I Like Ur Missed Call!

ខែកញ្ញា 30, 2009 at 10:08 ព្រឹក មតិ 5

I Like Ur Missed Call!

រួម៖ បើអ្នក Missed Call តើពាក្យថា Missed Call មានន័យយ៉ាងណា? ខ្ញុំចង់ប្រាប់អ្នកថា Missed Call នេះណា មានន័យថានឹក! ខ្ញុំចង់ប្រាប់អ្នកថា Missed Call នេះណា មានន័យថានឹក!

ស្រី៖ ធ្លាប់ស្អប់ខ្លាំងណាស់ អ្នកណាស៊ីញ៉ូ ឥឡូវនេះប្ដូរ ចាំស៊ីញ៉ូបង មិនបាននិយាយឆ្លើយឆ្លង ត្រឹមឃើញឈ្មោះបង ស៊ីញ៉ូមកក៏អូនអស់ចិត្ត។

ប្រុស៖ ឱ!ស្នេហាអើយដឹងទេ? បងគិតដល់អូនគ្រប់ពេល ធ្លាប់គេងទ្រមក់ប្រែភ្ញាក់ពីព្រឹក យប់ខ្លះបងគេងមិនលក់ ព្រោះតែបងនឹក នឹកអើយសែននឹក ស្ទើរតែកើតគ្រុនទៅហើយ ដឹងទេ?

ស្រី៖ អូននៅមិនស្ងៀម ព្រោះតែអូននឹក!

ប្រុស៖ បងនៅមិនសុខ នឹកអូនម្ល៉េះទេ!

ស្រី៖ នឹករូបអូនត្រឹមពេលទំនេរ!

ប្រុស៖ OK! បងស្ដាប់តាមអូនគ្រប់យ៉ាង!

រួម៖ Oh, I Like Ur Missed Call, Like Missed Call, I Like Missed Call! Oh, I Like Ur Missed Call, Like Missed Call, I Like Missed Call!…

ចម្រៀងមួយបទនេះ និពន្ធបទភ្លេងដោយ លោក សុខ រក្សា សម្រួលតន្ត្រីដោយ លោក ម៉ម សុគន្ធា ច្រៀងដោយ លោក ព្រាប សុវត្ថិ និង កញ្ញា ឱក សុគន្ធកញ្ញា ហើយនិពន្ធអត្ថបទចម្រៀងនេះដោយ ខ្ញុំបាទ សុខ ចាន់ផល កាលពីថ្ងៃទី ២៨ កញ្ញា ២០០៩

Advertisements

Entry filed under: ចម្រៀង.

ស្នេហ៍ស្មោះពិតជាមាន! ព្រះចន្ទស្អាត តែឯកា

5 មតិ Add your own

  • 1. cambomaths  |  ខែតុលា 3, 2009 ម៉ោង 9:48 ព្រឹក

    oh មួយ​បទទៀត​ហើយ ចាន់ផល អីហយ៉ា ចំជា​ពូកែ​មែន!
    អូរ ខ្ញុំ​សុំ​សួរមួយណា បើមាន​ប៉ះ​ពារ​អ្វី​សូម​អភ័យ​ទោស​ផង ហើយ​បើ​ជារឿង​អាច៌កំបាំង មិន​បាច់​ប្រាប់​ក៏​បាន…
    ក្នុង​ការ​និពន្ធចំរៀងទាំងនេះ ក្នុងមួយ​បទ តើ​អ្នក​ទទួល​កំរៃ​ប៉ុន្មាន​ដែរ ពី​ក្រុម​ហ៊ុន​ ហង្ស​មាសនោះ?

    ឆ្លើយតប
    • 2. Chanphal  |  ខែតុលា 3, 2009 ម៉ោង 10:03 ព្រឹក

      អរគុណ! តាមពិតគ្មានប៉ះពាល់អីឡើយ តែអត់ហ៊ានឆ្លើយនៅទីនេះទេ សូមទោសផងណា ព្រោះជារឿងអាថ៌កំបាំងរបស់ក្រុមហ៊ុន។ យ៉ាងណាគ្រាន់តែដឹងថា តម្លៃតែងនិពន្ធហ្នឹងអត់ស្មើគ្នាទេ គឺអាស្រ័យទៅលើកេរ្តិ៍ឈ្មោះអ្នកនិពន្ធ ឬក៏ការព្រមព្រៀងគ្នារវាងអ្នកនិពន្ធ និងថៅកែ។

      ឆ្លើយតប
  • 3. cambomaths  |  ខែតុលា 4, 2009 ម៉ោង 2:44 ព្រឹក

    អរគុណ​ច្រើន​ ចាន់ផល!

    ឆ្លើយតប
  • 4. cambomaths  |  ខែធ្នូ 30, 2009 ម៉ោង 10:59 ព្រឹក

    ទើបតែបាន​ស្តាប់បទនេះ មិញ…អូរ​ពីរោះតើ! បទរាងក្រមិចក្រមើម!

    ឆ្លើយតប
    • 5. ចាន់ផល  |  ខែធ្នូ 30, 2009 ម៉ោង 4:16 ល្ងាច

      បាទ វាជាបទសប្បាយសប្បាយ! ខ្ញុំគិតថានឹងតែងបទបែបនេះឱ្យបានច្រើន ព្រោះស្ដាប់តែបទកម្សត់ៗ គឺពិបាកចិត្តណាស់!

      ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,613 hits
Visit Cute-Spot.com!

%d bloggers like this: