រឿងពិតមួយ

ខែវិច្ឆិកា 23, 2009 at 2:52 ព្រឹក មតិ 4

យប់មិញម៉ោង៩ ទើបខ្ញុំចេញពីក្រុមហ៊ុន ហើយពេលចុះតាមកាំជណ្ដើរក៏ឃើញអ្នកបោសសម្អាតពីរបីនាក់កំពុងធ្វើការ ធ្វើឱ្យអារម្មណ៍ខ្ញុំរឹតតែសង្វេគ។ ពួកគេត្រូវធ្វើការនេះរាល់យប់ ធ្វើការនេះយូរមកហើយ ប្រហែលត្រូវធ្វើការបែបនេះយូរបន្តទៀត។ ហេតុអីមនុស្សដូចគ្នាសោះ បែរជាមានអ្នកមាន អ្នកក្រ។

ខ្ញុំនឹកឃើញពីរឿងពិតមួយដែល តារាចម្រៀង ពេជ្រ សោភា និយាយប្រាប់ប្រហែលមួយខែមុន។ គាត់ថានៅជាប់ផ្ទះគាត់មានក្មេងស្រីម្នាក់អាយុប្រហែលដប់ប្រាំមួយឆ្នាំ ដែលគ្រប់ពេលមុខនាងស្រងូតជាប់។ ពេលខ្លះនាងឈរនៅក្នុងផ្ទះបាយ រវើរវាយ ទ្រឹងៗ ដូចមនុស្សប្រសៃប្រសាទ ហើយពេលមួយនោះនាងក៏មករកគាត់ ប្រាប់គាត់ថា នាងចង់និយាយរឿងរបស់នាងប្រាប់ គ្រាន់តែចង់និយាយប្រាប់ប៉ុណ្ណោះ មិនរំខានឱ្យដោះស្រាយឱ្យទេ។ តាមពិតក្មេងស្រីនោះកំពុងមានវិបត្តិស្នេហា គឺសង្សាររបស់នាងលែងរវីរវល់ ហើយប្រើសម្ដីឱ្យនាងចេញឱ្យផុតពីជីវិតរបស់គេ។ នាងថានាងមិនចង់រំខានម្នាក់នោះទេ តែព្រោះនាងស្រលាញ់គេខ្លាំងពេក ហើយនាងថានាងសុខចិត្តធ្វើគ្រប់យ៉ាងឱ្យតែអាម្នាក់នោះសប្បាយចិត្ត រួចក៏និយាយថា បើសិននាងស្លាប់ទៅគេសប្បាយចិត្ត នាងក៏សុខចិត្តស្លាប់។ ពេជ្រ សោភា ឮនាងនិយាយបែបនេះក៏បានត្រឹមតែយល់ចិត្ត ព្រោះស្នេហាមិនអាចថាល្ងង់បានទេ ហើយគាត់ក៏មិននឹកថា ពីរបីថ្ងៃក្រោយមកក្មេងស្រីនោះក៏សម្លាប់ខ្លួន។

ក្មេងស្រីម្នាក់នោះស្លាប់ទៅហើយ នាងស្លាប់ព្រោះស្នេហា ហើយក៏ប្រហែលគ្មានអ្នកណាឱ្យតម្លៃនាងដែរ។ នាងយកស្នេហាលេងសើចរបស់មនុស្សម្នាក់ មកធ្វើជាស្នេហាពិតរបស់ខ្លួន។

Advertisements

Entry filed under: ទស្សនវិជ្ជា.

ក៏កើតអារម្មណ៍ចង់… ការពិតនៅតែជាការពិត

4 មតិ Add your own

  • 1. វុឌ្ឍី វុឌ្ឍ  |  ខែវិច្ឆិកា 23, 2009 ម៉ោង 3:27 ព្រឹក

    គួរអោយអាណិងនាងមែនទែន មិនគួរគិតខ្លីចឹងសោះ

    ឆ្លើយតប
  • 2. វឌ្ឍនា  |  ខែវិច្ឆិកា 23, 2009 ម៉ោង 8:01 ល្ងាច

    អ៊ីចឹងបានថា…ស្រលាញ់ខ្លួនឯងមានសុវត្ថិភាពជាង!

    ឆ្លើយតប
    • 3. វុឌ្ឍី វុឌ្ឍ  |  ខែវិច្ឆិកា 24, 2009 ម៉ោង 3:00 ល្ងាច

      នឹងហើយ គ្មាននរណាគេស្រឡាញ់ខ្លួនយើងជាងយើងផ្ទាល់នោះទេ បើមិនចឹងទេនោះជីវិតយើងប្រាកដជាគ្មានន័យដូចនារីម្នាក់នេះអញ្ចឹង

      ឆ្លើយតប
  • 4. ប៊ុនលី  |  ខែវិច្ឆិកា 28, 2009 ម៉ោង 1:39 ព្រឹក

    នាងនៅក្មេងគំនិតនៅខ្ចីនៅឡើយ មិនទាន់ស្គាល់ច្បាស់ថាអ្វីជាក្តីស្នេហា។​ ពិតណាស់ស្នេហាគឺជាការលះបង់ តែការលះបង់នោះមិនមែនការសម្លាប់ខ្លួនដែលគ្មាននរណាម្នាក់ឲ្យតមៃ្លនោះទេ។ នាងគួរតែស្រលាញ់ខ្លួនឯងសិនទើបស្រលាញ់អ្នកដទៃ​ ដូចព្រះពុទ្ធឪវាទ “​យើងត្រូវស្រលាញ់ខ្លួនយើង”។

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 182,010 hits
Visit Cute-Spot.com!

%d bloggers like this: