បាត់គូដណ្ដឹង

ខែមករា 21, 2010 at 5:53 ល្ងាច មតិ 14

តែងបទនេះមួយឆ្នាំទៅហើយ ពេលវេលាដើរលឿនគួរសម… ស្ដាប់បទនេះក៏នឹកឃើញពីខ្លួនឯងកាលណោះ… ល្ងង់ណាស់ (ឥឡូវនេះក៏នៅតែល្ងង់ដដែល) អ៊ីចឹងបានខ្ញុំសរសេរសាច់រឿងមនុស្សល្ងង់… អ្នកក្រុងគិតជ្រៅ សខ្មៅក៏ដៅមិនគាប់…  តែងបទនេះដើម្បីដាស់តឿនខ្លួនឯងកុំឱ្យឧស្សាហ៍វង្វេង…

Entry filed under: ចម្រៀង.

ស្រមោលខ្មៅ ថ្ងៃអាទិត្យ…នៅផ្ទះ

14 មតិ Add your own

  • 1. សេរីបណ្ឌិត  |  ខែមករា 21, 2010 ម៉ោង 11:06 ល្ងាច

    អត់​ទោស​ផង ! សួរ​បន្តិ​ច​ចុះ ! គូ​ដណ្ដឹង​បង​ផល​បាត់​ខ្លួន​ឬ ?..????????

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែមករា 22, 2010 ម៉ោង 12:29 ល្ងាច

      អត់ទេ! គូដណ្ដឹង បងសុវត្ថិទេ ហេហេ!

      ឆ្លើយតប
  • 3. रयना  |  ខែមករា 22, 2010 ម៉ោង 8:22 ព្រឹក

    អ្នក​និពន្ធ​មិន​ល្ងង់​តែ​ធ្វើ​ល្ងង់! អាន​ចម្រៀង​ក៏​ដឹង «អ្នក​ក្រុង​គិត​ជ្រៅ ស​ខ្មៅ​ក៏​ដៅ​មិន​គាប់» ល្ងង់​ត្រង់​ណា? ដឹង​ថា​អ្នក​ក្រុង​គិត​ជ្រៅ​ហើយ នៅ​ថា​ខ្លួន​ឯង​ល្ងង់​ទៀត!? កោត​តែ​ទៅ​រួច!? 😛

    ឆ្លើយតប
    • 4. ចាន់ផល  |  ខែមករា 22, 2010 ម៉ោង 12:51 ល្ងាច

      ដឹងត្រឹមតែគេគិតជ្រៅហ្នឹង… ឃ្លានេះគ្រាន់តែបញ្ជាក់ថា ខ្លួនឯងគ្មានលទ្ធភាពសេពគប់ជាមួយគេទេ ក៏មានន័យថាអត់មានបញ្ញាយកឈ្នះគំនិតឆ្លាតរបស់គេដែរ ព្រោះរាប់អានគេបានត្រឹមគេប្រើប្រាស់ប៉ុណ្ណោះ «អ្នកក្រុងគិតជ្រៅ សខ្មៅក៏ដៅមិនគាប់ ទុកយើងប្រៀបដូចទ្រនាប់» អាចនិយាយថា មិនល្ងង់ពេកទេ ព្រោះអាចយល់ចិត្តអ្នកដទៃ តែក៏មិនឆ្លាតដែរ ព្រោះចុះចាញ់គេងាយៗ… យ៉ាងណាទឹកដីកក់ក្ដៅបំផុត គឺមានញាតិមិត្តស្រលាញ់រាប់អាន ចាំបាច់ចង់រស់នៅទីកន្លែងមួយដែលគេមិនឱ្យតម្លៃធ្វើអី? ពេលភ្លៀងធ្លាក់បានដឹងថា ស្រលាញ់មេឃស្រឡះ ហើយដល់ពេលមេឃស្រឡះទើបដឹងថា ស្រណោះពេលភ្លៀង…

      ឆ្លើយតប
  • 5. ភារម្យ  |  ខែមករា 22, 2010 ម៉ោង 12:44 ល្ងាច

    “ស្ដាប់បទនេះក៏នឹកឃើញពីខ្លួនឯងកាលណោះ……” រឿងពិតរបស់បងមែនអត់?

    ឆ្លើយតប
    • 6. ចាន់ផល  |  ខែមករា 22, 2010 ម៉ោង 1:00 ល្ងាច

      អត់ទេ! ខ្ញុំនឹកឃើញពីពេលខ្ញុំកំពុងតែងបទនេះ… វាជាពេលខ្ញុំចាប់ផ្ដើមសរសេរអត្ថបទចម្រៀងដំបូងហ្នឹងណា! អារម្មណ៍កាលណោះ និងឥឡូវគឺខុសគ្នា… ខ្ញុំនៅតែជាខ្ញុំដដែលទេ តែពេលនេះខ្ញុំបានឆ្លងកាត់រឿងជាច្រើន ដែលកាលណោះខ្ញុំមិនទាន់បានជួប ហេតុនេះគិតត្រឡប់វិញ យល់ថាខ្លួនឯងចាស់ជាងមុន!

      ឆ្លើយតប
  • 7. សេរីបណ្ឌិត  |  ខែមករា 22, 2010 ម៉ោង 9:09 ល្ងាច

    បាត់​គូ​ដណ្ដឹង​ចាត់​ទុក​ថា​ល្អ​ហើយ….
    ទោះ​យ៉ាង​ណា​ក៏​គ្រាន់​ជាង​ខ្ញុំ​ឥឡូវ​ដែរ……

    ឆ្លើយតប
  • 8. ហនុមាន  |  ខែមករា 22, 2010 ម៉ោង 10:32 ល្ងាច

    បែបគូរដណ្តឹងខ្លាច ហើយ បើចេះតែស្រែកជំទាលយ៉ាងហ្នឹងនោះ ! 😀

    ឆ្លើយតប
  • 9. Narak  |  ខែមករា 23, 2010 ម៉ោង 10:28 ល្ងាច

    វ៉ាក់អើបងៗទាំងអស់គ្នា! ញ៉ុមមានដំណឹងល្អថាហង្សមាសជិត ចេញវ៉ុលថ្មីហើយ(បងផលដឹងស្រាប់ហើយ) វ៉ុល105 និង វ៉ុល106។ ញ៉ុមឃើញចាក់តាមប៉ុស្តិ My TV។ បងៗចង់បោះឆ្នោតអោយបទថ្មី បងឆន សុវណ្ណរាជអត់? ញ៉ុមប្រាប់លេខកូដ និងឈ្មោះសំរាប់ចូល បោះឆ្នោតណា!
    http://www.mytv.com.kh រួចវាយឈ្មោះ និង លេខកូដចូលរួចចុច Sign In។
    ឈ្មោះនិងលេខកូដមាន៖
    Tabu មានលេខកូដ 012
    An B មានលេខកូដ 01
    Dany12 មានលេខកូដ 013
    kaka014 មានលេខកូដ014
    សូមទោផងណាបើញ៉ុមដាក់ឈ្មោះនេះវាមិនគួរតែញ៉ុមចង់អោយអ្នកទាំងអស់គ្នាជួយគាំទ្រតារាចំរៀងរស្មីហង្សមាសទាំងអស់គ្នាព្រោះ បទថ្មីចេញហើយ ហើយកំពុងរង់ចាំអ្នកជួយបោះឆ្នោត

    ឆ្លើយតប
    • 10. Navy  |  ខែមករា 27, 2010 ម៉ោង 8:48 ព្រឹក

      chol chet Reach nas ter nov chhgai pek …chong bos chnot oy Reach der ning nah..Somnang laor nah…

      ឆ្លើយតប
  • 11. lysli  |  ខែមករា 24, 2010 ម៉ោង 6:17 ព្រឹក

    Lucky man! xD

    ឆ្លើយតប
  • 12. រដ្ឋ  |  ខែមករា 26, 2010 ម៉ោង 8:10 ល្ងាច

    មក​ពី​យើង​គិត​រាក់​ហើយ​ស្រាល បាន​នឹក​ឃើញ​ថា​គេ​គិត​ជ្រៅ​នោះ! មា​ន​អី​ធំដុំ​ទៅ គិត​ឲ្យ​បាន​ជ្រៅ​ដូច​គេ​ទៅ គ្មាន​អ្នក​ណា​ជាង​អ្នក​ណា​ទេ ។

    ឆ្លើយតប
  • 13. Navy  |  ខែមករា 27, 2010 ម៉ោង 10:13 ព្រឹក

    Lolz…………

    ឆ្លើយតប
  • 14. Narak  |  ខែមករា 30, 2010 ម៉ោង 8:06 ព្រឹក

    អរគុណបងៗច្រើនដែលបានជាំទ្របទ បងឆន សុវណ្ណរាជ៕ រីករាយណាស់ពេលខ្ញុំឃើញបទនេះទទួលបានចំនាត់ថ្នាក់លេខ២។ បទនេះទទួលបានសំលេងគាំទ្ររហូតដល់ ជាង1500 សម្លេង។ ពិតជាអស្ចារ្យមែនទែន។ ឥលូវនេះសំរាប់បងៗដែលនិយមចួលចិត្ត កញ្ញាឈិត សុវណ្ណបញ្ញា បង ណុបប៉ាយ៉ារិទ្ឋ បង សុវត្ថិ ជាពិសេស បងរាជ កុំភ្លេចគាំទ្រទាំងអស់គ្នាណា! អរគុណបងៗ

    ឆ្លើយតប

ទំលាក់ មួយចំលើយតប ទៅ Navy បោះ​បង់​ការ​ឆ្លើយ​តប

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 237,083 hits
Visit Cute-Spot.com!