ខ្ញុំក្លាយជាខ្លួនឯង

ខែវិច្ឆិកា 14, 2009 at 9:04 ព្រឹក មតិ 5

ជីវិតដំបូងគឺជាប្រស្នា ជីវិតបន្ទាប់ត្រូវប្រើប្រាជ្ញា ជីវិតចុងក្រោយទទួលខុសត្រូវខ្លួនឯង…

រាល់ថ្ងៃខ្ញុំត្រូវសម្រេចចិត្តរាប់មិនអស់ ដែលទាំងនោះគឺជាប្រស្នាពីកម្មលិខិត តម្រូវឱ្យខួរក្បាលខ្ញុំបានរៀនសូត្រ ក៏ឱ្យដឹងថាខ្លួនឯងកំពុងតែសម្ដែងល្ខោនមួយរឿង។ ហេតុនេះគ្រប់ពេលដែលខ្ញុំធ្វើអ្វីមួយ ខ្ញុំក៏នឹកថា តើនេះជាការកំណត់ឱ្យខ្ញុំធ្វើ ឬក៏ខ្ញុំធ្វើវាដោយខ្លួនឯង? តែខ្ញុំជឿថា ខ្ញុំពិតជាមានខួរក្បាលខ្លួនឯង ហើយខ្ញុំពិតជាអាចសម្រេចចិត្តថា ធ្វើឬមិនធ្វើអ្វីមួយបាន។ ខ្ញុំជឿលើការតាំងចិត្ត ពោលគឺខ្ញុំត្រូវតាំងចិត្តធ្វើជាខ្លួនឯង រីឯអ្នកក៏ត្រូវតែធ្វើជាខ្លួនរបស់អ្នក។

Advertisements

Entry filed under: ទស្សនវិជ្ជា.

ផែនដីតូច ជីវិតគ្មានន័យ កុំគិតឱ្យខ្លី ត្រូវគិតឱ្យវែង!… ផែនដីតូច

5 មតិ Add your own

  • 1. ចាន់ផល  |  ខែវិច្ឆិកា 14, 2009 ម៉ោង 9:53 ព្រឹក

    ធាតុពិតខ្ញុំអត់ចង់ចូលក្នុងទស្សនវិជ្ជាទេ ព្រោះអត់ចូលចិត្តគិតសម្ដីពិបាកៗយល់ ដែលគេចូលចិត្តលើកមកវិភាគអួតគ្នា តែនៅពេលខ្ញុំមានបញ្ហាផ្លូវចិត្ត ទស្សនវិជ្ជាបែរជាអាចជួយខ្ញុំបាន។ ខ្ញុំក៏មិនសូវស្គាល់ទស្សនវិទូដែរ គឺស្គាល់តែអ្នកណាដែលល្បីៗខ្លាំងបំផុត ដូចជា ព្រះពុទ្ធ ព្រះយេស៊ូ ខុងជឺ ឬក៏សូក្រាត… គ្រូខ្ញុំម្នាក់ធ្លាប់និយាយថា អ្នកចេះគេមិនដែលអួតថាខ្លួនគេចេះទេ ហើយសិស្សជាច្រើនក៏ចាប់ផ្ដើនិយាយអួតប្រាប់គេថា «ខ្ញុំល្ងង់ណាស់ ខ្ញុំអត់ចេះអីទេ» ហើយបន្ទាប់មក ខ្ញុំក៏អ៊ីចឹង ដើម្បីឱ្យគេគិតថា ខ្លួនឯងជាអ្នកចេះក៏និយាយប្រាប់គេថា «ខ្ញុំអត់ចេះ» 🙂

    ឆ្លើយតប
  • 2. វណ្ណ  |  ខែវិច្ឆិកា 17, 2009 ម៉ោង 3:12 ល្ងាច

    រឺក៏អ្នកនិពន្ធទាំងឡាយសុទ្ធតែមានគំនិតរវើរវាយបែបនេះ?

    ឆ្លើយតប
    • 3. ចាន់ផល  |  ខែវិច្ឆិកា 18, 2009 ម៉ោង 2:30 ព្រឹក

      ប្រហែលហើយ ព្រោះបើអត់រវើរវាយ ក៏អត់មានអីចង់សរសេរដែរ។ សុខសប្បាយទេ បងវណ្ណ? ខានឃើញយូរហើយ!

      ឆ្លើយតប
  • 4. វណ្ណ  |  ខែវិច្ឆិកា 18, 2009 ម៉ោង 7:08 ព្រឹក

    មិនសូវមានពេលចូលលេងភូមិទេថ្មីៗនេះ ។ មកអើតលៗ ម្តងៗ ស្រាប់តែឃើញអ្នកណាគេសរសេរអត្ថបទ ចំឡែកៗ ដឹងអី អ្នកនិពន្ធសោះ ។ តើកាលណាបានដាក់រូបថតច្បាស់? ចង់ស្គាល់មុខមាត់ ដល់ហើយ។

    ឆ្លើយតប
    • 5. Chanphal  |  ខែវិច្ឆិកា 18, 2009 ម៉ោង 8:05 ព្រឹក

      ខ្ញុំដាក់ហើយតើ នៅក្នុងប្រកាស «រស់ព្រោះអនុស្សាវរីយ៍» ខ្ញុំថតនៅសមុទ្ទ តែគ្រប់គ្នាគេមើលតែសមុទ្ទទេ ខំឈរបាំងសមុទ្ទហើយ តែគេនៅតែមើលរំលង!

      ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 182,737 hits
Visit Cute-Spot.com!

%d bloggers like this: