មនុស្សធុងសំរាម

ខែមករា 3, 2010 at 3:14 ល្ងាច មតិ 4

មនុស្សខ្លះមានជីវិតស្រដៀងនឹងធុងសំរាម ទោះខំធ្វើគុណដាក់គេយ៉ាងណា ក៏គេនៅតែបោះកាកសំណល់ចូល ហើយក៏គ្មានអ្នកណាគោរព ឬស្រលាញ់ដែរ…

 

ដូចស្លឹកឈើរសាត់ក្នុងខ្យល់​ជីវិតទារទឹកភ្នែកហូរគ្មានកោះត្រើយ​រស់ម្នាក់ឯងក្រោមមេឃល្វឹងល្វើយ​ធម្មជាតិអើយបង្កើតខ្ញុំដើម្បីអ្វី?

នៅពេលគ្មានអ្នកណាស្រលាញ់​តាំងចិត្តមិនព្រមចុះចាញ់ក៏គ្មានន័យ​ចិត្តបរិសុទ្ធស្រាលដូចសំឡី​មនុស្សរាល់ថ្ងៃឱ្យខ្ញុំបាក់ស្បាតរាងចាល។

មានតំណែងត្រឹមធុងសំរាម​មាននាទីត្រឹមតាមបម្រើ​ភាពតោកយ៉ាកកំដរពិភពឯកា​គ្រប់យ៉ាងតែងគិតគេ​យល់ចិត្តគេគ្រប់វេលា​សួរលោកា​ហេតុអ្វីបានជាគ្មានអ្នកណាយល់ចិត្តខ្ញុំ?

 

ដូចទម្លាក់ផ្ទាំងថ្មលើទ្រូង​លើបភ្លើងកម្លោចបេះដូងស្លាក់សម្ដី​ឆ្អែតជីវិតចាញ់កលអប្រិយ​បាត់បង់អ្វីៗផែនដីអយុត្តិធម៌។

នៅពេលគ្មានអ្នកណាឱ្យតម្លៃ​ទោះខំធ្វើល្អរាល់ថ្ងៃគ្មានអ្នកយល់​ធុងសំរាមដិតស្នាមសំណល់​អាចស្មោះសមិនអាចទាមទារស្នេហា។

មានតំណែងត្រឹមធុងសំរាម​មាននាទីត្រឹមតាមបម្រើ​ភាពតោកយ៉ាកកំដរពិភពឯកា​គ្រប់យ៉ាងតែងគិតគេ​យល់ចិត្តគេគ្រប់វេលា​សួរលោកា​ហេតុអ្វីបានជាគ្មានអ្នកណាយល់ចិត្តខ្ញុំ?

 

នេះជាអត្ថបទចម្រៀងដែលខ្ញុំតែងចប់ជាយូរមកហើយ តែមិនបានបញ្ចូល ត្បិតថាអត្ថន័យបែបនេះពុំសូវមានអ្នកចូលចិត្តស្ដាប់ តែខ្ញុំចូលចិត្តអត្ថន័យនេះណាស់ ទើបរក្សាទុក…

Advertisements

Entry filed under: ចម្រៀង.

High School Love’s Story ផ្កាឥន្ទនេលរីកហើយ!

4 មតិ Add your own

  • 1. Virya  |  ខែមករា 12, 2010 ម៉ោង 4:00 ល្ងាច

    ខ្ញុំ​តែង​គិត​ថា​ខ្លួន​ឯង​ជា​ធុង​សម្រាម​អារម្មណ៍ ឬ​ជា​បង្គន់​របស់​មនុស្ស​ដែល​ជិត​ស្និទ្ធ​នៅ​ជុំ​វិញ​ខ្លួន​ខ្ញុំ​ មិន​ថា​ប្អូន​ស្រីជីដូន​មួយ មិន​ថាមិត្តភ័ក្ត​ជិត​ស្និទ្ធ មិន​ថា​ញាតិ​ចាស់ទុំ​មួយ​ចំនួន ហើយ​ឈាន​ទៅ​ដល់​ឪពុក​ម្តាយ​មិត្ត​ភ័ក្ត ពេល​ដែល​មាន​កង្វល់​ក្នុង​ចិត្ត ពេល​ដែល​ត្រូវ​ការ​អ្នក​ពិភាក្សា ពេល​ដែល​ត្រូវ​ការ​បញ្ចេញ​ភាព​តាន​តឹង​ចេញ​ពីទ្រូង​ គេ​តែ​នឹក​ឃើញ​ខ្ញុំ​ ។

    ខ្ញុំ​តែង​ធ្វើ​តួនាទី​ដ៏​ល្អ​ជា​ធុងសម្រាមអារម្មណ៍ មិន​បាន​បង្ខំ​ចិត្ត​ធ្វើ​ទេ ហើយ​ក៏​មិន​សប្បាយ​ចិត្ត​នឹង​ធ្វើ​ដែរ តែពេល​បាន​ទទួល​ការងារ​ហើយ​ តែង​ធ្វើ​ឲ្យ​អស់ពីសមត្ថភាព ព្រោះ​អ្នក​ដែល​ចូល​មក​ប្រើ​សេវាកម្ម​របស់ខ្ញុំ សុទ្ធ​សឹង​ជាមនុស្ស​ដែល​ជិត​ស្និទ្ធ ហើយ​តែង​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ក្រោយ​ពេល​បាន​ជួយ​យក​អាសារ​អ្នក​ទាំងនោះបាន​ ។

    នឹក​តូច​ចិត្ត​តែ​ម្យ៉ាង​ទេ… នៅ​ពេល​ដែល​យើង​ត្រូវ​ការ​ប្រើ​សេវាកម្មធុង​សម្រាម​អារម្មណ៍​ បែរ​ជា​គ្មាន​កន្លែង​ណា​បើ​ក​ទទួល​យើង​ទៅ​វិញ ងាក​ទៅខាង​ណា​ក៏​គេ​បែរ​ខ្ន​ង​ដាក់ ស្រែក​រក​ជំនួយ​ឃើញ​តែ​មនុស្ស​នៅជុំ​វិញ​ខ្លួន​យក​ដៃខ្ទប់​ត្រចៀក រឹត​តែ​ខ្លាំង​ជាងនេះ​ទៅ​ទៀត រឿង​របស់​ខ្ញុំ​ជា​រឿង​ដែល​​ហាស្លាក់​ខ្ជាក់មក​ស្លែង ។

    ឬ​ដូច​ជា​ពាក្យ​គេ​ថា​ «កាំបិត​មិន​អាច​ចិត​ដង​ឯងបា​ន​ទេ​ ឬ គ្រូពេទ្យ​មិន​អាច​លើកដៃយក​កាំបិត​មិន​វះ​កាត់សាច់​ខ្លួន​ឯង​បានទេ» ប្រហែល​ជា​អញ្ចឹង​ហើយ​មើល​ទៅ!

    ពេល​អាន​អត្ថបទ​ចម្រៀង​ខាង​លើ​របស់​លោក​ចាន់ផល ខ្ញុំ​អាច​រក​ឃើញ​ន័យ​ផ្សេង​មួយ​ទៀត​របស់​ពាក្យ​ថា​​មនុស្ស​ធុង​សម្រាម !

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែមករា 13, 2010 ម៉ោង 3:14 ល្ងាច

      មនុស្សគ្រប់គ្នាកើតមកគឺមានកាតព្វកិច្ចដែលត្រូវកើត ហេតុនេះរស់នៅត្រូវស្រលាញ់កាតព្វកិច្ចរបស់ខ្លួន ហើយរៀនធ្វើខ្លួនឱ្យកាន់តែមានប្រយោជន៍។ ខ្ញុំនេះក៏យ៉ាប់ណាស់ដែរ តាំងពីតូចមកពូកែខាងតូចចិត្តតូចថ្លើម និងគិតរឿងឥតប្រយោជន៍ តែហេងវិញព្រោះចេះដឹងខ្លួនដែរ… និយាយទៅ យើងមិនអាចរើសឱ្យខ្លួនឯង កើតមកមានវាសនាយ៉ាងម៉េចបាននោះទេ អ៊ីចឹងទេ បើបានកើតមកមាននាទីជាធុងសំរាមហើយ ត្រូវតែធ្វើជាធុងសំរាមមួយដ៏ល្អ គឺគួរតែទទួលស្គាល់ខ្លួនឯង សប្បាយចិត្តនឹងរស់នៅជាខ្លួនឯង ព្រោះបើទោះជាមិនចង់ធ្វើជាខ្លួនឯង ក៏យើងនៅតែជាខ្លួនឯង… រឿងរ៉ាវក្នុងវដ្ដសង្សារនេះ គឺត្រឡប់ត្រឡិនអ៊ីចឹង ហើយដែលខ្ញុំខំសរសេរវែងឆ្ងាយពីលើមកដល់ត្រឹមនេះ គ្រាន់តែចង់ប្រាប់ថា ខ្ញុំសរសើរចំពោះជីវិត Virya ណាស់ រស់នៅបែបនេះហើយមានប្រយោជន៍ កុំទៅខ្វល់ចង់បានអ្វីពីអ្នកដទៃ តែត្រូវយកចិត្តទុកដាក់ធ្វើល្អចំពោះពួកគេវិញឱ្យបានច្រើន។ ខ្ញុំរាល់ថ្ងៃនេះកំពុងតែរៀនហាត់ចិត្តលុតកាយ ឱ្យក្លាយជាមនុស្សមានប្រយោជន៍ មនុស្សល្អ ដែលមនុស្ស ឬទេវតាសុទ្ធតែស្រលាញ់ និងតាមថែរក្សា ហើយបើទោះជាគេមិនស្រលាញ់ ក៏កុំឱ្យគេស្អប់ដែរ ហើយបើគេស្អប់ក៏ខ្ញុំមិនស្អប់គេដែរ! សំខាន់យើងត្រូវធ្វើជាខ្លួនយើងឱ្យបានល្អបំផុត។ អតីតកាលគឺជាគ្រូដ៏ល្អរបស់យើង អាយុកាន់តែច្រើន យើងក៏រៀនបានកាន់តែច្រើន ហើយក៏… សប្បាយចិត្តណាស់ដែលបានកើតជាមនុស្ស។ យ៉ាងណាជាមនុស្សនៅតែចៀសមិនផុតពីការវង្វេងម្ដងម្កាល ហេតុនេះត្រូវឧស្សាហ៍មើលខ្លួនឯងឱ្យដូចមើលអ្នកដទៃ ហើយត្រូវរៀនរកច្រកចេញពីផ្លូវវង្វេងវិញ។ គិតទៅ ន័យជីវិត កើតមាននៅពេលមនុស្សចេះធ្វើរឿងមានប្រយោជន៍សម្រាប់មនុស្សដូចគ្នា។

      ឆ្លើយតប
  • 3. ធ្វើឱ្យខ្ញុំលែងយល់ « អនុស្សាវរីយ៍  |  ខែកញ្ញា 10, 2010 ម៉ោង 2:43 ល្ងាច

    […] «ប្រហែលជាទុកដូចធុងសំរាមហើយ! មនុស្ស​ធុង​សំរាម!» […]

    ឆ្លើយតប
  • 4. គីមឡុង  |  ខែវិច្ឆិកា 2, 2010 ម៉ោង 2:43 ព្រឹក

    ស្រលាញ់អត្ថន័យនេះណាស់ ! 🙂

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 179,138 hits
Visit Cute-Spot.com!

%d bloggers like this: