បកប្រែរឿងកាបូបលុយជាភាសាអង់គ្លេស

ខែធ្នូ 22, 2009 at 7:37 ល្ងាច មតិ 16

គិតទៅ កាលរឿងនេះជាប់ចំណាត់ថ្នាក់លេខ៣ នៅសមាគមអក្សរសិល្ប៍ នូហាច ខ្ញុំអន់ចិត្តណាស់ដែរ ប៉ុន្តែឥឡូវសប្បាយចិត្តវិញហើយ ព្រោះវាក្លាយជារឿងដែលបកប្រែជាភាសាអង់គ្លេស ដើម្បីបោះពុម្ពផ្សាយឆាប់ៗនេះ។ ប្រធានសមាគមប្រាប់ខ្ញុំថា គឺដោយសាររឿងនេះល្អជាងគេ ទើបសម្រេចបកប្រែតែរឿងមួយនេះជាភាសាអង់គ្លេស សោតឯអ្នកបកប្រែវិញ គាត់គឺជាអ្នកនិពន្ធវ័យក្មេងម្នាក់មកពីសហរដ្ឋអាមេរិក ឈ្មោះ កន្និដ្ឋា។ ខ្ញុំបានថតរូបជាមួយគាត់មួយប៉ុសិ៍្តដែរតើ! ឃើញទេ? គាត់ក្មេងសោះហ្នឹង រៀនចប់បរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេស ហើយសរសេរប្រលោមលោកបានជាច្រើនក្បាលទៅហើយ។ ខ្ញុំសួរគាត់ទៅដឹងថា ឪពុកម្ដាយគាត់ជាជនជាតិខ្មែរទេ ហើយគាត់ក៏ចេះនិយាយខ្មែរដែរ ស្ដាប់បាន តែអានអត់ដាច់ ហេតុនេះខ្ញុំត្រូវអានឱ្យគាត់ស្ដាប់ ហើយគាត់ក៏ចុចខ្វាច់ៗជាភាសាអង់គ្លេស គឺពិតជាឆ្លាតមែន! គិតទៅយើងបកប្រែរឿងនេះបីនាក់ គាត់ ខ្ញុំ និង បង អហំ ហើយធ្វើការបានរលូន និងរហ័សមែនទែន។ រឿងមួយបកប្រែប្រហែលត្រឹមពីរម៉ោងប៉ុណ្ណោះ។

អស្ចារ្យណាស់ កូនខ្មែរយើងកើតនៅស្រុកគេ ក៏ក្លាយជាអ្នកនិពន្ធនៅស្រុកគេ ខ្ញុំពិតជាមានមោទនភាពដោយសារខ្មែរមែន! ចង់ប្រាប់ដែរថា គាត់ជិតនឹងបង្រៀនពីវិធីសាស្រ្តសរសេររឿងនៅសមាគមអក្សរសិល្ប៍ នូហាច នារាល់ព្រឹកថ្ងៃអាទិត្យ។ ហេតុនេះគ្រប់គ្នាអាចទៅរៀនជាមួយគាត់បាន បើសិនចាប់អារម្មណ៍នឹងការតែងនិពន្ធ! ខ្ញុំប្រហែលជាទៅរៀនដែរហើយ!

Advertisements

Entry filed under: រឿងខ្លី.

ចម្រៀង២បទច្រៀងដោយ សុន ស្រីពេជ្រ ទីក្រុងខ្មោច

16 មតិ Add your own

  • 1. វឌ្ឍនា  |  ខែធ្នូ 23, 2009 ម៉ោង 6:28 ព្រឹក

    មិនមែនសរសើរទេថែមទេ… តែមែនហ្នឹង ក្នុងចំណោមរឿងប្រលងជាប់នៅ នូហាច ហ្នឹង ទើបឃើញរឿងផលឯងទេ ដែលខ្លី ហើយខ្លឹម… ក្រៅពីហ្នឹងលាយឡំ នយោបាយរញ៉េរញ៉ៃ ន័យអប់រំម៉ាអន្តិច…

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែធ្នូ 23, 2009 ម៉ោង 3:18 ល្ងាច

      ហ្អែ ម៉េចក៏បានអានរឿងខ្ញុំ? …អូហ៍! ដឹងហើយ គឺអាននៅប្លក យុវអ្នកនិពន្ធខ្មែរ។ និយាយប្រាប់ទៅ រឿងខ្ញុំនោះគេយកទៅដកពាក្យខ្លះ និងថែមពាក្យខ្លះ ដល់ខ្ញុំអានទៅគឺអត់ត្រូវចិត្តខ្ញុំសោះ។ ខ្ញុំនឹងតវ៉ាហើយ ទាន់មិនទាន់បោះពុម្ពផ្សាយ។

      ឆ្លើយតប
  • 3. cambomaths  |  ខែធ្នូ 23, 2009 ម៉ោង 10:11 ព្រឹក

    ពិតជាល្អណាស់ ចាន់ផល!

    ឆ្លើយតប
  • 5. रयना  |  ខែធ្នូ 24, 2009 ម៉ោង 8:57 ព្រឹក

    ខាន​ទៅ​នូ ហាច​យូរ​ហើយ…

    ឆ្លើយតប
    • 6. ចាន់ផល  |  ខែធ្នូ 27, 2009 ម៉ោង 3:32 ល្ងាច

      និយាយអ៊ីចឹង ចាំទៅទីនោះ រៀនជាមួយ អ្នកគ្រូ កន្និដា តែម្ដងទៅ ព្រោះគាត់រៀនពីអាមេរិកមក ប្រាកដជាមានបទពិសោធន៍ល្អៗ សម្រាប់អ្នកនិពន្ធស្រុកខ្មែរ។

      ឆ្លើយតប
  • 7. Kounila  |  ខែធ្នូ 26, 2009 ម៉ោង 9:56 ល្ងាច

    ចាំពេលចេញផ្សាយ ពូសូមប្រាប់ផង។

    ឆ្លើយតប
  • 9. Navy  |  ខែធ្នូ 27, 2009 ម៉ោង 12:10 ល្ងាច

    Oh, I really want to read in Khmer…You think I can buy it here in the States?

    ឆ្លើយតប
    • 10. ចាន់ផល  |  ខែធ្នូ 27, 2009 ម៉ោង 3:44 ល្ងាច

      បងអាចអានជាភាសាខ្មែរក្នុងពេលនេះបាន៖ http://khmeryouthwriters.files.wordpress.com/2008/06/walet1.pdf
      ចំណែករឿងដែលលោកគ្រូ យិន លួត កំពុងបកប្រែនោះ គាត់បានផ្ញើម៉ែលប្រាប់ខ្ញុំថា គាត់សង្ឃឹមនឹងអាចបោះពុម្ពផ្សាយនៅសហរដ្ឋអាមេរិក ហើយខ្ញុំក៏សង្ឃឹមអ៊ីចឹងដែរ។

      ឆ្លើយតប
  • 11. Navy  |  ខែធ្នូ 28, 2009 ម៉ោង 12:30 ល្ងាច

    I just finished reading it. What a great story! I’m proud of you. Keep up your good work. Oh…bong will be happy to donote some if you still need help to publish this story. Best wishes.

    ឆ្លើយតប
    • 12. ចាន់ផល  |  ខែធ្នូ 29, 2009 ម៉ោង 2:38 ល្ងាច

      អរគុណ បង! ខ្ញុំមិនស្ដាយក្រោយដែលក្លាយជាអ្នកនិពន្ធទេ ព្រោះពេលនេះស្នាដៃរបស់ខ្ញុំមានអ្នកចូលចិត្ត និងឱ្យតម្លៃ។

      ឆ្លើយតប
  • 13. ឧត្តម  |  ខែ​មេសា 7, 2010 ម៉ោង 11:19 ព្រឹក

    ញ៉ុមចង់មើលរឿង «កាបូបលុយ» ជាភាសាអង់លេ
    តែមិនដឹងនៅណា ?

    ឆ្លើយតប
    • 14. ចាន់ផល  |  ខែ​មេសា 7, 2010 ម៉ោង 11:45 ព្រឹក

      សៀវភៅ​ នូហាច វ៉ុលក្រោយ​នេះ​នឹង​មាន​រឿង​ «កាបូបលុយ» ជា​ភាសា​អង់គ្លេស​ហើយ ហើយ​គួរ​តែ​ចេញ​ផ្សាយ​ឆាប់ៗ​នេះ​ មើល៍ទៅ!

      ឆ្លើយតប
  • 15. ឧត្តម  |  ខែ​មេសា 7, 2010 ម៉ោង 12:18 ល្ងាច

    ពេលចេញប្រាប់ញុមអោយដឹងផងណា​! បើបានដាក់ក្នុង គេហទំព័រ រឹតតែប្រសើ ហេ​ ហេ !​​ !

    ឆ្លើយតប
  • 16. ឧត្ដម  |  ខែវិច្ឆិកា 9, 2010 ម៉ោង 9:18 ព្រឹក

    ទើប​តែ​បើក​ទំព័រនេះ ស្មាន​តែ​នរណា​គេ​ ស្អាត​ដល់​ហើយ ការពិត​អ្នក​បក​ប្រែ​រឿង​របស់​បង​ផល​។ សូម​សរសើរ​គាត់​ផង ក្មេង​ ស្អាត ពូកែ…

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,585 hits
Visit Cute-Spot.com!

%d bloggers like this: