អព្ភូតហេតុ

ខែតុលា 17, 2009 at 2:20 ព្រឹក មតិ 9

ប្លែក!

កំប្លែងមែន! ពិតជាមានអព្ភូតហេតុមែន! អនិច្ចំ អ្វីគ្រប់យ៉ាងគឺមិនទៀងទាត់ ទោះសយយ៉ាងណាក៏មិនដែលសយរហូតដែរ គឺសយក៏ចេះធុញទ្រាន់នឹងកើតឡើង ព្រោះវាក៏ជារឿងមិនទៀងទាត់មួយដែរ។ មិនបាច់វិភាគវែងឆ្ងាយអ៊ីចឹងក៏បានដែរ ចូលដល់រឿងចង់ប្រាប់វិញ គឺប្លែក គឺរឿងរ៉ាវកាលពីម្សិលមិញ… អាចចាត់ថាជាថ្ងៃល្អមួយរបស់ខ្ញុំ ព្រោះមានអារម្មណ៍ថា ខ្លួនឯងត្រូវបានគេចាប់អារម្មណ៍ចម្លែក! ប្លែក!

កំប្លែងមែន! ធម្មតារូបខ្ញុំនេះគ្មាននៅក្នុងកែវភ្នែកអ្នកណាទេ បើទោះជាគេមិនមើលរំលង ក៏គេខ្ជិលមើលដែរ… តែម្សិលមិញនេះ នៅពេលខ្ញុំចេញពីហាងកាហ្វេ ចាក់សោម៉ូតូប្រុងអាយ៉ែចេញដូចរាល់ដង ស្រាប់តែបុគ្គលិកយាមម៉ូតូម្នាក់ក៏និយាយយ៉ាងសុភាពដាក់ខ្ញុំ «ទុកខ្ញុំបណ្ដើរជូនបង!» អរគុណគាត់ ហើយធូរចិត្ត ព្រោះមិនពូកែបណ្ដើរម៉ូតូស្រាប់ ខ្ជិលជាងគេអាហ្នឹងហើយ! ជួនកាលបណ្ដើរម៉ូតូបុកចន្ទល់ឡើងហើមស្មងជើងប៉ុន្មានថ្ងៃ មិនទាន់បាត់ឈឺ!

ប្លែក! ជិះម៉ូតូចេញមកមានអារម្មណ៍ថាប្លែក! ខ្ញុំក៏មើលខ្លួនឯង ថាថ្ងៃនេះស្លៀកពាក់យ៉ាងម៉េចដែរ? ខោអាវចាស់ៗ អាវឡើងរួញអត់អ៊ុត ហើយអត់ទនុយទៀត… យ៉ាងម៉េចអ៊ីចេះ? មិនបាច់ខ្វល់ទេ! អ៊ីចឹងក៏អ៊ីចឹងទៅ!

កំប្លែងមែន! ដល់ពេលយប់ខ្ញុំទៅរៀន ក៏មានអារម្មណ៍ថា មានមនុស្សចាប់អារម្មណ៍សម្លឹងខ្ញុំចម្លែកជាងរាល់ថ្ងៃ… ប្លែកទៀតហើយ! តែប្លែកមែនទែនគឺនៅកន្លែងផ្ញើម៉ូតូ… គឺកន្លែងផ្ញើម៉ូតូទៀតហើយ! ខ្ញុំទម្លាប់ចេញម៉ូតូក្រោយៗគេ ខ្ជិលប្រជ្រៀតគ្នាចេញ ណាស្ដាយសាំងម៉ូតូបញ្ឆេះចោលផង។ ដល់ពេលវេនខ្ញុំចេញ ខ្ញុំក៏ហុចសំបុត្រម៉ូតូ និងប្រាក់មួយពាន់រៀលឱ្យគេ… ស្រាប់តែខ្ញុំកត់សម្គាល់ភ្លាម ថាម្នាក់ដែលទទួលប្រាក់ខ្ញុំនោះ ហាក់ធ្វើឫកប្រយ័ត្នប្រយែង រួចរើសក្រដាសប្រាក់អាប់ឱ្យខ្ញុំយ៉ាងយកចិត្តទុកដាក់… ពិសេសនោះ ហើយប្លែកនោះ គឺហុចជូនខ្ញុំដៃពីរ ប្រកបដោយឫកពាគោរពខ្ញុំដល់ហើយ!

ប្លែក! អត់យល់! រាល់ដងអត់អ៊ីចឹងផង! ហើយខ្ញុំតែងតែខ្លាចចិត្តអ្នកឆែកសំបុត្រម៉ូតូសឹងអី សូម្បីតែសំបុត្រមួកហ្នឹងក៏ខ្ញុំតែងជួយហែកឱ្យគេដែរ តែមិនធ្លាប់ជួបរឿងបែបនេះសោះ! …ឬក៏អ្នកទាំងពីរនោះជាបុគ្គលិកថ្មី ទើបប្រើស្ទាយថ្មីធ្វើការ រួចក៏មកប៉ះចំខ្ញុំដែលប៉ិនចាប់អារម្មណ៍ ដើម្បីឱ្យខ្ញុំយកមកសរសេរថា ប្លែក រួចក៏យកមកផ្សាយនៅក្នុងប្លក់នេះ?

តែ… ក្នុងលោកនេះពិតជាសម្បូររឿងប្លែកៗមែនណា៎!

Advertisements

Entry filed under: អារម្មណ៍.

ស្នេហាសុភាពបុរស ដេកបំបាត់ទុក្ខ

9 មតិ Add your own

  • 1. cambomaths  |  ខែតុលា 17, 2009 ម៉ោង 6:05 ព្រឹក

    ប្រហែល​ជាគេ​ស្គាល់ ចាន់ផល ជា​អ្នក​និពន្ធហើយ​ដឹង!

    ឆ្លើយតប
    • 2. Chanphal  |  ខែតុលា 17, 2009 ម៉ោង 12:18 ល្ងាច

      មិនអាចស្គាល់ទេ ព្រោះខ្ញុំអត់ពាក់ស្លាកផងហ្នឹង! តែគិតថា ប្រហែលជាថ្ងៃនោះរាសីហ៍ខ្ញុំឡើងខ្ពស់ត្រដែត ធ្វើឱ្យអារម្មណ៍ពួកគាត់មើលមកខ្ញុំ ឃើញលក្ខណៈអីពិសេសក៏មិនដឹង? អត់ដឹងដែរ តែគ្រាន់តែថា ជួនកាលអារម្មណ៍ និងអ្វីដែលមនុស្សមើលឃើញ អាចជាការកំណត់របស់ឥទ្ធិពលអីម្យ៉ាងក៏ថាបាន… នេះគឺចូលដល់អបិយជំនឿហើយ ហើយក៏ចូលដល់អព្ភូតហេតុអាចកើតឡើងដែរ។

      ឆ្លើយតប
  • 3. Joe  |  ខែតុលា 17, 2009 ម៉ោង 9:34 ព្រឹក

    You are famous!! Congratz!!

    ឆ្លើយតប
    • 4. Chanphal  |  ខែតុលា 17, 2009 ម៉ោង 12:25 ល្ងាច

      Thank so much! However, today I also gone to the same place, but no one treated me anymore… loz 🙂

      ឆ្លើយតប
  • 5. សង្ឃឹម  |  ខែតុលា 19, 2009 ម៉ោង 12:32 ល្ងាច

    ពេលខ្ញុំអានក៏មានអារម្មណ៍ថា​ប្លែកៗដែរ​ពេលខ្ញុំសរសេរ Comment ក៏មានអារម្មណ៍ថា​ប្លែកៗទៀត។​ម៉េចចឹង?​ឬមកពីខ្ញុំទើបបានមកអានជាលើកទីមួយ?​ឬមកពីខ្ញុំទើបបានសរសេរ​Comment​ជាគ្រាដំបូង?​ចាំមើលលើកក្រោយ​តើខ្ញុំនឹងមានអារម្មណ៍ថា​ប្លែកៗ​ទៀតឬក៏អត់? បើសិនជាអត់វិញ​មុខតែខ្ញុំហ្នឹងនឹងប្លែក​ព្រោះតែខ្ញុំមិនមានអារម្មណ៍ថា​ប្លែកៗទៀត។​,,,,,,
    អូ​ភ្លេច​ជំរាបសួរ​លោក​ចាន់ផល,,,​សូមលោកកុំប្រាប់ថា​លោកមានអារម្មណ៍ថា​ប្លែកៗនឹងវត្តមានរបស់ខ្ញុំណា។​តែខ្ញុំ​សូមជំរាបលោកថា​ខ្ញុំចូលចិត្ត​អនុស្សាវរីយ៍,,,

    ឆ្លើយតប
    • 6. Chanphal  |  ខែតុលា 20, 2009 ម៉ោង 3:07 ព្រឹក

      ខ្ញុំមានអារម្មណ៍ប្លែកមែនតើ! ប្លែកព្រោះអត់ទម្លាប់មានគេហៅថា «លោក ចាន់ផល» អូហ៍! អត្ថបទខាងលើប្រើពាក្យ «ប្លែក» ច្រើនពេក ប្រើទាល់តែ «ប្លែក» ក្លាយជា «មិនប្លែក»

      ឆ្លើយតប
  • 7. សង្ឃឹម  |  ខែតុលា 25, 2009 ម៉ោង 12:41 ល្ងាច

    បាទ​មែនហើយ​ព្រោះខ្ញុំតែងតែគិតយល់ថា​អ្វីៗដែលបានជួបប្រទះ​នៅគ្រាដំបួង​តែងកើតមានអារម្មណ៍​ប្លែក។​ប៉ុន្តែ​ដល់ទៅបានជួបនៅគ្រាទីពីរ​ទីបី,,,​ក៏ក្លាយទៅជា​លែងប្លែក​អស់,,,​ក៏មានលក្ខណៈជាធម្មតា។​តើ​ធម្មតា​គឺជាលក្ខណៈដើមនៃអ្វីៗទាំងអស់​រួមទាំង​របស់ពិសេស​របស់ប្លែក,,,​ឬ?​សម្រាប់រូបខ្ញុំតែងមាន​ការយល់បែបនេះ​ព្រោះវាបានផ្តល់នូវ «សេចក្តីសុខ»​ច្រើនណាស់,,,។

    ទំនុកច្រៀងរបស់លោក​ពិតជាពីរោះមែន។​ខ្ញុំសូមសរសើរលោក​ដោយស្មោះ!​លោកប្រាកដជាបុគ្គល​ដែលមានការតស៊ូច្រើន​ក្នុងជីវិតនេះ។​សូមការកំពុងប្រឹងប្រែងបន្តរបស់លោក​នឹងនាំឲ្យលោក​ទទួលបាននូវជោគជ័យជាបន្តបន្ទាប់ទៀត។
    ,,,តាមពិត​ខ្ញុំចូលចិត្ត​អនុស្សាវរីយ៍។​

    ឆ្លើយតប
    • 8. Chanphal  |  ខែតុលា 26, 2009 ម៉ោង 5:34 ព្រឹក

      ពូកែវិភាគដល់ហើយ វិភាគរហូតដល់ភាពទទេស្អាត ហើយអាចរកសុខបានទៀត ជឿថាមិនធម្មតាទេ។ បើសិនខ្ញុំអាចធ្វើចិត្តពេលជួបទុក្ខលើកទី២ ទី៣ ឱ្យមានអារម្មណ៍ថាធម្មតា មិនដឹងល្អយ៉ាងណាទេ!
      អរគុណនូវការលើកទឹកចិត្តខ្ញុំ… តែនិយាយថា ចូលចិត្តអនុស្សាវរីយ៍ លើកទី១ ធម្មតា ដល់លើកទី២ បែរជា ប្លែក!

      ឆ្លើយតប
  • 9. Chanphal  |  ខែតុលា 26, 2009 ម៉ោង 6:51 ព្រឹក

    ជួបរឿងប្លែកមួយទៀត! : ) ថ្ងៃអាទិត្យមុន ខ្ញុំដេកៗនៅក្នុងបន្ទប់ ប្អូនជីដូនមួយខ្ញុំរត់មកដូចចាំបាច់ណាស់ ហើយប្រាប់ថា លោកមកទ្រង់បាត្រ។ ខ្ញុំថាម៉េចក៏មិនដាក់បាត្រ? វាថាអត់លុយ។ ខ្ញុំក៏ឱ្យលុយវាទៅដាក់បាត្រ។
    ស្រាប់តែមួយស្របក់មក ប្អូនជីដូនមួយតូចជាងគេក៏រត់មករកខ្ញុំទៀត។ ខ្ញុំសួរថាស្អីទៀតហើយ? វាធ្វើឫកពាអន្ទះសា ប្រាប់ថា អ្នកសុំទានម្នាក់កំពុងតែចាំនៅមុខផ្ទះ។ យ៉ី! ម៉្យាងបស់វាដែរ! វាប្រញាប់រត់មកយកលុយពីខ្ញុំទៅឱ្យអ្នកសុំទាន ហើយភ័យខ្លាចអ្នកសុំទានមិនចាំយកលុយ… : (

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 178,462 hits
Visit Cute-Spot.com!

%d bloggers like this: