ដើម្បី​ក្លាយ​ខ្លួន​ជា​មនុស្ស​ល្អ

ខែ​កុម្ភៈ 17, 2010 at 11:47 ព្រឹក មតិ 6

រាល់​សកម្មភាព​​ដែល​យើង​បាន​ធ្វើ រាល់​ទង្វើ​​ដែល​យើង​បាន​ឃើញ បាន​ប្រាប់​យើង​ឱ្យ​ចេះ​គិត​ពិចារណា។ «ទោះ​ជា​យើង​មិន​ចង់​ឱ្យ​អ្នក​ដទៃ​គោរព ក៏​យើង​ត្រូវ​ចេះ​គោរព​ខ្លួនឯង» មនុស្ស​នៅ​ជុំវិញ​ខ្លួន​ខ្ញុំ បាន​ធ្វើ​ឱ្យ​ខ្ញុំ​នឹក​ឃើញ​ពាក្យ​មួយ​ឃ្លា​នេះ។ គេ​ថា​យើង​កើត​មក​មិន​មែន​រស់​នៅ​សម្រាប់​អ្នកណា​ទេ ហើយ​គេ​តែង​តែ​ធ្វើ​អ្វីៗ​ដើម្បី​ឱ្យ​ខ្លួន​ឯង​សប្បាយ​ចិត្ត កុំ​គិត​អី​ច្រើន… តាម​ពិត​មនុស្ស​មាន​គំនិត មិន​មែន​មាន​តែ​អារម្មណ៍​ទេ ហេតុ​នេះ​គួរ​តែ​គិត​ធ្វើ​ខ្លួន​ឱ្យ​មាន​តម្លៃ​ ហេតុ​អី​ដើម្បី​ក្តី​សប្បាយ​តែ​មួយ​ភ្លែត ក៏​ព្រម​ធ្វើ​ឱ្យ​ខ្លួន​ឯង​អាប់​ឱន​កិត្តិយស? ពេល​ខ្លះ​ខ្ញុំ​បាន​ដឹង​រឿង​ដែល​ខ្ញុំ​ស្មាន​មិន​ដល់​ផ្ទួនៗ​គ្នា រួច​ក៏​វិល​វល់ សួរ​គ្រប់​យ៉ាង​នៅ​ក្នុង​លោក​នេះ​ថា «ហេតុអ្វី?» មនុស្ស​ដែល​គួរ​តែ​គោរព​បែរ​ជា​អាច​ធ្វើ​រឿង​ដែល​មិន​គួរ​ឱ្យ​គោរព… ខ្ញុំ​មិន​ដឹង​ត្រូវ​និយាយ​ថា​ម៉េច​ទេ គ្រាន់​តែ​អាច​យក​វា​មក​ប្រៀប​ធៀប​នឹង​អារម្មណ៍​ខ្លួន​ឯង។ អារម្មណ៍​មនុស្ស​មិន​ប្រាកដ​ថា​ល្អ​បរិសុទ្ធ​ទេ ទោះ​បី​ជា​ទារក​កើត​មក​ភ្លាម ដែល​គេ​តែង​តែ​ប្រដូច​ទៅ​នឹង​ក្រដាស​ស​នោះ​ក៏​មិន​ប្រាកដ​ថា គេ​ប្រៀប​ធៀប​ត្រូវ​ដែរ។ មនុស្ស​កើត​មក​ពី​ណា? ពី​កម្មពៀរ ពី​សាច់​ឈាម ពី​ពូជ​ពង្ស ពី​ផ្នត់​គំនិត… ខ្ញុំ​និយាយ​ដោយ​ស្មោះ​ត្រង់​ថា ខ្លួន​ឯង​មាន​គំនិត​ល្អក់​កករ​ជា​ច្រើន។​ ខ្ញុំ​ដឹង​ដោយសារ​ខ្ញុំ​រៀន​បែង​ចែក​​ស​ខ្មៅ​ រៀន​ស្គាល់​​ខ្លួន​ឯង​តាំង​ពី​ដឹង​ក្តី​។ ហេតុ​នេះ​ទើប​ខ្ញុំ​យល់​​ថា រស់​នៅ​ត្រូវ​រៀន​ឱ្យ​ខ្លួន​ឯង​មាន​គុណ​ធម៌ រៀន​ធ្វើ​ជា​មនុស្ស​ស្មោះ​ត្រង់​ រៀន​ឱ្យ​ចេះ​ជួយ​អ្នក​ដទៃ រៀន​លះ​បង់ រៀន​ពេញ​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​​មាន ​លុត​ដំចិត្ត​ឱ្យ​ក្លាយ​ជា​មនុស្ស​ល្អ ហើយ​ក៏​ត្រូវ​គាំ​ទ្រ​ចំពោះ​អំពើ​ល្អ​របស់​ខ្លួន។

Advertisements

Entry filed under: ទស្សនវិជ្ជា.

កាបូប​លុយ កាលពីឆ្នាំមុន

6 មតិ Add your own

  • 1. ចាន់ផល  |  ខែ​កុម្ភៈ 17, 2010 ម៉ោង 1:29 ល្ងាច

    មាន​រឿង​ជា​ច្រើន​ណាស់ ដែល​ខ្ញុំ​ល្ងង់ ហើយ​គិត​អត់​យល់… ហេតុអ្វី​ក៏​សល់​​ច្រើន​ម្ល៉េះ? ការ​ដឹង​អ្វី​មួយ​ជា​លើក​ទី​មួយ​តែង​តែ​ធ្វើ​ឱ្យ​ខ្ញុំ​គិត គិត​ គិត ហើយ​ឆ្ងល់ ព្រោះ​នឹក​អត់​ដល់ ថា​ហេតុអី​ក៏​អ៊ីចឹង។ ស្ដាប់​ខ្ញុំ​និយាយ​មិន​យល់​ទេ មែន​ទេ? ព្រោះ​ខ្ញុំ​ក៏​អត់​យល់​ដូច​គ្នា ហើយ​ក៏​​មិន​ដឹង​ប្រាប់​យ៉ាង​ម៉េច​ឱ្យ​យល់​ដែរ។

    ឆ្លើយតប
  • 2. គីមឡុង  |  ខែ​កុម្ភៈ 20, 2010 ម៉ោង 2:02 ល្ងាច

    ជាញឹកញាប់ខ្ញុំតែងតែ ក្តៀនគំនិតជាមួយនិងពាក្យថាជិវិត ! ខ្ញុំឆ្ងល់ថា មានជិវិតដើម្បីអ្វី ? ហេតុអ្វីក៏មានជិវិត ? ខ្ញុំចេះតែឆ្ងល់ ឆ្ងល់ ឆ្ងល់ ហើយក៏នៅតែឆ្ងល់ មិនដឹងថ្ងៃណាបាត់ឆ្ងល់ទេ លោកអើយ ! :():

    ឆ្លើយតប
    • 3. ចាន់ផល  |  ខែ​កុម្ភៈ 20, 2010 ម៉ោង 5:33 ល្ងាច

      កូន​ត្រី​គ្រប់​ពណ៌​នៅ​ក្នុង ប្លក របស់​ គីម​ឡុង ស្អាតៗ​ខ្លាំង​ណាស់ គួរ​ឱ្យ​ស្រលាញ់ 😀 ខ្ញុំ​ចង់​ដាក់​ចំណី​ឱ្យ​ស៊ី តែ​អត់​ដឹង​របៀប​ដាក់ 😦

      ឆ្លើយតប
      • 4. គីមឡុង  |  ខែ​កុម្ភៈ 22, 2010 ម៉ោង 2:01 ព្រឹក

        បងគ្រាន់តែចុចទៅលើរូបទឹកនិងទៅ ! បងនិងអាចដាក់ចំនីអោយវាបានហើយ ! តើបងយល់យ៉ាងណាដែរ ចំពោះប្លុកនេះ ? ខ្ញុំពិតជាត្រូវការ យោបល់ពីបង ដើម្បីធ្វើវាអោយកាន់តែល្អប្រសើរ !! 🙂

      • 5. ចាន់ផល  |  ខែ​កុម្ភៈ 22, 2010 ម៉ោង 11:00 ព្រឹក

        ទើប​តែ​មក​ពី​ឱ្យ​ចំណី​ត្រី! ហេហេ សប្បាយ​ចិត្ត​ណាស់! 😆 ឱ្យ​ចំណី​ត្រី សប្បាយ​ណាស់ ហើយ​ត្រី​ទាំង​នោះ​ធាត់​ៗ​គួរ​ឱ្យ​ស្រលាញ់​ខ្លាំង​ណាស់! គេ​នាំ​គ្នាហែល​គ្រវី​ខ្លួន ​មក​ប្រជុំ​គ្នា​ស៊ី​ចំណី ហាហា… ប្លក​របស់​ប្អូន​ល្អ​ណាស់ ពិសេស​គឺ​មាន​ចិញ្ចឹម​ត្រី​ធាត់ៗ គួរ​ឱ្យ​ស្រលាញ់! 😀 ខ្ញុំ​ស្រលាញ់​ត្រី​ណាស់! បើ​ប្លក​របស់​ខ្ញុំ​មាន​ចិញ្ចឹម​ត្រី​ទាំង​នោះ​ដែរ ប្រាកដ​ជា​ល្អ​ហើយ!

  • 6. គីមឡុង  |  ខែ​កុម្ភៈ 22, 2010 ម៉ោង 9:23 ល្ងាច

    hmm…ខ្ញុំស្មានតែបងចូលចិត្តរឿងកំប្លែងក្នុងប្លករបស់ខ្ញុំ ! បែរជាចូលចិត្តត្រីនោះទៅវិញ ! ដឹងចឹងខ្ញុំបង្កើតប្លកចិញ្ចឹមត្រីវិញ ! ប្រហែលជាល្អជាងប្លករឿងកំប្លែង !!! អរគុណបងច្រើន ដែលបានឆ្លើយតប ! សង្ឃឹមថា ថ្ងៃណាមួយខ្ញុំនិងបានជួបបងដោយផ្ទាល់ !!! 🙂

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Top Clicks

Blog Stats

  • 178,391 hits
Visit Cute-Spot.com!

%d bloggers like this: