សុភមង្គលបន្តិចបន្តួច

ខែវិច្ឆិកា 19, 2009 at 10:35 ព្រឹក មតិ 5

អត្ថបទលើកទឹកចិត្តខ្លួនឯង៖

ដូចជាឧស្សាហ៍ធ្លាក់ទឹកចិត្តដល់ហើយ ទំនេរៗអស់សង្ឃឹមលេង!… គិតជាមធ្យមធ្លាក់ទឹកចិត្តប្រហែល២១ម៉ោងក្នុងមួយថ្ងៃ មិនបានដកម៉ោងដេកចេញទេ ព្រោះពេលដេកលក់ក៏យល់សប្ដិធ្លាក់ទឹកចិត្តដែរ!  😦  អ៊ីចឹងគួរតែសរសេរអត្ថបទលើកទឹកចិត្តខ្លួនឯងឱ្យបានច្រើន ក្រែងថ្ងៃក្រោយអាចបោះពុម្ពបានមួយក្បាល ហើយក្លាយជាអ្នកល្បីខាងធ្លាក់ទឹកចិត្ត។

OK! ត្រូវតែស្វែករកសុភមង្គលបន្តិចបន្តួចជូនជីវិត!

អារម្មណ៍អពមង្គលទាំងឡាយកើតចេញពីការលោភលន់ហួសមាឌ ឬក៏វង្វេងអត់ស្គាល់ផ្លូវទៅរកខ្លួនឯង។ សោតឯអារម្មណ៍សុភមង្គលវិញគឺកើតឡើងព្រោះយើងស្រលាញ់ជីវិត ពេញចិត្តនឹងអ្វីដែលខ្លួនមាន ហើយញញឹមទៅរកអ្វីដែលយើងគ្មាន។ ប្រាប់ខ្លួនឯងថា យើងមានហេតុផលដែលត្រូវរស់ ហើយត្រូវនឹកឃើញដល់សុភមង្គលបន្តិចបន្តួច ដែលយើងអាចទទួលបាន ដោយកុំបោះបង់ចោលវាឱ្យសោះ។ ជួនកាលជីវិតក៏ជួបបរាជ័យ តែក៏មិនមែនមានន័យថាគ្រប់យ៉ាងត្រូវបញ្ចប់នោះទេ។ ពេលដេកលក់ ការដែលយើងយល់សប្តិជារឿងធម្មតា ប៉ុន្តែពេលភ្ញាក់ដឹងខ្លួន យើងត្រូវតែរស់នៅក្នុងជីវិតពិតរបស់យើងបន្តទៀត។ គិតសុទិដ្ឋិនិយមថា គ្រប់យ៉ាងនឹងប្រសើរឡើង!

ខ្ញុំហែកកេរ្តិ៍ខ្លួនឯងសិន៖

*មានមនុស្សរាប់អានខ្ញុំតែពីរបីនាក់ ហើយពួកគេក៏ឈប់នឹកនាដល់ខ្ញុំម្ដងម្កាល តែមិនអីទេ គឺគ្រាន់បើជាងអត់មានអ្នកណារាប់អានដែរ។

*បើគ្មានអ្នកណាស្រលាញ់ ឬក៏ខ្លួនឯងក៏មិនព្រមស្រលាញ់ខ្លួនឯង?

*ការងារខ្ញុំមិនសូវជោគជ័យសោះ តែមិនអីទេ ព្រោះបើមិនធ្វើការជីវិតនឹងរឹតតែគ្មានតម្លៃ។

*មានអារម្មណ៍ថា ស្នាដៃនិពន្ធរបស់ខ្ញុំនៅមានកម្រិតទាបណាស់ តែក៏សប្បាយចិត្តដែរនៅពេលខ្ញុំសរសេរចប់ស្នាដៃសាមញ្ញៗរបស់ខ្លួន។

*ខ្ញុំមិនមានប្រាក់ច្រើនទេ តែខ្ញុំនឹងប្រើប្រាក់បន្តិចបន្តួចដែលខ្លួនមានឱ្យមានតម្លៃ។

*បើកដួងចិត្តឱ្យទូលាយ សម្លឹងមើលពិភពលោក នឹងឃើញមនុស្សដ៏កម្សត់ដែលធ្វើឱ្យខ្ញុំអាណិត នឹងឃើញមនុស្សដ៏មានសុភមង្គលដែលធ្វើឱ្យខ្ញុំរីករាយ។

*ខ្ញុំអាចរស់នៅម្នាក់ឯងជាមួយនឹងសុភមង្គលបន្តិចបន្តួច។

*ខ្ញុំដឹងថាន័យខាងលើនេះគឺនឹកឃើញតែពេលមានអារម្មណ៍ល្អប៉ុណ្ណោះ តែយ៉ាងណាខ្ញុំនឹងអានវាម្ដងទៀត នៅពេលខ្ញុំកើតទុក្ខ។

Advertisements

Entry filed under: ទស្សនវិជ្ជា, អារម្មណ៍.

អារម្មណ៍ខែរងា ខែរងា ២

5 មតិ Add your own

  • 1. គីមឡុង  |  ខែ​កុម្ភៈ 22, 2010 ម៉ោង 3:27 ព្រឹក

    ខ្ញុំនិងកត់ពាក្យទាំងនេះទុក ! ព្រោះខ្ញុំក៏ឧស្សាហ៏ធ្លាក់ទឹកចិត្តដែរ ! ទំនេរៗអត់ការធ្វើ ចេះតែអង្គុយរកនឹករឿងដែលធ្វើអោយបាក់ទឹកចិត្ត ! តែបើបានពាក្យនេះទុកក្នុងចិត្ត ប្រហែលជាបានធូរស្រាលខ្លះហើយខ្ញុំ !!! គិតល្អមានតែចំនេញមិនចេះខាត!!!

    ឆ្លើយតប
  • 2. kimlong  |  ខែ​មីនា 21, 2010 ម៉ោង 12:42 ព្រឹក

    យប់នេះខ្ញុំអានកន្លែងនេះម្តងទៀតហើយ ! ហើយក៏មានអារម្មណ៏មិនសូវខុសពីលើកមុនដែរ ! អានចប់មានអារម្មណ៏រាងធូរបន្តិច ! តែបន្ទាប់ពីនេះប្រហែលជាដូចដើមហើយ ! យូរៗទៅ ! ដូចជាចង់តាលាន់និងជីវិត ! ជួបតែរឿងដដែលៗ ! ពេលខ្លះទៅអត់ត្រូវមានរឿងអីសោះ ! ក៏អ្នកជុំវិញចេះតែបង្កើតនិងពង្រីកវាឡើងដែរ ! ឥឡូវនេះ ខ្ញុំមិនដឹងថា ខ្ញុំជាមនុស្សយ៉ាងណានោះទេ ! ដឹងតែម៉្យាងថា ខ្ញុំចូលចិត្តជួយគេ និង មានបំនងប្រាថ្នា ចង់អោយមនុស្សគ្រប់គ្នា ចេះអត់អោនអោយគ្នា ចេះស្វែងយល់ពីគ្នា និង ជួយគ្នា ! តែខ្លួនខ្ញុំសព្វថ្ងៃក៍ធ្វើមិនទាន់បានដែរ ! តែបានរឺមិនបាន គ្រាន់តែគិតដល់ ក៏ខ្ញុំរាងសប្បាយចិត្តបន្តិចដែរ ! (សរសេរលែងចេញហើយ )

    ឆ្លើយតប
  • 3. ឧត្តម  |  ខែ​មេសា 5, 2010 ម៉ោង 10:19 ល្ងាច

    បើកចុះបើកឡើងក៏ចូលដល់ទំព័រនេះហ្មង !!
    តាមពិតទៅ ជីវិតមនុស្សប្រៀបដូចជាឆាកល្ខោនមួយចឹង !
    ម្តងសើច ! ម្តងយំ !​ នេះជាចម្រៀងជីវិតដែលច្រៀងមិនចេះចប់
    ដល់ពេលចប់ គឺត្រូវដេកក្នងមុងឈើបាត់ទៅហើយ !
    តែសំខាន់បំផុតនោះ ពេលនៅអាចច្រៀងបាន ត្រូវធ្វើអ្វីអោយមានន័យសំរាប់ជីវិតខ្លួនឯង និង អ្នកដ៏ទៃ
    មិត្តភ័ក្រញ៉ុមនិយាយថា គ្មានអ្វីសប្បាយជាងសើចនោះទេ
    មួយថ្ងៃមាន24ម៉ ទោះសើចក៏24ម៉ យំក៏24ម៉
    តែ ងាកសើចៗ ប្រយ័ត្តគេថាឆ្កួត !!!

    ឆ្លើយតប
  • 4. ចាន់ផល  |  ខែ​មេសា 6, 2010 ម៉ោង 2:40 ល្ងាច

    ពេលខ្លះ​ខ្ញុំ​អាច​សរសេរ​អត្ថបទ​​ដូច​ជា​អ្នក​ចេះ​ដឹង​ម្នាក់​អ៊ីចឹង តែ​ធាតុ​ពិត​ខ្ញុំ​ជា​មនុស្ស​មិន​បាន​ការ​…. ខ្ញុំ​បាន​ត្រឹម​ដឹង តែ​ខ្ញុំ​មិន​ចេះ​ធ្វើ​ទេ។ ពេល​នេះ​ខ្ញុំ​មាន​អារម្មណ៍​ស្មុគ​ស្មាញ​ណាស់។ ខ្ញុំ​ធ្វើ​អី​ក៏​ចិត្ត​មិន​ដាច់​ដែរ។ ខ្ញុំ​ចង់​រំងាប់​ចិត្ត​ឥត​ប្រយោជន៍​​ចេញ​ពី​ជីវិត តែ​ខ្ញុំ​ធ្វើ​មិន​បាន។ ធម្មតា​គឺ​ខ្ញុំ​មាន​អារម្មណ៍​ដឹង​អ្វី​ដែល​នៅ​ជុំ​វិញ​ខ្លួន​ខ្ញុំ តែ​ខ្ញុំ​មិន​ជឿ​អារម្មណ៍​ខ្លួន​​ឯង​ទេ ចូល​ចិត្ត​បោក​ខ្លួន​ឯង… ខ្ញុំ​មិន​ចេះ​ស្រលាញ់​ខ្លួន​ឯង​សោះ តែង​បោក​ខ្លួន​ឯង មិន​គោរព​ខ្លួន​ឯង។ ខ្ញុំ​មិន​ចង់​ឱ្យ​អ្នក​ណា​សរសើរ​ខ្ញុំ​​ដោយ​ភ័ន្ត​ច្រឡំ​ទេ ហើយ​ខ្ញុំ​ចង់​ស្គាល់​ខ្លួន​ឯង​ឱ្យ​ច្បាស់​ជាង​នេះ។ ហេតុអ្វី​ខ្ញុំ​ឱ្យ​តម្លៃ​ទៅ​លើ​របស់​គ្មាន​តម្លៃ? តើ​ពេលណា​ទើប​ខ្ញុំ​ចេះ​ដឹង ឈប់​ឆ្កួត​ទៀត?

    ឆ្លើយតប
  • 5. ឧត្តម  |  ខែ​មេសា 6, 2010 ម៉ោង 3:11 ល្ងាច

    គ្មានអ្នកណាចេះជាងអ្នកណាទេ !
    គេថា «មនុស្ស10នាក់នៅជុំគ្នា មានម្នាក់ជាគ្រូ»
    ខ្ញុំចេះជំនាញនេះ អ្នកមិនចេះ ចឺងខ្ញុំជាគ្រូរបស់អ្នកហើយ មែនទេ?
    តែជំនាញផ្សេងទៀតដែលអ្នកចេះ ខ្ញុំបែរជាមិនចេះ ចឹងអ្នកអាចធ្វើគ្រូខ្ញុំវិញម្តងហើយ !
    ចែករំលែកចំនេះដឹង និង​ បទពិសោធពីគ្នាទៅវិញទៅមក វាជារឿងមូយដែលសប្បាយចិត្តបំផុត។

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 182,737 hits
Visit Cute-Spot.com!

%d bloggers like this: