អារម្មណ៍អាក្រក់

ខែធ្នូ 21, 2009 at 12:51 ល្ងាច មតិ 6

ថ្ងៃនេះមានអារម្មណ៍អាក្រក់ណាស់! អត់ចង់ក្រោកពីដេកសោះ… យប់មិញដេកមិនសូវលក់ ព្រោះចិត្តឥតន័យមករំខាន។ ហេតុអ្វីក៏ចូលចិត្តធ្វើរឿងឥតន័យ? ថាចូលចិត្តក៏មិនត្រូវ ព្រោះខ្ញុំអត់អាចបញ្ជាការគិតបានផង! មិនសមនឹងនិយាយអារម្មណ៍ខ្លួនឯងប្រាប់គេសោះ តែក៏គ្មានហេតុផលអីត្រូវលាក់ទុកដែរ។ ខ្ញុំគិតថា បើខ្ញុំជិតស្លាប់ ខ្ញុំក៏គួរតែឱ្យគេដឹងថា អារម្មណ៍មុនពេលខ្ញុំស្លាប់យ៉ាងម៉េចខ្លះ។ ខ្ញុំនឿយណាយមែនទែន មានអារម្មណ៍ថា អត់មានអនាគតសុភមង្គលកើតឡើងក្នុងជីវិតខ្ញុំទេ! នេះជាឆាកជីវិតទូលទុក្ខ ត្រួវចាត់ថាទុក្ខសោកជាសុភមង្គលទើបអាចរស់បាន ប៉ុន្តែតើទុក្ខធ្វើម៉េចអាចក្លាយជាសុភមង្គលទៅកើត? មួយរយៈនេះអារម្មណ៍តប់ប្រមល់អ៊ីចឹងច្រើនតែកើតឡើងនៅថ្ងៃផ្ដើមសប្តាហ៍! មហាខ្ជិលនឹងរស់ដូចរាល់ថ្ងៃ ចង់ចាកចេញពីជីវិតនៅទីក្រុងទៅធ្វើជាកសិករ រស់នៅឱ្យស្ងប់សុខ ឬក៏ទៅធ្វើជាអ្នកនេសាទតាមឆ្នេរសមុទ្រក៏បាន តែស្រមៃទៅ នៅតែជាជីវិតអផ្សុកដដែល។ បើស្លាប់អ្នកមិនទាន់ស្លាប់នឹងដៀលថាជាមនុស្សកំសាក ហេតុនេះរស់នៅគ្រាន់តែជាកាតព្វកិច្ច។

Advertisements

Entry filed under: អារម្មណ៍.

ឃើញតាមផ្លូវ ចម្រៀង២បទច្រៀងដោយ សុន ស្រីពេជ្រ

6 មតិ Add your own

  • 1. rainbowpig  |  ខែធ្នូ 22, 2009 ម៉ោង 6:24 ព្រឹក

    នរណាក៏អផ្សុកដែរ ប្រសិនបើមិនដឹងថា រកវិធីអោយខ្លួនសប្បាយឃើញតាមវិធីណានោះ។
    ចៃដន្យ កូនជ្រូកឆ្លាត រកវិធីធ្វើអោយជីវិតហ្នឹងស្ញេញជានិច្ច។
    ទីមួយ ធ្វើការងារណា ដែលខ្លួនចូលចិត្ត ទោះជាប្រាក់ខែមិនច្រើន តែសប្បាយចិត្ត និងជក់ក្នុងការងារ។ បែបនេះ ដូចជាធ្វើការផង កំសាន្តផង។
    ទីពីរ សរសេររឿងកំប្លែងអោយគេសើចស្ញាញ តែមុននឹងដាក់អោយគេសើចហ្នឹង អ្នកនិពន្ធស្ញេញឡើងចង់រោយថ្គាម។

    នៅមានច្រើនតទៀត។

    បើពិបាកពេក យកក្បាលជ្រមុជទឹកម្តងទៅ នឹងដឹងថា ស្លាប់ពិបាកដែរតើ នោះច្បាស់ជាចង់រស់អោយមានន័យ មិនខានទេ ជឿបងទៅ។ រស់យ៉ាងម៉េចអោយមានន័យ រឺមានតំលៃ គឺខ្លួនឯងជាអ្នកកំណត់។

    ក្មេងៗ គិតច្រើនដល់ហើយ មើលឃើញពិភពលោកខ្មៅងងឹតទាំងអស់។ ដល់តែក្បាលកញ្ចាស់ដូចបងទៅ បានដឹងថា ពិភពលោកមិនមែនខ្មៅទេ វាពណ៌ប្រផេះតើ។

    ឆ្លើយតប
    • 2. សុភា  |  ខែធ្នូ 22, 2009 ម៉ោង 5:46 ល្ងាច

      ខ្មៅនឹងប្រផេះខុសគ្នាតែបន្តិចតើបងកូនជ្រូក។ ប៉ុន្មានថ្ងៃនេះ ផ្ទះមេឃពិតជាប្រផេះមែន។

      បើតាមបទពិសោធន៏ខ្ញុំធ្វើ Traitement Image មិនដឹងអង់គ្លេសនិងខ្មែរគេថាអីផង។ តែខ្ញុំអាចថាសិក្សារូបភាព។ រូបភាពយកមក ខ្ញុំអាចកែពណ៍បានតាមចិត្ត។ តាមពិតទៅ រូបភាពដែលគេចូលចិត្តសិក្សារ ច្រើនតែរូបភាព ប្រផេះ និង សខ្មៅណឹងហើយ។ ចឹងហើយ ជិវិតពណ៏ប្រផេះក៏ល្អដែរតើ។

      ឆ្លើយតប
    • 3. ចាន់ផល  |  ខែធ្នូ 22, 2009 ម៉ោង 8:11 ល្ងាច

      ជីវិតពណ៌ប្រផេះម្យ៉ាងដែរតើ តែខ្ញុំចូលចិត្តជីវិតពណ៌ផ្ទៃមេឃ។ និយាយទៅ មិនលាក់បាំងទេ រាល់ថ្ងៃហ្នឹងខ្ញុំក៏ជំនាញខាងសើចដែរ តែសើចៗទៅមានអារម្មណ៍ថា កំពុងសើចចំអកឱ្យជីវិតខ្លួនឯង! បងដឹងទេ? ខ្ញុំចូលចិត្តស្ដាប់បទ ខ្សែជីវិត របស់ ស៊ីន ស៊ីសាមុត ឬក៏ ពេលមេឃស្រទុំ របស់ រស់ សេរីសុទ្ធា គឺសុទ្ធតែបទចម្រៀងអស់សង្ឃឹម។ យ៉ាងណា កើតមកហើយត្រូវតែរស់ ហើយមានតែការសើចនេះទេ ដែលអាចយកបង្ក្រាបបិសាចក្នុងចិត្តបាន។ តែសើចល្មមៗបានហើយ កុំសើចទាល់តែគិតថាជ្រុល ប្រយ័ត្នគេដើរនិយាយដើម។ វិធីផ្លាស់ប្ដូរអារម្មណ៍ល្អបំផុតដែលខ្ញុំរកឃើញក្នុងពេលនេះ គឺសរសេរប្រកាសនៅប្លកនេះ ហើយរង់ចាំគេបញ្ចេញវិចារ។

      ឆ្លើយតប
    • 4. វឌ្ឍនា  |  ខែធ្នូ 23, 2009 ម៉ោង 6:27 ព្រឹក

      បងសំលាញ់ ខ្ញុំអត់ទាន់ក្បាលកញ្ចាស់មែនទែនទេ… តែតាំងពីតូចមក អត់ដែលអគតិនិងពិភពលោកនេះទេ… ហើយក៏មិនឈឺក្បាលហាលថ្ងៃ និង​ ដំនើរជីវិតដែលយើងមិនអាចស្មានដឹងពីអនាគតដែរ…

      បានជាកើតមកហើយ គួរតែរស់ ហើយបើបានរស់ហើយ គួរតែរស់ដោយ សប្បាយចិត្តមិនថាអញ្ចឹង? អារឿងស្មុគ្រស្មាញនោះ ទាត់វាចោលខ្លះទៅ កុំហៅវាមកច្រើនពេក ហេហេហេ

      ឆ្លើយតប
  • 5. វឌ្ឍនា  |  ខែធ្នូ 23, 2009 ម៉ោង 6:24 ព្រឹក

    ឆ្ងល់ដែរ ម្នាក់ៗសុទ្ធតែជីវិតឥតន័យ ជីវិតគួរអោយធុញទ្រាន់ លោកា ខ្មៅងងឹត… គិតអញ្ចឹងពិតជារមិលគុណម៉ែឪ ដែលខំបង្កើត ខំចិញ្ចឹម អោយធំខ្លួន ធំខួរក្បាល ចេះវែកញែក….

    បើអន់ចិត្តនិងជីវិតខ្លួនឯង ចូរក្រលេកមើល ឆ្កែ ឆ្មា មាន់ ទា… មើលទៅពួកវាមើល.. ពួកវាមានរឿងដែលត្រូវខ្វាយខ្វល់ជាងយើងច្រើន ណាស់ តែវានៅតែប្រឹងរស់ ប្រឹងស៊ី ប្រឹងរត់ តាមតែវាអាចធ្វើបាន… ធ្វើម៉េចហ្អ៎… បើយើងមិនអាចរើសបានថាកើតជានេះ ជានោះ បានផង… អញ្ចឹងបើមានជីវិតហើយ ត្រូវតែមានអំណររស់នៅ…

    ឆ្លើយតប
    • 6. គីមឡុង  |  ខែ​កុម្ភៈ 22, 2010 ម៉ោង 3:02 ព្រឹក

      និយាយបានល្អ បានត្រឹមត្រូវ ! ខ្ញុំគាំទ្រនិងគំនិតមួយនេះ ! តែខ្ញុំខ្លួនឯង ក៏ធ្លាប់មានអារម្មណ៏បែបនេះដែរ ! មិនដឹងជារស់ដើម្បីអ្វី ? ប្រហែលជារស់ដើម្បីកាពត្វកិច្ច ដូចបងផលហើយមើលទៅ ! ខ្ញុំឆ្ងល់ដែរ មិនដឹងជា អាណាព្យាបាលនៃអារម្មណ៏មួយនេះ នៅទីណាទេ ! ហេតុអ្វី បានជាចេះតែបណ្តោយវាអោយមករំខានខ្ញុំចឹង !!!

      ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,595 hits
Visit Cute-Spot.com!

%d bloggers like this: