នេះជារឿងឈឺចាប់…

ខែមករា 13, 2010 at 2:01 ល្ងាច មតិ 11

 

 ឈឺចាប់ម្នាក់ឯង 

…មិនដឹងថា អូនស្រលាញ់បងតាំងពីពេលណាទេ… កន្លងមក អូនដឹងតែម្យ៉ាងថា បុរសដ៏ល្អម្នាក់នេះមានអ្នកនៅក្នុងចិត្តហើយ… ពេលដែលបងប្រាប់ថាស្រលាញ់អូន បងមិនដឹងថាអូនរំភើបប៉ុណ្ណានោះទេ តែ… យ៉ាងណាក៏នៅតែគ្មានថ្ងៃនោះដែរ… អូនគិតថា អូនអាចយល់ពីអារម្មណ៍របស់បង… ប៉ុន្តែបងគ្មានថ្ងៃយល់ពីអារម្មណ៍របស់អូនទេ… អូននៅតែសប្បាយចិត្ត ដែលបងធ្លាប់ស្រលាញ់អូន ទោះបីកាលណោះគ្រាន់តែជាចន្លោះពេលនៃអារម្មណ៍ឯកា ដែលបងគ្មានគេនៅក្បែរ… អូនស្រលាញ់បង… តែអូនមិនរំខានអារម្មណ៍អ្នកទាំងពីរទេ… អូនគួរតែថែក្តីស្នេហ៍ម្នាក់ឯងនេះឱ្យដឹងតែម្នាក់ឯង​ជារៀងរហូត… អូនចង់ឃើញបងញញឹម… ហើយអូនក៏ញញឹមដែរ… សង្ឃឹមថា ពួកយើងទាំងបីនាក់នៅតែជាមិត្តល្អនឹងគ្នា…

បង្វែរវេលាឱ្យពុំងាសួរអូនជាថ្មី​វិប្បដិសារីស្ដាយហេតុអ្វីមិនទទួលស្នេហ៍​តែអូនគ្មានអំណាចអ្វីឱ្យផែនដីព្រមវិលបង្វែរ​គ្រប់យ៉ាងប្រែពេលបងជួបគេវិញ។

វេលារសាត់ផាត់ចិត្តស្នេហ៍ថែទុកក្នុងទ្រូង​ចង់ស្រែកប្រាប់បងថាគ្រាមុនអូនក៏ស្រលាញ់​មិនដឹងហេតុអ្វីទើបកាលណោះឱ្យអូននិយាយអ្វីមិនចេញ​ដល់គេត្រឡប់វិញបងលែងខ្វល់អូន។

ឈឺចាប់ម្នាក់ឯងមិនអាចថ្លែងប្រាប់អ្នកណា​ស្រក់ទឹកនេត្រាឯកាព្រោះលែងមានបង​កប់រឿងក្នុងចិត្តបេះដូងឈឺចាប់ផ្ទួនៗ​ជីវិតដូចក្បូនអណ្ដែតក្នុងសមុទ្រស្នេហ៍។

គ្រប់យ៉ាងកើតឡើងត្រឹមចន្លោះបេះដូងទំនេរ​បងក្បត់រូបគេត្រឹមមួយពេលដែលបងឯកា​តែចិត្តអូនស្រលាញ់បងជារៀងរហូតទុកក្នុងចិន្តា​ត្រឹមប្រាថ្នាឃើញរូបបងញញឹម។

នៅតែពេញចិត្តត្បិតដឹងថាបងធ្លាប់ស្រលាញ់​ទោះត្រូវចុះចាញ់ចិត្តស្រលាញ់ប្រែអស់សង្ឃឹម​ដើម្បីរូបបងស្រីម្នាក់នេះឈឺចាប់យ៉ាងណាក៏ខំញញឹម​អស់សង្ឃឹមម្នាក់ឯងល្អជាងបីនាក់។

 

ឈឺចាប់ពីរនាក់ 

អូនមិនយល់ពីអារម្មណ៍បងនោះទេ… តែបងយល់ពីអារម្មណ៍អូន ទោះអូនខំញញឹម ខំធ្វើហាក់ដូចជាសប្បាយចិត្ត តែកែវភ្នែកដ៏ទន់ជ្រាយមួយគូររបស់អូននៅតែបានប្រាប់បង… បងដឹងថា អូនស្រលាញ់បងតាំងពីយូរមកហើយ… តែ… បងក៏ត្រូវតែយល់ពីអារម្មណ៍មនុស្សដែលបងធ្លាប់ស្រលាញ់… ត្រឹមតែចន្លោះពេលមួយប៉ុណ្ណោះ បងបានក្លាយជាមនុស្សក្បត់ចិត្ត… បងមិនចង់ស្រលាញ់អូនទេ តែបងបានស្រលាញ់អូនបាត់ទៅហើយ… ពេលនេះជាការទទួលខុសត្រូវចំពោះអារម្មណ៍អតីតកាល… សូមទោសដែលបងមិនអាចប្រាប់អូនពីដួងចិត្តពិតរបស់បង… បងជាអ្នកខុស… ធ្វើឱ្យអូនឈឺចាប់… តែពួកយើងពិតជាមិនអាចធ្វើបាបចិត្តមនុស្សម្នាក់ដែលមិនបានដឹងរឿងអីសោះឡើយ…

ចន្លោះពេលគ្មានគេនៅក្បែរចិត្តក៏អាចប្រួលប្រែ​ចន្លោះពេលបេះដូងទំនេរគ្មានគេក៏ជាពេលក្បែរស្រី។

ចិត្តពេលនោះចាប់ផ្ដើមស្នេហ៍អូនទោះមិនគិតមានថ្មី​មិនដឹងអ្វីពីមួយថ្ងៃទៅមួយថ្ងៃស្នេហ៍ស្រីគ្មានព្រំដែន។

ធ្វើតាមបេះដូងសារភាព​បងស្រលាញ់អូនខ្លាំងណាស់​ដែលអូនដឹងច្បាស់ថាបងមានគេ​ធ្វើឱ្យអូនមិនទទួលស្នេហ៍​ហើយអ្វីគ្រប់យ៉ាងក៏បង្វែរ​នៅពេលដែលគេត្រឡប់មកផ្ដើមស្នេហ៍ជាថ្មី។

ស្នេហ៍អតីតសល់អាណិត​អារម្មណ៍ពិតអស់ស្រលាញ់​ស្នេហ៍រូបអូនគឺបេះដូងអ្នកទាមទារ​តែចុះចាញ់​ក៏ខឹងខ្លួនឯងចិត្តមិនស្មោះ​ក្បត់ចិត្តគេហើយនៅស្រណោះ​ឱ្យគេរងគ្រោះទាំងមិនដឹងខ្លួន​មិនអាចប្រាប់ស្ងួនអ្វីនៅក្នុងចិត្ត…

ថាបងពេលនេះលែងមានគេ​មានតែអូន​បោកខ្លួនឯងបោករូបគេបោកទាំងស្ងួន​ឈឺផ្ទួនៗព្រោះបងដឹងថាអូនក៏ស្នេហ៍​គ្រាន់តែហួសពេលដែលអូនទទួលស្នេហ៍។

 

ឈឺចាប់បីនាក់

ប្រហែលខ្ញុំទេជាអ្នកខុស… ខ្ញុំមិនអាចថែចិត្តមនុស្សដែលធ្លាប់ស្រលាញ់ខ្ញុំឱ្យនៅស្មោះនឹងខ្ញុំ… មិននឹកស្មានថា គ្រាន់តែចន្លោះពេលឃ្លាតគ្នាមួយ ខ្ញុំបានក្លាយជាមនុស្សម្នាក់ដ៏គួរឱ្យអាណិតបែបនេះសោះ… អរគុណអ្នកទាំងពីរហើយ… អរគុណ… ប្រហែលជាដឹងថាខ្ញុំឈឺចាប់ប៉ុណ្ណាហើយ តែវាគ្រាន់តែជាការឈឺចាប់គ្មានន័យ… មិនបាច់អាណិតខ្ញុំទេ… ខ្ញុំក៏មិនចេះធ្វើខ្លួនអាត្មានិយមដែរ ហើយមិនបាច់បន្ទោសខ្លួនឯងអីទៀតទេ… មនុស្សស្រលាញ់គ្នាគួរតែបានជួបគ្នា… ខ្ញុំនឹងបំពេញបំណងអ្នកទាំងពីរ… ការឈឺចាប់ដែលស្រលាញ់គេតែម្ខាងគ្មានអ្វីអស្ចារ្យទេ បើប្រៀបធៀបជាមួយនឹងអ្នកដែលស្រលាញ់គ្នាទាំងសងខាងហើយ តែមិនអាចស្រលាញ់គ្នានោះ… ទោះមិនធ្លាប់ត្រៀមខ្លួន តែខ្ញុំនឹងព្រមទទួលយកអ្វីៗដែលប្រែប្រួលទាក់ទងនឹងជីវិតរបស់ខ្ញុំ…

វេលាកន្លង​ចន្លោះពេលឃ្លាតគ្នាមានរឿងជាច្រើនបានប្រួលប្រែ​កំហុសអ្នកណា?​តើរូបអូនមែនទេ?​មិនអាចថែបងឱ្យស្មោះអូន។

ជួបគ្នាជាថ្មីដឹងថាលែងដូចមុន​តែបងខំធ្វើស្រលាញ់អូន​ទុកអូនជាអ្វី?​ព្យាយាមលាក់អូន​តាំងខ្លួនឯងចិត្តមហិមា។

ព្រោះតែខឹងខ្លួនឯងក្បត់ចិត្តខ្ញុំមែនទេ?​បានជាឈប់ជួបគេទាំងនឹកគេគ្រប់គ្រា​ធ្វើបែបនេះគិតថាឈឺចាប់ជាមួយគ្នា​ដើម្បីរូបខ្ញុំម្នាក់។

ព្រោះខុសខ្លួនឯងក្បត់ចិត្តខ្ញុំមែនទេ?​លះបង់រូបគេទាំងដឹងដែរគេស្មោះស្ម័គ្រ​អ្នកទាំងពីរព្រមលះបង់ឈឺចាប់តែពីរនាក់​តែអ្នកធ្វើឱ្យខ្ញុំយំ។ 

 

Advertisements

Entry filed under: ចម្រៀង.

Green & Nature ស្រមោលខ្មៅ

11 មតិ Add your own

  • 1. Navy  |  ខែមករា 15, 2010 ម៉ោង 10:32 ព្រឹក

    Aww…Pirous Nas…pit chea mean ney men. Thank you. You’re the best writer ever…Hope these two songs will catch everyone’s heart as “Hurt Alone”. Hope they will be out in the next vol…405??

    ឆ្លើយតប
  • 3. Narak  |  ខែមករា 16, 2010 ម៉ោង 8:25 ព្រឹក

    បងផល! បទថ្មីហ្នឹងចេញវ៉ុល405 មែនអត់? ញ៉ុមស្រលាញ់បហ្នឹងណាស់។ បើចេញ ពេលណាញ៉ុមនឹងិញស្តាប់ភ្លាម។ បងផល រស្មីហង្សមាសចេញស៊ីឌី 405….. នៅពេលណា? យូរហីឆាប់? ចុះបទវ៉ុល395 ចេញខារាអូខេអង្កាល? ញ៉ុមចាំស្តាប់ ដល់ហើយ។ បងជួយប្រាប់បងដាដាផង ឆាប់ចេញវ៉ុលថ្មីផង អ្នកគាំទ្រគាត់ ចាំស្តាប់ គ្រប់គ្នា។ បាត់មុខជិត10វ៉ុលហើ។ ពីញ៉ុម អ្នកគាំទ្រ រស្មីហង្សមាស។

    ឆ្លើយតប
  • 4. សុភា  |  ខែមករា 18, 2010 ម៉ោង 9:24 ល្ងាច

    ចេញពេលណាប្រាប់ខ្ញុំផង ខ្ញុំដូចជាចូលចិត្ត …

    ឆ្លើយតប
  • 6. Navy  |  ខែមករា 21, 2010 ម៉ោង 9:32 ព្រឹក

    Wonder…Is it safe to post the lyric in public like this? I meant…some people may steal your idea to make their own songs….

    ឆ្លើយតប
    • 7. ចាន់ផល  |  ខែមករា 21, 2010 ម៉ោង 4:24 ល្ងាច

      I use to think the same way you meant. Yes, I should think about this problem. However, writing is not come from only idea… I meant people must also have their natural talent , and idea can get from all around the world any way. But if I wait till these song are released, it is better. Thank Bong!

      ឆ្លើយតប
  • 8. Sopheakna  |  ខែតុលា 11, 2010 ម៉ោង 10:56 ព្រឹក

    This is a story song !
    So Great!

    ឆ្លើយតប
  • 9. ckvirya  |  ខែតុលា 11, 2010 ម៉ោង 1:54 ល្ងាច

    ចំណង​ចាក់់ស្រែះម៉្លេះ​ផល!?! សុទ្ឬតែជារឿង​​តឹងទ្រូង…

    ឆ្លើយតប
  • 10. មួយលីម  |  ខែតុលា 12, 2010 ម៉ោង 2:10 ព្រឹក

    កំសត់ណាស់​បង​ផល។​តែប៉ុនណឹង​ច្បាស់​ជា​បាន​យំលិច​ផ្ទះ​ទៀត​ហើយ​ខ្ញុំ។​បង​ផល​ហើយ​បទអស់ណឹង​ចេញ​កាល?

    ឆ្លើយតប
    • 11. ចាន់ផល  |  ខែតុលា 12, 2010 ម៉ោង 10:58 ព្រឹក

      ចេញ​លក់​ហើយ តែ​មិន​នៅ​ក្នុង​វ៉ុល​ជាមួយ​គ្នា​ទេ ច្រៀងដោយ បញ្ញា រាជ និង និសា។

      ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,585 hits
Visit Cute-Spot.com!

%d bloggers like this: