ខ្ញុំអាចរស់នៅម្នាក់ឯងបាន…

ខែតុលា 3, 2009 at 9:05 ព្រឹក មតិ 13

មនុស្សទន់ជ្រាយតែងតែប្រាប់ខ្លួនឯងឱ្យរឹងមាំ… មានអារម្មណ៍ខ្លះនិយាយចេញមកបានត្រឹមតែគេអាណិត ដែលពាក្យអាណិតនេះគឺឃោរឃៅខ្លាំងណាស់។ ខ្ញុំតែងតែមានប្រាថ្នាមួយចង់ឱ្យខ្លួនឯងក្លាយជាមនុស្សសំខាន់ទីមួយ ក្នុងចិត្តមនុស្សម្នាក់ ហើយថ្ងៃមួយក៏មានមនុស្សម្នាក់ប្រាប់ថា បំណងខ្ញុំមួយនេះនឹងបានសម្រេច។ តើអាចដែរទេ? ខ្ញុំចេះតែសួរខ្លួនឯង… វាលឿនខ្លាំងណាស់ ដែលគេម្នាក់នោះបានធ្វើឱ្យខ្ញុំអាចញញឹមដោយមិនបាច់ប្រឹង រួចក៏អាចទទួលអារម្មណ៍ថា បំណងរបស់ខ្ញុំប្រហែលជាអាចសម្រេច… ប៉ុន្តែមនុស្សម្នាក់ដែលមិនធ្លាប់ទទួលបានរបស់មួយនោះសោះ នៅពេលដែលរបស់នោះបានមកដល់ក្នុងដៃ ក៏ចេះតែភ័យខ្លាចថាវានឹងបាត់បង់ទៅវិញ។ ខ្ញុំមិនបានទុកចិត្តថាខ្លួនឯងអាចទទួលបានអ្វីទេ ព្រោះខ្ញុំមិនធ្លាប់សមបំណង… តើអាចទេ? បើយើងប្រគល់បេះដូងតែមួយរបស់យើងទៅអ្នកណាម្នាក់ យើងនឹងអាចទទួលបានបេះដូងរបស់គេមកវិញ?

ពេលនេះខ្ញុំស្គាល់អារម្មណ៍មួយ… វាពិបាកទ្រាំណាស់… ហើយក៏មិនគួរមានជាលើកទីពីរដែរ! អារម្មណ៍នោះវេទនាពេកហើយ ខ្ញុំមិនអាចទទួលបានទៀតទេ។ បន្ទាប់ពីញញឹមដោយមិនដឹងខ្លួន ក៏ប្រែជាហូរទឹកភ្នែកដោយមិនដឹងខ្លួនទៅវិញ។ ខ្ញុំមិនធ្លាប់ស្រលាញ់អ្នកណាទេ គឺទើបតែចេះស្រលាញ់… តែវាក្លាយទៅជាមិនចេះស្រលាញ់វិញទៅហើយ ព្រោះខ្ញុំធ្វើបាបខ្លួនឯង… ព្រោះខ្ញុំគិតគេខ្លាំងពេក… នឹកគ្រប់ដង្ហើម… ដេកមិនលក់… មិនឃ្លានអាហារ… ជាអារម្មណ៍ដែលខ្ញុំធ្លាប់ឆ្ងល់ពីអ្នកដទៃ ថាហេតុអីក៏អ៊ីចឹង ឥឡូវនេះខ្ញុំក៏ស្គាល់ដោយខ្លួនឯង។ អារម្មណ៍បែបនេះមួយជាតិជួបម្ដង គឺគ្រប់គ្រាន់ហើយ! ខ្ញុំតែងតែខ្លាចបាត់បង់គេ… ខ្ញុំហាក់ទុកសុភមង្គលរបស់ខ្ញុំឱ្យគេជាអ្នកកំណត់… ខ្ញុំចង់ក្លាយជាខ្ញុំកាលពីមុន ប៉ុន្តែខ្ញុំពិតជាស្រលាញ់គេខ្លាំងណាស់!

យ៉ាងណាខ្ញុំពិតជាអរគុណចំពោះវត្ថមានរបស់គេក្នុងជីវិតរបស់ខ្ញុំ… អរគុណដែលគេបានឱ្យខ្ញុំស្គាល់អារម្មណ៍មួយនេះ។ ជីវិតខ្ញុំប្រហែលជាកើតមកដើម្បីឆ្លងកាត់អារម្មណ៍ឱ្យបានគ្រប់ប្រភេទ រួចក៏ស្លាប់ទៅវិញ។ ខ្ញុំប្រាប់ខ្លួនឯងថា កុំចង់បានអ្វីដែលមិនមែនជារបស់ខ្លួន ហើយត្រូវតែហ៊ានរស់នៅដើម្បីក្ដីសុខរបស់អ្នកដទៃ កុំអាត្មានិយមឱ្យសោះ។ ខ្ញុំមិនចង់ឱ្យអ្នកណាម្នាក់មានអារម្មណ៍ថាគេធ្វើខុសលើខ្ញុំទេ… ជាពិសេសបើខ្ញុំអាចធ្វើអ្វីដើម្បីមនុស្សដែលខ្ញុំស្រលាញ់បាន ខ្ញុំនឹងធ្វើ… ទោះបីជាឱ្យខ្ញុំលះបង់គេក៏ដោយ… ប្រហែលជាបំណងប្រាថ្នាខ្ញុំមិនបានសម្រេច ប៉ុន្តែខ្ញុំនៅតែត្រូវរស់នៅបន្តទៀត… រស់នៅដើម្បីជួយឱ្យមនុស្សគ្រប់គ្នាសម្រេចបាននូវក្តីបំណងដែលខ្ញុំចង់សម្រេច។ ខ្ញុំអាចយំព្រោះតែរឿងរ៉ាវរបស់អ្នកដទៃ ខ្ញុំក៏ប្រាកដជាអាចសើចព្រោះតែរឿងរ៉ាវរបស់អ្នកដទៃបានដែរ។ ខ្ញុំស៊ាំនឹងជីវិតឯកោតាំងពីតូច ហេតុអ្វីខ្ញុំមិនអាចរស់បែបនេះបន្តទៀតបាន? ពេលមុនខ្ញុំគ្មានមនុស្សដែលស្រលាញ់ខ្ញុំ ពេលនេះទោះជាខ្ញុំគ្មានទៀត ក៏គ្មានអ្វីខុសគ្នា… ខ្ញុំពិតជាអាច…រស់នៅម្នាក់ឯងបាន…

ថ្ងៃទី 0៣ តុលា ២០០៩

Advertisement

Entry filed under: អារម្មណ៍.

ព្រះចន្ទស្អាត តែឯកា ស្នេហាសុភាពបុរស

13 មតិ Add your own

  • 1. កញ្ញា  |  ខែតុលា 6, 2009 ម៉ោង 4:54 ព្រឹក

    អ្វីៗសុទ្ធតែមានគុណសម្បត្តិ​និង​គុណវិបត្តិ​​លាយជាមួយគ្នា។​រស់នៅម្នាក់ឯងមិនមានភាពរីករាយអស្ចារ្យអីដូចគេឯងទេ​តែក៏មិនសូវមានរឿងពិបាកចិត្តដែរ!​​បើអ្នកណាស៊ាំនឹងការរស់នៅម្នាក់ឯងហើយ​គេនឹងបន្តជីវិតរបស់គេ​បែបនេះតទៀត​​វាមិនទាស់ខុសអីនឹងពាក្យគេនិយាយ​លេបខាយបន្តិចបន្តួចនោះទេ។​ Eveyone has their own way!

    ឆ្លើយតប
    • 2. Chanphal  |  ខែតុលា 7, 2009 ម៉ោង 3:59 ព្រឹក

      អរគុណចំពោះយោបល់របស់ កញ្ញា នេះណាស់! ប្រហែលជីវិតគឺជាកម្មហើយ ទើបមនុស្សចូលចិត្តធ្វើបាបខ្លួនឯង… ជីវិតមិនព្រមស្កប់ស្កល់នឹងអ្វីដែលខ្លួនមានសោះ។ ថ្ងៃនេះរីករាយ ថ្ងៃស្អែកក៏ធុញថប់… ជួនកាលគិតថា ចង់យកភាពឯកាជាមិត្ត តែភាពឯកានៅតែមិនមែនជាមិត្តដដែល។

      ឆ្លើយតប
  • 3. ផ្កាយNovels  |  ខែតុលា 7, 2009 ម៉ោង 7:40 ព្រឹក

    អារម្មណ៍​បែប​នេះ​ពិត​ជា​វេទ​នា​ណាស់… បើ​ជៀស​បាន​គួរ​តែ​ជៀស… រស់​នៅ​ម្នាក់​ឯង​មា​នអ្វី​មិន​ល្អ? ថ្វី​បើ​គ្មាន​អ្នក​បារម្ភ គ្មាន​អ្នក​ស្រឡាញ់ គ្មាន​អ្នក​យក​ចិត្ត​ទុក​ដាក់… តែ​យើង​​ក៏​នឹង​គ្មាន​ទុក្ខ​ស្ទើរ​ស្លាប់​ខ្លួន​ដោយ​សារ​មនុស្ស​ម្នាក់​នោះ​ដែរ… ជ្រើស​រើស​យក​ជីវិត​ឯកោ ​ប្រសើរ​ជាង​រើស​យក​ជីវិត​គួ​ដែល​មាន​តែ​រឿង​អំពល់…

    ឆ្លើយតប
  • 4. រដ្ឋ  |  ខែតុលា 7, 2009 ម៉ោង 8:40 ព្រឹក

    ចាំ​មើល​មើល៍ នៅ​ម្នាក់​ឯង​បាន​យូរ​ប៉ុណ្ណា​ទៀត…

    ឆ្លើយតប
  • 5. សុទ្ធា  |  ខែតុលា 7, 2009 ម៉ោង 9:02 ព្រឹក

    អត់ដឹងនិយាយថាម៉េចទេ ! អត់យោបល់ !

    ឆ្លើយតប
  • 6. សុទ្ធា  |  ខែតុលា 7, 2009 ម៉ោង 10:05 ព្រឹក

    ម្នាក់នោះពិតជាធ្វើអោយបងឈឺខ្លាំងណាស់មែនទេ ?
    តើបងពិតជាចង់រស់នៅម្នាក់ឯង បានឬ?

    ឆ្លើយតប
    • 7. Chanphal  |  ខែតុលា 7, 2009 ម៉ោង 10:37 ព្រឹក

      ស្នេហាប្រហែលត្រូវតែឈឺចាប់អ៊ីចឹងហើយ… ម៉េចនឹងចង់រស់នៅម្នាក់ឯងទៅ? តែបើគេឈប់ស្រលាញ់បង បងមុខតែរស់នៅម្នាក់ឯងហើយ។ តែកុំភ័យជួសបងអីណា ព្រោះគេសន្យារួចហើយ ថានៅក្បែរបងរហូត!

      ឆ្លើយតប
  • 8. សុទ្ធា  |  ខែតុលា 7, 2009 ម៉ោង 11:58 ព្រឹក

    គេប្រហែលជាមិនអាចឈប់ស្រលាញ់បងឯងបានទេ ! សង្ឃឹមថាគេម្នាក់ស្រលាញ់បងខ្លាំង ដូចបងស្រលាញ់គេ ! ខ្ញុំគិតថា គេក៏ស្រលាញ់បងឯងដែរ ប្រហែលជាបងមិនទាន់យល់ចិត្តគេច្បាស់ទេដឹង ?

    ឆ្លើយតប
  • 9. Kanha  |  ខែតុលា 9, 2009 ម៉ោង 10:38 ព្រឹក

    ouh, here am i again brother. haha, nice topic i think. I can imagine what you are writing about but just don’t have time to read cus nearly go to the English tuition. By the way, there are 2Kanha around here, one is small and one is big. Linked and tagged to you lah. Although, i just to heard my mom said to me that Life is not easy as you think, is it right? 🙂 see you around! 🙂 🙂

    ឆ្លើយតប
    • 10. Chanphal  |  ខែតុលា 14, 2009 ម៉ោង 8:33 ព្រឹក

      Life is breath… Sometime, I dunno y I live? Anyway, nice 2 c ya here, Kanha!!

      ឆ្លើយតប
  • 11. វឌ្ឍនា  |  ខែតុលា 10, 2009 ម៉ោង 1:32 ល្ងាច

    Why need somebody else? I can love myself, care myself, think about myself, cos no one in the world would understand me than me self teh. However, I don’t choose to be alone neither. But if one day, I’m alone… I would never feel bad for it.

    ឆ្លើយតប
    • 12. Chanphal  |  ខែតុលា 14, 2009 ម៉ោង 8:27 ព្រឹក

      Yeah, but… ត្រូវស្រលាញ់ខ្លួនឯងឱ្យច្រើនជាងស្រលាញ់គេ តែមិនអាចនឹកខ្លួនឯងឱ្យច្រើនជាងនឹកគេសោះ។

      ឆ្លើយតប
  • 13. V-Memo  |  ខែកញ្ញា 30, 2010 ម៉ោង 5:27 ល្ងាច

    អាន​ហើយ​ដកដង្ហើម​ធំ!

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Top Clicks

  • មិន​មាន

Blog Stats

  • 230,359 hits
Visit Cute-Spot.com!

%d bloggers like this: