ថតលោកខែ

ខែធ្នូ 2, 2009 at 10:39 ព្រឹក មតិ 3

ពេលថតលោកខែ ខ្ញុំនឹកឃើញរឿងហុងកុងមួយ និយាយពីបុរសម្នាក់ព្យាយាមថតផ្កាយទុកឱ្យមនុស្សដែលគេស្រលាញ់មើល បើទោះជាពួកគេបែកគ្នាហើយក៏ដោយ។ គេបាននិយាយថា ដំបូងគេព្យាយាមណាស់ តែថតមិនជាប់ផ្កាយសោះ តែយូរទៅគេក៏ដឹងថាត្រូវថតបែបណាទើបជាប់ ហើយគេក៏អាចថតផ្កាយបានយ៉ាងស្អាត… ខ្ញុំវិញថតផ្កាយមិនជាប់ទេ ព្រោះម៉ាស៊ីនថតតូចពេក សូម្បីតែថតលោកខែក៏មិនច្បាស់ដែរ។ ខ្ញុំចង់ឱ្យអ្នកគ្រប់គ្នាបានឃើញលោកខែដ៏ស្អាតដែលខ្ញុំបានឃើញ តែខ្ញុំធ្វើមិនបាន។

Advertisements

Entry filed under: កម្សាន្ត.

ថ្ងៃលិចក្នុងស្រះទីក្រុង លើដីក្រោមមេឃ

3 មតិ Add your own

  • 1. ប៊ុនលី  |  ខែធ្នូ 4, 2009 ម៉ោង 8:43 ព្រឹក

    ថតមិនបានក៍មិនជាថ្វីដែរ ព្រោះអីខ្ញុំក៍អាចមើលលោកខែពីមុខបន្ទប់ខ្ញុំបានដែរ ។ ម្សិលម្ងៃគឺជាថ្ងៃពេញបូណ៏មី ផលមានបានមើលអត់?

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែធ្នូ 4, 2009 ម៉ោង 9:08 ព្រឹក

      ខ្ញុំមើលលោកខែរាល់តែយប់ហ្នឹង ព្រោះលោកខែនៅលើក្បាលខ្ញុំរហូត ដើរទៅណាក៏ទៅតាម ដូចស្រលាញ់ខ្ញុំដល់ហើយ!

      ឆ្លើយតប
  • 3. ចាន់ផល  |  ខែធ្នូ 5, 2009 ម៉ោង 7:59 ព្រឹក

    យប់មិញ មិនដឹងថាមានអ្នកណាខ្លះបានមើលលោកខែទេ គឺស្អាតខ្លាំងណាស់ លោកខែធំ ហើយនៅទាបនឹងដំបូល តែឈោងដៃអត់ដល់ដដែល។ ឃើញលោកខែម្ដងៗចេះតែចង់ផ្ញើសាឱ្យគេមើល តែខ្លាចគេធុញ ថាឯងឆ្កួតនឹងមើលមេឃរាល់យប់។

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 182,010 hits
Visit Cute-Spot.com!

%d bloggers like this: