ស្គាល់​ហើយ​ការ​ថត​កុន!

ខែ​កុម្ភៈ 9, 2010 at 5:27 ល្ងាច មតិ 21

នេះ​ហើយ​ឬ ជា​ការ​ថត​កុន? សប្បាយ​គួរសម ពេល​កំពុង​តែ​ធ្វើការ ពួក​ខ្ញុំ​និយាយ​គ្នា​ថា ស្គាល់​ហើយ​ការ​ថត​កុន… កាល​ពី​មុន​ធ្លាប់​តែ​ឈរ​មើល​គេ ឥឡូវ​ប្រឡូក​ខ្លួន​ឯង ក៏​គិត​ថា អ៊ីចឹង​សោះ​ហ្ន៎! ហត់​ដែរ​ហ្នឹង ទាល់​តែ​​ឆ្លៀត​ឱកាស​ជជែកគ្នា​​តិចតួច ទើប​សប្បាយ​ បើ​អស់​រឿង​កំប្លែង​និយាយ ក៏​​កែ​ពាក្យ​សន្ទនា​តួអង្គ​​ដែល​កំពុង​សម្តែង​ឱ្យ​កំប្លែង ដើម្បី​សើចលេង។

ភារកិច្ច​​របស់​ខ្ញុំ​គឺ​​កត់ត្រា​ប្លង់​ ដែល​ដូច​ជា​វេទនា​តិច​ដែរ ព្រោះ​ត្រូវ​តាម​ស្រែក​សួរ ពូ ជា ឈីម ដែល​ជួនកាល​គាត់​នៅ​ខ្ពស់​បែប​នេះហ៍៖

គាត់​គឺ​ជា​អ្នក​ក្លាហាន មិន​ខ្លាច​ញញើត​ទី​ខ្ពស់ទេ ឱ្យ​តែ​ថត​បាន​ប្លង់​ស្អាតៗ​!

នេះ​វិញ គឺ​ទិដ្ឋភាព​ក្រុមការងារ​នៅ​ក្នុង​ផ្ទះ៖

បង សីហា ពូកែ​ជួល​ផ្ទះ​​ថត​បានល្អ​ណាស់​ ពិសេស​​គឺ​មាន​ដំបូលឡូយ!

ម្នាក់​ដែល​អង្គុយ​លើ​ដំបូល​ផ្ទះ​នេះ ឈ្មោះ សិលា គាត់​អង្គុយ​ស្រណោះ​ស្រណោករឿង​អតីត​ នឹក​ដល់​មិត្ត​សម្លាញ់​របស់​គាត់​ដែល​ស្លាប់​ចោល​គាត់!

ហេហេ! ព្រះ​អាទិត្យ​ថ្មី​រះ​លើ​ផែនដី​ចាស់៖

Advertisements

Entry filed under: កម្សាន្ត, ភាពយន្ត.

ចង់ទៅ​លេង​សមុទ្រ​ដល់​ហើយ! តំណក់ទឹកភ្នែក…

21 មតិ Add your own

  • 1. ក្មេងតូច  |  ខែ​កុម្ភៈ 9, 2010 ម៉ោង 6:12 ល្ងាច

    ឡូយណាស់ណ៎ ចង់ទៅថតដែរ ^_^

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែ​កុម្ភៈ 10, 2010 ម៉ោង 1:03 ល្ងាច

      មក​ភ្នំពេញ​មក៍ ចាំ​ខ្ញុំ​នាំ​ទៅ​មើល​គេ! ​បន្តិចទៀត​នឹង​ថត​ឈុត​នៅ​សាលា​រៀន​ហើយ​ ក្មេង​តូច​អាច​នាំ​មិត្ត​ភក្តិ​ឱ្យ​ច្រើន​មក ជួយ​ដើរ​តួ​ធ្វើ​សិស្ស​រួម​ថ្នាក់ ឬ​ក៏​ដើរ​ទៅ​ដើរ​មក​ក្នុង​សាលា… អូ​ខេ! ចាំ​ ពូ ទិញ​ស្ករ​គ្រាប់​ឱ្យ​ម្នាក់​មួយ​គ្រាប់!

      ឆ្លើយតប
      • 3. ក្មេងតូច  |  ខែ​កុម្ភៈ 10, 2010 ម៉ោង 6:44 ល្ងាច

        ចឹងក៏បាន ^_^ តែនៅយូរទៀតណ៎ទម្រាំបានទៅភ្នំពេញ
        ដើមខែបី ញុមទៅប្រឡងនៅ CCF (ភ្នំពេញ) ហើយ

  • 4. សន្តាន  |  ខែ​កុម្ភៈ 9, 2010 ម៉ោង 10:09 ល្ងាច

    ​តាម​មើល​ប្លង់​ទាំង​នេះ​ ដូច​ជា​ធ្លាប់​ឃើញ​នៅ​ក្នុង​កុន​​មួយ តែ​ដូច​ជា​ភ្លេច​ហើយ​ មិន​ដឹង​ថា​នៅ​ក្នុង​រឿង​អី។ តិច​លួច​ប្លង់​គេ​យក​មក​ថត​ទៅ?​

    ឆ្លើយតប
    • 5. ចាន់ផល  |  ខែ​កុម្ភៈ 10, 2010 ម៉ោង 4:15 ល្ងាច

      បែប​មិន​មែន​នៅ​ក្នុងកុន​​មួយ​ទេ​ ដែល​ប្រើ​ប្លង់​បែប​នេះ​នោះ អាច​មាន​គេ​ប្រើ​​ច្រើន​ហើយ​​ ព្រោះ​ប្លង់​ស្អាត​ គេ​តែង​តែ​ចូល​ចិត្ត​ប្រើ ដូច​ពាក្យ​សម្ដី​ពីរោះ គេ​តែង​តែ​ចូលចិត្ត​និយាយ​អ៊ីចឹងដែរ។ អ្នក​ដឹកនាំ​រឿង​ខ្មែរ​យើង​មួយ​ចំនួន​មិន​ធ្លាប់​បាន​ចូល​សាលា​រៀន​កុនអី​​នឹង​គេ​ទេ ហើយពួក​​គាត់​បាន​ត្រឹម​តែ​រៀនសូត្រ​ស្គាល់​ភាពយន្ត​​តាម​ទូរទស្សន៍​​នៅ​ផ្ទះ​ប៉ុណ្ណោះ​​ តែ​ពួក​គាត់​មាន​សមត្ថភាព​អាច​ក្លាយ​ជា​អ្នក​ដឹកនាំ​រឿង​កុន​បាន ខ្ញុំ​ពិត​ជា​សរសើរ​ពួក​គាត់​ណាស់។

      ឆ្លើយតប
      • 6. engsamnang  |  ខែ​កុម្ភៈ 13, 2010 ម៉ោង 3:03 ល្ងាច

        តាមពិតណាស់ ខែ្មរយើងមានអ្នកមានសមត្តភាព ទេពកោសល្យ ច្រើន ណាស់ គ្រាន់តែមិនបានបណ្តុះបណ្តាលប៉ុននោះ។ ពិតជាសរសើរចំពោះ ពួកគាត់ដែលបានឈានទៅរកបំនងរបស់ខ្លួនបាន។​

  • 7. Navy  |  ខែ​កុម្ភៈ 9, 2010 ម៉ោង 10:49 ល្ងាច

    Pa’own bros nhom chol brolok knong selapak kroup phnek ter. Som oy pa’own mean somnang la’or ning chourkchey krob yarng.

    ឆ្លើយតប
    • 8. ចាន់ផល  |  ខែ​កុម្ភៈ 10, 2010 ម៉ោង 4:29 ល្ងាច

      អរគុណ​ពាក្យ​ជូន​ពរ​របស់​បង​ណាស់! ខ្ញុំ​ស្រលាញ់​​សិល្បៈ​មែន​ទែន ហើយ​មិន​នឹក​ស្មាន​ថា ខ្ញុំ​អាច​ជួប​នឹង​អ្វី​ដែល​ខ្ញុំ​ស្រលាញ់​បែប​នេះ​សោះ ហេតុនេះ​​ខ្ញុំ​នឹង​ធ្វើ​កិច្ចការ​នេះ​ឱ្យ​អស់​ពី​ចិត្ត​ស្រលាញ់​របស់​ខ្ញុំ។ រឿង​ហេតុ​លើ​លោក​នេះ​សុទ្ធ​តែ​មាន​ហេតុផល​ទាំង​អស់ ហើយ​ខ្ញុំ​ចាប់​ផ្ដើម​ដឹង​ថា ហេតុ​អ្វី​បាន​ជា​តាំង​ពី​តូច​មក ខ្ញុំ​ចូល​ចិត្ត​ស្ដាប់​ចម្រៀង​ ចូល​ចិត្ត​មើល​វីដេអូ… តាម​ពិត​សកម្មភាព​ទាំង​អស់​នោះ​គឺ​ជា​ការ​ចាប់​ផ្តើម​នៃ​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​ក្នុង​ថ្ងៃ​នេះ។

      ឆ្លើយតប
  • 9. រចនា  |  ខែ​កុម្ភៈ 10, 2010 ម៉ោង 8:37 ព្រឹក

    ហេហេ! លោក​សន្ដាន​ចូលចិត្ត​តែ​យក​ការពិត​មក​និយាយ​លេង​អ៊ីចឹង! បើ​អ្នក​និពន្ធ​ដឹង​ខូច​ចិត្ត​ស្លាប់​ហើយ!

    ឆ្លើយតប
    • 10. ចាន់ផល  |  ខែ​កុម្ភៈ 10, 2010 ម៉ោង 5:01 ល្ងាច

      លោក​សន្តាន​និយាយ​តាម​អ្វី​ដែល​បាន​ដឹង និង​ក្នុង​នាម​ជា​ទស្សនិជន​ស្រលាញ់​សិល្បៈ​ភាពយន្ត ហេតុនេះ​ជា​រឿង​ធម្មតា​ទេ ឯ​អ្នក​និពន្ធ​​ក៏​គួរ​តែ​ហ៊ាន​ប្រឈម​នឹង​មតិ​រិះ​គន់​នានា និង​មាន​ហេតុផល​ច្បាស់​លាស់ ចំពោះ​សំណេរ​របស់​ខ្លួន គឺ​អ្នក​ទាំង​ពីរ​ត្រូវ​តែ​មាន​ទំនាក់ទំនង​គ្នា​បែបនេះ​ហើយ ទើប​សិល្បៈ​ខ្មែរ​យើង​រីក​ចម្រើន។ ប៉ុន្តែ​ខ្ញុំ​ចាប់​អារម្មណ៍​ពាក្យ «លួច» ដែល​លោក​សន្តាន​ប្រើ ព្រោះ​កាល​ពី​មុន ខ្ញុំ​ដូចជា​ធ្លាប់​និយាយ​ដូច​គាត់​អ៊ីចឹង​ដែរ តែ​​ឥឡូវ​ខ្ញុំ​យល់​ថា​ អាច​ជា​ពាក្យ​មួយ​ម៉ាត់​ធ្ងន់​ និង​គួរ​តែ​ប្រយ័ត្ន​ក្នុង​ការ​ប្រើ​ទើប​ល្អ។ លួច​គឺ​ជា​ទង្វើ​របស់​ «ចោរ» ហើយ​បើ​​សិន​ជា​គាត់​ថា អ្នក​ដឹក​នាំ​រឿង​ខ្មែរ​យើង​ណា​ម្នាក់​លួច​ប្លង់​​ថត​ពី​​កុន​​បរទេស​នោះ​ គឺ​វា​អាច​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ​យើង។ មិន​មែន​ថា យើង​ចេះ​តែ​គាំទ្រ​ជនជាតិ​ខ្លួន​ឯង​ទាំង​ខុស​ទេ តែ​បើ​ដៀល​ជាតិ​ខ្លួន​ឯង ឈ្លោះ​ជា​មួយ​ជន​ជាតិ​ខ្លួន​ឯង គឺ​វា​អាក្រក់​មើល​ខ្លាំង​ណាស់ ហើយ​វា​បាន​ត្រឹម​តែ​ធ្វើ​ឱ្យ​ខ្លួន​ឯង​អាម៉ាស់​តែ​ប៉ុណ្ណោះ។ ណា​មួយ​ការ​ដែល​មនុស្ស​ចេះ​ទទួល​យក​គំនិត​ល្អ​ពី​អ្នក​ដទៃ​គឺ​ជា​ការ​ប្រពៃ​មួយ​ ព្រោះ​បើ​ខ្មែរ​ឃាំង​ខ្លួន​ឯង​មិន​ព្រម​ទទួល​យក​វប្បធម៌​បរទេស ប្រហែល​ជា​រាល់​ថ្ងៃ​នេះ​យើង​មិន​ចេះ​ស្លៀក​ខោ​អាវ​ទេ​មើល៍​ទៅ! អ៊ីចឹង​តើ​កូន​ខ្មែរ​គួរ​ចោទ​ដូនតា​ខ្លួន​ឯង​​ថា ពួក​គាត់​លួច​របៀប​ស្លៀក​ពាក់​ពី​គេ​ដែរ​ មែន​ទេ?

      ឆ្លើយតប
      • 11. ក្មេងតូច  |  ខែ​កុម្ភៈ 10, 2010 ម៉ោង 6:49 ល្ងាច

        ហាសហាហា 😀
        ការដែលចេះទទួលវប្បធម៌ពីបរទេស ក៏ជាការល្អម្ប៉ាងតែក៏មានផលវិបាកដែរ។
        ក្នុងនាមជាអ្នកនិពន្ធម្នាក់ ពាក្យថា « លួច » ពិតជាមានន័យជ្រៅ និង ធ្ងន់ធ្ងរណាស់។ ជាពិសេស បើនោះជាអ្វីដែលយើងនិពន្ធផ្ទាល់ តែគេបែរជាចោទថា យើងលួចគេ ឈឺចាប់ណាស់។ ខ្ញុំធ្លាប់មានបទពិសោធ….

      • 12. អាលី  |  ខែ​កុម្ភៈ 11, 2010 ម៉ោង 8:47 ព្រឹក

        លោកដូចជានិយាយមើលងាយជាតិខ្លួនឯងពេកហើយ ហេតុអីត្រឹមស្លៀកខោអាវមិនចេះនោះ ? លោកសន្តាននិយាយតាមជាក់ស្ែតង ។ ពាក្យលួចនៅពេលនេះគឺវាស៊ាំទៅហើយ មិនថាតែអ្នកដឹកនាំ ឬ ទស្សនិកជននោះទេ ។ ត្រូវហើយបើវាពាក្យនេះពិបាកស្តាប់ គួរណាស់ដូរទៅជា ចម្លង វិញ។ មានពេលខ្លះផលិតកម្មហង្សមាស​ និង ផលិតកម្មផ្សេងៗទៀត ធ្វើបានល្អ (ភាគច្រើន) តែពេលខ្លះគឺសូន្យតែម្តង គឺ ចម្លងពីគេស្រស់ៗតែ​ម្តង​មិនថាកាយវិការរឺបទភ្លេងនោះទេ ។ តែអ្វីៗគឺមកពីបញ្ហាក្រពះ មិនអាចបន្ទោសបានទេ ។

  • 13. ភារម្យ  |  ខែ​កុម្ភៈ 10, 2010 ម៉ោង 9:14 ព្រឹក

    ចាំធាត់ជាងនេះបន្ទិច ចាំសូមទៅថតដែរ! ហេ​ហេ

    ឆ្លើយតប
    • 14. ចាន់ផល  |  ខែ​កុម្ភៈ 10, 2010 ម៉ោង 5:06 ល្ងាច

      មិន​បាច់​ចាំ​ទេ ស្គម​ថត​ធ្វើ​តួ​ស្គម ធាត់​ថត​ធ្វើ​តួ​ធាត់​ទៅ! ហេហេ

      ឆ្លើយតប
  • 15. និមល  |  ខែ​កុម្ភៈ 11, 2010 ម៉ោង 9:28 ព្រឹក

    ខ្ញុំ​ក៏​ធ្លាប់​មាន​អនុស្សាវរីយ៍​ជាមួយ​តា ជា ឈីម​ កាល​ពី​ថត​ស្ប៉ត​អប់រំ​ឲ្យ​អង្គការ​ស្ត្រី​មួយ​ដែរ​។ កាល​ណោះ​ថត​នៅ​កៀន​ស្វាយ។ ដឹង​ថា​អនុស្សាវរីយ៍​ស្អី​ទេ? គឺ​ឡាន​របស់​តា​ឈីម ឆេះ​អស់​ពាក់​កណ្ដាល​ឡាន។ កាល​ណោះ​ កុំ​បាន​តែ​អ្នក​ស្រុក​ និង អ្នក​រួម​ការងារជួយ​ពន្លត់​ទាន់ កុំអី​ឆេះ​ម៉ដ្ឋ។ ពេលនេះ​បង​ពេជ្រ ប្រពន្ធ​គាត់ យំ​ខ្លាំង​មែន​ទែន។

    ឆ្លើយតប
    • 16. ចាន់ផល  |  ខែ​កុម្ភៈ 11, 2010 ម៉ោង 10:07 ព្រឹក

      ​ខ្ញុំ​ដូច​ជា​ធ្លាប់​ឮ​រឿង​នេះ​ដែរ គឺ​យូរ​ហើយ អ្នក​គ្រូ ប៉ាល់ វណ្ណារីរក្ស ធ្លាប់​និយាយ​ប្រាប់​ កាល​ខ្ញុំ​ទៅ​លេង​ផ្ទះ​គាត់។

      ឆ្លើយតប
  • 17. posoky  |  ខែ​កុម្ភៈ 11, 2010 ម៉ោង 11:05 ព្រឹក

    សូមសសើរលោក ជាឈីមហ៊ានអង្គុយថត តិចលោតែធ្លាក់ច្បាស់ជា..
    សូមចូលរួមអបអរលោក ចាន់ផល ដែលបានប្រលូកថតកុន អណាគតច្បាស់ជា​ផលិតកល្បីហើយ

    ឆ្លើយតប
    • 18. ចាន់ផល  |  ខែ​កុម្ភៈ 11, 2010 ម៉ោង 8:43 ល្ងាច

      ពេលគាត់​ហោះ​ថត​បែប​នេះ អ្នក​ដឹក​នាំ​រឿង​ងាក​មុខ​ចេញ​អត់​ហ៊ាន​មើល​ទេ ហើយ​ពេល​នោះ​មនុស្ស​ម្នា​នៅ​តាម​ផ្លូវ​នាំ​គ្នា​ងាក​មើល​គាត់​សម្បើម​ណាស់! រូប​មួយ​ខាង​លើ​នេះ​មិន​សូវ​ស្រៀវ​​ប៉ុន្មាន​ទេ ព្រោះ​គាត់​​នៅ​កៀក​នឹង​ដំបូល​ដែរ តែ​ពេល​ថត​ប្លង់​មួយ​នោះ​វិញ ខាង​ក្រោម​គាត់​គឺ​ផ្លូវ​ថ្នល់​តែ​ម្ដង។
      អរគុណ​ច្រើន​​ដែល​បាន​​ឱ្យ​តម្លៃ​ការងារ​របស់​ខ្ញុំ និង​ក្រុម​ការងារ​នេះ។

      ឆ្លើយតប
  • 19. វណ្ណ  |  ខែ​កុម្ភៈ 12, 2010 ម៉ោង 11:24 ព្រឹក

    ខ្ញុំក៏ចូលចិត្តសិល្បៈណាស់ដែរ សង្ឃឹមថាថ្ងៃណាមួយនឹងមានៅ ឱកាស បាន ចូលប្រឡូកក្នុង​វិស័យសិល្បៈ ហើយគិតថាខ្ញុំនឹងធ្វើការបានល្អ ព្រោះជាអ្វី ដែលចូលចិត្ត។

    ឆ្លើយតប
    • 20. ចាន់ផល  |  ខែ​កុម្ភៈ 12, 2010 ម៉ោង 12:30 ល្ងាច

      ជូន​ពរ​ឱ្យ​បង​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ឆាប់​ៗ​​ណា​ បង​វណ្ណ! ពេល​មនុស្ស​បាន​ជួប​នឹង​អ្វី​ដែល​ខ្លួន​ចូល​ចិត្ត នោះ​គេ​នឹង​ដឹង​ថា ជីវិត​របស់​គេ​ត្រូវ​រស់​នៅ​ដើម្បី​អី!

      ឆ្លើយតប
  • 21. pisitnseiha  |  ខែ​កុម្ភៈ 12, 2010 ម៉ោង 4:12 ល្ងាច

    ពូ​ជា​ ឈីម​គាត់​ហ្នឹង​ពូ​កែរ​ណាស់ ព្រោះ​អី​កាល​ខ្ញុំ​ថត​កុន​ជាមួយ​គាត់​រឿង​បេសកកម្ម​តន្រ្តី ចំ​ប្លង់​ខ្ញុំ​ថត​ពេល​យប់​ប្រហែល​ជាម៉ោង ១ អាធ្រាត ខ្ញុំ​ហ្នឹង​សឹង​តែ​ធ្លាក់​ភ្នែក​ស្រិប​ហើយ តែ​គាត់​ពូ​កែរ​ចាប់​ប្លង់​បាន​ល្អ ទើប​​ថត​ឆាប់​ចប់​ប្រហែល​ជាម៉ោង ១ កន្លះព្រឹក។

    ថត​កុន​មិន​មែន​ងាយ​ស្រួល​ឯណា ជួន​កាល​ញ៉ាំ​បាយ​មិន​ទាន់​ម៉ោង​ទេ ព្រោះ​ត្រូវ​បញ្ចប់​ប្លង់។ រូប​ទី២​តួរ​ហ្នឹង​ស្គាល់​ដល់​ក្រយៅ​ឯណោះ! សំនៀង ជា​ឈ្មោះ​របស់​គាត់។ ខ្ញុំ​ដូច​ជា​ជិត​ស្និទ្ធ​នឹង​គាត់​ដែរ។

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 182,737 hits
Visit Cute-Spot.com!

%d bloggers like this: