ
    សោះ ហា៑នលះបង់សូម្បីតែជីវិត។ ហេតុអ្វីមិនព្យាយាមរកច្រកចេញ
    ពីវិបត្តិបែបនេះ….ខ្ញុំជឿថាប្រសិនបើយើងព្យាយាមយកសតិមកគិត
    ស្វែងរកហេតុផលអោយបានគ្រប់ជ្រុងជ្រោយ នោះយើងពិតជាអាច
    យល់ពីតំលៃជីវិតនិងស្នេហាស្មោះបរិសុទ្ធ។​ ខ្ញុំសូមជូនពរអោយមាន
    សំណាងល្អ សុខភាពល្អ និង ជោគជ័យក្នុងការងារនិពន្ធរបស់ណា។
    ពីប្អូន សុធី

    ឆ្លើយតប
    • 5. ចាន់ផល  |  ខែ​មីនា 11, 2010 ម៉ោង 6:06 ល្ងាច

      សួស្ដី សុធី! 😀

      ខ្ញុំ​សុខទុក្ខ​ធម្មតាទេ! បើ​និយាយ​ស្មោះ​ត្រង់ ពេល​ខ្លះ​ពិបាក​ឆ្លើយ​ណាស់ ពេលឮ​​គេ​សួរ​ថា​ សុខ​សប្បាយ​ជា​ទេ… ស្រដៀង​នឹង​ការ​តែង​និពន្ធ​ដែរ ព្រោះ​គ្រប់​យ៉ាង​គឺ​ជា​អារម្មណ៍ មើល​អត់​ឃើញ កំណត់​អត់​បាន។ តាម​ពិត​ខ្ញុំ​អត់​ទាន់​ចេះ​ភ្លេង​ទេ (ឆ្លើយ​បែប​នេះ​ ក្រែង​ថ្ងៃ​ក្រោយ​ខ្ញុំ​ទៅ​រៀន​ឱ្យ​ចេះ​)។ បទ​នេះ គឺ​ លោក​ សុខ រក្សា តែង​ភ្លេង​រួច ទើប​ឱ្យ​ខ្ញុំ​សរសេរ​អត្ថបទ​ចម្រៀង ចំណែក​ការងារ​ក្នុង​ស្ទីលយូ​វិញ​ អាច​និយាយ​បាន​ថា ប្រើ​ពេល​មួយ​ថ្ងៃ​! ប៉ុន្តែ​គ្រប់យ៉ាង​គឺ​ជា​អារម្មណ៍… ការងារ​នេះ​គឺ​ប្រើ​អារម្មណ៍​ធ្វើ ហើយ​ពិបាក​​រក​ភាសា​ច្បាស់លាស់​​ប្រាប់​ឱ្យ​គេ​ស្រួល​យល់​ណាស់​។ សុធី ចង់​ដឹង​ថា តើ​ខ្ញុំ​ពិបាកឬ​អត់​​មែន​ទេ? គិត​ទៅ​បើ​ថា​ពិបាក​ក៏​មិន​ប្រាកដ​ដែរ ព្រោះ​​ពេល​ខ្ញុំ​​ដឹង​ថា​សរសេរ​អត់​ចេញ ខ្ញុំ​ក៏​អត់​បាន​សរសេរ​ដែរ គឺ​ចាំ​ពេល​មាន​​គំនិត​ហូរ​មក​ឱ្យ​សរសេរ​ ទើប​​ខ្ញុំ​សរសេរ​។ តាម​ពិត​បទ​ចម្រៀង​ដែល​ល្បី​​មិន​មែន​សុទ្ធ​តែ​ប្រើ​ពេល​យូរ​ទេ ហើយ​បទចម្រៀង​​ដែល​អ្នក​និពន្ធ​ខំ​សម្រិត​សម្រាំង​ក៏​មិន​ប្រាកដ​ថា​គឺ​ជា​បទ​ចម្រៀង​ដ៏​ល្អ​ដែរ។ បទ​និពន្ធ​ល្អ គឺ​ផុស​ស្រប​គ្នា​នឹង​អារម្មណ៍​អ្នក​សរសេរ ពោល​គឺ​អ្នក​និពន្ធ​មាន​អារម្មណ៍​រំភើប​ នឹក​ឃើញ​ពី​អ្វី​ដែល​គាត់​ចង់​ប្រាប់ ហើយ​បើ​បាន​ជួប​អារម្មណ៍​រំភើប​ហើយ ចម្រៀង​មួយ​បទ​គឺ​សរសេរ​ត្រឹម​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។ បទ «ហេតុអ្វីស្គាល់បង?» នេះ ខ្ញុំ​ប្រហែល​ប្រើ​ពេល​ពីរ​ម៉ោង​សរសេរ​ឱ្យ​ចប់ តែ​សាច់​រឿង​នៃ​បទ​នេះ​អាច​មាន​ក្នុង​ខួរក្បាលខ្ញុំ​​ប៉ុន្មាន​ថ្ងៃ ប៉ុន្មាន​ខែ ឬ​ប៉ុន្មាន​ឆ្នាំ​មក​ហើយ មុន​ពេល​​ខ្ញុំ​ចាប់​ផ្ដើម​សរសេរ។ ក្រៅ​ពី​អារម្មណ៍ អ្នក​និពន្ធ​ត្រូវ​​ប្រើ​មនោសញ្ចេតនា… តាមពិត​អ្នកណា​ក៏​អាច​រៀន​វិជ្ជា​និពន្ធ​បាន​ដែរ រួច​ពួក​គេ​ក៏​អាច​សរសេរ​ចេញ​ជា​ស្នាដៃ​រៀងៗ​ខ្លួន តែ​ព្រោះ​មនុស្ស​មាន​មនោសញ្ចេតនា​ខុស​គ្នា បទ​និពន្ធ​របស់​គេ​ក៏​ខុស​គ្នា។ មនោសញ្ចេតនា​នេះ​រៀន​អត់​ចេះ​ទេ! ជួន​កាល​យើង​ដឹង​ថា ប្រើ​ពាក្យ​នេះ​សម​ជាង​ពាក្យ​នោះ នៅ​ពេល​អ្នកដទៃ​គិត​ថា​វា​ដូច​គ្នា តែ​ធាតុពិត​វា​មិន​ដូច​គ្នា​ទេ​សម្រាប់​​មនោសញ្ចេតនា។

      ជូនពរ​ឱ្យ​ប្អូន​សុខភាព​ល្អ និង​សំណាង​ល្អ​ណា!

      ឆ្លើយតប
  • 6. សុភា  |  ខែ​មីនា 11, 2010 ម៉ោង 4:56 ល្ងាច

    អោយមេដៃមួយ 😀

    ឆ្លើយតប
  • 8. Kim long  |  ខែ​មីនា 11, 2010 ម៉ោង 8:20 ល្ងាច

    ជូនមេជើងមួយ !!! 🙂 😀

    ឆ្លើយតប
  • 9. ភារម្យ  |  ខែ​មីនា 12, 2010 ម៉ោង 8:31 ព្រឹក

    ខ្ញុំអោយ ណាំប៊ើវ័ន មួយ! 😆 កុំច្រលំណា Number One ហ្នឹងប្រែថាលេខមួយ!

    ឆ្លើយតប
    • 10. ចាន់ផល  |  ខែ​មីនា 12, 2010 ម៉ោង 6:50 ល្ងាច

      ស្មាន​តែ… ហាហា 😆

      ឆ្លើយតប
      • 11. ភារម្យ  |  ខែ​មីនា 13, 2010 ម៉ោង 9:19 ព្រឹក

        បើបងនិពន្ធកាន់តែល្អជូន Number ONe Plus ពីព្រោះថាអោយ number One ទៅមុនបាត់ទៅហើយ! 🙂

  • 12. សុធី  |  ខែ​មីនា 12, 2010 ម៉ោង 10:43 ព្រឹក

    បាទ..ប្អូនសូមអរគុណណាស់ដែលបងបានអោយប្អូនបានដឹងពី
    ហេតុផលក្នុងអារម្មណ៍បងណា…។បាទជាការពិតណាស់ដូចពាក្យ
    បងបាននិយាយអីចឹង ការសរសេរអត្ថបទទំនុកច្រៀងមួយបទៗ គឺអាស្រ័យលើអារម្មណ៍ ….មនោសពេា្ចតនាផុសចេញពីអារម្មណ៍ ។ប្រសិនបើអារម្មណ៍ទុញថប់គិតអ្វីក៍មិនចេញដែរ។ខ្ញុំក៍ធ្លាប់រៀនសរសេរទំនុកច្រៀងដែរ។ ដូច្នេះខ្ញុំយល់ស្របដូចបងដែរ…បទនិពន្ធល្អៗ គឺមិនស្ថិតលើការរយៈពេលប្រើយូរនោះទេ។វាគឺអាស្រ័យលើ
    អារម្មណ៍ជួនកាលទោះបីជាយើងព្យាយាមគិតយ៉ាងណាក៍អត់ចេញដែរតែលោតែផុសចេញមកនៅពេលដែលយើងកំពុងតែដើរ
    កំពុងតែដេកលង់លក់ក្នុងដំនេក រឺ កំពុងតែធ្វើការក៍ថាបាន។ អារម្មណ៍
    និងមនោសពេា្ចតនារបស់មនុស្សម្នាក់ៗពិតជាមិនដូចគ្នាឡើយ។
    ប្អូនសូមអរគុណបងជថ្មីម្តងទៀត ដែលបងបានបកស្រាយសំនួរ
    មួយចំនួនរបស់ប្អូនណា….។ សូមបងមានសុខភាពល្អ​និង សំណាង
    ល្អណា…..។

    ឆ្លើយតប
  • 13. Kim long  |  ខែ​មីនា 12, 2010 ម៉ោង 2:53 ល្ងាច

    😀 I think so !

    ឆ្លើយតប
  • 14. ណារ៉ាក់  |  ខែ​មីនា 13, 2010 ម៉ោង 1:45 ល្ងាច

    ហេតុអ្វីស្គាល់បង? សួរពីណា? សួរតួរស្រីមែនទេ? ញ៉ុមគិតថាស្គាល់ គ្នាគ្រាន់ជាការបំបាត់អផ្សុកប៉ុននោះ។ បទហ្នឹងមានន័យល្អមែន ដឹងអត់? ពួកម៉ាកញ៉ុមស្តាប់បទហ្នឹងហើយយំ។ ដឹងថាម៉េចអត់? វឿងហ្នឹងដូចរឿងវាបេះបិទ។ វាប្រាប់ញ៉ុមថាជួយអរគុណបងផលបង ដែលតែងបទហ្នឹងដូចរឿងវា។

    ឆ្លើយតប
    • 15. ចាន់ផល  |  ខែ​មីនា 13, 2010 ម៉ោង 4:30 ល្ងាច

      បាទ! ជួយ​ប្រាប់​គេ​ឱ្យ​ខ្ញុំ​ផង «មាន​តែ​កាត់​ចិត្ត​ប៉ុណ្ណោះ ធ្វើ​ម៉េច​គេ​មិន​ស្រលាញ់​យើង…ហេតុនេះ​យើង​ត្រូវ​ចេះ​ស្រលាញ់​ខ្លួន​ឯង​! គិត​ដូច​ខ្ញុំ​ទៅ ក្នុង​លោក​នេះ​ក្រៅ​ពី​ស្នេហា នៅ​សល់​រឿង​ច្រើន​ទៀត ដែល​ចាំ​ឱ្យ​យើង​ធ្វើ!»

      ឆ្លើយតប
  • 16. ណារ៉ាក់  |  ខែ​មីនា 13, 2010 ម៉ោង 6:16 ល្ងាច

    បាទ គឺពិតជាអញ្ចឹងហើយ! កាលមុនគេគ្មាគិតអីទេ! ទៅរៀនក៏មិនទៅ ដើរលេងក៏មិនទៅ ហ៊ើយ! តែឥលូវកាត់ចិត្តបានខ្លះហើយ ពេលណា អផ្សុកគេធ្វើតាមញ៉ុមស្តាប់ចំរៀងបែបញ៉ាក់ៗ កុំស្តាប់បទខូចចិត្តតែ បើស្តាប់ត្រូវស្តាប់មានគ្នាច្រើនទើបចិត្តមិនឯកា!មែនអត់បងផល ?

    ឆ្លើយតប
  • 17. រដ្ឋ  |  ខែ​មីនា 13, 2010 ម៉ោង 6:36 ល្ងាច

    ស្គាល់​បង​ដើម្បី​ស្គាល់​គេ» កម្សត់​ណាស់​ប្រុស​ម្នាក់​នោះ 😦

    ឆ្លើយតប
  • 18. បញ្ញា  |  ខែ​មីនា 14, 2010 ម៉ោង 2:34 ល្ងាច

    មនុស្សស្រីតែងតែអ៊ីចឹង… បោកគេយកកូនប្រើ…(និយាយលេងទេ!!)
    ប៉ុន្តែ ឆ្ងល់ណាស់មនុស្សគ្រប់រូបតែងចង់បានអ្នកស្មោះ តែដល់ពេលបាន បែរជាចង់សាករកអ្នកថ្មីទៅវិញ… ខ្ញុំកំពុងតែស្អប់អារឿងអ៊ីចឹងផង អាឡូវលើខ្លួនឯងដដែរ។ ពិបាកចិត្តណាស់ 😦

    ឆ្លើយតប
  • 19. ណារ៉ាក់  |  ខែ​មីនា 14, 2010 ម៉ោង 3:54 ល្ងាច

    ហាមយំណាបញ្ញា! បើចង់យំថតដាក់វីដេអូផ្ញើរឲ្យញ៉ុមផងណា!

    ឆ្លើយតប
  • 20. ណារ៉ាក់  |  ខែ​មីនា 14, 2010 ម៉ោង 3:54 ល្ងាច

    ហាមយំណាបញ្ញា! បើចង់យំថតដាក់វីដេអូផ្ញើរឲ្យញ៉ុមផងណា!
    ហាហាហាហាហ!!!!!!!

    ឆ្លើយតប
  • 21. ចាន់ផល  |  ខែ​មីនា 15, 2010 ម៉ោង 10:05 ព្រឹក

    និយាយរួម (ខ្ជិលនិយាយផ្ដើម​និង​តួ​សេចក្ដី) ទាំង​ បញ្ញា ទាំង​មិត្តភក្តិរបស់​ ណារ៉ាក់ គួរ​តែ​គិត​ថា មនុស្ស​បរាជ័យ​រឿង​ស្នេហា​មិន​មែន​មាន​តែ​យើង​ទេ គឺ​មាន​ច្រើន​នាក់ណាស់ ខ្ញុំ​នេះ​ក៏​ម្នាក់​ដែរ 😥

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,595 hits
Visit Cute-Spot.com!

%d bloggers like this: