កំណត់ហេតុ «Be Strong!»
ខែមីនា 6, 2010 at 2:35 ល្ងាច មតិ 8
ខ្ញុំទើបតែត្រឡប់មកពីស្រុកកំណើត។ ផ្កាយនៅស្រុកខ្ញុំស្អាតណាស់ តែខ្ញុំថតទុកអត់ជាប់សោះ គឺឃើញតែមេឃងងឹត។ ប្រហែលជាមានរឿងជាច្រើនណាស់ ដែលបានត្រឹមដឹង តែប្រាប់អ្នកដទៃមិនបាន…
គិតទៅពីស្រុកកំណើតខ្ញុំមកភ្នំពេញវិញ ប្រើពេលធ្វើដំណើរយូរគួរសម។ ខ្ញុំត្រូវស្ដាប់ចម្រៀង ឬក៏ឈប់ថតរូប កុំឱ្យអផ្សុក តែនៅតែងោកពីរបីដង បើមិនចេះប្រយ័ត្នគឺមិនអាចមកដល់ភ្នំពេញទេ។ ពេលណាងោកងុយខ្លាំង ខ្ញុំត្រូវឈប់ ហើយខំបន្លប់អារម្មណ៍ឱ្យស្វាង ទើបអាចបន្តដំណើរទៀតបាន។ គ្មានវិធីអាចធ្វើឱ្យដំណើរមួយប្រកបតែភាពរីករាយសោះ ពិសេសនៅពេលខ្ញុំធ្វើដំណើរម្នាក់ឯង ទោះបីខំរកនឹកធ្វើឱ្យខ្លួនឯងសប្បាយចិត្តយ៉ាងណា ក៏នៅតែហត់នឿយខ្លាំងដដែល។
លុះពេលមកដល់ភ្នំពេញ ជុំវិញខ្លួនស្ងាត់ជ្រងំ… វាមិនមែនមកពីបរិយាកាសទេ តែអារម្មណ៍ស្ងាត់។ ជួនកាលជីវិតខ្ញុំដូចជាកំពុងផ្អាកស្ងៀម… ខ្ញុំមិនដឹងថាស្អីខ្លះដែលធ្វើឱ្យខ្ញុំមានអារម្មណ៍បែបនេះទេ។ ប្រហែលជាមកពីយល់ថាខ្លួនឯងមិនបានការ ដោយសារលទ្ធផលការងារអត់សូវល្អ រៀនសូត្រក៏លែងទៅមុខ អត់ដឹងថាខ្លួនឯងកើតមកដើម្បីធ្វើអ្វី។ ពេលជីវិតនៅផ្អាកស្ងៀមបែបនេះ ខ្ញុំពិតជាងងុយដេកខ្លាំងណាស់ ខ្ញុំចង់ដេករហូត… ជាអារម្មណ៍អស់សង្ឃឹម… ខ្ញុំធ្លាប់គិតថា ពិភពលោកនេះមិនមែនជារបស់ខ្ញុំ ជិវិតខ្ញុំក៏មិនមែនជារបស់ខ្ញុំ។ ពេលជួបអារម្មណ៍បែបនេះ ក៏យល់ថារស់នៅបន្តទៀតគ្រាន់តែជាកាតព្វកិច្ច ទ្រាំរស់ព្រោះមិនទាន់ដល់ពេលស្លាប់។ ពិភពលោកនេះគួរឱ្យខ្លាចណាស់ ធ្វើឱ្យខ្ញុំលែងហ៊ានជួប លែងហ៊ានស្គាល់អ្វី ហើយចេះតែគិតថា តើត្រូវរស់ដល់ពេលណាទៀត? ហេតុអីខ្ញុំជួបអារម្មណ៍គួរឱ្យខ្លាចបែបនេះ? សង្ឃឹមថា វានឹងកន្លងផុតឆាប់ៗទៅចុះ… វាគ្រាន់តែជាការឆ្លងកាត់ប៉ុណ្ណោះ!
គ្រប់ពេលឯកា ក៏ដឹងថា ទឹកភ្នែកមិនដែលបោះបង់យើងចោលទេ។
Entry filed under: អារម្មណ៍.
1.
ណារ៉ាក់ | ខែមីនា 6, 2010 ម៉ោង 4:01 ល្ងាច
គ្រាន់តាជិះឡានប៉ុនណឹងសោះ ក៏មានអារម្មណ៏បែបនេះហើយ ចុះទំរាំពេលតែងបទចំរៀង មនោសញ្ចេតនា ក្រៀមក្រំ តិចយំមុខ លោកគ្រួភ្លេង អ្នកចំរៀងទៅ! ប្អូននៅក្មេង តែប្អូនសូមប្រាប់បងថា កុំអស់សង្ឃឹមពេក បងជាមនុស្សម្នាក់ដែលមានភាពអស្ចារ្យ អាចធ្វើការ នៅកន្លែងល្អ និងល្បី ជូនពរបងពេលដើលេង លើកក្រោយ កុំមានអារម្មណ៏បែបនេះទៀតណា!
2.
ចាន់ផល | ខែមីនា 6, 2010 ម៉ោង 6:15 ល្ងាច
អរគុណហើយ ណារ៉ាក់! តាមពិតទៅ ពេលខ្ញុំសរសេរចម្រៀង ខ្ញុំនៅតែម្នាក់ឯងហ្នឹង ហើយគ្មានអ្នកណាឃើញខ្ញុំយំទេ 😥
3.
ក្មេងតូច | ខែមីនា 6, 2010 ម៉ោង 7:56 ល្ងាច
ពូអើយពូ! គ្មាននរណាអាចយល់ចិត្តយើង ជាងខ្លួនយើងនោះទេ! ការនិយាយ ឬ តាសេប្រាប់គេ គ្រាន់តែអាចជួយឲ្យយើងធូរស្បើយបានមួយពេលប៉ុណ្ណោះ។ ជួនកាល ញុមធ្លាប់គិតថា មនុស្សយើងកើតមកដើម្បីអ្វី? ម្នាក់ៗខិតខំធ្វើការរកសីុ ដើម្បីក្រដាសប៉ុន្មានសន្លឹកប៉ុណ្ណោះ។ ជួនកាល ញុមអង្គុយមើលលុយ ហើយគិតថា បើសិនជាលុយ ដូចស្លឹកឈើដែលជ្រុះពេញដី នោះតើមនុស្សគិតយ៉ាងណា…គេថា ពេលមានអារម្មណ៍ឯកា ឲ្យស្តាប់ចម្រៀង! តាមពិត ចម្រៀងមិនអាចឲ្យអារម្មណ៍យើងធូរស្បើយទេ ផ្ទុយទៅវិញ កាន់តែធ្វើឲ្យយើងមានអារម្មណ៍មិនល្អកាន់តែច្រើន! សម្រាប់ខ្ញុំ ដំណោះស្រាយដ៏ល្អបំផុតពេលខូចចិត្តគឺ « ដេក » ^_^ បើចង់ឲ្យគេស្រឡាញ់យើងខ្លាំងប៉ុណ្ណា ត្រូវចេះស្រឡាញ់ខ្លួនឯងឲ្យបានខ្លាំងប៉ុណ្ណោះដែរ! មិនមែនជាការទូន្មានទេ គ្រាន់តែជាយោបល់ពីក្មួយ ^_^
4.
Kim long | ខែមីនា 7, 2010 ម៉ោង 2:56 ល្ងាច
ក្មេងតូចពិតជាយោលបល់ល្អមែន !!! ខ្ញុំពេញចិត្តស្តូកតែម្តង !!! ពេលដែលពិបាកចិត្ត រឺ មិនសប្បាយចិត្ត ខ្ញុំចូលចិត្តនៅម្នាក់ឯង គិតម្នាក់ឯង ពិចារណាម្នាក់ឯង ពីអ្វីដែលខ្ញុំកំពុងធ្វើ !!! មែនហើយ ! គ្រាន់តែដោយសារក្រដាសប៉ុន្មានហ្នឹង !! ធ្វើអោយមនុស្សមានការប្រែប្រួលឥតឈប់ឈរ !! បើសិនខ្ញុំអាច ជ្រើសរើស ជីវិតបាន !! ខ្ញុំសុខចិត្ត ទៅរស់នៅ ធ្វើជាស្វានៅក្នុងព្រៃភ្នំវិញ !!!
5.
Narak | ខែមីនា 6, 2010 ម៉ោង 11:31 ល្ងាច
ម៉្យាងពីខ្ញុំដែរ ពេលមានរឿងឯកាញ៉ុមហ៊ានតាដេក គឺដេកអត់លក់ម៉ង់ គិតពីនេះគិតពីនោះ មិនដឹងស្អីទេ តែបើនៅតាឯង ស្តាប់ចំរៀង តែងចំរៀង ធូរស្រាល ចិត្តអស់ម៉ាសន្ឋឹក។ ពេលខ្ឡះចូលចិត្តស្តាប់ វិទ្យុហង្សមាស កម្មវិធីប្លែកៗក្នុងលោក សេដ្ឋីប្រាជ្ញា និងកម្មវិធី សើចច្រើនកើនអាយុ។
6.
Lyda | ខែមីនា 7, 2010 ម៉ោង 9:49 ព្រឹក
Hello. I am Chea Lyda, a senior-undergraduate student at the Department of Media and Communication, Royal University of Phnom Penh. I am now conducting a research study on Cambodian bloggers, either residing in Cambodia or abroad, their experiences and behaviors in using blog.
Below is the link of an online questionnaire, please kindly fill in the survey which takes around 3 minutes. I would deeply appreciate your honest response. Please be confirmed that the information you give will be kept confidential and anonymous and will be used for academic purpose ONLY.
Here is the link: http://www.surveymonkey.com/s/cambodianbloggersandexperiences
Should you have any doubt, please feel free to ask me either through 012 381 571, or via lyda_tva@yahoo.com
Faithfully yours,
7.
Navy | ខែមីនា 7, 2010 ម៉ោង 9:25 ល្ងាច
Aw paoun keirt ey tov nor? Aroum bep nis, bir knong rourng brolom lork, ke douch chea monous del batbang sneaha…Well..Be Strong na paoun Phal.
8.
កូនពៅ | ខែមីនា 7, 2010 ម៉ោង 11:00 ល្ងាច
ខ្ញុំសូមយល់ស្របទាំងស្រុងចំពោះមតិរបស់ក្មេងតូច និងបងkimlong។ អារម្មណ៍យើងមួយថ្ងៃមិនដឹងជាផ្លាស់ប្តូរប៉ុន្មានដងនោះទេ រាប់ភ្លេច!!! ពេលអារម្មណ៍មិនល្អ ខ្ញុំចូលចិត្តធ្វើកិច្ចការ បោកខោអាវ បោសសម្អាតផ្ទះ ដើរមើលនេះនោះបន្តិច… ហើយត្រៀមចិត្តឱ្យល្អវិញ បន្ទាប់មកសរសេរកត់ត្រាក្នុងកំណត់ហេតុពីអារម្មណ៍នោះ…
មានយោបល់របស់មិត្តម្នាក់ថា ពេលយើងកើតទុក្ខ សរសេរអីក៏មិនចេញដែរ… ទោះចេញក៏ចេញដោយលំបាក… ហើយមិនពីរោះថែមទៀត!
យកល្អទុកឱ្យវាស្រួលទៅតាមពេលវេលាសិន សឹមចាប់ផ្តើមគិតសាជាថ្មី!