ឃើញតាមផ្លូវ

ខែធ្នូ 18, 2009 at 5:45 ល្ងាច មតិ 9

នេះគឺផ្កាត្រកួន ដឹងថាអ្នកទាំងអស់គ្នាស្គាល់ហើយ មិនបាច់និយាយប្រាប់ទេ! តែ…ខ្ញុំស្រមៃចង់ទិញដីធ្វើចម្ការផ្កាត្រកួតអ៊ីចឹង ក្រែងមានអ្នកទេសចរណាចូលចិត្តថតផ្កាត្រកួនដែរ។

ក៏ស្គាល់ដែរ ផ្កាឈូក! ខ្ញុំស្រលាញ់ផ្កាឈូកជាងផ្កាត្រកួន មានអារម្មណ៍ចង់ចូលទៅដេកក្នុងផ្កានេះដល់ហើយ ធ្វើដូចរឿងចាបចៀបកប្បាសនោះអី ពេលចេញមកវិញជាប់ក្លិនផ្កាឈូក ប្រពន្ធថាមានញី! …បើយើងគិតពីវដ្តសង្សារ ស្រទាប់ផ្កាឈូកដ៏សែនស្អាតនេះមុខតែនឹងត្រូវព្យុះព្យោមាហ៍បោកបក់ ឱ្យធ្លាក់ម្ដងមួយស្រទាប់ៗគួរឱ្យសង្វេគ ហើយក៏ក្លាយជាផ្លែឈូក ចូលចិត្តញ៉ាំផ្លែឈូកទេ?

ដឹងស្អីទេមេឃ! ព្រឹកព្រលឹមសោះ ធ្វើមើល៍តែព្រលប់អ៊ីចឹង! សង្ស័យតែចាញ់សម្រស់ខ្ញុំហើយ!

Advertisements

Entry filed under: កម្សាន្ត.

Chanphal @ Koh Pich អារម្មណ៍អាក្រក់

9 មតិ Add your own

  • 1. lysli  |  ខែធ្នូ 18, 2009 ម៉ោង 10:56 ល្ងាច

    ខ្ញុំចូលចិត្តញ៉ាំត្រកួន 😀

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែធ្នូ 21, 2009 ម៉ោង 5:33 ល្ងាច

      ខ្ញុំក៏ចូលចិត្តដែរ កាលពីមុនញ៉ាំតែត្រកួនឡើងមុខដូចត្រកួន ហើយពេលភ្លៀងម្ដងៗនិយាយពីខ្លាច!!!

      ឆ្លើយតប
  • 3. ប៊ុនលី  |  ខែធ្នូ 19, 2009 ម៉ោង 8:03 ព្រឹក

    ត្រូវហើយមេឃប្រាកដជាចាញ់សម្រស់ ផលឯង ព្រោះអី ផលឯងឡើងកូដសំបើមណាស់ ធ្វើការសុទ្ធតែជាមួយតារាៗឡូយៗ រឿងអីថាមិនឡូយដូចគេ….សូម្បីតែស្តាយថតក៍ដូចតារាដែរ (រូបថតនៅកោះពេជ្រ) ។

    ឆ្លើយតប
  • 5. សេរីបណ្ឌិត  |  ខែធ្នូ 19, 2009 ម៉ោង 7:49 ល្ងាច

    មាន​អី ! ស្អាត​តើ !
    មិន​មែន​ថា​បង​ផល​ឯង​ស្អាត​ទេ ខ្ញុំ​ចង់​ថា​រូប​ភាព​ហ្នឹង​ស្អាត

    ឆ្លើយតប
    • 6. ចាន់ផល  |  ខែធ្នូ 21, 2009 ម៉ោង 5:32 ល្ងាច

      ដឹងតើ ព្រោះរូបខាងលើហ្នឹងអត់មានឃើញខ្ញុំផង!

      ឆ្លើយតប
      • 7. សេរីបណ្ឌិត  |  ខែធ្នូ 21, 2009 ម៉ោង 8:28 ល្ងាច

        មាន​អី ! នៅ​ដឹង​ខ្លួន​ចឹង​អត់​ទាន់​អី​ទេ….
        😀

  • 8. វឌ្ឍនា  |  ខែធ្នូ 21, 2009 ម៉ោង 6:53 ព្រឹក

    ខ្ញុំក៏ស្រលាញ់ផ្កាឈូកដែរ…
    កាលនៅរៀនវិទ្យាល័យបីនាក់ពួកម៉ាកស្រលាញ់ផ្កាឈូកដូចគ្នា…
    សុខាល័យ ពួកម៉ាកខ្ញុំគេផ្សងថា ជាតិក្រោយសុំអោយស្អាតដូចផ្កាឈូក…
    ធារ៉ា គេផ្សងថា សូមអោយមានគេស្រលាញ់ច្រើនដូចផ្កាឈូក…
    ខ្ញុំវិញផ្សងថា…សូមអោយបានក្លិនក្រអូបដូចផ្កាឈូក…

    តែបើមានជាតិក្រោយមែន ប្រហែលជាខ្ញុំគ្មានវាសនាបានកើតជាមនុស្ស ទៀតទេមើលទៅ!

    ឆ្លើយតប
    • 9. ចាន់ផល  |  ខែធ្នូ 21, 2009 ម៉ោង 12:20 ល្ងាច

      ហេតុអ្វីក៏និយាយដូច្នេះទៅវិញ?

      ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Top Clicks

Blog Stats

  • 178,391 hits
Visit Cute-Spot.com!

%d bloggers like this: