ថ្ងៃអាទិត្យ…នៅផ្ទះ

ខែមករា 25, 2010 at 5:55 ល្ងាច មតិ 11

ពីរ​សប្ដាហ៍​ហើយ គឺ​ថ្ងៃ​អាទិត្យ​នៅ​ផ្ទះ​រហូត អត់​ចេញ​ទៅ​ណា​សោះ! នៅ​ផ្ទះ​ធ្វើ​អី​ខ្លះ? គឺ​រៀបចំ​ផ្ទះ… ទេ!… រៀបចំ​បន្ទប់​ដេក​ហ្នឹង​ណា ហើយ​រៀបចំ​សៀវភៅ ក្រដាស ឬក៏​ឌីស​ផ្សេងៗ ល្មម​តែ​អស់​ដៃ​អស់​ជើង​ដែរ​ហ្នឹង!

នេះ​គឺជា​សៀវភៅ​របស់ខ្ញុំ មិន​ជា​ច្រើន​ប៉ុន្មាន​ទេ ហើយ​ភាគ​ច្រើន​គឺ​គេ​ឱ្យ ក៏យក​មក​ទុក​តាំង​មើល​បែប​ហ្នឹង​ទៅ គឺ​តាំង​ពី​ក្មេង​ម្ល៉េះ ខ្ញុំ​នេះ​ចូល​ចិត្ត​សៀវភៅ​ណាស់ ជា​ពិសេស​សៀវភៅ​មាន​រូប ហើយ​គឺយក​មក​តាំង​បែបនេះ​ឯង បើ​ឱ្យ​អាន ខ្ជិល​ណាស់ បើដេក​ឱប​សៀវភៅ​ទើប​ឧស្សាហ៍​ជាង ហើយ​នោះ​គឺជា​ឌីវីឌី​រឿង​ភាគ​កូរ៉េ​ដែល​ខ្ញុំចូលចិត្ត​ ដាក់​ជិត​ស៊ីឌី​បទ «ឈាមពេជ្រ» របស់ខ្ញុំ។

រៀបចំៗ​ក៏ឃើញ​ក្រដាស​គំនូរ​នេះ ស្គាល់​ថា​ជា​អ្នកណា​ទេ? គឺជា​ខ្ញុំ​ហ្នឹង​ហើយ ខ្ញុំ​មាន​មុខមាត់​បែបនេះ​សោះ ទើបតែ​ដឹង​ពេល​ឱ្យគេ​គូរ​នៅផ្សារ​រាត្រី។ តាមពិត​ទៅ​ខ្ញុំក៏​ចេះគូរ​រូប​ដែរ គូរ​បាន​ស្អាត​ទៀតផង ហើយ​ធ្លាប់​សាក​គូរ​រូបខ្លួនឯង​តាម​រូបថត រួច​ឃើញថា​ស្អាត​ជាង​រូបថត​ដាច់… អ៊ីចឹង​បាន​ថា បើចង់​បាន​រូបខ្លួន​ឯង​ស្អាត​គឺត្រូវ​គូរ​ខ្លួន​ឯង!

ផ្កាមួយ​ដើម​នេះស្អាត​ណាស់ ឱ្យតែ​ទៅ​ធ្វើការ គឺខ្ញុំ​ជិះកាត់​វា​ហើយ!

ល្ងាចនោះ​ទៅរៀន​ខក… គឺខក​រាល់តែ​ល្ងាច​ហ្នឹង! តែជួនកាល​សំណាង​គ្រូបើកទ្វារ​ឱ្យចូល​រៀន តែដល់​ឃើញ​ថ្ងៃលិច​ដូចជា​ចម្លែក ក៏​ឡើង​ទៅលើ​ដំបូល​សាលា​ថត​ទុក… លើ​ដំបូល​នោះ​ស្ងាត់​ជ្រាប…

ថ្ងៃអាទិត្យនេះ​វិញ​អត់​បាន​រៀបចំ​បន្ទប់​អីទេ គឺ​ធ្វើការ​នៅ​បន្ទប់… ចង់​បង្ហាញ​ការងារ​ដែល​ខ្ញុំ​បាន​ធ្វើ​ដល់ហើយ តែ​ធ្វើមនុស្ស​ត្រូវតែ​ចេះ​លាក់​ទុក​ចិត្ត​រំភើប​ខ្លះ​បាន​ល្អ បើ​មិន​អ៊ីចឹង គេ​អាច​ថា​យើង​អួត។ យ៉ាងណា​ខ្ញុំ​ដាក់​ម្ហូប​មួយចាន​នេះ​ឱ្យ​មើល តើ​ឆ្ងាញ់​ដែរ​ទេ? ខ្ញុំ​ខាន​ធ្វើ​ម្ហូប​យូរ​ក្រែល​ហើយ តែ​ដល់​ធ្វើ​ម្សិលមិញ​នេះ ស្នាដៃ​គឺ​នៅ​ដដែល អត់មាន​ឆ្ងាញ់​ជាង​មុន​អីទេ គ្រាន់តែ​ប្ដូរ​បន្លែ​ថ្មីៗ​ទៅ រសជាតិ​ក៏ប្លែក​តាម​ហ្នឹង​ដែរ គឺ​ឆាមី​ជាមួយ​ផ្សិត​នេះ​ពិតជា​ឆ្ងាញ់​ខ្លាំង​ណាស់!

មួយចាននេះឆ្ងាញ់ជាង!

មានរឿង​ជាច្រើន​ណាស់ ដែល​ខ្ញុំបាន​ត្រឹម​គិត​ហើយ​មិនទាន់​បាន​ធ្វើ តែ​ក៏​ល្អ​ ព្រោះ​ពេល​វេលា​ធ្វើ​ឱ្យ​ខ្ញុំ​ដឹង​ថា អ្វី​ដែល​ខ្ញុំគិត​ភ្លាម​ធ្វើភ្លាម​អាច​ជា​កំហុស។ ថ្ងៃអាទិត្យ​ខ្ញុំ​ក៏​បាន​មើល​ទូរទស្សន៍​ដែរ ហើយ​មើល​ភាពយន្ត​ល្អ​ពីរ​បី​រឿង​របស់​ឥណ្ឌូនេស៊ី មិន​ស្គាល់​ចំណងជើង​ទេ រឿង​មួយ​នោះ​មាន​នាង​មច្ឆា និង​តួប្រុស​ឈ្មោះ​ ជីមី ចូលចិត្ត​សម្អាត​ទឹក​ឱ្យ​ស្អាត ហើយ​មិន​នេសាទ​ត្រី… ធម្មតា​មើល​អី​ក៏​មាន​ប្រយោជន៍​ដែរ គ្រាន់តែ​ពេលខ្លះ​ខ្ញុំចូលចិត្ត​បិទ​ឱ្យ​ខួរក្បាល​សម្រាក​មិន​ធ្វើការ។ ពេល​មើល​រឿង​គេ ទូទៅ​គឺនឹក​ឃើញ​ពីរឿង​ខ្លួន​ឯង ហើយ​ខ្ញុំ​ដឹង​ថា ជួនកាល​ខ្ញុំ​វង្វេង​គិតថា​ចង់​ធ្វើអ្វី​មួយ តែអត់​ទាន់​បាន​ធ្វើ ដល់​ក្រោយ​មក​ក៏ដឹងថា​បើខ្លួនឯង​បាន​ធ្វើ វានឹង​មិនល្អ​សម្រាប់​អ្នក​ដទៃ។ ទង្វើ​របស់​យើង​តែងតែ​ប៉ះពាល់​ដល់​អ្នកដទៃ ព្រោះ​យើង​មិនមែន​រស់នៅ​ក្នុង​លោក​ម្នាក់​ឯង ហេតុនេះ​បើចង់​ធ្វើអ្វី​មួយ​សម្រាប់​ខ្លួនឯង ក៏ត្រូវ​គិត​ដល់​មនុស្ស​ដែល​ពាក់ព័ន្ធ​នឹង​រឿង​របស់​យើង​ដែរ។ មិនធ្វើអី​ខុស​ដាក់​អ្នក​ដទៃ ក៏មាន​ន័យ​ថា​យើង​ធ្វើ​អំពើ​ល្អ​ដែរ។

Advertisements

Entry filed under: កម្សាន្ត.

បាត់គូដណ្ដឹង Something Happened in Bali

11 មតិ Add your own

  • 1. Navy  |  ខែមករា 27, 2010 ម៉ោង 8:44 ព្រឹក

    Paoun Phal ches chroeurn mok vichea nah nor…Multi-talented men nah…Aw..mahop 2 charn khang ler nis look delicious nas!

    Paoun like Korean drama too? Mee too. My favorite are “All about Eve”, “Green Rose”, “Winter Love”, and “Stairway to Heaven”. “Bad Love” is such a great one too….I haven’t seen “Firework” yet…was it good?

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែមករា 27, 2010 ម៉ោង 2:58 ល្ងាច

      Oh, Firework is really good! also “Super Rookie”, “Be Strong”, “Memory of Bali”… many of Korean drama i like.
      Firework is like the kind of philosophy story, talk about a woman writer who was married with a man of Nob even she still miss her boyfriend who is a doctor. I already watched it on TV, but I buy it to keep at home.

      ឆ្លើយតប
  • 3. ratha  |  ខែមករា 30, 2010 ម៉ោង 4:08 ល្ងាច

    ថៃ្ងនេះខ្ញុំសប្បាយចិត្តណាស់ដោយខ្ញុំចេះវាយខេ្មរយួនិគូត

    ឆ្លើយតប
    • 4. ចាន់ផល  |  ខែមករា 30, 2010 ម៉ោង 4:26 ល្ងាច

      ខ្ញុំ​ចូល​រួម​អបអរសាទរ អ៊ីចឹង!

      ឆ្លើយតប
  • 5. គីមឡុង  |  ខែ​កុម្ភៈ 22, 2010 ម៉ោង 2:51 ព្រឹក

    អានហើយ ចេះតែចង់សើច ! គិតទៅបើម្នាក់ៗ មានប្លុកចឹងមួយ ! ខ្ញុំប្រហែលជាឈប់ធ្វើអ្វីទាំងអស់ គឹគិតតែពីអង្គុយអានហើយមើលទៅ ! ហូ៎ បងចូលចិត្តអានសៀវភៅរបស់លោកពូគឺមចាន់ណាទេ ? គ្រប់សៀវភៅរបស់គាត់ គឺខ្ញុំមានទាំងអស់ ! ខ្ញុំចូលចិត្ត និង ស្រលាញ់សៀវភៅរបស់គាត់ណាស់ ! បើបងចូលចិត្តអានដែរ ខ្ញុំអានអោយបងខ្ជីបានណា !!! រិករាយខ្លាំងណាស់ ដែលបានស្គាល់ប្លុករបស់បង !

    ឆ្លើយតប
    • 6. ចាន់ផល  |  ខែ​កុម្ភៈ 22, 2010 ម៉ោង 10:44 ព្រឹក

      អរគុណ​ណា! ខ្ញុំ​ក៏​ចូលចិត្ត​សៀវភៅ​គាត់​ដែរ ហើយ​ធ្លាប់​បាន​ពី​គាត់​ពីរ​ក្បាល ពេល​ទៅ​ចូល​រួម​សន្និសីទ ស.អ.ខ 🙂 ពេល​ណា​ចង់​អាន ចាំ​ខ្ញុំ​ខ្ចី តែ​ពេល​នេះ​អត់​ទាន់​មាន​ពេល​អា​ន​ទេ ព្រោះ​ជាប់​លេង​ប្លក់ 😆
      អូហ៍! មែន​ហើយ នៅក្នុង​ទូសៀវភៅ​នោះ ខ្ញុំ​ចូលចិត្ត​អាន រឿង អ៊ីដាពីរនាក់ ​ប្រែ​ជា​ភាសា​ខ្មែរ​អត់​សូវ​ល្អ​ទេ តែ​សាច់​រឿង​ដើម​របស់​គេ​ល្អ​ណាស់! តើ​ធ្លាប់​អាន​ទេ? ជា​រឿង​របស់​ ជប៉ុន?

      ឆ្លើយតប
  • 7. គីមឡុង  |  ខែ​កុម្ភៈ 22, 2010 ម៉ោង 9:36 ល្ងាច

    ខ្ញុំអត់ធ្លាប់អានផង !!! ប្រហែលជាងមួយឆ្នាំកន្លងមកហើយ ! ដែលខ្ញុំខានបានអានរឿងប្រលោមលោក ! ព្រោះអានយូរៗទៅ ដូចជាកាន់តែយូរៗ ! តួស្រីក្នុងរឿងណាក៏ស្អាត ឯតួប្រុសវិញក៏សង្ហារ ! មានតែខ្ញុំអ្នកអានទេ ! ដែលមុខអត់ស្អាត អត់សង្ហារ ! ម្យ៉ាងវិញទៀត សាច់រឿងដូចជាមិនសូវត្រូវនិងសង្គមបច្ចុប្បន្នសោះ ! ម្ល៉ោះហើយ ខ្ញុំក៏ងាកអាន សៀវភៅធម៏របស់លោកតា ប៊ុត សាវង្ស និង សៀវភៅចិត្តវិទ្យារបស់លោកពូ គឹមចាន់ណាវិញទៅ ! តើបងធ្លាប់បានជួបលោកពូ គឹមចាន់ណា ញឹកញាប់ទេ? តើគាត់ជាមនុស្សបែបណា ? សំដីសំដៅបែបណា ? ព្រោះខ្ញុំមិនដែលបានឃើញគាត់ផ្ទាល់សោះ ! ធ្លាប់តែលឺសំលេងតាម សៀវភៅ និង រ៉ាតយូ ! ខ្ញុំមានអារម្មណ៏រីករាយណាស់ ! ដែលបានស្គាល់អ្នកនិពន្ធដ៏ល្អម្នាក់ដូចជារូបបង ! បងដឹងទេថា ខ្ញុំបានទុកបងជាគំរូហើយ ! ខ្ញុំស្រលាញ់ការតស៊ូព្យាយាម និង ចតិករបស់បង ! ថ្វីត្បិតតែខ្ញុំមិនធ្លាប់ស្គាល់ រឺ ជួយបងក៏ដោយ !!! 🙂 you are my super star !!!! just kidding te !

    ឆ្លើយតប
    • 8. ចាន់ផល  |  ខែ​កុម្ភៈ 23, 2010 ម៉ោង 11:34 ព្រឹក

      ខ្ញុំ​មិន​សូវ​បាន​អាន​សៀវភៅ​ច្រើន​ទេ តែ​អាន​ប៉ះ​ចំ​សៀវភៅ​ល្អៗ។ រឿង​ អ៊ីដាពីរនាក់ ជា​រឿង​កុមារ ដែល​អ្នក​និពន្ធ​មាន​សិល្ប៍​វិធី​តែង​ពូកែ​ណាស់ សាច់​រឿង​ក៏​ប្លែក​ទៀត! បើ​ប្រលោម​លោក​ស្នេហា​វិញ ខ្ញុំ​ធ្លាប់​អាន រឿង ស្នេហាបាក់ស្លាប ដែល​អ្នក​និពន្ធ​ប្រើ​ពាក្យពេចន៍​ពណ៌នា​​​ពីរោះ​ដូច​បាន​ស្ដាប់​​បទ​ចម្រៀង។

      ខ្ញុំ​ចាប់​អារម្មណ៍​សៀវភៅ​លោក​គ្រូ ប៊ុត សាវង្ស យូរ​ហើយ តែ​​អត់​ទាន់​អាន​ទេ (ធ្លាប់​អាន​មួយ​ក្បាល​ស្ដើង​ដែរ​តើ) គិត​ថា​ ថ្ងៃ​ក្រោយ​ទំនេរ​នឹង​អង្គុយ​អាន​វិភាគ​ធម៌​ឱ្យ​ឆ្អែត។

      ខ្ញុំ​ស្គាល់​លោក គឹម ចាន់ណា តែ​ម្ខាង​ គឺ​គាត់​អត់​ស្គាល់​ខ្ញុំ​ផង តែ​ខ្ញុំ​​ឃើញ​ទឹក​មុខ​គាត់​ម៉ឺងម៉ាត់​ណាស់ ហេតុនេះ​ខ្ញុំ​អត់​ហ៊ាន​ចូល​ជិត​ទេ! 😀

      ឆ្លើយតប
  • 9. គីមឡុង  |  ខែ​កុម្ភៈ 23, 2010 ម៉ោង 12:26 ល្ងាច

    តាមខ្ញុំយល់ ខ្ញុំថានេះប្រហែលជាចរិកដែលគាត់សំដែងចេញនៅខាងក្រៅទេ! ដើម្បីរក្សាលំនិងចិត្ត និង សតិរបស់គាត់អោយបានល្អ ជៀសវាងការនិយាយខុស រឺ បែកអារម្មណ៏ ! ព្រោះពេលខ្ញុំអានសៀវភៅរបស់គាត់ម្តងៗ ខ្ញុំទទួលអារម្មណ៏ថា ដូចជាបានស្តាប់គាត់និយាយចឹង! មិនដឹងជាយ៉ាងមិញ ! ហើយខ្ញុំមានអារម្មណ៏ថា គាត់ជាមនុស្ស ស្លូត រស់រាយ មិនខាចឆ្មើរឆ្មៃ ហើយថែមទាំងលេងសើច ច្រើនទៀតផង ! តែនេះគ្រាន់តែជាអារម្មណ៏របស់ខ្ញុំ ! មែនទែននោះ មិនដឹងយ៉ាងម៉េចទេ !!! 🙂 😀 អូ៎..បើបងចងអានសៀវភៅរបស់លោកតា ប៊ុត សាវង្សនោះ ចាំខ្ញុំយកអោយ បង ! រីករាយនិងអោយបងខ្ខីជានិច្ច ! 🙂 😀

    ឆ្លើយតប
    • 10. ចាន់ផល  |  ខែ​កុម្ភៈ 23, 2010 ម៉ោង 12:46 ល្ងាច

      អរគុណហើយ! ចិត្ត​ល្អណាស់ កូន​នេះ!

      ឆ្លើយតប
  • 11. គីមឡុង  |  ខែ​កុម្ភៈ 23, 2010 ម៉ោង 1:08 ល្ងាច

    មានអីត្រូវកំណាញ់ គ្រាន់តែប៉ុនឹង ! 🙂

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,595 hits
Visit Cute-Spot.com!

%d bloggers like this: