ហង្សមាស Top Music 2009

ខែវិច្ឆិកា 30, 2009 at 11:28 ព្រឹក មតិ 27

ល្ងាចមិញនេះ ក្រុមហ៊ុន ហង្សមាស បានធ្វើសន្និសិទសាព័ត៌មានស្ដីពីការប្រគំតន្រ្តី ហង្សមាស Top Music 2009 នៅសណ្ឋាគារ NAGAWORLD ហើយខ្ញុំក៏បានទៅចូលរួមនឹងគេដែរ រីឯលក្ខណៈពិសេសនៃ ហង្សមាស Top Music 2009 នេះ គឺធ្វើក្នុងថ្ងៃទី១២ ខែធ្នូ ដើម្បីចូលរួមអបអរសាទរ ទិវាប្រឆាំងអំពើជួញដូរមនុស្ស លើកទី៣ ដែលថវិការបានមកពីការលក់សំបុត្រ 100% នឹងប្រើសម្រាប់ជួយដល់ជនរងគ្រោះដោយសារអំពើជួញដូរមនុស្ស…

ឆ្លៀតឱកាសនោះ ខ្ញុំក៏សុំថតជាមួយ លោក ព្រាប សុវត្ថិ ហេ ហេ…

ចង់ថតជាមួយគាត់យូរហើយ តែគ្មានឱកាស… កាលពីមុនខ្ញុំមិនស្គាល់គាត់ទេ ហើយកោតសរសើរទេពកោសល្យរបស់គាត់ខ្លាំងណាស់ បន្ទាប់មកក៏ស្គាល់គាត់ ហៅគាត់ថា បង សុវត្ថិ តែខ្ញុំអត់ដែលប្រាប់គាត់ថា គាត់ជា Super Star របស់ខ្ញុំសោះ រហូតដល់ថ្ងៃនេះ ខ្ញុំក៏សុំថតជាមួយគាត់ ដោយប្រាប់គាត់ថា ខ្លាចថ្ងៃក្រោយលែងបានធ្វើការជាមួយគាត់ទៀត… គិតទៅគ្មានការជួបជុំណាដែលមិនបែកគ្នាទេ… ខ្ញុំចូលធ្វើការនៅហង្សមាសប្រហែលមួយឆ្នាំហើយ ក៏ស្គាល់បង ព្រាប សុវត្ថិ មួយឆ្នាំដែរ ចំពោះខ្ញុំ គាត់ជាមនុស្សគួរឱ្យគោរពស្រលាញ់ ពេលឡើងឆាក គាត់ជាអ្នកសិល្បៈពេញតួ ក្រៅពីច្រៀងនិងសម្ដែង គាត់មិនសូវនិយាយច្រើនទេ តែធាតុពិតគាត់មានគំនិតច្រើនណាស់ ហើយគាត់ធ្លាប់ប្រាប់ខ្ញុំថា បើគេដណ្ដើមនិយាយអស់ហើយ មានអីនិយាយទៀត? 

Advertisements

Entry filed under: កម្សាន្ត.

កំណត់ហេតុស្នេហ៍ ថ្ងៃលិចក្នុងស្រះទីក្រុង

27 មតិ Add your own

  • 1. ប៊ុនលី  |  ខែវិច្ឆិកា 30, 2009 ម៉ោង 4:41 ល្ងាច

    ផល​ ឡូយដល់ហើយ មានឧកាសថតជាមួយតារាល្បីទៀតហ្ន៎…ចំណែកខ្ញុំវិញកុំថាឡើយតារាល្បី តានាយខ្ជិបហ្នឹងក៍គ្មានឧកាសថតជាមួយគាត់ដែរ។

    ឆ្លើយតប
  • 2. Samady KS  |  ខែវិច្ឆិកា 30, 2009 ម៉ោង 11:55 ល្ងាច

    មុខ​ស្អាត​ស៊ី​ដាច់​ព្រាប​សុវត្ថិ​ទៀត​ហ្ន៎..? ហិ​ហិ​ហិ

    ឆ្លើយតប
  • 3. ភារម្យ  |  ខែធ្នូ 1, 2009 ម៉ោង 12:39 ព្រឹក

    មុខស្អាតហើយ តែបើប្តូរម៉ូតសក់តិចទៀត កាន់តែស៊ីដាច់….

    ឆ្លើយតប
  • 4. Samady KS  |  ខែធ្នូ 1, 2009 ម៉ោង 4:06 ព្រឹក

    បន្តិច​ទៀត ព្រាប​សុវត្តិ បាត់​មុខ​ពី​សិល្បះ​ហើយ ព្រោះ​គាត់​ខ្មាស់​ម្ចាស់​ទំព័រ​នេះ មុខ​ស្អាត​ជា​គាត់​ពេក

    ឆ្លើយតប
  • 5. ចាន់ផល  |  ខែធ្នូ 1, 2009 ម៉ោង 4:45 ព្រឹក

    ចេះតែមានតាហ្មង! ​(*/*)

    នឹកឃើញកាលខ្ញុំសុំថតជាមួយគាត់ គាត់ថា «តោះអ៊ីចឹង! ទាន់ថ្ងៃហ្នឹងបងទីនុយ!» ហើយពេលថតនោះខ្ញុំចេះតែងាកមើលទៅមេខ្ញុំ ខ្លាចមេឆ្ងល់ថា វាកើតធីវា ថ្ងៃហ្នឹងនឹកឃើញថតរូបជាមួយគ្នា។ តាមពិតក៏ចង់ថតជាមួយអ្នកចម្រៀងផ្សេងៗទៀតដែរ តែមិនដឹងយកលេសស្អីទៅថតជាមួយគេ ឯជាមួយបងសុវត្ថិ គឺទៅរកទឹកផឹកពីរនាក់គាត់ ក៏ពឹងឱ្យគេចុចពឹបទៅ!

    ឆ្លើយតប
  • 6. បាត់ដំបង  |  ខែធ្នូ 1, 2009 ម៉ោង 12:43 ល្ងាច

    អូហ!!!ពិតជាឡូយមែនបានថតជាមួយគាត់!ខ្ញុំចង់ថតជាមួយគាត់យូរហើយ តែមិនដែលបាននៅជិត។ម្យ៉ាងទៀតពេលទៅកាត់សក់នៅកន្លែងគាត់ក៏ជួបបានមួយភ្លែត!!

    ឆ្លើយតប
    • 7. ចាន់ផល  |  ខែធ្នូ 2, 2009 ម៉ោង 3:04 ព្រឹក

      ជួបមួយភ្លែតក៏ដោយ សុំគាត់ថតទៅ បើគាត់កាច់ឫក ឈប់ទៅកាត់សក់នៅកន្លែងគាត់ទៀត! អេ ថាលេងទេ ព្រោះធ្វើអីក៏ដោយក៏ត្រូវមានកាលទេសៈដែរ។ ថ្ងៃសន្និសីទនោះក្រុមហ៊ុនឱ្យអញ្ជើញនិស្សិតទៅចូលរួមដែរ តែអត់ស្គាល់លេខទូរស័ព្ទរបស់បាត់ដំបង សម្រេចគ្មានបានអញ្ជើញអ្នកណាទេ អញ្ជើញដែរ តែប៉ះចំមនុស្សអត់ចង់ទៅ។

      ឆ្លើយតប
      • 8. 2012  |  ខែធ្នូ 7, 2009 ម៉ោង 9:56 ព្រឹក

        ងាប់បើង៉ៃហ្នឹងហៅខ្ញុំទៅមានអី ប្រាប់តែតាមវឺដប្រេសទៅបានហើយ។ ស្តាយណាស់ចឹង

      • 9. 2012  |  ខែធ្នូ 7, 2009 ម៉ោង 10:00 ព្រឹក

        ខលមកញុំទៅ 013387410 ។ ញុំ2012 មិនមែនបាត់ដំបងទេណា ច្រលំឆ្លើយតបរបស់ បាត់ដំបង។

      • 10. ចាន់ផល  |  ខែធ្នូ 7, 2009 ម៉ោង 10:35 ព្រឹក

        បើដឹងហៅបាត់ ស្ដាយណាស់ដូចគ្នា! តែបើកាលហ្នឹងខ្ញុំតេហៅ «អាឡូ 2012 អ្ហេះ?» មានអារម្មណ៍ដូចនិយាយអាយកូមយ៉ាងម៉េចទេ!

  • 11. សុទ្ធា  |  ខែធ្នូ 1, 2009 ម៉ោង 1:36 ល្ងាច

    Hah ha! Do u have Chhet Sovanpanha’s photo + poster ?

    ឆ្លើយតប
    • 12. ចាន់ផល  |  ខែធ្នូ 2, 2009 ម៉ោង 2:45 ព្រឹក

      Yeah, I do.

      ឆ្លើយតប
      • 13. សុទ្ធា  |  ខែធ្នូ 10, 2009 ម៉ោង 4:33 ល្ងាច

        post it tov! i need it

      • 14. ចាន់ផល  |  ខែធ្នូ 11, 2009 ម៉ោង 3:09 ព្រឹក

        Thea, I have lots of poster at home. I can give you when we meet. About Panha’s poto I have few in facebook… Any way, I’m sad that you wanna leave wordpress. I don know the reason, but wish you good luck na! Hope you still accross this page and give me comment.

  • 15. វណ្ណ  |  ខែធ្នូ 2, 2009 ម៉ោង 4:50 ព្រឹក

    ឡូយណាស់បានថតជាមួយគាត់។ គាត់ក៏ជា Super Star របស់ខ្ញុំដែរ ធ្លាប់ជួបគាត់នៅហាងបាយរបស់គាត់ដែរ តែម៉េចនឹងហ៊ានសុំគាត់ថត ជាមួយទៅ។ បានគាត់ញញឹមរាក់ទាក់ដាក់ក្នុងនាមជាភ្ញៀវនៅហាង បាយគាត់ហ្នឹងសប្បាយចិត្តណាស់ទៅហើយ។

    ឆ្លើយតប
    • 16. ចាន់ផល  |  ខែធ្នូ 3, 2009 ម៉ោង 6:22 ព្រឹក

      បើជួបគាត់លើកក្រោយ បងថតជាមួយគាត់ទៅ ព្រោះ បង សុវត្ថិ ប្រជាប្រិយណាស់! Super Star ស្រីរបស់ខ្ញុំ គឺ ម៉េង កែវពេជ្ជតា ហើយខ្ញុំក៏បានថតរូបជាមួយគាត់ដែរ! មិនចង់អួតទេ តែខ្ញុំអត់ធ្លាប់នឹកថា បានស្គាល់ពួកគាត់សោះ។

      ឆ្លើយតប
      • 17. វណ្ណ  |  ខែធ្នូ 4, 2009 ម៉ោង 11:27 ព្រឹក

        ប្រហែលជាគ្មានឧិកាសជួបគាត់ទៀតទេ ព្រោះអីគាត់ឈប់កាន់កាប់ ភោជនីដ្ឋាននោះទៀតហើយ។ មិនអីទេ ចាំកាត់តរូប ដាក់ជាមួយគាត់ ក៏បានដែរ តែសំខាន់អត់មានរូបស្អាតណាសក្តិសម នឹងគាត់ទេ។​

      • 18. ចាន់ផល  |  ខែធ្នូ 11, 2009 ម៉ោង 4:34 ល្ងាច

        និយាយអ៊ីចឹង កាលមុនខ្ញុំធ្លាប់ទៅលេងប្លករបស់បង ឃើញរូបថតរៀបការរបស់បងស្អាតៗណាស់ តែឥឡូវចូលប្លកហ្នឹងអត់បានសោះ ត្រូវបានការពារបាត់!

  • 19. Joe  |  ខែធ្នូ 2, 2009 ម៉ោង 12:11 ល្ងាច

    Thanks for the info! Looking forward to RHM Top Music Show 2009! You lookin good next to Sovath!! Please post your picture with Panha as well. Thanks!

    ឆ្លើយតប
    • 20. ចាន់ផល  |  ខែធ្នូ 3, 2009 ម៉ោង 5:41 ព្រឹក

      នៅទំព័រ Let’s មានរូបខ្ញុំថតជាមួយបញ្ញាតើ គឺរូបថតជុំគ្នាមួយនោះ សាកមើលឱ្យច្បាស់មើល៍!

      ឆ្លើយតប
  • 21. កុមារចម្បាំង  |  ខែធ្នូ 4, 2009 ម៉ោង 9:58 ព្រឹក

    ខ្ញុំថតជាមួយឆិន ឡុងផង មិនថា!!! គ្រាន់តែ រូបពូព្រាប សុវត្ថិ ក៏យកមកដាក់ដែរ។ ធម្មតាសោះ។ សូមទោស មិនចាំបាច់តប ឬ
    ទៅប្លកខ្ញុំទៀតទេ ខ្ញុំឈប់ប្រើហើយ ព្រោះតែ រឿងខូចចិត្ត ហើយ
    ថែមទាំងគេតៀលទៀត។​សូមទោសផង​ដែល ខ្ញុំមករំខាន។

    ឆ្លើយតប
    • 22. ចាន់ផល  |  ខែធ្នូ 4, 2009 ម៉ោង 10:25 ព្រឹក

      បើនិយាយអ៊ីចឹង លែងបានឃើញគ្នាទៀតហើយ! សូម្បីតែក្នុងអ៊ីនធើណេតសោះ ក៏មានការជួបព្រាត់ដែរ។

      ឆ្លើយតប
      • 23. កុមារចម្បាំង  |  ខែធ្នូ 4, 2009 ម៉ោង 10:32 ព្រឹក

        ចង់ជួបសូមសរសេរ email ទៅ បានជួបហើយ។

  • 24. Samady KS  |  ខែធ្នូ 5, 2009 ម៉ោង 6:31 ព្រឹក

    ក្មួយ​តូច​នេះ​ខូច​ចិត្ត​រឿង​អី​ អញ្ចេះ? ចាំ​ពូ​នាំ​ដើរ​លេង​ទៅ​ជិះ អូប័រ​នៅ​កំពង់​សោម​ក៏​បាន​ដែរ, អូខេ

    ឆ្លើយតប
  • 25. ចាន់ផល  |  ខែធ្នូ 8, 2009 ម៉ោង 5:25 ព្រឹក

    និយាយអ៊ីចឹង រាល់ថ្ងៃនេះក្រុមតារាចម្រៀងហង្សមាសកំពុងតែហាត់រាំរាល់ល្ងាច ហើយបើតាមខ្ញុំដឹងដោយចៃដន្យ ពួកគេនឹងច្រៀងទំនុកច្រៀងរបស់ខ្ញុំប្រហែលពីរបទ សុទ្ធតែបទញាក់ ព្រោះគេហាត់រាំបទ «កាន់តែធ្វើហីកាន់តែស្រលាញ់» ហើយមួយបទទៀត គឺ «Don touch me!» បើចិត្តខ្ញុំចង់ឱ្យគេច្រៀងបទ «យើងពីរនាក់ស្រលាញ់គ្នាបានទេ?» ព្រោះចូលចិត្តបទនេះជាង! រាយការណ៍ពីវិទ្យុដើមអំពិល

    ឆ្លើយតប
    • 26. Joe  |  ខែធ្នូ 9, 2009 ម៉ោង 10:14 ព្រឹក

      Want them to sing all your songs! Bat Ku Dondeung, Chiem Pech, Rers Plov Banchob Sner, Keu Own Man Te….. love all your songs!!!

      ឆ្លើយតប
      • 27. ចាន់ផល  |  ខែធ្នូ 9, 2009 ម៉ោង 11:52 ព្រឹក

        Oooh! thank Joe! I also like my own lyric ‘Bat Ku Dondeung’ …now always listen it when I think about life… it make me calm! 🙂 love what in my hand.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,585 hits
Visit Cute-Spot.com!

%d bloggers like this: