ដេកបំបាត់ទុក្ខ

ខែតុលា 21, 2009 at 10:38 ព្រឹក មតិ 9

បើដាក់ថា គេងបំបាត់ទុក្ខ ខ្លាចវាមិនទំនង ព្រោះបើគេងខុសពីធម្មតាគឺចូលដល់លក្ខណៈដេកហើយ។ ខ្ញុំមិនចូលចិត្តផឹកគ្រឿងស្រវឹងទេ ហេតុនេះពេលមានទុក្ខម្ដងៗ មិនដឹងផឹកស្រាបំបាត់ទុក្ខយ៉ាងម៉េច បើឈឺក្បាលស្ទើរងាប់ គឺមានតែដេកបំបាត់ទុក្ខតែប៉ុណ្ណោះ។

ចង់យំទៀតហើយ! នឹកឃើញម្ដងៗចង់យំ… កម្សត់ខ្លួនពេក ហើយគ្មានអ្នកណាដឹងទេ និយាយប្រាប់គេ គេថាឯងកំប្លែងឆ្កុយ! មនុស្សដែលអ្នកឃើញថារឹងមាំ ប្រហែលជាមនុស្សទន់ជ្រាយជាងអ្នកទៅទៀត… ជឿមិនជឿ? តើអ្នកណាមិនចង់ឱ្យគេយកចិត្តទុកដាក់? បើរឿងអ្វីក៏ត្រូវទុក្ខក្នុងចិត្ត បញ្ហាអ្វីក៏ត្រូវដោះស្រាយដោយខ្លួនឯង… គឺវានឿយហត់ណាស់ នឿយណាយណាស់ ហើយក៏ចាប់ផ្ដើមឆ្ងល់ថា ហេតុអ្វីក៏ខ្ញុំត្រូវរស់នៅ? មានតែទឹកភ្នែកប៉ុណ្ណោះដែលយល់ពីខ្ញុំ បើគ្មានទឹកភ្នែកទៀត ខ្ញុំមិនដឹងពិបាកទ្រាំយ៉ាងណាទេ! អរគុណហើយទឹកភ្នែក!

ខ្ញុំកើតទុក្ខរឿងអី? …គិតពីហេតុផលដែលគ្រប់យ៉ាងប្រែប្រួល… ហេតុអ្វីចាំបាច់ប្រែប្រួល? ខ្ញុំឈ្លោះនឹងខ្លួនឯង មិនចេះឈ្លោះនឹងអ្នកដទៃ… ខឹងខ្លួនឯង ចង់ខឹងគេដែរ តែដល់យល់ហេតុផលពេកទៅ មិនដឹងខឹងគេយ៉ាងម៉េច? ចង់ឱ្យគេដឹងថាខ្លួនគិតអី តែជារឿងទៅមិនរួច… ជួនកាលខ្ញុំត្រូវគេធ្វើឱ្យខ្ញុំភ្លឺភ្នែក ដេកអត់លក់… ហួសចិត្តពេកពីចិត្តមនុស្ស… ខ្ញុំចាប់ផ្ដើមស្រលាញ់បទ «ពេលមេឃស្រទុំ» របស់ រស់ សេរីសុទ្ធា ច្រៀងថា កើតមកសម្រាប់ស្លាប់… លើលោកនេះគឺពិតជាមានមនុស្សអភ័ព្វអ៊ីចឹងមែន…

ដេកបំបាត់ទុក្ខ តែបានអីបាត់ បើដេកអត់លក់ផង? បិទភ្នែកទៅទុក្ខនៅនឹងមុខ… មានតែត្រូវរង់ចាំពេលវេលាហើយ!

Advertisements

Entry filed under: អារម្មណ៍.

អព្ភូតហេតុ ស្រណោះថ្ងៃ

9 មតិ Add your own

  • 1. សុភា  |  ខែតុលា 21, 2009 ម៉ោង 1:31 ល្ងាច

    សំណាងហើយចេះយំបំបាត់ទុក្ខ។ ខ្ញុំមិនត្រឹមតែមិនចេះញញឹមទេ សូម្បីតែយំក៏មិនចេះដែរ តែពូកែសើច។ តែតិចទៀតទៅ សូម្បីតែសើចក៏មិនចេះដែរ បើអាឡូវ មិនដែលបានសើចផង។ ដល់មិនចេះយំ ពេលកើតទុក្ខ មានតែអង្គុយគិត។្

    ឆ្លើយតប
    • 2. Chanphal  |  ខែតុលា 22, 2009 ម៉ោង 6:18 ព្រឹក

      So you should learn to cry cause getting relax with crying is a good test.

      ឆ្លើយតប
    • 3. សុភាព  |  ខែតុលា 22, 2009 ម៉ោង 9:41 ព្រឹក

      មិនទាន់មានសង្សារ មិនទាន់ចេះយំ ដល់តែមានសង្សារ នឹកគេខ្លាំងប្រាកដជាយំ

      ឆ្លើយតប
  • 4. Joe  |  ខែតុលា 21, 2009 ម៉ោង 10:32 ល្ងាច

    It’s like you are reading my mind. Story of my life! Reading this makes it clear that we are not alone, so don’t give up. Better days to come. It’s just life. Life sucks, but we have to live it 🙂

    ឆ្លើយតប
    • 5. Chanphal  |  ខែតុលា 22, 2009 ម៉ោង 6:07 ព្រឹក

      I love the word “Better Day”, it sound hope and hurt, the feeling of loneliness, so I love a song “Better Day”, esp sing by Korean singer with her soft voice.

      ឆ្លើយតប
      • 6. Joe  |  ខែតុលា 22, 2009 ម៉ោង 8:46 ព្រឹក

        Maybe you can turn all these different stories into lyrical content for the songs you write…. things will get better Mr. Chanphal!!

      • 7. sokchanphal  |  ខែតុលា 22, 2009 ម៉ោង 10:24 ព្រឹក

        Yeah!! 🙂

  • 8. K_Krizay  |  ខែតុលា 23, 2009 ម៉ោង 11:41 ព្រឹក

    wow…i m in luv wit a girl or luv wit de tears.?
    now i no how to cry n how to wed my fac wit my tear.)
    wen m sad i fel i miz my pilow…cuz i 1 2 slep…
    stand 12hour a day no hapy for me
    slep 8hour a 9 hop got som hapines.)

    ឆ្លើយតប
  • 9. hanna  |  ខែកញ្ញា 1, 2014 ម៉ោង 8:09 ល្ងាច

    បើខ្ញុំលេបថ្នាំងងុយគេងអោយឆាប់គេងលក់ ដើម្បីបំបាត់ទុក្ខ

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 182,737 hits
Visit Cute-Spot.com!

%d bloggers like this: