ក៏កើតអារម្មណ៍ចង់…

ខែវិច្ឆិកា 22, 2009 at 12:56 ល្ងាច មតិ 5

ថ្ងៃនេះរងាដល់ហើយ ខ្យល់បក់ចុះបក់ឡើងក៏កើតអារម្មណ៍ចង់… ដឹងចង់អីអត់? ចង់ងាប់!

តើមានអ្នកណាធ្លាប់ស្គាល់អារម្មណ៍នេះអត់? គិតទៅ ប៉ុន្មានថ្ងៃហើយ ចេះតែមានអារម្មណ៍ថាអត់ដឹងខំរស់នៅធ្វើអីទៀត ខ្ជិលរស់នៅ គ្រប់យ៉ាងនៅជុំវិញខ្លួនសោះកក្រោះ ធ្វើអីក៏មិនបាចសម្រេច ផ្សំពីនេះបន្តិច ផ្សំពីនោះបន្តិច ដេកៗក៏មានអារម្មណ៍លែងចង់រស់។ វាក៏មិនមែនថាខ្ញុំទើបតែមានអារម្មណ៍បែបនេះជាលើកទីមួយដែរ គឺតាំងពីតូចម្ល៉េះ កើតមកគឺស្ពាយយកអារម្មណ៍ឆ្កួតៗបែបនេះមកជាមួយ ហើយពេលនេះអារម្មណ៍ឆ្កួតហ្នឹងវាលាប់ឡើងវិញម្ដងទៀតហើយ!

បើអ្នកមានបទពិសោធន៍ ជួយប្រាប់វិធីដោះស្រាយផង!

ខ្ញុំធ្លាប់ស្រមៃពីវិធីសម្លាប់ខ្លួនមួយចំនួន រៀនចេះពីមើលទូរទស្សន៍ ដូចជា ចងក លោតទឹក បាញ់នឹងកាំភ្លើង(តែអត់មានកាំភ្លើង) អារសរសៃកដៃ ចាក់បេះដូងនឹងកាំបិត… គ្រាន់តែរៀបរាប់បានប៉ុណ្ណឹងស្រៀវលែងហ៊ាននឹក គឺសុទ្ធតែវិធីឈឺសាច់… ផឹកថ្នាំបំពុល! តែក៏មិនស្រួលប៉ុន្មានដែរ បែកពពុះមាត់ស្គុល ទម្រាំតែដាច់ខ្យល់នោះ ហើយងាប់ទៅអាក្រក់មើលណាស់ ពិសេសគឺខ្មោចចងក ណាឮចាស់ៗថា សម្លាប់ខ្លួនព្រះប្រោសមិនរួចផង ក៏មិនធ្លាប់ហ៊ានសាក បានត្រឹមតែគិតរហូតមក…

ក្រោមមកទៀត ខ្ញុំចេះសរសេររឿង ក្លាយជាអ្នកនិពន្ធមិនសូវល្បី តែស្នាដៃទុកនៅផ្ទះច្រើនមិនទាន់បានអួតគេ ដល់ពេលមានអារម្មណ៍បែបនេះក៏រារែក ស្ដាយស្នាដៃ ស្ដាយអត់ទាន់ល្បី ខ្លាចងាប់ទៅ ស្នាដៃកប់ទៅតាម រួចក៏គិតថា យ៉ាងម៉េចយ៉ាងម៉ា ចាំបោះពុម្ពស្នាដៃទាំងនោះឱ្យអស់សិន ចាំងាប់ តែក៏នៅឆ្លៀតស្រមៃទៀត ថាស្រាប់តែស្នាដៃខ្ញុំផ្សាយទៅ មានអ្នកអានគាំទ្រច្រើន ល្បី សង្ស័យប្ដូរចិត្តលែងចង់ងាប់ ចង់រស់វិញ ស្រេចបាត់ គោលបំណងចង់ងាប់នៅតែមិនបានសម្រេច។

គិតទៅ គិតចុះ គិតឡើង ខ្ញុំនេះវានៅតែមិនដាច់ចិត្តងាប់ គឺចិត្តវាមិនដាច់ ចង់ទៅធ្វើស្ដេចខ្មោចវាមិនបាន ចង់ងាប់តែខ្លាចឈឺ ខ្លាច…

និយាយរឿងថ្ងៃនេះឱ្យស្ដាប់វិញ គឺខំទៅជប់លៀងជាមួយមិត្តភក្តិ ទាំងនឹកថា ក្រែងអាចប្ដូរអារម្មណ៍ឈប់ចង់ងាប់ តែមានឯណា មើលគេមើលឯងឃើញតែផឹកស៊ីព្រោកប្រាជ្ញ ខ្ញុំរឹតតែចង់ងាប់ខ្លាំងឡើង ថ្ងៃក្រោយកុំហៅឱ្យសោះអារឿងទៅជប់លៀងជប់អីហ្នឹង សុខចិត្តដេកផ្ទះវិញ ចូលមិនចុះចំណោមគេទេ ពិបាកជាងគេគឺជួបមនុស្សថ្មី អត់ធ្លាប់ស្គាល់ មិនដឹងថាត្រូវនិយាយស្អីជាមួយទេ មានតែនៅសុភាពឡើងចង់សន្លប់។

នេះកន្លែងពួកគេច្រៀងលេង ខ្ញុំខ្ជិលនៅតុផឹកស៊ី ក៏មកថតរូបនេះទៅ!

នេះទន្លេនៅក្រោយផ្ទះ! មានរោងមួយនៅមាត់ទន្លេនោះ លុះស្ដាប់គេច្រៀងបទព្រាត់ប្រាសច្រើនពេក ស្រណោះខ្លួនក៏ទៅដេកនៅរោងនោះទៅ ហើយមានអារម្មណ៍រឹតតែចង់ងាប់ទៀតកាលហ្នឹង។

នេះថតពីលើក្រុមហ៊ុនខ្ញុំទៅ! ត្រឡប់ពីកន្លែងនោះម៉ោង៣ ជូនមិត្តពីរនាក់ទៅដល់ផ្ទះរួច ក៏ចូលមកកន្លែងធ្វើការ មិនចង់ឆាប់ទៅផ្ទះទេ មិនដឹងទៅធ្វើអី រួចដល់ឃើញថ្ងៃលិចស្អាតក៏ថតទុកទៅ។ ចង់សន្សំរូបមេឃឱ្យបានច្រើន ជាតិក្រោយចង់ក្លាយជាមេឃ ឈប់ចង់កើត ចង់ងាប់អីទៀតហើយ!

ហ៊ើយ!… (គឺសំឡេងខ្ញុំដកដង្ហើម ខ្លាចអត់ដឹង) សូមទោសផង បញ្ចេញអារម្មណ៍ជីវិតឥតន័យ ទើបនិយាយឈ្លើយតិចទៅ!

Advertisements

Entry filed under: កម្សាន្ត, អារម្មណ៍.

ខែរងា ២ រឿងពិតមួយ

5 មតិ Add your own

  • 1. ផ្កាយNovels  |  ខែវិច្ឆិកា 24, 2009 ម៉ោង 7:55 ព្រឹក

    ​អារម្មណ៍​បែប​នេះ​ចាន់​ផល​ឯង​គិត​ឃើញ​ពី​អង្កាល?
    មិន​ប៉ុន្មាន​ថ្ងៃ​នេះ​ខ្ញុំ​ក៏​នឹក​ចង់​ងាប់​ដែរ… ម៉ោង​ប្រហែល​ជិត​៦​ព្រឹក​ ខ្ញុំ​រត់​​ហាត់​កីឡា​សុខៗ​ក៏​នឹក​ឃើញ​ដល់​អារម្មណ័​ដែល​ខ្លួន​ឯង​ធ្លាប់​ចង់​ងាប់.. ខ្ញុំ​រំលឹក​ដល់​រឿង​ចាស់ៗ ថា​ខ្ញុំ​ធ្លាប់​គិត​ខ្លី​ចង់​សម្លាប់​ខ្លួន​ប៉ុន្មាន​ដង​មក​ហើយ? គិត​ចុះ​គិត​ឡើង​ មិន​តិច​ជា​ង​៥​ដង​ទេ ហើយ​វិធី​តែ​មួយ​ដែល​ខ្ញុំ​ជ្រើស​រើស​គឺ​លោត​ទឹក​ស្ពាន… មិន​នឹង​ខ្ញុំ​គិត​ថា​លោត​ទឹក​ ខ្ញុំ​ក៏​ធ្លាប់​គិត​វិធី​ផ្សេង​ៗ​ដែរ តែ​ចុង​ក្រោយ​ក៏​សម្រេច​ចិត្ត​យក​វិធី​នេះ… រឿង​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​សំលាប់​ខ្លួន​គឺ​មាន​រឿង​តូច​ចិត្ត​នឹង​ខ្លួន​ឯង​ប៉ុណ្ណោះ… ខ្ញុំ​ដឹង​ថា​វា​កំសាក តែ​ខ្ញុំ​នៅ​តែ​ចង់​… ដោយ​សារ​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​ស្រឡាញ់​​​បំផុត​លើ​លោក​នេះ​ ទើប​ខ្ញុំ​មិន​អាច​សម្រេច​បំណង​ដែល​ខ្ញុំ​ចង់​ស្លាប់​បាន… ថ្ងៃ​ណា​មួយ​ គង់​នឹង​មាន​ថ្ងៃ​នោះ​សម្រាប់​ខ្ញុំ!!!

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែវិច្ឆិកា 24, 2009 ម៉ោង 8:41 ព្រឹក

      អូហ៍! ខ្ញុំគិតឃើញតាំងពីតូច ព្រោះកើតមកកំព្រីកំព្រាដូចកូនកំប្រុកព្រៃ ក៏ចេះតែកើតអារម្មណ៍ចង់ងាប់ទៅវិញ ចង់ចាប់ជាតិម្ដទៀត ក្រែងល្អជាង តែមិនដាច់ចិត្ត ខ្លាចគេមិនឱ្យមកចាប់ជាតិវិញ ក៏ចេះតែត្រដររស់រហូតមក។

      លោតទឹកសម្លាប់ខ្លួនហើមអាក្រក់មើលណាស់ រើសវិធីផ្សេងទៅបានទេ? តែតាមមើលបែបគិតថា អាចក្លាយជាខ្មោចទឹក ហើយជូបគូស្នេហ៍ក្នុងសមុទ្ទក៏មិនដឹង ព្រោះធ្លាប់មើលរឿងហុងកុងមួយ គេលេងអ៊ីចឹង។

      តែខ្ញុំឥឡូវអស់អារម្មណ៍ចង់ស្លាប់ទៀតហើយ ព្រោះចង់ទៅលេងឡាវ ហេតុនេះបើផ្កាយឯងចង់ស្លាប់ ឱ្យលុយខ្ញុំដើរលេងទៅ ម៉េចដែរ?

      ឆ្លើយតប
  • 3. ចាន់ផល  |  ខែវិច្ឆិកា 27, 2009 ម៉ោង 2:00 ព្រឹក

    ព្រឹកនេះមានអារម្មណ៍សូន្យសោះ អត់ជាតិចូវ អស់ដៃអស់ជើង ខ្ជិលដកដង្ហើម… អារម្មណ៍នោះវាមកសួរសុខទុក្ខខ្ញុំទៀតហើយ អាអារម្មណ៍ចង្រៃ រកឯងស្ងប់ស្ងាត់ពីរបីថ្ងៃមិនបាន!

    ឆ្លើយតប
  • 4. ប៊ុនលី  |  ខែវិច្ឆិកា 28, 2009 ម៉ោង 1:51 ព្រឹក

    ផល អើយ​ផល…..!!!​ រួចចុះអារម្មណ៍តំបល់យោហ្នឹងវាមកពីណាម៎​ ម្តេចធ្វើឲ្យផលឯងហ្នឹងតប់ប្រមល់ទល់ពុទ្ធោបែបនេះ?

    ឆ្លើយតប
  • 5. ចាន់ផល  |  ខែ​មីនា 12, 2010 ម៉ោង 7:01 ល្ងាច

    hehe 😀 Today, I wanna die again! 😆 It’s not so bad to meet this feeling, and I think I can find myself don’t be afraid of death; I will not cry or feel sorry if I die now. It’s seem there’s nothing to wait for tomorrow; tomorrow will come, but it’s just come by nature, and it’s not my business. 😛

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Top Clicks

Blog Stats

  • 178,391 hits
Visit Cute-Spot.com!

%d bloggers like this: