ផែនដីតូច

ខែវិច្ឆិកា 14, 2009 at 9:38 ព្រឹក មតិ 7

អត្តចរិតខ្ញុំគឺជាពិភពលោករបស់ខ្ញុំ!

ពិភពលោកដ៏តូចរបស់ខ្ញុំ នៅសល់តែមួយចំហៀង នៅពេលដែលពិភពលោកមួយចំហៀងបានចាកចេញពីខ្ញុំ… ចាកចេញព្រោះតែហេតុផល ដើម្បីបំពេញបំណងមនុស្សដែលចង់បំផ្លាញពិភពលោករបស់ខ្ញុំ…

កាលពីយប់មិញ ខ្ញុំបានរកនឹកឃើញសាច់រឿងដែលខ្ញុំនឹងសរសេរហើយ៖

«កុមារាម្នាក់រស់នៅក្នុងភាពឯកោជាមួយគ្រួសារអ្នកសរសេរប្រវត្តិសាស្រ្តមួយ… ការប្រៀនប្រដៅពីអ្នកសរសេរប្រវត្តិសាស្ត្រ រួមនឹងឧបនិស្ស័យពីកំណើត បានធ្វើឱ្យកុមារារូបនោះក្លាយជាមនុស្សដ៏អាថ៌កំបាំង សូម្បីតែខ្លួនឯងក៏មិនស្គាល់ថាខ្លួនឯងជាអ្នកណា គេដឹងត្រឹមស្ដាប់តាមឱវាទអាណាព្យាបាល ដោយខំហ្វឹកហាត់ខ្លួនឱ្យក្លាយជាបុគ្គលដ៏អស្ចារ្យម្នាក់។ អារម្មណ៍របស់គេត្រូវបែងចែកជាពីរ មួយគឺប្រវត្តិសាស្រ្តនៃប្រទេសមួយ ដែលធ្វើឱ្យបេះដូងគេឆាបឆួល មួយទៀតគឺទឹកដីដែលគេកំពុងសាងអនុស្សាវរីយ៍ដោយមិនដឹងខ្លួន…»

គួរឱ្យចាប់អារម្មណ៍ខ្លះទេ? នេះជាទម្លាប់មួយដែលខ្ញុំតែងតែនឹកឃើញ និងកត់ត្រាទុករង់ចាំពេលសរសេរ។ ដឹងទេ? អារម្មណ៍រំភើបនៅពេលនឹកឃើញសាច់រឿងមួយគឺអស្ចារ្យណាស់ ប៉ុន្តែខ្ញុំក៏ត្រូវព្រួយបារម្ភ… រកបានសាច់រឿងមួយដ៏ល្អ គឺត្រូវការសមត្ថភាពដ៏ពូកែដើម្បីសរសេរ… វាមិនពិបាកទេ គ្រាន់តែសរសេររឿងមួយ ប៉ុន្តែបើចង់សរសេររឿងមួយដ៏ល្អ គឺពិបាកខ្លាំងណាស់! អ្នកជឿទេ? ជួនកាលអព្ភូតហេតុកើតឡើង ខ្ញុំអាចយល់សប្តិឃើញអ្វីដែលខ្ញុំត្រូវសរសេរ… គឺខ្ញុំចេះតែបន់ឱ្យបែបនេះ ព្រោះសរសេរយ៉ាងម៉េច បើសាច់រឿងដែលខ្ញុំនឹកឃើញនោះមិនមែននៅក្នុងសម័យយើងនេះផង! ខ្ញុំដឹងថាខ្ញុំត្រូវអានសៀវភៅប្រវត្តិសាស្រ្តឱ្យច្រើន តែសៀវភៅទាំងនោះក្រាស់ៗណាស់ ហើយខ្ញុំចង់ឱ្យមានឆាកប្រយុទ្ធ មានយុទ្ធគុន យ៉ាងរស់រវើកនៅក្នុងបទនិពន្ធរបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនចូលចិត្តវ៉ៃគ្នាផង តើឱ្យខ្ញុំសរសេរយ៉ាងម៉េច? តែយ៉ាងណាឱ្យតែមានចិត្ត ខ្ញុំនឹងមានសិល្ប៍អាចធ្វើបាន!

Entry filed under: ភាពយន្ត, អារម្មណ៍.

ខ្ញុំក្លាយជាខ្លួនឯង អារម្មណ៍ខែរងា

7 មតិ Add your own

  • 1. ក្មេងតូច  |  ខែវិច្ឆិកា 17, 2009 ម៉ោង 4:46 ព្រឹក

    ស្រដៀងនឹងជីវិតរបស់ខ្ញុំ
    ខុសត្រង់គ្រួសារខ្ញុំមិនមែនជា អ្នកប្រវត្តិសាស្រ្ត

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែវិច្ឆិកា 18, 2009 ម៉ោង 2:11 ព្រឹក

      អេ ក្មេងតូច ឈ្មោះអី? បើថាស្រដៀងនឹងជីវិតរបស់ក្មេងតូចអ៊ីចឹង សហការជាមួយខ្ញុំសរសេរ តើយ៉ាងម៉េចដែរ?

      ឆ្លើយតប
      • 3. ក្មេងតូច  |  ខែវិច្ឆិកា 19, 2009 ម៉ោង 9:40 ព្រឹក

        បានតា
        តាសេពីអីខ្លះទៅ ^_^

      • 4. ចាន់ផល  |  ខែវិច្ឆិកា 19, 2009 ម៉ោង 10:42 ព្រឹក

        មិនអាចនិយាយតែពីរបីម៉ាត់ទេ តែខ្ញុំគិតថាចង់បានជាងគេគឺអារម្មណ៍ពិត ព្រោះបើក្មេងតូចមានជីវិតស្រដៀងគ្នាមែន អារម្មណ៍នោះនឹងបង្កើតបានជាសាច់រឿងដ៏ល្អមួយហើយ។

  • 5. កុមារចម្បាំង  |  ខែវិច្ឆិកា 17, 2009 ម៉ោង 8:06 ព្រឹក

    មនុស្សដ៏អាថ៌កំបាំង សូម្បីតែខ្លួនឯងក៏មិនស្គាល់ថាខ្លួនឯងជាអ្នកណា ?
    គេហៅថាមនុស្សឆ្កួតទៅវិញទេ ស្រមៃតែផ្តាស។
    ព្រោះគិតច្រើនពេក ហើយពេលយប់ឡើងយល់សប្តិ ដល់ពេលភ្ញាក់
    ឡើងវិញនោះ ការយល់សុបិនបាន ក្តោបភាពពិតប្រាកដ ឲ្យចូលក្នុង
    សុបិនអស់បាត់ទៅ។
    សូមទោស បើមិនយល់នូវអិ្វដែលខ្ញុំនិយាយទេ ចាត់ទុកថាខ្ញុំមិនបាន
    និយាយទៅចុះ។

    ឆ្លើយតប
    • 6. ចាន់ផល  |  ខែវិច្ឆិកា 18, 2009 ម៉ោង 2:12 ព្រឹក

      អត់អីទេ ព្រោះខ្ញុំអត់បានឮអីទាំងអស់!

      ឆ្លើយតប
  • 7. កុមារចម្បាំង  |  ខែវិច្ឆិកា 18, 2009 ម៉ោង 8:20 ព្រឹក

    🙂 អីយ៉ាចូលក្រឡាយ៉ាប់ហើយ សូមទោសខ្ញុំមិនបាននិយាយអ្វីទេ។

    ឆ្លើយតប

បញ្ចេញមតិ

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 237,182 hits
Visit Cute-Spot.com!