ស្រណោះថ្ងៃ

ខែតុលា 22, 2009 at 5:31 ព្រឹក មតិ 3

ពន្លឺព្រះអាទិត្យប៉ុន្មានថ្ងៃនេះចែងចាំងភ្លឺដល់ចិត្តខ្ញុំ… ប្រៀបដូចជាកញ្ចក់ឆ្លុះស្រមោលអតីតកាលឱ្យផុសឡើងនឹងមុខ… ជាពេលវេលាមួយដែលអន្ទងខ្ញុំឱ្យកើតអារម្មណ៍ស្រណោះ… ស្រណោះពន្លឺព្រះអាទិត្យដែលឆាកជីវិតខ្ញុំធ្លាប់ជ្រកកោន… ធាតុអាកាសដែលអាចធ្វើឱ្យមនុស្សនឹកឃើញរឿងរ៉ាវដែលកន្លងហួស ស្រណោះមិនអាចរកពាក្យអ្វីមកប្រាប់គេបាន មានត្រឹមតែអារម្មណ៍ តើពណ៌នាបែបណាទៅ?

ខ្ញុំនឹកឃើញពីកុមារភាព នឹកឃើញទីកន្លែងដែលធ្លាប់រស់នៅ នឹកឃើញមនុស្សធ្លាប់ស្គាល់ នឹកឃើញក្លិន… នឹកឃើញម្ហូបអាហារដែលធ្លាប់ទទួលទាន នឹកឃើញដើមផ្កាដែលខ្ញុំបានដាំ… ហើយព្រឹកមិញនេះវិទ្យុចាក់បទចម្រៀងពីអតីតកាល ស្ដាប់ទៅក៏សង្វេគ… នឹកឃើញ… តែមិនដឹងនឹកឃើញស្អី… ចង់ស្ដាប់សំនៀង លោក ស៊ីន ស៊ីសាមុត អ្នកនាង រស់ សេរីសុទ្ធា… ដល់រៀបចេញពីផ្ទះក៏ក្រលេកឃើញដើមអង្គាសីលមួយដើមរបស់ខ្ញុំ រីកផ្កាពណ៌លឿនជាច្រើន ក៏រឹតតែធ្វើឱ្យខ្ញុំនឹកឃើញរឿងរ៉ាវជាច្រើនទៀត…

Advertisements

Entry filed under: អារម្មណ៍.

ដេកបំបាត់ទុក្ខ ដូចត្រូវតែក្អកចៀសមិនរួច!

3 មតិ Add your own

  • 1. Chanphal  |  ខែវិច្ឆិកា 6, 2009 ម៉ោង 2:28 ព្រឹក

    ស្រណោះទៀតហើយ! ប៉ុន្មានថ្ងៃហើយ គឺស្រណោះខែកត្តិក… ខ្យល់ខែនេះគឺត្រជាក់ ទន់ភ្លន់ តូចល្អិត រសាត់ចូលជើងខោ… ចូលតាមចន្លោះដ៏តូចរបស់ទ្វារ ឬបង្អួច… ចូលចិត្តបរិយាកាសបែបនេះណាស់! នឹកឃើញចង់ស្ដាប់បទ ស្លាប់នឹងអនុស្សាវរីយ៍ របស់លោក ស៊ីន ស៊ីសាមុត ច្រៀងថា ទឹកក្ដៅស្រីដាំរង់ចាំបងងូត ភួយកន្សែងសូត្រ ផ្លាស់ងូតយប់ថ្ងៃពេលខែរងា អង្រឹងទាំងគូថាប្ដូរនឹងគ្នា រង់ចាំវាសនាថ្ងៃមួយនោះណា រៀបការអូនបង… ឥឡូវអង្រឹងនៅទ្រឹងស្ងាត់ស្ងៀម ម្ចាស់អ្នកក្អួតឈាម គេហាមឱ្យឈប់ទៅមកទាក់ទង…ហ៊ឺ… កម្សត់ខ្លាំងណាស់! ពីរោះខ្លាំងណាស់! នឹកឃើញចង់ងូតទឹកក្ដៅដែរ!…

    ឆ្លើយតប
  • 2. Chanphal  |  ខែវិច្ឆិកា 18, 2009 ម៉ោង 8:15 ព្រឹក

    ថ្ងៃនេះខ្យល់ល្ហើយខ្លាំងណាស់! មានអារម្មណ៍ល្អមែនទែន ពេលចេញទៅណាមកណាមានខ្យល់បក់ស្វាគមន៍ សូម្បីតែចេញចូលបន្ទប់ទឹកក៏មានខ្យល់បក់ឱ្យល្ហើយដែរ។ ខែរងានៅស្រុកខ្មែរ មិនសូវត្រជាក់ទេ តែមានខ្យល់ធ្លាក់គួរឱ្យចាប់អារម្មណ៍។

    ឆ្លើយតប
  • 3. ចាន់ផល  |  ខែតុលា 30, 2010 ម៉ោង 9:24 ព្រឹក

    ព្រឹកនេះ​ភ្ញាក់​រហ័ស​ណាស់ ព្រោះ​ខ្យល់​ត្រជាក់​បាន​បក់​ចូល​បន្ទប់​ខ្ញុំ… ទទួល​អារម្មណ៍​នៃ​ខែ​រងា​ទៀត​ហើយ! ​យាយ​តា​បាន​មក​លេង​កាល​ពី​​ម្សិល​មិញ​។ ហេតុនេះ​មុន​មក​ធ្វើ​ការ​ ខ្ញុំ​ក៏​​បាន​ជូន​យាយ​ទៅ​ផ្ទះ​មីង រួច​​ក៏​បាន​​ញ៉ាំ​បបរស​ជាមួយ​នឹង​ផ្អក​ចៀន​ គឺ​ផ្អក​ដែល​យាយ​យក​ពី​ស្រុក​មក​ផ្ញើ។ មេឃ​ព្រឹក​នេះ​​ស្រទុំ ខ្ញុំ​ពាក់​អាវ​ក្រាស់​ជាង​រាល់​ថ្ងៃ ហើយ​​មើលឃើញ​​​ខ្យល់​បក់​​ស្លឹក​ឈើ​រវ៉ិចៗ។

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,595 hits
Visit Cute-Spot.com!

%d bloggers like this: