High School Love’s Story

ខែមករា 1, 2010 at 7:35 ល្ងាច មតិ 38

High School Love’s Story គឺជាខ្សែភាពយន្តខ្នាតធំ ដែលនិពន្ធ និងដឹកនាំសម្ដែងដោយ លោក កៅ សីហា ជំនួយការដឹកនាំសម្ដែង លោក ឆយ វិជ័យ ថតដោយ លោក ជា ឈីម រីឯខ្ញុំមានតួនាទីជាជំនួយការទូទៅ ដែលមិនទាន់ដឹងថាត្រូវធ្វើអីខ្លះនៅឡើយទេ។

ទិដ្ឋភាពពិធីសែនក្រុងពាលី ចាប់ផ្ដើមថត រឿង High School Love’s Story

នេះជាអត្ថបទចម្រៀង ដែលខ្ញុំបានសរសេរបញ្ចូលក្នុងខ្សែភាពយន្តនេះ៖

នេះជាស្នេហាពិត

វេលានៅជិតអ្នកខ្ញុំស្គាល់ជីវិត ចេះកុហកចេះក្បត់ការពិតដូចគ្មានគិតអ្វី ត្រឹមជាអ្នកស្និទ្ធស្នាលក៏រស់មានន័យ មិនខ្វល់ថាជាអ្វីគ្រាន់ចង់មើលថែ។

បើពេលណាអ្នកឯកា ប្រាថ្នាអង្គុយនៅក្បែរ កាន់ដៃអ្នកក្រោមដួងខែ ប្រាប់ឱ្យអ្នកកុំខូចចិត្ត។

តើនៅពេលនេះអ្នកនៅទីណា? ខ្ញុំនៅត្រង់នេះរង់ចាំអ្នករាល់ថ្ងៃ នៅចងចាំសម្ដីអ្នកសួរថា មានទេស្នេហាពិត?

ហេតុអ្វីពេលនេះអ្នកទុកខ្ញុំចោល? ឱ្យរស់តែលតោលក្នុងព្រហ្មលិខិត គឺអ្នកនេះហើយជាស្នេហាពិតរបស់ខ្ញុំ។

 

រឿងដែលគិតថាអ្នកទទួលមិនបាន ក៏មិនស្មានថាខ្លួនឯងហ៊ាននិយាយចេញដែរ ស្រលាញ់អ្នកខ្លាំងណាស់ អ្នកមិនដឹងទេ នេះគឺជាក្ដីស្នេហ៍ដែលដឹងតែខ្ញុំ។

ទីបំផុតអ្នកព្រមប្រាប់ ថារូបអ្នកក៏ស្រលាញ់ខ្ញុំ តែជាពេលដែលខ្ញុំយំ ព្រោះឃ្លាតអ្នករៀងរហូត។

តើនៅពេលនេះអ្នកនៅទីណា? ខ្ញុំនៅត្រង់នេះរង់ចាំអ្នករាល់ថ្ងៃ នៅចងចាំសម្ដីអ្នកសួរថា មានទេស្នេហាពិត?

ហេតុអ្វីពេលនេះអ្នកទុកខ្ញុំចោល? ឱ្យរស់តែលតោលក្នុងព្រហ្មលិខិត គឺអ្នកនេះហើយជាស្នេហាពិតរបស់ខ្ញុំ។

 

Advertisements

Entry filed under: ភាពយន្ត.

កំណាព្យខ្ញុំ មនុស្សធុងសំរាម

38 មតិ Add your own

  • 1. វុឌ្ឍី វុឌ្ឍ  |  ខែមករា 1, 2010 ម៉ោង 9:11 ល្ងាច

    តួចាស់ៗដល់ហើយ ហើយដូចមិនសមជាសិស្សវិទ្យាល័យស្អីតិចសោះ

    ឆ្លើយតប
  • 2. ក្មេងស្រែ  |  ខែមករា 2, 2010 ម៉ោង 11:49 ព្រឹក

    មកពីអ្នកដឹកនាំរឿងអត់អោយតំលៃដល់អ្នកមានបទពិសោធន៌ដែលនៅក្មេង ហើយអាចនឹងគិតថា ក្មេងពេកខ្លាចថតមិនកើត! រឺពួកតារាចាស់ៗ ត្រូវបានណែនាំទៅកាន់ថៅកែកុនមួយនេះតាមរយៈមេខ្យល់ម្នាក់ ដែលជាអ្នករកម៉ូយថតអោយតារាទាំងអស់ទូទាំងប្រទេស។

    ឆ្លើយតប
    • 3. វុឌ្ឍី វុឌ្ឍ  |  ខែមករា 2, 2010 ម៉ោង 1:11 ល្ងាច

      ប្រហែលចឹងដឹង

      ឆ្លើយតប
  • 4. ក្មេងតូច  |  ខែមករា 2, 2010 ម៉ោង 12:47 ល្ងាច

    គេអត់ព្រមយកញុមធ្វើតួណ៎ 😥 និយាយលេង ^_^

    ឆ្លើយតប
  • 5. engsamnang  |  ខែមករា 2, 2010 ម៉ោង 1:59 ល្ងាច

    តួរាងចាស់បន្តិច​តែមិនបព្ហា អោយតែចេះសំដែងបានល្អ និងការរៀបចំ ខ្លួន ទៅមើលទៅវាកេ្នងហើយ៕ រូបផ្សាយ ពណ៌រចនា គ្រាន់បើ ទាក់ទាញ តែ មិនសូវឆ្លុះ ន័យសោះ។ ខ្ងុំឆ្ចល់ណាស៉​ពួកវិទ្យាល័យក្នងរឿងនេះ ម៉េញ កលេងម៉ូតសក់ម្លេះ ពួកគេអ្នករៀន រឺ កពួកដើរលេង។ តើរឿងនេះ និយាយដើម្បីអប់រំ រឺកស្នេហាសុទ្ធសាច? និយាយ បងផលឯងមានតួនាទី ជាជំនួយការ មែនទែន៊ សូមអបអរ បានបញេ្ជញ ស្នាដៃហើយ បងឯង។ រឿងនេះជារឿងខ្នាតធំមែនទេ ចំាថតចប់ ចំាទៅមើល។ បើ​ល្អ ខ្ងូំនឹងគាំទ្រ។ ខ្ងូំនឹងសរសេរវាក្នុង អត្តបទបរទេសធំ​ ប្លក និង ការពិភាស្សា ដើម្បីផ្សព្វផ្សាយថារឿងខែ្មរមិនអត់ បើរឿងនេះល្អមែន។ សូមពរ៌មានបន្ងែមផងណា។ ជាចុងក្រោយសូមអរគុណ សូមអោយបងផលឯង ផលិតរឿងនេះបានល្អចុះ។ ខ្ងុំនឹងចំាគំាទ្រ និង ខិតខំ រៀនថ្នាក់វិទ្យាល័យអោយចប់ ដើម្បីបានរៀនផ្នែក ភាពយន្តអោយបានល្អ។

    ឆ្លើយតប
  • 6. Narak  |  ខែមករា 2, 2010 ម៉ោង 3:31 ល្ងាច

    និយាយអញ្ចឹង បងផល រឿងហ្នឹងចាប់ថតនៅ? ញ៉ុមគិតថា បើរឿងហ្នឹង ថតដោយហង្សមាស ប្រាកដជាឡូយម៉ង់។ អូ!បង បទថ្មីបីវ៉ុល មានបទ ណាខ្លះដែលបងតែង? ញ៉ុមស្រលាញ់ជាងគេវ៉ុល 403 និង បទបង ព្រាបសុវត្ថិ សង្សារ និងបទ I saw you។ វ៉ុល404 ក៏កាលីបដែរ មែនទេបងផល?

    ឆ្លើយតប
    • 7. ចាន់ផល  |  ខែមករា 2, 2010 ម៉ោង 3:57 ល្ងាច

      រឿងនេះជិតចាប់ថតហើយ!
      ស៊ីឌី រស្មីហង្សមាស ថ្មី ៣ វ៉ុល ៤០២, ៤០៣, ៤០៤ មានអត្ថបទចម្រៀងខ្ញុំចំនួន ៦ បទ៖ សារលាក់ស្នេហ៍, គ្រប់ពេលវេលាបងស្រលាញ់អូន, អូនផ្ដើមតែមិនបញ្ចប់, I like Ur missed call, គឺអូន និង ឈឺចាប់ម្នាក់ឯង។ បទ I saw you ឱក សុគន្ធកញ្ញាច្រៀងពីរោះ ខ្ញុំក៏ចូលចិត្តដែរ ហើយបទ Honey Honey ក៏ពីរោះដែរ។

      ឆ្លើយតប
      • 8. khmerse7en  |  ខែមករា 4, 2010 ម៉ោង 9:12 ព្រឹក

        បទដែលបងនិយាយទាំងប៉ុន្មានខ្ញុំមិនទាន់បានស្តាប់ទេ តែនៅក្នុងនោះ​មានបទគឺអូន ដែលបានស្តាប់ ហើយខ្ញុំចូលចិត្តបទនោះខ្លាំងណាស់។

  • 9. ចាន់ផល  |  ខែមករា 2, 2010 ម៉ោង 4:16 ល្ងាច

    ចាំខ្ញុំនិយាយខ្លះៗប្រាប់តាមដែលដឹងខ្លះៗ… តួសិស្សវិទ្យាល័យទាំងនេះរាងចាស់ៗតិចហើយ ប្រហែលជាមកពីស្ថានភាពជីវិតពួកគេ គឺក្របានចូលរៀន ណាមួយពួកហ្នឹងគិតពីរឿងស្នេហាពេក ក៏រៀនមិនសូវពូកែ ហើយរៀនត្រួតថ្នាក់ក៏មិនដឹង។

    ខ្ញុំក៏បានពិភាក្សាជាមួយអ្នកដឹកនាំរឿងពីការរើសតួសម្ដែងនេះដែរ តែគាត់មានហេតុផលសមរម្យរបស់គាត់។ បើយើងពិនិត្យទៅរូបផ្សាយនេះក៏អាចយល់ខ្លះដែរថា ពួកគេមិនមែនជាអ្នករៀនសូត្រប៉ុន្មានទេ ហើយថែមទាំងមានស្នេហាប្លែកៗទៀត គឺប្រុសស្រឡាញ់ប្រុសហ្នឹងណា។ បើហៅក្មេងតូចឱ្យមកថតតួបែបនេះ តើហ៊ានអត់? រឿងនេះប្រហែលជាភាពយន្តទីមួយនៅស្រុកខ្មែរហើយ គឺប្លែកពី រឿង «ខ្ញុំជាអ្នកណា?» របស់ អ្នកស្រី ពាន់ភួងបុប្ផា ដែលនិយាយពីស្រីស្រលាញ់ស្រី។

    ឆ្លើយតប
    • 10. engsamnang  |  ខែមករា 3, 2010 ម៉ោង 1:59 ល្ងាច

      អូ អញ្ជឹងទេតើ។ ប៉ុណោះ ស្តាប់ទៅដូចជាគ្រាន់បើ ហេតុផល ត្រឹមតូ្រវ បើរឿងនេះ និយាយពីសិស្សដើរលេង ខ្ងុំយល់ស្របចំពោះការតែង ខ្លួន របស់ពួកគេ ដែលលេងសក់ ខុសពីរឿងខ្លះ និយាយពីតួអង្គខំរៀនណាស់ តែតែងខ្លួនដូចកេ្មងអាវ៉ាសេ។ អរគុណ ដែលឆើ្លយតប ថតពេលណា ហើយ ពេលណាហើយ។ ប្រើកាមេរ៉ាម៉េញដែរ ភាសានិយាយ យ៉ាងម៉េញ រឺក របៀបដូចភាពយន្តខែ្មរសព្វថៃ្ច។ បើបងផល អាចផលិត ប្រហែលប្លែកជាងគេមើលទៅ។

      ឆ្លើយតប
      • 11. ចាន់ផល  |  ខែមករា 3, 2010 ម៉ោង 6:02 ល្ងាច

        មិនមែនខ្ញុំផលិតទេ គ្រាន់តែស្គាល់ស្និទ្ធស្នាលជាមួយអ្នកផលិត អាចរិះគន់គាត់ត្រង់ៗបាន ហើយគាត់ក៏ឱ្យទៅធ្វើជំនួយការទូទៅ ប្រាប់ថាត្រូវកត់វិនាទីយ៉ាងម៉េចទេ អត់ទាន់យល់ផង តែបើបានប្រឡូកម្ដងស្រួលសរសេរកុននៅថ្ងៃក្រោយ។

  • 12. Narak  |  ខែមករា 2, 2010 ម៉ោង 5:56 ល្ងាច

    បទថ្មីៗហ្នឹងពិរោះមែន ហើយកាលីបទៀត។ និយាយអញ្ចឹងបទភ្លេង ចិនដែលញ៉ុមផ្ញើរអោយតាម E-mail បងតែងអត់? បើអត់ទេ ក៏មិនអីដែរ ព្រោះខ្លាចបងផលឯងរវល់តែងបទថ្មី។ អូហ! មែនបងផល បង មីដាដា​មានចេញបទថ្មីអត់? ញ៉ុមខានឃើញវ៉ុលថ្មីផស់គាត់ជាង10វ៉ុលហើយ។ ប្រាប់ផងណា!

    ឆ្លើយតប
    • 13. ចាន់ផល  |  ខែមករា 2, 2010 ម៉ោង 6:34 ល្ងាច

      បងដាដា ក្រោយរៀបការបានប្រពន្ធស្អាតហើយ គាត់មិនសូវច្រៀងទេ ខ្ញុំកម្រឃើញគាត់មកក្រុមហ៊ុនណាស់ តែខ្ញុំក៏មិនអាចដឹងពីចម្រៀងថ្មីៗរបស់គាត់ដែរ។

      ឆ្លើយតប
  • 14. Narak  |  ខែមករា 2, 2010 ម៉ោង 9:26 ល្ងាច

    មែនហ្នឹងបង! គាត់ការហើយអត់ថតបទថ្មីសោះ ញ៉ុមអផ្សុកណាស់ ចង់ស្តាប់បទគាត់ តែបានស្តាប់តែវ៉ុលចាស់ៗ ត្រឹមវ៉ុល 390។ បងផល សុំសួរមួយ! បងរក្សាមានចេញវ៉ុលថ្មីអត់? ញ៉ុមលឺបទ Honda Dream បងរក្សាច្រៀង ជាមួយកញ្ញា លីអ៊ីវ៉ាធីណា។ បង ប្លុកផស់ញ៉ុម គឺ
    http://www.hellophotoforyou.wordpress.com
    កុំភ្លេចចូលលេងផ្ទះញ៉ុមណា!

    ឆ្លើយតប
  • 15. USKHMER  |  ខែមករា 3, 2010 ម៉ោង 10:30 ព្រឹក

    ហឹមខ្ញុំមិនចេះតែវាយតំលៃភាពយន្តខ្មែរទេ។ សួរថាមុននឹងសំដែង អ្នកថតគួរតែទៅសិក្សារ នៅវិទ្យាល័យណាមួយដើម្បី ប្រលូកជាក់ស្តែង ទាំងទិដ្ឋភាព ខាងក្រៅ នឹងខាងក្នុង ដើម្បីអោយអ្នកមើលដឹងថា អារម្មណ៍សិស្ស វ័យនៅវិទ្យាល័យ វាយ៉ាងម៉េច? ត្រូវរឺអត់? កុំចេះតែចេញចូល មុខអាដែលៗ ខុសពីសាច់រឿងពិតដែលកើត ពិតៗរាល់ថ្ងៃនៃទិដ្ឋភាព វិទ្យាល័យ ការលេង ការរៀន ការសេពគប់មិត្ត ការស្រលាញ់ ។ល។

    ដូខរូបរាងតួឯកខាងលើវាខុសប្រាកចាក ពីការពិតបាត់ទៅហើយ បើខ្ញុំមិនច្រលំទេ ល្បងមួយឈ្មោះទី នៅរូបថតខាងលើ គឺអាយុ ចូល៤០ ទៅហើយ ទោះបីមុខខំបិទម្សៅរាងក្មេង តែចិត្តគំនិត មិចនឹងអាចដឹងថា អត្តចរិកនៃវិទ្យាល័យ យ៉ាងមិចទៅ?
    ភាគច្រើននៃរឿងខ្មែរគឺបែប មនោសញ្ជេតនា ភាសាអង់គ្លេសគឺ drama ដែលមានតែ ការស្រលាញ់ ឈ្នានីស ច្រណែន ហើយចុងក្រោយ គឺតួអាក្រក់ស្លាប់ ព្រាត់ប្រាស់ ឯតួល្អបានជួបគ្នា ។ល។ និយាយអោយចំគ្រាន់តែចេញសាច់រឿងភ្លាម គឺគេអាចដឹង នៅចុងបញ្ចប់បាត់ទៅហើយ

    ដោយសារភាពអាដែលៗៗៗៗ នឹងហើយបានជានាំអោយអ្នកមើល សាំ ។ល។

    វាខុសពីភាពយន្តដែលអ្នកមើលគេជក់ចិត្ត ស្រក់ទឹកភ្នែគតាមសាចរឿង មានកំហឹងចំពោះតួអង្គ ចង់ធ្វើតាមតួអង្គ គឺដោយសារ អ្នកនិពន្ឋគឺចូលប្រលូកជាក់ស្តែង ជាមួយនឹងទិដ្ឋភាពផ្ទាល់ បើរៀបរាប់ពីស្រុកស្រែ ណាមួយ គឺគេទៅនៅស្រុកស្រែ រាបខែ យកការណ៍ ដើរហើរជាមួយអ្នកស្រែ ។ល។ វាមិនមែនឃើញ ក រួចមកសសេរអោយគេសំដែងថា កទេ

    ឆ្លើយតប
    • 16. ក្មេងស្រែ  |  ខែមករា 3, 2010 ម៉ោង 10:37 ព្រឹក

      មែនហើយបង! ដូចបងនិយាយចឹង, ត្រឹមតែទៅមើល ៤-៥ ថ្ងៃ មិនអាចដឹង​ពីដំណើរការរស់នៅបស់គេពិតទេ! ជីវិតពិត មិនដូចអ្វីដែលពួកគេយកមកសំដែង ហើយមាន happy ending រហូតដែរ ។ ដូចនេះទាំងអ្នកនិពន្ធ និងអ្នកដឹកនាំ ព្រមទាំងអ្នកសំដែងគួរតែស្វែងយល់ទាំងអស់គ្នា!

      ឆ្លើយតប
    • 17. engsamnang  |  ខែមករា 3, 2010 ម៉ោង 2:06 ល្ងាច

      យល់ស្រប៕ រឿងខែ្មរសព្វថៃ សុំានិងដដែល និង និយាយពីភាពជាក់សែ្តង ទាំងអាមួយចប់និងភាគ អន់ជាងរឿងហុងកុង ឆ្ងាយ។ ខ្ងូំកំពុង តែសរសេរពីការវិភាគនៃរឿងភាគហុងកុងពេលនេះ។

      ឆ្លើយតប
      • 18. ចាន់ផល  |  ខែមករា 3, 2010 ម៉ោង 6:13 ល្ងាច

        ចាំខ្ញុំជួយធ្វើអ្នកនាំពាក្យឱ្យណា៎! យ៉ាងណាសូមជួយគាំទ្រផង ព្រោះភាពយន្តមួយនេះ អ្នកនិពន្ធ អ្នកដឹក សុទ្ធតែថ្មីស្រឡាង ផលិតកម្មក៏ថ្មីស្រឡាងដែរ «ផលិតកម្ម រតនមហាសាល» ចង់ប្រាប់ថា ពួកយើងនឹងខំធ្វើរឿងមួយនេះដោយក្តីស្រលាញ់សិល្បៈទី៧ និងតាមលទ្ធភាព។

      • 19. ឈុន បញ្ញាណាវីន  |  ខែកញ្ញា 11, 2011 ម៉ោង 8:00 ល្ងាច

        មែនហ្នឹងហើយ….​ រឿងហុងកុងភាគច្រើនគឺមានន័យអប់រំ និងបណ្តុះគំ​និតល្អៗណាស់។ ម៉្យាងតួសម្តែងវិញគឺមានទេព្យកោសល្យ តម្រូវបានគ្រប់​សាច់រឿង។ ខ្ងុំពិតជាចូលចិត្តមើលរឿងហុងកុងណាស់។ តែខ្ងុំក៏ចូល​ចិត្ត​រឿងខ្មែរមួយចំនួនដែរ ព្រោះថាមិនមែនរឿងខ្មែរទាំងអស់សុទ្ធតែសម្តែង​ឆ្គង ហើយគ្មានអត្ថន័យនោះទេ។ ខ្ងុំធ្លាប់មើលរឿង«នេសាទក្រពើ» ខ្ងុំទទួលស្គាល់ថារឿងនេះពិតជាថតបានល្អ តួសម្តែង និងការដឹកនាំគឺ​មិនសូវឆ្គងនោះទេ។ ហើយខ្ងុំក៍ចង់ឲ្យហង្សមាសផលិតរឿងបន្ថែម​ទៀតដែរ។​

  • 20. High School’s Love Story: Cambodia’s Gay Film | blueladyblog.com  |  ខែមករា 3, 2010 ម៉ោង 11:20 ព្រឹក

    […] Picture by Sok Chanphal […]

    ឆ្លើយតប
  • 21. रयना  |  ខែមករា 4, 2010 ម៉ោង 8:39 ព្រឹក

    កុំ​បារម្ភ​អី​គ្រប់​គ្នា! អ្នក​និពន្ធ​និង​ដឹក​នាំ​រឿង​ប្រាកដ​ជា​ស្គាល់​ពី​ជីវិត​សិស្ស​វិទ្យាល័យ​ព្រោះ​គាត់​ជា​គ្រូ​បង្រៀន! ^^

    ឆ្លើយតប
  • 22. engsamnang  |  ខែមករា 4, 2010 ម៉ោង 2:24 ល្ងាច

    អត់បញ្ហ។ បើអញ្ជឹង ខ្ងុំនឹងគាំទ្រភាពយន្តខែ្មរយើង​ បើវាពិតជាល្អ។ បើអ្នកនិពន្ធ និង អ្នកដឹកនាំរឿងថ្មីស្រឡាង អញ្ជឹង ខ្ងុំចូលចិត្ត ដែរ​ព្រោះ មនុស្សថ្មី គំនិត ថ្មី ហើយ បើពួកគេ ស្គាល់ពីជីវីតសិស្សវិទ្យាល័យមែន ប្រហែលជា រឿងនេះ​អាចឆ្លូះបញ្ជំាង ពីសង្គមពិតច្រើន។ សូមគាំទ្រ។

    ឆ្លើយតប
  • 23. ផ្កាយ​NoVeLs  |  ខែមករា 5, 2010 ម៉ោង 9:36 ព្រឹក

    មិន​ដឹង​ថា​ផ្សាយ​យូរ​ហើយ​អ៊ីចឹង​សោះ… ទើប​តែ​មាន​ឱកាស​ចូល​មក​អាន។ សង្ឃឹម​ថា​រឿង​នេះ​នឹង​ខុស​ពី​រឿង​ខ្ញុំ​ជា​នរណា​ ព្រោះ​ធ្លាប់​ឮ​អ្នក​និពន្ធ​និង​ដឹក​នាំ​រឿង​រិះ​គន់​សម្បើម​ណាស់​ដែរ តែ​ខ្ញុំ​មិន​ទាន់​ហ៊ាន​ថា​យ៉ាង​ម៉េច​ទេ គ្រាន់​តែ​ចង់​និយាយ​រឿង​តួ​បន្តិច…

    បើ​មើល​តាម​រូប​នេះ​ទៅ​ឃើញ​ថា​ចាស់​ពិត​មែន សម​ដើរ​តួ​ជា​ឪពុក​គេ​បាត់​ទៅ​ហើយ… តែ​បើ​ថា​ទៅនៅ​ខាង​ក្រៅ​​តួ​ទាំង​នេះ​មិន​ជា​ចាស់​ប៉ុន្មា​នទេ បើ​ប្រៀប​ធៀប​ទៅ​នឹង​តួបរទេស​ផ្សេងៗ​ទៀត​ ដែល​គេ​អាច​តែង​ខ្លួន​ផាត់​មុខ​ឲ្យ​នៅ​ក្មេង​ហើយ​អាច​ដើរ​តួ​ជា​សិស្ស​បាន។ តែ​បើ​មើល​ការ​តែង​ខ្លួន​ខាង​លើ គឺ​មើល​ទៅឃើញ​ចាស់​ជាង​រូប​ខាង​ក្រៅ​ទៅ​ទៀត។ និយាយ​ពី​ការ​តែង​ខ្លួន​តួអង្គ​ឲ្យ​ត្រូវ​នឹង​វ័យ​ ឃើញ​ថា​ខ្មែរ​យើង​នៅ​អន់​នៅ​ឡើយ​ គឺ​អន់​មែន​ទែន​ព្រោះ​បើ​មើល​តែ​មួយ​ភ្លែត​ក៏​ដឹង​ភ្លាម​ទៅ​ហើយ​។ ឃើញ​រឿង​កូរ៉េ​គេ​តែង​មុខ​តួ​បាន​ល្អ​ណាស់​ ពិសេស​រឿង​វ័យ​នេះ​តែ​ម្តង គឺ​គេ​អាច​យក​តួ​តែ​មួយ​ តែ​អាច​សម្តែង​បាន​តាំង​ពី​វ័យ​១៥​ឆ្នាំ ២០​ឆ្នាំ​ ៣០​ឆ្នាំ​ ៥០​ឆ្នាំ​ក៏​បាន តែ​តួ​នោះ​គេ​ចេះ​កែ​មុខ​ លាប​សក់​ មើល​ទៅ​មិន​ឃើញ​ឆ្គង​សោះ តែ​ខ្មែរ​យើង​លាប​តែ​សក់​ឲ្យ​ស្កូវ​ក៏​មើល​ទៅ​ឃើញ​ឆ្គង​បាត់​ទៅ​ហើយ!

    យ៉ាង​ណា​ៗ​សង្ឃឹម​ថា​រឿង​នេះ​នឹង​ថត​បាន​ល្អ​ ហើយ​អាច​យក​មក​បញ្ចាំង​នៅ​លាវ​ដូច​ប្រាប់​លើក​មុន… នឹង​ជួយ​ផ្សព្វ​ផ្សាយ​ឲ្យ​បណ្តើរៗ! 🙂

    ឆ្លើយតប
    • 24. engsamnang  |  ខែមករា 5, 2010 ម៉ោង 5:10 ល្ងាច

      ត្រឹមត្រូវ ណាស់​ការស្លៀកពាក់​គឺជាតំរុយសំខាន់​ រួមជាមួយការរៀបចំខ្លួន ផាត់មុខ ដើម្បី​អោយតួក្លាយជាមនុស្សផ្សេងទៀត អាយុផ្សេង មិនបាច់ រើសតួក្មេង។

      ឆ្លើយតប
  • 25. ក្មេងតូច  |  ខែមករា 10, 2010 ម៉ោង 11:46 ព្រឹក

    និយាយចឹងរឿងហ្នឹងថតចប់នៅពូផល??

    ឆ្លើយតប
    • 26. ចាន់ផល  |  ខែមករា 11, 2010 ម៉ោង 4:03 ល្ងាច

      អត់ទាន់ថតចប់ទេ នៅខ្វះតួក្មេងតូចមួយ រើសអត់ទាន់បាន។

      ឆ្លើយតប
      • 27. ក្មេងតូច  |  ខែមករា 11, 2010 ម៉ោង 4:22 ល្ងាច

        យកញុមម៉ងទៅ 😛
        ប្រាប់គេឲ្យថតឆាប់ចប់ណា ញុមចង់មើលឆាប់ៗ

  • 28. Virya  |  ខែមករា 12, 2010 ម៉ោង 3:27 ល្ងាច

    ខ្ញុំ​ពេញ​ចិត្ត​អត្ថន័យ​ចម្រៀង​! គ្រាន់​តែ​អាន​ពេញ​ចិត្ត​ទៅ​ហើយ វា​ស្រដៀងៗ​ម៉េចមិន​ដឹងទេ សូម​សរសើរ​ដោយស្មោះ​ បី​ឃ្លាចុង​ក្រោយ​ធ្វើ​ឲ្យ​អាន​ហើយ ចង់​ចូល​តួ​ ហេហេហេហេ

    “ទីបំផុតអ្នកព្រមប្រាប់ ថារូបអ្នកក៏ស្រលាញ់ខ្ញុំ តែជាពេលដែលខ្ញុំយំ ព្រោះឃ្លាតអ្នករៀងរហូត។

    តើនៅពេលនេះអ្នកនៅទីណា? ខ្ញុំនៅត្រង់នេះរង់ចាំអ្នករាល់ថ្ងៃ នៅចងចាំសម្ដីអ្នកសួរថា មានទេស្នេហាពិត?

    ហេតុអ្វីពេលនេះអ្នកទុកខ្ញុំចោល? ឱ្យរស់តែលតោលក្នុងព្រហ្មលិខិត គឺអ្នកនេះហើយជាស្នេហាពិតរបស់ខ្ញុំ។”

    ឆ្លើយតប
  • 29. रयना  |  ខែមករា 13, 2010 ម៉ោង 12:12 ព្រឹក

    រឿង​នេះ​បើ​ដាក់​ថា សម្រួល​សាច់​រឿង​ដោយ ល្អ​ជាង និពន្ធ​ដោយ… ដាក់​និពន្ធ​ដោយ នាំ​តែ​ខ្មាស​ខ្លួន​ឯង!

    ឆ្លើយតប
    • 30. ក្មេងស្រែ  |  ខែមករា 13, 2010 ម៉ោង 10:09 ព្រឹក

      ហេតុអីទៅរចនា?

      ឆ្លើយតប
      • 31. रयना  |  ខែមករា 14, 2010 ម៉ោង 8:45 ព្រឹក

        អឺ… និយាយ​នាំ​តែ​ខូច​អារម្មណ៍​ម្ចាស់​ប្លក់! ចាំ​មែល​មក​ខ្ញុំ​មក៍! k?

  • 32. kana  |  ខែកក្កដា 3, 2010 ម៉ោង 8:10 ល្ងាច

    រឿងខ្មែរដែលខ្ញុំធ្លាប់មើល គ្រប់តួរទាំងអស់ចូលចិត្តតែ​បែរមុខចំកាំមេរ៉ា។ដូចនេះពេលដែលមើលទៅ​ហាក់​ដូចជា​សកម្មភាព​ទាំងនោះ​មិនមែនជារឿងពិតនោះទេ។ ហើយពេលថតនៅទីប្រជុំជនអ្នកមើលឈរមើលឡើងរហង់។ នេះជាមតិរិះគន់ដើម្បីស្ថាបនា

    ឆ្លើយតប
  • 33. ro_omen  |  ខែ​កុម្ភៈ 8, 2011 ម៉ោង 9:42 ព្រឹក

    បាទសូមជំរាប….
    ខ្ញុំចង់មានមតិខ្លះដែលទៅតួអង្គដែលត្រូវសំដែងនៅក្នុងរឿងនេះ…
    វ័យរបស់ពពួកគាត់គឺមិនសកសមនឹងរៀននៅវិទ្យាល័យទេ….អ្នកនិពន្ធ និឹងអ្នកដឺងនាំគួររើសតួរថ្មីៗ…..ខ្វះអី…កូនខ្មែរមានរូបសម្បត្តិស្អាតសង្ហារ…….មានសម្ថតភាពក្នុងការសំដែង…បណ្តុះតែបន្តិច….គឺយកជាការបានហើយ….(ដើម្បីសំរេចនូវផលិតផលមួយបានល្អ…គឺត្រូវការពេលវេលាសំរាប់បណ្តុះ,,,,អាងអីខ្សែរយះ    អាងអីខ្សែរយះ )

    ឆ្លើយតប
  • 34. Kounila  |  ខែ​មេសា 19, 2011 ម៉ោង 9:38 ល្ងាច

    សួស្តី បងសុផល

    មានដឹងថាពេលណាទើបរឿងនេះ នឹងចេញមកទេ???

    ឆ្លើយតប
  • 36. kanhasunny  |  ខែ​មេសា 20, 2011 ម៉ោង 7:13 ល្ងាច

    បង! ហើយចុះម៉េចបានឥលូវ គេចូលចិត្តថតរឿងមនុស្សស្រលាញ់ មនុស្សមានភេទដូចគ្នាមេះ?

    ឆ្លើយតប
    • 37. ចាន់ផល  |  ខែ​មេសា 21, 2011 ម៉ោង 9:09 ព្រឹក

      ប្រហែលជា​គេ​យល់​ថា​មាន​អ្នក​ចង់​មើល​ច្រើន។

      ឆ្លើយតប
  • 38. boy first  |  ខែមិថុនា 24, 2012 ម៉ោង 11:11 ល្ងាច

    តើរឿងនេះថតចប់នូវ​បងចាន់ផន?ហើយបញ្ជាំងនោពេលណាដែរ?

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,613 hits
Visit Cute-Spot.com!

%d bloggers like this: