ចម្រៀង២បទច្រៀងដោយ សុន ស្រីពេជ្រ

ខែធ្នូ 21, 2009 at 4:56 ល្ងាច មតិ 15

កូនកំព្រា

សត្វលោកទាំងឡាយគង់មានមេបា​ខ្ញុំជាអ្នកណា?​លោកាអាចប្រាប់បានទេ?​គ្មានញាតិសន្ដាន​រស់នៅអាស្រ័យនឹងគេ​ឯណាលោកទាំងទ្វេ​តើពុកម៉ែនៅឯណា?

ថ្ងៃមើលសុរិយាយប់មើលដួងខែ​ស្រមៃមុខម៉ែ​ប៉ុន្តែសែនអនិច្ចា​មុខម៉ែដូចម្ដេច?​លោកពុករូបរាងបែបណា?​កូនហូរទឹកនេត្រា​ឆ្អែតនឹងវាសនាខ្លួនឯង។

ពាក្យពីរោះកក់ក្ដៅ​កូនចង់ស្រែកហៅ​តើហៅអ្នកណាលោកាធំធេង?​កូនសូមស្រែកហៅពុកម៉ែតាមភ្លេង​នេះជាសំឡេងពីកូនកំព្រាម្នាក់។

អរគុណអ្នកមានគុណចិញ្ចឹមខ្ញុំ​ពីតូចដល់ធំ​បង្រៀនខ្ញុំស្គាល់ជ្រៅរាក់​តែខ្ញុំសូមយំទម្លាយអារម្មណ៍ប្រាប់អ្នក​នៃកូនកំព្រាម្នាក់​រងាព្រោះគ្មានគ្រួសារ។

 

អូនអាចរស់នៅដោយគ្មានបង

កុំខំស្រលាញ់បើបងអាណិត​ប្រាប់អូនមួយម៉ាត់​ឱ្យអូនកាត់ចិត្តពីបង​ស្នេហាពួកយើងមានន័យត្រឹមរឿងកន្លង​គ្មានន័យនឹងត្រូវចាំចង​បងបំភ្លេចវាទៅ។

កុំធ្វើបាបខ្លួនព្រោះតែស្នេហ៍អូន​ប្រាប់អូនមកស្ងួន​កាត់ចិត្តឱ្យដាច់ណាពៅ​អូនយល់ទាំងអស់ស្នេហាពួកយើងគ្មានផ្លូវ​ចាប់ពីថ្ងៃនេះតទៅ​ឈប់ដើរលើផ្លូវវង្វេង។

ពីមុនគ្មានបងក៏អូនអាចរស់​រស់នៅក្នុងឈ្មោះតស៊ូក្នុងលោកធំធេង​ជាកម្មអូនទេ​អូនអាចទទួលម្នាក់ឯង​សូមបងឈប់ប្រជែង​លែងខ្លួនឯងឱ្យមានសេរី។

កុំខឹងអ្នកណាគឺវាសនាទេ​ចារឱ្យរូបយើងទាំងទ្វេ​ជួបគ្នាបង្កើតទោសពៃរ៍​ធាតុពិតរូបបងត្រូវតែរស់នៅមានន័យ​ហេតុអ្វីបងមកស្គាល់ស្រី​ក្រីក្រកំព្រាដូចអូន?​បងអើយបំភ្លេចអូនទៅ!​អូនអាចរស់នៅគ្មានបង!

និពន្ធបទភ្លេង សុខ រក្សា

សម្រួលតន្ដ្រី ញ៉ូង សារិន

អត្ថបទចម្រៀង សុខ ចាន់ផល

ច្រៀងដោយ សុន ស្រីពេជ្រ

ស្មុគស្មាញពេញមួយថ្ងៃស្ទើរតែឆ្កួតទៅហើយ ភ្លេចថាខ្លួនឯងជាមនុស្សចេះគិតពិចារណាដែរតើ!​មិញនេះចូលទៅបន្ទប់បច្ចេកទេសសំឡេងរបស់ លោកគ្រូ ខូវ សុជាតិ ដែលគាត់ទើបតែមិចចប់បទ «អូនអាចរស់នៅម្នាក់ឯង»។​ស្ដាប់រួចក៏ចូលមកអានបទ «កូនកំព្រា» ទៀត រួចមានអារម្មណ៍ថា ខ្ញុំគួរតែចេះគិតដូចអត្ថន័យដែលខ្ញុំបានសរសេរនេះ។​ចម្រៀងទាំងពីរបទនេះមានពណ៌សម្បុរជាបទខ្មែរសុទ្ធសាធ ក៏សក្តិសមនឹងសំនៀង កញ្ញា សុន ស្រីពេជ្រ ហើយខ្ញុំពិតជាស្រលាញ់ចម្រៀងបែបនេះណាស់។​ខ្ញុំស្ងប់ចិត្តច្រើនពេលបានស្ដាប់បទចម្រៀងបែបនេះ។

នេះគឺស្ទីលយ៉ូក្រុមហ៊ុន ហង្សមាស នៅព្រែកឯង

Advertisements

Entry filed under: ចម្រៀង.

អារម្មណ៍អាក្រក់ បកប្រែរឿងកាបូបលុយជាភាសាអង់គ្លេស

15 មតិ Add your own

  • 1. វុឌ្ឍី វុឌ្ឍ  |  ខែធ្នូ 21, 2009 ម៉ោង 5:46 ល្ងាច

    អ្នកចម្រៀងថ្មីមែនបង?

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែធ្នូ 21, 2009 ម៉ោង 5:57 ល្ងាច

      បាទ! សុន ស្រីពេជ្រ ជាអ្នកចម្រៀងថ្មី ច្រៀងបទបែបខ្មែរ។ ក៏មិនជាថ្មីពេកដែរ ព្រោះមានបទចេញលក់ខ្លះហើយ ជាបទពីដើម ឬបទប្រជាប្រិយ តែបន្តិចទៀតនឹងចេញបទថ្មីៗរបស់គាត់។ លោកគ្រូភ្លេងសរសើរគាត់ណាស់ ថាគាត់ឆ្លាតក្នុងការប្រើសំឡេង។ គាត់ជាកូនស្រីតារាកំប្លែងល្បី តាសង់ស៊ីស នោះណា!

      ឆ្លើយតប
  • 3. វុឌ្ឍី វុឌ្ឍ  |  ខែធ្នូ 21, 2009 ម៉ោង 6:20 ល្ងាច

    អត់ដែលស្គាល់ផង ព្រោះមិនដែលបានមើលប៉ុសខ្មែរផងបានមិនដឹង

    ឆ្លើយតប
  • 4. សុភា  |  ខែធ្នូ 21, 2009 ម៉ោង 10:49 ល្ងាច

    ខ្ញុំក៏មិនស្គាល់ដែរ តែឆ្លាតតិច។ ចូលយូទូបភ្លាមឃើញមុខគាត់ភ្លាម

    ឆ្លើយតប
  • 5. Joe  |  ខែធ្នូ 22, 2009 ម៉ោង 4:51 ព្រឹក

    Great lyrics Chanphal!!! When are these songs going to be released? Is that RHM’s new studio? I thought they had one in Orussey? What happened to that one?

    ឆ្លើយតប
    • 6. ចាន់ផល  |  ខែធ្នូ 22, 2009 ម៉ោង 6:33 ល្ងាច

      Thank Joe! ចម្រៀងនេះប្រហែលអាចចេញលក់ឆាប់ៗហើយ ព្រោះជាប្រភេទដែលមេធំខ្ញុំចូលចិត្ត។ ក្នុងវ៉ុលនោះ បទភ្លេងដោយ សុខ រក្សា សម្រួលតន្រ្ដីដោយ លោកគ្រូ ញ៉ូង សារិន ទំនុកច្រៀងដោយ លោក ស៊ុំ សារឿន និងខ្ញុំ។ ទំនុកច្រៀងខ្ញុំមានបួនបទ ពីរបទខាងលើ និង បទ «លារៀងរហូត» ច្រៀងដោយ ណុប បាយ៉ារិទ្ធ បទ «អរគុណដែលអូនស្រលាញ់បង» ច្រៀងដោយ ឆន សុវណ្ណរាជ។

      រឿងស្ទីលយ៉ូនោះគឺនៅអូឫស្សីធម្មតាទេ ស្ទីលយូថ្មីគឺសម្រាប់ថតខារ៉ាអូខេ និងខ្សែភាពយន្តប៉ុណ្ណោះ បល័ង្គស្ដេចកន គឺនៅខាងក្នុងនោះហើយ!

      ឆ្លើយតប
      • 7. Joe  |  ខែធ្នូ 23, 2009 ម៉ោង 7:05 ល្ងាច

        Oh, RHM has a lot of stuff planning, but why is their website like dead? Their website is never updated at all lol what would we do without you Chanphal? Thanks for all the beautiful stuff that you have written 😀

      • 8. សេរីបណ្ឌិត  |  ខែ​មីនា 8, 2010 ម៉ោង 11:32 ល្ងាច

        « អរគុណ​ដែល​អូន​ស្រលាញ់​បង »…
        ស្ដាប់​ទៅ​ដូច​ជា​ទំនង​ដែរ…
        ប្រហែល​ជា​ត្រូវ​រឿង​ទៀត​ហើយ…

  • 9. រដ្ឋ  |  ខែធ្នូ 24, 2009 ម៉ោង 8:16 ព្រឹក

    ខ្ញុំ​ចូល​ចិត្ត​សំឡេង​របស់​ស្រីពេជ្រ​ណាស់ ពិសេស​កាល​ចេញ​ចម្រៀង​បុណ្យ​អុំទូក ។

    ឆ្លើយតប
    • 10. សេរីបណ្ឌិត  |  ខែ​មីនា 8, 2010 ម៉ោង 11:33 ល្ងាច

      ចូលចិត្ត​សំឡេង ?????
      ដូច​អត់​សូវ​ជឿ….

      ឆ្លើយតប
  • 11. Navy  |  ខែធ្នូ 26, 2009 ម៉ោង 12:56 ល្ងាច

    Goh, you’re a multi-talented writer! you wrote a great story, great song….Keep up your good work nah, bong will support you all the way.

    ឆ្លើយតប
  • 13. កើយ ចិត្រា  |  ខែ​មីនា 18, 2010 ម៉ោង 4:27 ល្ងាច

    សំឡេងគាត់ពិតជាពីរោះមែនខ្ញុំបានស្តាប់តាមវិទ្យុហើយខ្ញុំដើរសួរគេទើបដឹង
    ថាគាត់ ឈ្មោះស្រីពេជ្រនៅផលិតកម្មហង្សមាស។ សូមសរសើរគាត់ដោយស្មោះអស់ពីដួងហឫទ័យ!

    ឆ្លើយតប
    • 14. ចាន់ផល  |  ខែ​មីនា 18, 2010 ម៉ោង 5:09 ល្ងាច

      ខ្យល់អី​បក់​ចិត្រា​មក​ដល់​ប្លក​ខ្ញុំ? មិន​មែន​ខ្យល់​ទេ គឺ​សំឡេង​​របស់ សុន ស្រីពេជ្រ ! ស្រីពេជ្រ​ច្រៀង​ពីរោះ​គន់ ដូច​ល្អ​គន់​អ៊ីចឹង ស្ដាប់​យូរ​ទៅ ពីរោះ​ទៅ… ស្ដាយ​ត្រង់​ថា បទ​ដែល​ខ្ញុំ​តែង​ឱ្យ​នាង​ច្រៀង អត់​ទាន់​ចេញ​លក់​សោះ។

      ឆ្លើយតប
  • 15. កើយ ចិត្រា  |  ខែ​ឧសភា 19, 2010 ម៉ោង 11:18 ល្ងាច

    ដោយសារ​មានសេចក្តីនឹករលឹកហ្នឹងណា ចាន់ផលនេះ! ដូចជាមិនស្គាល់ចិត្តខ្ញុំសោះ!

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 179,138 hits
Visit Cute-Spot.com!

%d bloggers like this: