ប្រកាសគ្មានចំណងជើង

ខែធ្នូ 11, 2009 at 4:33 ព្រឹក មតិ 4

មួយរយៈនេះ ខ្ញុំនិយាយពីរឿងស្នេហាច្រើនណាស់ និយាយទាល់តែធុញខ្លួនឯងទៅហើយ តែចាប់ពីថ្ងៃនេះទៅឈប់និយាយហើយ ព្រោះកាលពីម្សិលមិញនេះ ខ្ញុំបានបញ្ចប់វគ្គខ្លីបីខែសិក្សាពីស្នេហាហើយ គឺទៅបិទវគ្គនៅផ្ទះពួកម៉ាកប៉ុន្មាននាក់ នាម៉ោង៧យប់។ សប្បាយចិត្តណាស់ រៀនចេះពីស្នេហាហើយខ្ញុំ!

កន្លែងនេះហើយដែលខ្ញុំសរសេរអត្ថបទចម្រៀង ហើយគឺពាក់កាសនេះស្ដាប់ភ្លេង… ថតទុកជាការចងចាំ!

ឥឡូវខ្ញុំនិយាយពីរឿងកំប្លែងវិញ! គឺម្សិលមិញដដែលហ្នឹង ទៅផ្ទះមិត្តខ្ញុំនោះទើបដឹងថាគេធ្វើសៀវភៅកំប្លែងលក់ មានឯណាខ្ញុំអានសើចឡើងចុចពោះ! សៀវភៅគេឈ្មោះថា ចាក់ក្រឡេក បើអានហើយមិនសើចចាំគេជួយចាក់ក្រឡេកឱ្យសើច! ហេហា! ហើយក្រុមការងារគេគឺមានឈ្មោះថា ក្រុមដើម្បីអ្នក ចំណែកអ្នកឌីហ្សាញ ចិត្រា ពួកម៉ាកខ្ញុំវិញ គេដាក់ឈ្មោះខ្លួនគេថា Red Rose (រាករួស!) ហា ពិតជាកំប្លែងរបស់គេមែន!

សៀវភៅបីក្បាលតូចៗគឺរបស់មិត្តខ្ញុំនោះណា តែអាធំជាងគេនោះ គឺប្រលោមលោកខ្ញុំ ឥឡូវនេះកំពុងតែសរសេរវាជាល្ខោនវិទ្យុ…

នេះ… រឿងកំប្លែងមួយនៅក្នុងសៀវភៅគេ៖ មានបុរសនារីពីរនាក់ឬក៏មួយគូកំពុងតែអង្គុយសាសងគ្នាស្ងាត់… តឺង! តឺង! បុរសក៏លូកដៃទៅស្ទាបនារីនោះ អ្ហា! (គ្មានគោរពសិទ្ធិនារីសោះ អត់ឡាអទេ!) ប៉ុន្តែនារីវាសដៃគាត់ចេញ ហើយស្រដីថា៖ Don touch me! (ដូចចំណងជើងចម្រៀងខ្ញុំអ៊ីចឹង) រួចនាងក៏ពន្យល់បុរសនោះថា បើចង់ធ្វើអ៊ីចឹង ចាំរៀបការហើយសិន! ដឹងបុរសឆ្លើយថាម៉េចទេ? ហាអ្ហា៎! បុរសក៏ឆ្លើយថា «អូខេ! អ៊ីចឹងទូរស័ព្ទហៅបងពេលអូនឯងរៀបការហើយណា៎!»

នែ៎! អានេះវិញគឺ SMS Funny: If I had camera I’ll snap every your movement, every smile, every action and keep in my house to scare all ghosts ha…! ផ្ញើទៅសង្សារអត់បានទេ សារនេះ!

ហ្នឹងហើយ! យប់មិញហ្នឹងបន្ទាប់ពីសើចហើយ ខ្ញុំក៏ផ្ញើសារកំប្លែងៗបែបនេះទៅមិត្តចំនួនម្ភៃនាក់ តែមានតែពីរនាក់ទេ គឺស្មើនឹង១០%នៃចំនួនសរុប ដែលឆ្លើយតបវិញ ធ្វើឱ្យខ្ញុំដឹងថា ចំណងមិត្តភាពខ្ញុំចាប់ផ្ដើមស្រុតចុះគួរឱ្យកត់សម្គាល់ តែហេងវិញ ព្រោះឆ្លើយពីរនាក់ដែរ បើអត់សោះខ្ញុំប្រាកដជាលែងហ៊ានមើលមុខអាណាហើយ!

អ្ហា៎! ព្រឹកមិញពេលចេញពីផ្ទះក៏ជួបរឿងឆ្កួតមួយទៀត! មានមនុស្សម្នាក់សួរខ្ញុំមួយសំណួរ រួចខ្ញុំក៏ឆ្លើយភ្លែត! មិនដែលគិតមុនឆ្លើយទេខ្ញុំ ព្រោះខ្លាចគេគិតថាខ្ញុំរកនឹកកុហកគេ តែដល់ឆ្លើយរួចក៏នឹកថា យ៉ី! បើឆ្លើយអ៊ីចេះវិញប្រហែលល្អជាង… តែមិនអីទេ កុំបន្ទាសខ្លួនឯង ព្រោះសំណួរនេះទើបតែឮលើកទីមួយ បានគ្មានបទពិសោធន៍ឆ្លើយ ថ្ងៃក្រោយឮសំណួរហ្នឹងម្ដងទៀត ចេះឆ្លើយហើយ!

អស់អីហើយ!

Advertisements

Entry filed under: កម្សាន្ត.

លើដីក្រោមមេឃ មិត្តសម្លាញ់ និង សង្សារ

4 មតិ Add your own

  • 1. វឌ្ឍនា  |  ខែធ្នូ 11, 2009 ម៉ោង 8:04 ល្ងាច

    អត់ផ្ញើរអោយខ្ញុំ បើផ្ញើរអោយខ្ញុំ ធានាថាមិនខកចិត្តទេ ឆ្លើយតប….បីម៉ោងក្រោយហ្នឹងឯង ទំរាំរកទូរស័ព្ទឃើញ ហាហាហា

    ឆ្លើយតប
  • 2. សុភា  |  ខែធ្នូ 11, 2009 ម៉ោង 9:47 ល្ងាច

    បើខ្ញុំវិញនោះ ហាហា មិនដឹងជាពេលណាឃើញទេ បើសីមកាតខ្ញុំនៅក្នុងកាបូបឡាហូត អត់ទូរសព្ទដាក់ផង 😀

    ឆ្លើយតប
  • 3. ប៊ុនលី  |  ខែធ្នូ 18, 2009 ម៉ោង 4:15 ល្ងាច

    មវ៉ាច់ទៅទិញជ្ភៅកាផ្លែងកាផ្លុកស្អីទេ នាំតែអស់លុយ ចង់សោចចូលតែប្លក់ ផលទៅ ខ្វះអីហ៊ឿងសោចម៉ាគនរ
    ទោះចង់ទិញក៍ម្តឹងទៅហ៊រនៅណាដែរ បើម្នឹសនៅមេឃដីហ្នេស..ហេស…ហេស….៖)

    ឆ្លើយតប
  • 4. គូនីឡា  |  ខែធ្នូ 31, 2009 ម៉ោង 10:57 ព្រឹក

    សំនួរអីទៅពូ?

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,613 hits
Visit Cute-Spot.com!

%d bloggers like this: