ដូចត្រូវតែក្អកចៀសមិនរួច!

ខែតុលា 23, 2009 at 3:02 ព្រឹក មតិ 3

រឿងដែលខ្ញុំជួបរាល់ថ្ងៃនេះដូចត្រូវបានរៀបចំទុកតាំងពីកាលណាមិនដឹងទេ យ៉ាងហោចណាស់ក៏មុនខ្ញុំចាប់កំណើតដែរ! បានជាថាអ៊ីចឹងព្រោះខ្ញុំឧស្សាហ៍ជួបរឿងរ៉ាវដែលចៀសមិនរួច!

លើកឧទាហរណ៍តែតូចមួយមកវិភាគចុះ! ពីអាទិត្យមុន ម្ដាយខ្ញុំគាត់ចំហុយប្រហុកត្រីប្រម៉ា (ចូលចិត្តតើអាហ្នឹង) ខ្ញុំក៏ញ៉ាំពីរពេល រួចមានអារម្មណ៍មិនស្រណុកនៅក្នុងបំពង់ក ហើយក៏កើតផ្ដាសាយ… ទើបតែដឹងថាញ៉ាំប្រហុកកើតផ្ដាសាយ! ចៃដន្យមិនល្អ ថ្នាំផ្ដាសាយធ្លាប់ប្រើអស់ ម៉ែក៏ទិញថ្នាំអីមិនដឹងឱ្យលេប ស្អែកឡើងថ្នាំមិនកប ផ្ដាសាយអត់បាត់ ថែមទាំងឈឺក្បាលទៀត។

ទៅទិញថ្នាំធ្លាប់លេបបានហើយ ហើយគិតថាអាចបាត់ឆាប់ៗមិនខាន តែរវល់ដល់ហើយ ត្រូវធ្វើការគិតឡើងវិលខួរ។ មិនត្រឹមប៉ុណ្ណឹងក៏មានណាត់មួយ ត្រូវទៅជួបក្រោមភ្លៀងរលឹមទៀត! អូហ៍! មកដល់ផ្ទះដេក ក៏ធ្វើទុក្ខក្ដៅខ្លួន ឈឺក្បាល (មិនមែនរោគសញ្ញាផ្ដាសាយប្រភេទថ្មី A/H1N1ទេ ព្រោះខ្ញុំលាងដៃជាប្រចាំជាមួយនឹងសាប៊ូ ជាពិសេសលាងរាល់ក្រោយពេលញ៉ាំអាហារ) …និយាយត ខ្ញុំក៏ទៅធ្វើការទាំងផ្ដាសាយដដែល ហើយក៏… មកដល់កន្លែងភ្លាម មេទូរស័ព្ទហៅឱ្យសរសេរចម្រៀងមួយបទឱ្យលឿន! ដល់អ៊ីចឹងខ្ញុំក៏ខំសរសេរមួយទំហឹង បន្ទាប់មកក៏ខំធ្វើ Assignment មួយដែលផុតកំណត់ថ្ងៃនោះ ប្រញាប់ផ្ញើជូនគ្រូ… មានឯណា ឡើងវិលក្បុង អង្គុយលែងស្ងៀម កវិញងាកលែងកើត ទៅរៀនបានមួយម៉ោងក៏សុំគ្រូទៅផ្ទះ…

ស្អែកឡើងពិបាកខ្លួនមែនទែន គ្រេចក ឈឺក្បាល យ៉ាប់ខ្លួនណាស់ សមតែសុំច្បាប់អត់ធ្វើការ តែក៏នៅត្រូវទៅទិញថ្នាំថ្មីលេបឱ្យឆាប់បាត់។ ឆ្ងល់នោះឆ្ងល់ ពេលអត់ស្រួលខ្លួនអ៊ីចឹង ការងារច្រើននោះច្រើន រកពេលបន្ធូរអារម្មណ៍មិនបាន ងាកហៅធ្វើនេះ ងាកហៅធ្វើនោះ ហើយត្រូវទៅអង្គុយវែកញែកបទចម្រៀងជាមួយមេធំទៀត (រាល់ដងអត់ដែរទេ)។

ថ្នាំថ្មីពូកែគួរសម មានអារម្មណ៍ថាជិតជាហើយ ទោះបីងាកឆ្វេងស្ដាំនៅជាប់សរសៃតិចៗ ហើយនិយាយលែងចង់ឮក៏ដោយ។ ស្រាប់តែមកដល់ផ្ទះ ម្ដាយខ្ញុំធ្វើសំលការីនំបញ្ចុក! ញ៉ាំយប់ម្ដង! ព្រលឹមឡើងញ៉ាំម្ដងទៀត! ញ៉ាំបណ្ដើរគិតក្នុងចិត្ត ផ្ដាសាយមិនទាន់បាត់ទេ ហើយដូចជា… ញ៉ាំសំលការីអ៊ីចឹង តិចក្លាយជាក្អកទៅ!

មិនទាន់អីទេ…កុំភ័យពេក! ដឹងអីពេលបាយថ្ងៃត្រង់នៅក្រុមហ៊ុន មីងចុងភៅធ្វើម្ហូបផ្អកចំហុយ! ញ៉ាំទៅ កុំគិតច្រើន! ទោះជាមិនស្ដាយរសជាតិផ្អក ក៏ស្ដាយបន្លែផ្ទាប់ដែរ មានស្វាយខ្ចី ត្រប់ស្រួយ ត្រសក់ខ្លូតៗ… (ចុចអី?មានតែបន្លែតែបីមុខនេះទេ!)

ចៀសអត់រួចទេ! អ្វីត្រូវកើត វានឹងកើតឡើង! នៅក្នុងថ្នាក់រៀនមានសិស្សម្នាក់ក្អកទៀត ដល់ឮគេក្អក ដូចចេះតែរកក្អកដែរ តែខំទប់… រួចឭសំឡេងភ្លៀងរ៉ៗ ក៏នឹកភ័យ បើជិះកាត់ភ្លៀងម្ដងទៀត គ្រប់ទឹកហ្មង! តែអត់អីដែរ ភ្លៀងក៏រាំងវិញ។

លុះមកដល់ផ្ទះ ដឹងថាម្ដាយខ្ញុំធ្វើម្ហូបអីទេ? ហាស ហា… ប្រហុកគ្រឿង! ចូលចិត្តណាស់ តែត្រូវតែកាត់ចិត្ត… (កុំឱ្យដូចគេនិយាយថា ស៊ីមិនដឹងងាប់!)

Advertisements

Entry filed under: កម្សាន្ត.

ស្រណោះថ្ងៃ CD & VCD ដំបូង

3 មតិ Add your own

  • 1. សុភា  |  ខែតុលា 23, 2009 ម៉ោង 10:36 ព្រឹក

    ណឹងគេហៅថា ក្រហើយ កូនឈឺ ងាកមើលអង្ករក្នុងពាងអស់ទៀត 😀

    ឆ្លើយតប
  • 2. The Cambodia  |  ខែតុលា 24, 2009 ម៉ោង 10:29 ព្រឹក

    សួស្តី!
    ពូកែសរសេរបានវែងមែន! នេះទើបជាអ្នកនិពន្ធល្អ!

    ឆ្លើយតប
    • 3. Chanphal  |  ខែតុលា 26, 2009 ម៉ោង 6:00 ព្រឹក

      អរគុណណាស់! ខ្ញុំស្មានតែគិតថា ពូកែសរសេរឱ្យបានវែងមែន រឿងមានន័យតែប៉ុណ្ណឹងសោះ!​:)

      ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,613 hits
Visit Cute-Spot.com!

%d bloggers like this: