ទៅ​ថត​កុន​កាល​ពី​ថ្ងៃ​អង្គារ

ខែ​កុម្ភៈ 19, 2010 at 2:04 ល្ងាច មតិ 20

នាង​ឈរ​ក្រោម​កំដៅ​ថ្ងៃ នាងតស៊ូ​ឈរ​មិនខ្លាច​ខូច​ស្បែក នាង​ឈរចាំ​សង្សារនាង ដើម្បី​និយាយ​ថា នាង​ចង់​បែក​គ្នា… 😥

ស្អាត​ទេ? ឥឡូវ​គេ​ហៅ​ថា​ cute 😀 នេះហើយ​តួឯកស្រី​ក្នុង​រឿង​ ស្នេហាមួយនៅវិទ្យាល័យ (និយាយ​ពីរឡិករឡក់នោះ!!!!) នាង​ថត​ជាមួយ​អ្នក​និពន្ធ​ល្បី គឺ លោក ទឹម ម៉ានី (ស្មេរ) 🙂 គ្មានអ្នកណា​មើល​ដឹងថា គាត់​អាយុ​ជាង​ហុកសិប​ឆ្នាំ​នោះទេ hehe ខ្ញុំ​ហៅ​គាត់​ ថា បង​ម៉ានី ព្រោះ​ខ្ញុំ​នេះ​ទ្រង់​ចាស់ជាង​វ័យ ហើយ​គាត់​ក្មេង​ជាងវ័យ និយាយ​ឱ្យ​ខ្លី​ប្រហែល​មកពី​គាត់​មាន​លុយ​ចាយ​ សប្បាយ​ចិត្ត ទើប​មិន​ព្រម​ចាស់​សោះ ហើយ​គាត់​បាន​ប្រាប់​រូបមន្ត​រក្សា​វ័យ​ ថា​ត្រូវ​​ញ៉ាំ​ស្អី​ទេ ភ្លេច​បាត់​ហើយ! មែន​ហើយ មួក​ដែល ​អា​ឡាង (ហៅ​អ៊ីចឹង​ទើប​ស្និទ្ធស្នាល) ពាក់​នោះ គឺ​ជា​របស់​ បង​ម៉ានី ហើយ​មួក​ដែល ​បងម៉ានី ​ពាក់​នោះគឺ​ជារបស់ខ្ញុំ (>.<) ត្រឡប់​ត្រឡិន​អស់​ហើយ!

រូប​ខ្ញុំ​ដាក់​តូច​​បាន​ហើយ 😀 សើច​អ៊ីចឹង​ខ្ញុំ! 😆 មុន​ដំបូង​យល់​ថា​រូប​នេះ​អាក្រក់​ណាស់ តែ​ឱ្យ​គេ​មើល​រូប​អាក្រក់​ខ្លះ​ទៅ វា​យ៉ាង​ម៉េច? អាក្រក់​​ឬ​ស្អាត​ក៏​ជា​ខ្ញុំ​ដែរ ហាហា 🙂

!!!!!!!!!!!!!!!!!!!!!!!!

និយាយរឿង​​ថ្ងៃ​នោះ​ឱ្យ​ស្ដាប់​សិន! …កំពុង​តែ​យល់​សប្តិ ទូរស័ព្ទ​រោទិ៍ 😦 បង​សីហា​ សួរ​ថា នៅ​ណា​ហ្នឹង… ??? យប់​មិញ​ភ្លេច​ដាក់​ម៉ោង​រោទិ៍ ^^ sorry! …ក៏​ប្រញាប់ទៅ​មុខ​វាំង ទៅ​ដល់​​មិន​សូវ​ហ៊ាន​មើល​មុខ​អ្នក​ណា​ទេ ព្រោះ​យឺត​តែ​ឯង…

បន្ទាប់​​មក​យើង​ត្រូវ​ថត​ច្រើន​កន្លែង តាម​ផ្លូវ ក្នុង​ផ្សារ​ ក្នុង​ហាង​ញ៉ាំ​អីៗ… ស្ពាយ​កាតាប​ឡើង​ជាំ​​សាច់​អស់​ម៉ា​ដុំ 😥 (ពិនិត្យ​ខ្លួន​ប្រាណ​ពេល​ទៅ​ដល់​ផ្ទះ) ទៅ​ដល់​ផ្ទះ​នោះ​គឺ​មាន​ពីរ​លើក៖

លើកទី១ ទៅ​ដល់​ផ្ទះ​ប្រហែល​ជា​ម៉ោង ១០ យប់ សុំ​គេ​មក​មុន ព្រោះ​ផ្ទះ​ឆ្ងាយ! តែ​ទៅ​ដល់​ ចិត​ផ្លែ​​សារី​ញ៉ាំ​បាន​មួយ មើល​សារ​​ទូរស័ព្ទ​មួយ (ទេ! ពីរ) មិន​ទាន់​ទាំង​បាន​តប​ផង ស្រាប់​តែ!!!  …គេ​ថត​អស់​ថេប​ហើយ ឯ​ថេប​ថ្មី​ គឺ​នៅ​ជាប់​នឹង​ខ្ញុំ… អត់​បាន​ទេ មាន​តែ​ទៅ​វិញ… ជិះ​ម៉ូតូ​ចេញ​មក​ថ្នល់ ហៅ​ម៉ូតូ​ឌុប​​​ឱ្យ​ជូន​​មក​ផ្ទះ រួច​ជូន​ទៅ​វឹប!!! មែន​ 😀 គ្រប់​គ្នា​អង្គុយ​ចាំ​ថេប​ពី​ខ្ញុំ គ្រាន់​តែ​ទៅ​ដល់​ គេ​ទះ​ដៃ​ ចាប់​ផ្ដើម​ថត​បន្ត ហើយ​ បង​សីហា ក៏​ឃាត់​ថា​ចាំ​ទៅ​​ផ្ទះ​វិញ​ជាមួយ​គាត់​តែ​ម្ដង​ទៅ… ក៏​ម្យ៉ាង​ដែរ មិន​ដែល​បាន​នៅ​​ដល់​ថត​ចប់​ម្ដង​ផង នៅ​ឱ្យ​ស្គាល់​ជាតិ​ទៅ!

លើកទី២ ដល់​ផ្ទះ​ប្រហែល​ជា​ម៉ោង​ ០១ យប់ ហាហា! 😦

(ចប់)

អូហ៍! ថត​ឈុត​យប់​អធ្រាត្រ​នោះ គឺ​ឈុត​លក់​ខ្លួន​តាម​ផ្លូវ… 😆 តែ​យក​អត់​បាន ព្រោះ​ងងឹត​មើល​មុខ​អ្នក​លក់​ខ្លួន​អត់​ឃើញ (ខ្លាច​គេ​អត់​ល្បី)​ ដោយសារ​ភ្លេច​​យក​ភ្លើង​មក​ជំនួយ។

Advertisements

Entry filed under: កម្សាន្ត, ភាពយន្ត.

កាលពីឆ្នាំមុន ជូនពរស្នេហ៍សំណព្វ

20 មតិ Add your own

  • 1. វិសាល  |  ខែ​កុម្ភៈ 19, 2010 ម៉ោង 4:42 ល្ងាច

    និយាយប្រាប់ញ៉ុមលើកមុន ញ៉ុមស្មានតែជាមនុស្សមិនចេះសើចសប្បាយ
    តែមើលរូបទៅសើចម៉ាអស់ដៃហ្មង 😀

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែ​កុម្ភៈ 19, 2010 ម៉ោង 4:46 ល្ងាច

      ហាហា 😆 😆 😆

      ឆ្លើយតប
    • 3. ឌីយ៉ា  |  ខែ​ឧសភា 17, 2011 ម៉ោង 11:09 ព្រឹក

      ចេះតាមមានហើយបងផល! ហិហិ

      ឆ្លើយតប
  • 4. សុភា  |  ខែ​កុម្ភៈ 19, 2010 ម៉ោង 7:47 ល្ងាច

    ហើយចុះគេមានចង់រើសតួររើសសំរាប់អីអត់? ទាក់ទងខ្ញុំបាន។ ខ្ញុំអ្នករើសំរាមជំនាញហើយ។ តែទាំងតួរ ទាំងអ្នកថត អ្នកនិពន្ធប្រយត្នបាត់ស្បែកជើង។

    ឆ្លើយតប
    • 5. ចាន់ផល  |  ខែ​កុម្ភៈ 20, 2010 ម៉ោង 12:25 ល្ងាច

      ហេហេ ស្បែក​ជើង​ពាក់​ជាប់​ជើង មិន​បាច់​ប្រយ័ត្នអីទេ!

      ឆ្លើយតប
  • 6. ក្មេងតូច  |  ខែ​កុម្ភៈ 19, 2010 ម៉ោង 9:52 ល្ងាច

    សង្ឃឹមថាបានមើលរឿងហ្នឹង ឆាប់ៗណាពូ

    ឆ្លើយតប
    • 7. ចាន់ផល  |  ខែ​កុម្ភៈ 20, 2010 ម៉ោង 12:32 ល្ងាច

      ហ្នឹង​ហើយ! ចង់​មក​មើល​ឥឡូវ ក៏​មក​បាន​ដែរ ចាំ​ពូ​ប្រាប់​អ្នក​រួម​ការងារ​ថា​ ជា​កូន​ពូ (កូន​ក្រៅ​ខោ) 😀 ឃើញ​ក្មេង​តូច នឹក​ឃើញ​រឿង​ស្នេហា​គេ​នៅ​លើ​ភ្នំយ៉ាត ក្បែរ​ចេតិយ​ចៅ​ចិត្រ 😆 អត់​ចេះ​ខ្មាស​ចៅ​ចិត្រ​សោះ!

      ឆ្លើយតប
      • 8. វិចិត្រ  |  ខែ​កុម្ភៈ 20, 2010 ម៉ោង 5:41 ល្ងាច

        ឃើញ​ពាក្យ ចេតិយ​ចៅចិត្រ អញ្ចឹង​ ចង់​បះសក់ 😀

        រូបថត​ខ្លួនឯងរបស់ចាន់ផល នោះ​ ស្ទីល​ម្យ៉ាង​ដែរតើ សើច​អស់​ពីពោះ​តែ​ម្ដង

      • 9. ចាន់ផល  |  ខែ​កុម្ភៈ 20, 2010 ម៉ោង 6:01 ល្ងាច

        😆 ខ្ញុំ​អត់​ចេះ​និយាយ​អី​ទេ ចេះ​តែ​សើច គេ​ចំណាំ​ថា​ឱ្យ​ខ្ញុំ​អ៊ីចឹង!

      • 10. ក្មេងតូច  |  ខែ​កុម្ភៈ 22, 2010 ម៉ោង 8:09 ល្ងាច

        ដឹងអីទេពូ! ក្មេងគ្នាអៀនណា >_<!!
        មិនអីទេ ចាំញុមទៅមើល 😛 តែកុំភ្លេចណា៎ ប៉ាវញុមញាំ​ុ ការ៉េមនៅ swensen ^_^

      • 11. ចាន់ផល  |  ខែ​កុម្ភៈ 23, 2010 ម៉ោង 9:53 ព្រឹក

        អត់ស្គាល់ស្អី swensen ^_^ ផង 😆

  • 12. គីមឡុង  |  ខែ​កុម្ភៈ 22, 2010 ម៉ោង 2:31 ព្រឹក

    លោកអើយ ! មើលចុះ ! តែងបទចំរៀងកំសត់ កំសត់ ដល់យំអស់ទឹកភ្នែក ! ដល់ពេលត្រូវសើច សើចឡើងម៉រទំហឹងមនុស្សចាស់តែម្តង ! មើលទៅគួរអោយចាប់អារម្មណ៏ខ្លាំងណាស់ ! ពិតជាចង់ចូលរួមដល់ហើយ ! មែនហើយបងផល ! តើរឿងនេះថតចប់នៅពលណាដែរ? ហើយនិងមានគំរោងបញ្ចាំងនៅរោងភាពយន្តមួយណា? ខ្ញុំចង់មើលរឿងនេះខ្លាំងណាស់ ! តើរឿងនេះ ជាការដឹកនាំ និង និពន្ធដោយលោកពូ្ ទឺមម៉ានី មែនទេ? មើលចុះ ធ្លាប់តែអានសៀវភៅរឿងរបស់គាត់ ! ដល់ពេលឃើញអ្នកនិពន្ធស្មេរ មុខចឹងសោះ ! ស្មានតែស្មេរដូចជាការសរសេរមែន ! តាមពិត ចាស់ស្ទាវស្មោះ ! បានស្រីស្អាតឈរអោបដៃផង ! ធ្វើមុខដូចម៉េចចឹងទេ ! អូ៎បងផល…..តើតួអង្គស្រីនេះឈ្មោះអីដែរ .? ពិតជាស្អាត ហើយ cute ដូចបងថាមែន ! មុខដូចកូនកាត់ចឹង ! កាន់តែស្គាល់បង ! ខ្ញុំកាន់តែចង់ជួប និងសហការជាមួយបង ! 🙂

    ឆ្លើយតប
    • 13. ចាន់ផល  |  ខែ​កុម្ភៈ 22, 2010 ម៉ោង 10:31 ព្រឹក

      ប្រហែលជា​បញ្ជាំង​នៅ​ រោង សូរិយា តែ​អត់​ទាន់​ដឹង​ថា ផលិត​ចប់​ពេលណា​ទេ! រឿង​នេះ និពន្ធ និង​ដឹកនាំ ដោយ លោក កៅ សីហា និពន្ធនាយក​ទស្សនាវដ្ដី​ អាថ៌កំបាំង មិន​មែន​ លោក ទឹម ម៉ានី ទេ បងម៉ានី និង ខ្ញុំ សុទ្ធ​តែ​ទៅ​ជួយ បង សីហា ដូច​គ្នា។ តួ​ស្រី ឈ្មោះ គៀត សុវណ្ណាឡាង។ បើ​ចង់​ឃើញ​​ពួកខ្ញុំ​​ធ្វើ​ការ អាច​មក​មើល​បាន​ណា!

      ឆ្លើយតប
  • 14. គីមឡុង  |  ខែ​កុម្ភៈ 22, 2010 ម៉ោង 9:45 ល្ងាច

    តើខ្ញុំអាចទៅមើលបងបាន នៅទីណាដែរ? ខ្ញុំចង់ឃើញដល់ហើយ !

    ឆ្លើយតប
    • 15. ចាន់ផល  |  ខែ​កុម្ភៈ 23, 2010 ម៉ោង 10:58 ព្រឹក

      ចាំ​ដល់​ឈុត​នៅ​សាលា​រៀន ប្រហែល​ល្អ​ ព្រោះ​អាច​ចូល​អង្គុយ​ក្នុង​ថ្នាក់​ធ្វើ​តួ​ Back ground តែម៉ង់! 😀 ប្រាប់​តែ​លេខ​ទូរស័ព្ទ​​​មក៍ ខ្ញុំ​នឹង​​ផ្ញើ​សារ​ប្រាប់​ពី​ទី​តាំង​ និង​ពេល​វេលា ហើយ​ហៅ​មិត្ត​ភក្តិ​មក​ជាមួយ​ក៏​បាន​ដែរ!

      ឆ្លើយតប
      • 16. គីមឡុង  |  ខែ​កុម្ភៈ 23, 2010 ម៉ោង 11:21 ព្រឹក

        អុញ…! ខ្ញុំគ្រាន់តែចង់ ទៅមើលគេថតពីចំងាយសោះ ! ឥឡូវបងអោយខ្ញុំទៅមើលក្បែរកាម៉េរ៉ាម៉ង ! ok ចឹងក៏បានដែរ ! ព្រោះខ្ញុំក៏ទំនេរស្រាប់ដែរ ! ខ្ញុំក៏ចង់បានបទពិសោធន៏ខ្លះៗពីការថតកុនដែរ ! 🙂 លេខទូរសព្ទ័ខ្ញុំគឺ 099 63 48 97 ! អរគុណបងហើយ !!! រីករាយនិងជួបបងជានិច្ច !!!

  • 17. បាត់ដំបង  |  ខែ​កុម្ភៈ 23, 2010 ម៉ោង 10:40 ព្រឹក

    ហើយឥលូវបងឈប់នៅ ហង្សមាសហើយ? ហើយហង្សមាសឥលូវ ស្ងាត់ម៉េស? ឆ្នាំហ្នឹងមានBest of the Best អត់ហ្នឹង?

    ឆ្លើយតប
    • 18. ចាន់ផល  |  ខែ​កុម្ភៈ 23, 2010 ម៉ោង 11:03 ព្រឹក

      អត់​ឈប់​ពី ហង្សមាស ទេ នៅ​តែ​ទៅ​ធ្វើ​ការ​រាល់​តែ​ថ្ងៃ​ហ្នឹង គ្រាន់​តែ​រកស៊ី​ក្រៅ​ខ្លះ 😀 ហង្សមាស​ជិត​ចេញ​វ៉ុល​ថ្មី​ហើយ ឯ Best of the Best វិញ អត់​ច្បាស់​ដែរ! ខាន​ជួប​បាត់ដំបង​ដូច​យូរ​ហើយ! ហេហេ…

      ឆ្លើយតប
  • 19. បាត់ដំបង  |  ខែ​កុម្ភៈ 23, 2010 ម៉ោង 11:08 ព្រឹក

    រវល់បន្តិចបានជាមិនបានសូវមកអើតមើលភូមិយើង។ យីចេះរកស៊ីក្រៅខ្លះទៀត? ញុមចង់រកស៊ីក្រៅខ្លះដែរ 😀 ឥលូវអត់មានលុយចាយផង។ Best of the Best ប្រហែលអត់សំដែងទេដឹងចឹង។ ថាខំត្រៀមខ្លួនទៅមើលBest Of the Best ទៀតហើយ ឥលូវចប់។

    ឆ្លើយតប
  • 20. hatha chhveng  |  ខែ​កុម្ភៈ 24, 2010 ម៉ោង 3:19 ល្ងាច

    i like this movei nas

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 182,010 hits
Visit Cute-Spot.com!

%d bloggers like this: