Something Happened in Bali

ខែមករា 27, 2010 at 5:48 ល្ងាច មតិ 7

 

ខ្ញុំ​ចូល​ចិត្ត​រឿង​ភាគ​កូរ៉េ មួយ​នេះ​ណាស់ កាល​បញ្ចាំង​នៅ​​ប៉ុស្តិ៍​លេខ​៥ ដាក់​ចំណង​ជើង​ថា «បាលី​អនុស្សា» ខ្ញុំ​ធ្លាប់​ដើរ​រក​ទិញ​មក​ទុក​ដែរ តែ​រក​មិន​ទាន់ឃើញ… តួ​អង្គ​ក្នុង​រឿង​នេះ​សុទ្ធ​តែ​មុខ​ឌឺ ហើយ​ចិត្ត​អាក្រក់ៗ​ណាស់… វា​មាន​អារម្មណ៍​​ជា​ច្រើន​ដែល​មិន​អាច​​ពណ៌នា​បាន​នៅ​ក្នុង​រឿង​មួយ​នេះ… សកម្មភាព​តួអង្គ​​បង្ហាញ​ពី​ភាព​មិន​ច្បាស់លាស់​ក្នុង​ភាព​ច្បាស់លាស់ ហើយ​ខ្ញុំ​ស្មាន​មិន​ដល់​ថា នា​ល្ងាច​មួយ​នោះ​តួប្រុស​ក៏​បាន​បាញ់​សម្លាប់​ខ្លួន​នៅ​ឆ្នេរ​​កោះ​បាលី ក្រោយ​ពី​គេ​បាន​បាញ់​សម្លាប់​តួស្រី និង​តួ​ប្រុស​ម្នាក់​ទៀត​ដែល​កំពុង​គេង​ឱប​គ្នា​លើគ្រែ។ ពេល​បាញ់​សម្លាប់​អ្នក​ទាំង​ពីរ​នោះ គេ​ប្រហែល​ជា​គិត​ថា តួ​ស្រី​មិន​ធ្លាប់​ស្រលាញ់​គេ​តិច​តួច​ឡើយ គឺ​នាង​បាន​​ពង្រត់​គ្នា​​ជាមួយ​អ្នក​ដែល​នាង​ស្រលាញ់​មក​រស់​នៅ​​លើ​កោះ​នោះ​​ចោល​រូប​គេ​ ឯ​ខ្ញុំ​ក៏​គិត​អ៊ីចឹង​ដែរ តែ​តាម​​ពិត​តួស្រី​នោះ​កំពុង​តែ​និយាយ​ជាមួយ​បុរស​ដែល​គេង​ជិត​ខ្លួន​ថា ពេល​នេះ​​ចិត្ត​នាង​កំពុង​តែ​នៅ​ក្រុង​សេអ៊ូ នឹក​មនុស្ស​ម្នាក់… តែ​នៅ​ពេល​មនុស្ស​នោះ​បង្ហាញ​ខ្លួន គេ​ក៏​សម្លាប់​នាង​ភ្លាម ហេតុនេះ​នាង​បាន​ត្រឹម​ប្រាប់​ម្នាក់​នោះ​មុន​នាង​ផុត​ដង្ហើម​ថា នាង​ស្រលាញ់​គេ… នាង​មិន​ដែល​និយាយ​អារម្មណ៍​នេះ​ប្រាប់​តួប្រុស​នោះ​ទេ…

Advertisements

Entry filed under: ភាពយន្ត.

ថ្ងៃអាទិត្យ…នៅផ្ទះ យុត្តិធម៌

7 មតិ Add your own

  • 1. posoky  |  ខែ​កុម្ភៈ 7, 2010 ម៉ោង 4:33 ព្រឹក

    តើលោកផលដឹងថា អ្នកដើរតួរទាំងនេះជាអ្នកណា? ខ្ញុំគ្រាន់តែដឹងថាជាស្នាដៃរបស់លោក ឬទ្ឋី ប៉ាន់ មើលទួពួកគាត់ដើរតួរ សមនឹង ត្រូវនឹងស្ថានភាពសង្គម ពិតៗ ក្រោយសម័យសង្រ្គាម ឆ្នាំ៩៣ ។
    បើសិនជាតួនៅស្រុកខ្មែរយើងសព្វថ្ងៃ សំដែងដូចពួកគាត់ ខ្ញុំជឿជាក់ថា ពិតជាល្អណាស់។

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែ​កុម្ភៈ 9, 2010 ម៉ោង 11:41 ព្រឹក

      ខ្ញុំ​អត់​ស្គាល់​​ទេ ចំណែក​លោក​ ឫទ្ធី ប៉ាន់ ក៏​ធ្លាប់​តែ​ឮ​ឈ្មោះ មិន​ដឹង​ថា​ គាត់​ជា​អ្នក​ណា​ប្រាកដ​ផង។ អរគុណ​ដែល​បាន​ឱ្យ​ឃើញ​ស្នាដៃ​នេះ មើល​ទៅ​ស្រណោះ ស្ដាប់​ទៅ​សង្វេគ អាណិត​ប្រជាជន​ខ្មែរ​យើង​ណាស់ ហើយ​យល់​ថា​ខ្លួន​ឯង​មាន​សំណាង​ជាង​ពួកគាត់​ឆ្ងាយ។ ម្សិល​មិញ​ខ្ញុំ​ក៏​ទើប​តែ​ទៅ​ចូលរួម​ដឹកនាំ​សម្ដែង​វីដេអូ​មួយ​ដែរ ហើយ​យល់​ថា សមត្ថភាព​តួ​សំខាន់​មែន តែ​សំខាន់​ជាងគេ​គឺ​អ្នក​ដឹក​នាំ​រឿង។ អ្វី​ដែល​ភាព​យន្ត​ខ្មែរ​ត្រូវ​ការ​នា​ពេល​នេះ គឺ​ អ្នក​និពន្ធ និង​អ្នក​ដឹក​នាំ​សម្តែង​ ដែល​មាន​ទេពកោសល្យ គឺ​ប្រៀប​ដូចជា​ប្រទេស​ជាតិ​មួយ​ត្រូវ​ការ​អ្នក​ដឹក​នាំ​ដែល​មាន​សមត្ថភាព​អ៊ីចឹង​ដែរ។

      ឆ្លើយតប
  • 3. ដារ៉ាវុធ  |  ខែ​មេសា 15, 2010 ម៉ោង 4:14 ព្រឹក

    និយាយពីរឿងនេះ ខ្ញុំចំាថាគ្រាន់តែមើវាហើយខ្ញុំមានរម្មណ៍ដូចជាអត់ចូល​ចិត្តតួស្រីហ្នឹងសោះ..ម្តងណេះ ម្តងណោះ..ទាល់តែចុងក្រោយក្ស័យ​ប្រាណ…

    ឆ្លើយតប
    • 4. ចាន់ផល  |  ខែ​មេសា 19, 2010 ម៉ោង 10:52 ព្រឹក

      រឿង​ហ្នឹង​តួ​អង្គ​សុទ្ធ​តែ​អន់​ចរិត​ 😀 ​ខ្ញុំ​ចូលចិត្ត​ជាង​គេ គឺ​តួ​ប្រុស​កូន​អ្នក​មាន​ បើ​ឈុត​ដែល​ខ្ញុំ​ចាំ​ជាង​គេ​គឺនៅ​ក្នុង​ការិយាល័យ​តួប្រុស ត្រង់​កន្លែង​ដែល​គេ​ឆុង​កាហ្វេ​ឱ្យ​តួស្រី​។

      ឆ្លើយតប
  • 5. វុទ្ធី  |  ខែមករា 25, 2011 ម៉ោង 3:20 ល្ងាច

    សូរស្តី​ បងចាន់ផល!​ ខ្ញុំចូលចិត្តរឿង បាលីអនុស្សានេះខ្លាំងណាស់។ វាមានរយៈពេលយូរហើយដែលរឿងនេះបានបញ្ចប់តែអារម្មណ៍ខ្ញុំនៅតែដក់ជាប់ក្នុងចិត្តខ្ញុំជានិច្ច។​ ខ្ញុំបានព្យាយាម ស្វែងរកដោនឡត​ រឿងនេះតែ រកមិនបានសោះ។ រឿងនេះថតនៅរដូវរងា ខ្ញុំចូលចិត្តណាស់ ម៉្យាងទៀត​ខ្ញុំចូលចិត្តចំរៀងវា ពិតជាពិរោះណាស់បង។ខ្ញុំស្តាប់ស្ទើរាល់យប់។ ប្រហែលជាអាទិត្យមុនខ្ញុំបានឃើញរឿងនេះបញ្ចាំងតាមទូរទស្សន៍កូរ៉េ តែអត់បានមើលទេព្រោះជាប់ទៅរៀន។

    ឆ្លើយតប
    • 6. ចាន់ផល  |  ខែមករា 25, 2011 ម៉ោង 3:31 ល្ងាច

      hehe 😀 អ៊ីចឹងយើងដូចគ្នាហើយ ចូលចិត្តរឿង​នេះ​ដូច​គ្នា!

      ឆ្លើយតប
  • 7. ចាន់ផល  |  ខែមករា 23, 2013 ម៉ោង 9:58 ល្ងាច

    អារម្មណ៍រឿង «ស្ដេចម៉ូដ» ស្រដៀងរឿង «បាលីអនុស្សា» ជាស្ទាយរឿងភាគកូរ៉េចំតួ ដែលខ្ញុំធ្លាប់មើល។ ខ្ញុំចូលចិត្តការបង្ហាញទស្សនៈឆាកជីវិតរបស់អ្នកនិពន្ធ ហើយភ្ញាក់ផ្អើលនឹងការបញ្ចប់រឿងប្លែកៗ មិនឱ្យអ្នកមើលទាយត្រូវ។ មិនសរសើរមិនបាន!

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 182,010 hits
Visit Cute-Spot.com!

%d bloggers like this: