គិត…ដើម្បីឈប់គិត

ខែតុលា 26, 2009 at 4:42 ព្រឹក មតិ 5

ចេះចងត្រូវចេះស្រាយ! ក៏ត្រូវព្រមស្រាយ… ស្រាយហើយក៏កុំទុកនៅក្បែរខ្លួន… បោះវាចោលឱ្យស្រឡះទៅ! និយាយស្រួលទេ តែធ្វើពិបាក! ក្នុងមួយនាទីសោះមានរឿងត្រូវគិតច្រើនជាងមួយ គិតមិនចេញ ចិត្តមិនស្ងប់ ចង់ឱ្យចប់ តែនៅស្ដាយ… ជួបបញ្ហាម្ដងៗ មិនដឹងថាតើពេលណាទើបអាចបំភ្លេចបាននោះទេ? ហេតុនេះត្រូវតែគិត…ដើម្បីរកច្រកចេញពីការគិតឥតប្រយោជន៍។

ពេលខ្លះយកចិត្តគេដាក់ក្នុងចិត្តខ្លួនឯងអត់បានសោះ ត្បិតថាចិត្តគេខុសពីចិត្តយើង គេជាមនុស្សឆ្លាត យើងជាមនុស្សល្ងង់។ ខ្ញុំនេះជាមនុស្សត្រង់ នេះបើគេនិយាយគួរសម តែបើឱ្យគេនិយាយពាក្យពិត គឺខ្ញុំនេះជាមនុស្សល្ងង់។ មុនដំបូងអន់ចិត្ត ហើយអត់ទទួលទេ គិតថាល្ងង់អី ខ្ញុំចេះគិតដែរតើ? តែយូរៗទៅ ត្រូវគេបោកពីរបីដង ដេកផង អង្គុយផង ឈរផង គិតទៅ ក៏ដឹងថាខ្លួនឯងល្ងង់មែន! ធូរអារម្មណ៍ជាងមុន ពេលព្រមទទួលស្គាល់ខ្លួនឯង ហើយក៏មានប្រយោជន៍ដែរ យ៉ាងហោចណាស់លែងមានមោទនភាពលើខ្លួនឯងដោយអត់ដឹងខ្យល់ទៀត។ ចេះដឹងជាងមុន ទោះមិនសូវចេះមើលមនុស្ស ក៏ចេះខ្លាចមនុស្ស កុំឱ្យឮគេនិយាយអីក៏ជឿស្លុង ចេះគិតថា យើងល្ងង់មិនចេះនិយាយកុហក តែគេឆ្លាតប៉ិននិយាយ… យើងល្ងង់មិនដឹងថាបោកយកប្រយោជន៍អីពីគេ តែគេឆ្លាតចេះមើលឃើញប្រយោជន៍ពីយើង… យើងល្ងង់មិនចេះប្រែប្រួល តែគេឆ្លាតចេះប្រែប្រួលស្មានមិនដល់… យើងល្ងង់ កុំស្មានថាគេល្ងង់ដូចយើង។

ចាកចេញពីការគិតដោយតាំងចិត្តឱ្យទូលាយ… រស់នៅដើម្បីអ្នកដទៃ តើមានអ្វីមិនល្អ? បើគេមិនយល់ចិត្តខ្ញុំ ខ្ញុំយល់ចិត្តគេទៅ ក្នុងលោកនេះនៅតែមានការយល់ចិត្ត។ បើគេមិនចូលចិត្តយើង ប្រាប់ឱ្យគេដើររកអ្នកណាដែលគេចូលចិត្តទៅ គេនឹងរីករាយ ហើយបើគេរីករាយ ក្នុងលោកនេះក៏នៅតែមានភាពរីករាយ។ កែចិត្តអ្នកដទៃមិនបាន ខំកែចិត្តខ្លួនឯងទៅ ក្នុងលោកនេះក៏មានយើងម្នាក់ចេះភ្ញាក់រឭកដែរ ក៏នៅតែមានយើងម្នាក់ដែលតែងតែយល់ចិត្តអ្នកដទៃដែរ។ ថ្វីបើជីវិតឧស្សាហ៍អស់សង្ឃឹម ក៏គង់នៅសល់ពេលដ៏តិចតួចមានសង្ឃឹមដែរ គឺពេលនោះហើយជាដង្ហើមអាចរស់បន្តទៀត អាចប្រាប់ខ្លួនឯងឱ្យធ្វើប្រយោជន៍ផ្សេងៗសម្រាប់មនុស្សនៅជុំវិញខ្លួន ហើយអាចញញឹមដើម្បីពិភពលោក។

ទូលទុក្ខត្រូវចេះទម្លាក់ទុក្ខចោល… បើដឹងថាវាធ្ងន់ ម៉េចក៏មិនដាក់ចុះសិន ហើយសម្រេចចិត្តជាថ្មី ថាគួរយកឬមិនយក? ម៉េចក៏ចាំបាច់ធ្វើបាបខ្លួនឯង? មិនមែនប្រដៅទេ ព្រោះខ្ញុំក៏មិនចូលចិត្តមនុស្សណាតាំងខ្លួនជាអ្នកចេះ មកប្រដៅគេឯងដែរ មនុស្សចេះគិតដូចតែគ្នាទេ តែខ្ញុំសរសេរទុក ដើម្បីរំឭកខ្លួនឯង។

សូមផ្ញើអត្ថបទនេះដល់មិត្តម្នាក់ដែលបានប្រាប់ខ្ញុំថា «I could write more than a book on my life, but it wouldn’t change anything.» ខ្ញុំស្រលាញ់ពាក្យមួយឃ្លានេះណាស់! ដូចខ្ញុំខំសរសេរអត្ថបទមួយនេះឡើងវង្វេងប្រធានបទអស់ទៅហើយ តែក៏មិនដឹងថាអាចកែប្រែអ្វីបានដដែល។ ខំគិតយ៉ាងណា ខំសរសេរយ៉ាងណា ខំសម្ដែងយ៉ាងណា ការពិតនៅតែជាការពិត…

Advertisements

Entry filed under: ទស្សនវិជ្ជា.

CD & VCD ដំបូង លារៀងរហូត…

5 មតិ Add your own

  • 1. ភារៈ  |  ខែតុលា 26, 2009 ម៉ោង 12:47 ល្ងាច

    ពេលខ្លះខ្ញុំគិតថាកើតជាមនុស្សលោកគឺពិតជាធុញទ្រាន់ណាស់។ ហេតុអ្វី
    ក៏ចិត្តមនុស្សយើងមិនដូចគ្នាហើយថែមទាំងចូលចិត្តបង្ករបញ្ហអោយគ្នានឹង
    គ្នាទឿត។ តាមពិតទៅ ខ្ញុំក៏ជាមនុស្សល្ងង់ម្នាក់ដែរ ជួនកាលខំព្យាយាម
    ធ្វើរឿងខ្លះ ទាំងងងុបងងុល មិនគិតពីភាពនឿយហត់ ដើម្បីមនុស្ស(ម្នាក់)
    ផ្សេងទៀត តែលទ្ធផលមិនមែនល្អសំរាប់គេទាំងអស់ឯណា គេពេញចិត្ត
    យើងក៏សប្បាយចិត្តតែបើមិនអីចឹងទេអ្នកដែលទុក្ខព្រួយក៏នៅតែជាយើង។
    យប់ណាក៏ខ្ញុំដេកទូលដៃ ហេតុអី ក៏ខ្ញុំមានរឿងច្រើនម្លេះត្រូវគិត? ពេល
    តែមួយ តែរាប់សិបរឿងក្នុងក្បាល ម៉េចក៏ខ្ញុំអីចឹង …ខ្ញុំចេះតែអស់សង្ឍឹមៗ
    huhu … គិតសារជាថ្មី ដដែលៗទើបខ្ញុំយល់ថា ធ្វើជាមនុស្សគឹយ៉ាងម៉េច?
    ប្រហែលជាគំនិតយើងមិនខុសពីគ្នាប៉ុន្មានទេ ព្រោះធ្លាប់មានគេនិយាយ
    ផ្អែមប្រៃដាក់ដូចគ្នា ហើយក៏ដោយសារយើងជាមនុស្សល្ងង់មិនឆ្លាតដូចគេ
    តែខ្ញុំសូមសរសើរម្ចាស់ប្លុកដោយស្មោះ ពូកែសរសេរដល់ហើយ អាច
    បង្ហាញពីអារម្មណ៍របស់ខ្លួនឯងអោយអ្នកអានយល់បាន ប៉ុណ្នឹងហើយ
    ថាខ្លួនឯងល្ងង់ទឿត 😀 ។បើនិយាយអោយត្រង់ទៅមនុស្សម្នាក់ៗគឺមាន
    ជំនាញ និង ទេព្យកោសល្យផ្ទាល់ខ្លួន គ្នាននរណាចេះ១០ទេ មែនអត់?

    ឆ្លើយតប
    • 2. Chanphal  |  ខែតុលា 28, 2009 ម៉ោង 9:36 ព្រឹក

      ម្សិលមិញ និងកាលពីព្រឹកមិញ ខ្ញុំស្មានថា ខ្លួនឯងគិតយល់ហើយ អារម្មណ៍ក៏ធូរច្រើន តែពេលនេះអារម្មណ៍ស្រាប់តែក្លាយជាស្ទើរស្លាប់ស្ទើររស់ គិតអ្វីក៏អត់យល់… ហេតុអីទៅ? ខ្ញុំខំធ្វើការបណ្ដើរ នឹកឃើញបណ្ដើរ ថាហេតុអីគេធ្វើបែបនេះដាក់ខ្ញុំ? …ខ្ញុំអាចស្លាប់ព្រោះតែអារម្មណ៍បែបនេះ!

      ឆ្លើយតប
      • 3. Chanphal  |  ខែតុលា 29, 2009 ម៉ោង 4:56 ព្រឹក

        អស់អារម្មណ៍ចង់រស់រលីងខ្សុល! បើកុំតែនៅជំពាក់លុយគេ ខ្លាចងាប់ទៅគេជេរ កុំអីងាប់បាត់! 😀

  • 4. បញ្ញា  |  ខែ​មីនា 16, 2010 ម៉ោង 12:34 ល្ងាច

    យំដើម្បីឈប់យំ… បើមិនយំផង ម៉េចរកកន្លែងឈប់យំបាន។ មែនហើយឯ គិតដើម្បីឈប់គិត ក៏ដូច្នេះដែរ… ប៉ុន្តែចំពោះការគិតគ្មានទេទីបញ្ជប់ ល្គឹគណាក្ដារមឈ្ឈូសដំចប់….

    ឆ្លើយតប
  • 5. បញ្ញា  |  ខែ​មីនា 16, 2010 ម៉ោង 12:39 ល្ងាច

    បើស្លាប់ទៅមានប្រយោជន៍ នោះប្រហែលជាមនុស្សដែលអប់រំគេកុំឲ្យស្លាប់ស្លាប់មុនគេហើយ… ទ្រាំរស់ទៅ… រស់ដើម្បីសងគេ…

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,613 hits
Visit Cute-Spot.com!

%d bloggers like this: